កម្ពុជាជម្រុញឱ្យវិនិយោគិនរុស្ស៊ី​មកវិនិយោគលើវិស័យឧស្ម័ននិងប្រេងកាត

ភ្នំពេញ៖លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការអមដោយ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល បានចូលរួមកិច្ចជំនួបពិភាក្សាធុរកិច្ច លើកទី១ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី (1st Online Business Mission of Russian Companies to the Kingdom of Cambodia) ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ីតាមរយៈប្រព័ន្ធអន ឡាញ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងវិស័យ ឯកជនរវាងប្រទេសទាំង២។

ជំនួបពិភាក្សានេះ បានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពី សក្តានុពល វិនិយោគលើវិស័យព័ត៌មានវិទ្យានិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនិងបច្ចេកវិទ្យាឌីជីថល  វិស័យឧស្សាហកម្ម និងវិស័យថាមពល។

លោក ខាវ៉ាន់ បានគូសបញ្ជាក់អំពីសាវតានិងសមិទិ្ធផល របស់ក្រុមហ៊ុនរុស្ស៉ី ដែល​ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាត​នៅអាងសមុទ្រ​កម្ពុជា​ទាំងដែនគោកនិងដែនសមុទ្រកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពល​វិនិយោគ និងជំរុញឱ្យ ក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ទាំងគម្រោង​ថាមពល អគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាត៕

Leave a Reply

Your email address will not be published. Required fields are marked *