ភ្នំពេញៈស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប ការទូទាត់ទំនិញនិងសេវាកម្មនានាតាមប្រព័ន្ធឌីជីថលក៏កាន់តែពេញនិយមផងដែរ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ ជាមួយសេវាអេស៊ីលីដាម៉ូបាលរបស់ធនាគារអេស៊ីលីដា លោកអ្នកអាចទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ បានកាន់តែច្រើនក្រុមហ៊ុន តាមអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នកបាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាយយ៉ាងរហ័សទាន់ចិត្ត។
គិតមកទាល់បច្ចុប្បន្ននេះ អេស៊ីលីដាម៉ូបាលមានអ្នកប្រើប្រាស់ជាង២លាននាក់ហើយដែលបានកំពុងប្រើប្រាស់យ៉ាងសកម្មរៀងរាល់ថ្ងៃ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថាជាមួយការជឿជាក់របស់អតិថិជនក្នុងប្រើប្រាស់អេស៊ីលីដាម៉ូបាល រហូតមកដល់ពេលនេះ មានអតិថិជនកាន់តែច្រើនឡើងៗបានប្រើប្រាស់អេស៊ីលីដាម៉ូបាលក្នុងការទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ ដោយសារតែពួកគេអាចធ្វើការទូទាត់បានកាន់តែច្រើនក្រុមហ៊ុន។
លោកស្រីបានថ្លែងថា៖«ដើម្បីជាបង្ករលក្ខណៈកាន់តែងាយស្រួលជូនដល់អតិថិជន ធនាគារអេស៊ីលីដាបានធ្វើការសហការជាមួយក្រុមហ៊ុនកាន់តែច្រើនឡើងៗដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនប្រើប្រាស់អេស៊ីលីដាម៉ូបាលជាមធ្យោបាយទូទាត់ដ៏ល្អ រហ័ស និងមានសុវត្ថិភាពក្នុងការទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ។
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh