កម្ពុជា​ត្រៀមខ្លួន​ស្តីពី​ស្វាយចន្ទី​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់ និង​ពិភពលោក​

(​ភ្នំពេញ​)៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជម្រុញ​ការនាំចេញ​ផលិត​គ្រាប់ស្វាយចន្ទី​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន ក្រសួង​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ខាងលើ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដែល​ដឹកនាំ​ដោយ​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា និង​មានការ​ចូលរួម​ពី​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ លោក​អគ្គនាយក​ស្តីទី​ពាណិជ្ជកម្ម​ក្នុងប្រទេស លោក​អគ្គនាយករង​ជំរុញ​ពាណិជ្ជកម្ម លោក​ប្រធាន​-​ប្រធានស្តីទី​នាយកដ្ឋាន​-​វិទ្យាស្ថាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ជាច្រើនរូប​។​
​គោលបំណង​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ខាងលើ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​
​អង្គ​ប្រជុំបាន​ពិនិត្យ​តាមរបៀប​វារៈ​នៃ​មាតិកា​នីមួយៗ ដោយ​ពិភាក្សា និង​ផ្តល់​ជា​ធាតុ​ចូល​លើ​ខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍ សេចក្តី​ផ្តើម ចក្ខុវិស័យ គោលដៅ​និង​គោលបំណង និង​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​ខាងលើ​។
​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ២១៨ ៩៨១ តោន​កើនឡើង ៨,២៤ ភាគរយ​ពី​ចំនួន ២០២ ៣១៨ តោន​ក្នុង​ឆ្នាំ ២០១៩​។ គ្រាប់ស្វាយចន្ទី​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់​ក្លា​ដែ​ស ម៉ាឡេស៊ី ហូ​ឡង់ តួ​ក​គី និង​ឡាវ​។ សព្វថ្ងៃ​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​ប្រមាណ​ជាង ៥០ ម៉ឺន​ហិកតា ដោយ​ក្នុង ១ ហិកតា អាច​ផ្តល់​ផល​ជា​មធ្យម ១,៥ តោន ក្នុង ១​ឆ្នាំ​៕

Leave a Reply

Your email address will not be published. Required fields are marked *