កម្ពុជា​អនុម័ត​៤​គម្រោង​វិនិយោគ​មាន​ទឹកប្រាក់​ជាង​១៧​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា «CDC» បានអនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន​៤​ដែលមាន​ទឹកប្រាក់​ជាង​១៧​លាន​ដុល្លារ​ដែល​បង្កើត​ការងារ​បាន​ជាង​១​ពាន់​កន្លែង​ក្នុង​សប្តាហ៍​ទី​៤​នៃ​ខែមិថុនា​នេះ​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
​ទី​១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង និង​គ្រឿង​បង្គុំ​វាំងនន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៩​កន្លែង​។ ទី ២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​តុ​ក្ត​តា និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។ ទី​.៣- “JIAWAY DECOR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២​នាក់​។ និង​ទី ៤- “LEISGER (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន (​កង់​) ទោចក្រយាន​អគ្គិសនី (​កង់​អាគុយ​) និង​គ្រឿង​បង្គុំ​ទោចក្រយាន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​, ខេត្តស្វាយរៀង​, មាន​ដើមទុន​វិនិយោគ​ប្រមាណ ១៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥១​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *