កម្ពុជា​-​ស៊ុត​អ៊ែត បន្ត​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទាំងឡាយ​ដែល​បានចែង​ក្នុង​គំនិត​ផ្តួចផ្តើម កិច្ចព្រមព្រៀង​សកល

(​ភ្នំពេញ​)៖ ប្រទេស​កម្ពុជា និង ស៊ុត​អ៊ែត​ប្តេជ្ញា​បន្ត​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ បានជួបប្រជុំជាមួយលោក Björn Häggmark ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ភាគី​ទាំងពីរ​ក៏មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដែល​កំពុង​បន្ត និង​សមិទ្ធផល​ជាច្រើន​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ទៅលើ​ប្រធានបទ​សំខាន់ៗ ដែល​កម្ពុជា​-​ស៊ុយ​អ៊ែត បាន​និង​បន្ត​អនុវត្ត​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួមទាំង​កម្រិត​ជាតិ​និង​ពិភពលោក​។​

១-​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល (Global Deal Initiative) ២-​សិទ្ធិ​ការងារ និង​៣-​ការអភិវឌ្ឍ​ធនធានមនុស្ស​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (SIDA) តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ​អ៊ែត (SPES) ដែល​ជួយ​គ្រាំទ្រ​ដល់ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​អនុវត្ត​រួមគ្នា​នូវ​គម្រោង​ចំនួន​២ គម្រោង​ទី​១​ស្តីពី “​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​” ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១៣ និង​បានបញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៩ និង​គម្រោង​ទី​២​ស្តីពី “​មគ្គុទ្ទេសក៍​អាជីព និង​ការផ្តល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​-​ស្ពាន​ចម្លង​ឆ្ពោះទៅកាន់​ពិភព​ការងារ​” ចាប់​អនុវត្ត​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែកក្កដា ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ​អ៊ែត (SPES) សហការ​ជាមួយ​អង្គការ​ជំនួយ​ព្រះវិហារ​ហ្វាំ​ង​ឡង់ (Finn Church Aid) កំពុង​សិក្សា​លើ​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​សំណើ​គម្រោង​ថ្មីៗ​បន្ថែមទៀត​ដោយ​ផ្តោត​សំខាន់​លើ​ការគាំទ្រ​ដល់​ជនពិការ​នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ ២០២១-២០២៤ ផងដែរ​។​

​ទន្ទឹមនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​របស់​ប្រទេស​ស៊ុយ​អ៊ែត ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់ជំនួយ​ជួយ​ដល់​កម្ពុជា ទាំង​ផ្នែក​មនុស្សធម៌ ទាំង​ការអភិវឌ្ឍ​រៀង​រហូតមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​ស៊ុយ អ៊ែត ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​របស់​កម្ពុ​ជាប​ន្ត​ទៀត ជាពិសេស​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រោយពី​បានផ្តល់​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​សាកល ជា​យន្តការ​ថ្នាក់ជាតិ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អនុប្រធាន​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងផែនការ​ជា​សមាជិក​។

​លោក​ឯកអគ្គរាជទូត ប៊ី​យ៉​ន ហេង​ម៉ាក បាន​ថ្លែងថា ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទំនាក់ទំនង​កម្ពុជា​-​ស៊ុយ​អ៊ែត មានការ​រីកចម្រើន​រឹងមាំ​ជា​លំដាប់ ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ក៏​ជា​សមិទ្ធផល​មួយ​ដែល​ភាគី​ស៊ុយ​អ៊ែត​បាននិងកំពុង​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ​។​

​ភាគី​ស៊ុយ​អ៊ែត​បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល ដំបូង​គេ​បង្អស់​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​នេះ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុងឱកាស​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​។

​លោក​ឯកអគ្គរាជទូត​នឹង​នាំយក​នូវ​ព័ត៌មាន​ល្អៗ​និង​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​ជម្រាប​ជូនទៅ​រាជរដ្ឋាភិបាល​ស៊ុយ​អ៊ែត ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​ជឿជាក់ថា សហការី​របស់​ឯកឧត្តម​ដែល​នឹង​មក​បន្ត​ដំណែង​ជំនួស​ឯកឧត្តម នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​កក់ក្តៅ​ពី​កម្ពុជា ហើយ​បន្ត​សម្រេច​អោយបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *