កម្ពុជា​ទទួលបានការវិនិយោគមានតម្លៃ ១៥លាន​ដុល្លារ​

ភ្នំ​ពេញៈ គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​ចំនួន ៣ ដែល​មានតម្លៃ​សរុប​ជិត ១៥លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៣ ០០០កន្លែងត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC​)អនុម័ត​នៅដើម​សប្តាហ៍​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន J.A.K Garment Co​., Ltd ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្រោម​ទុន​វិនិយោគ ២,៤លាន​ដុល្លារ អាចប​ង្កើត​ការងារ​បាន ១ ០៥៣កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន Premier Tech Garment (Cambodia​) Co​., Ltd នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ទុន​វិនិយោគ៤,៣លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៧៤៨កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ភួយ ស្រោមពូក និង​ស្រោមខ្នើយ របស់​ក្រុមហ៊ុន Chanco Textiles (Cambodia​) Co​., Ltd​: ស្ថិតនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៨,២លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤២៤កន្លែង។

បើ​តាម CDC កាលពី​ឆ្នាំ២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ៨, ២ពាន់​លាន​ដុល្លារ ថយ​ចុះ ១២ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៩៕

Leave a Reply

Your email address will not be published. Required fields are marked *