ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា កើនឡើងយ៉ាងគំហុកក្នុងរយះពេល៧ខែនេះ

ភ្នំពេញៈ​កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​បាន​ចំនួន​ជាង ៨៦ ម៉ឺន​តោន​ក្នុង​រយៈ​ពេល ៧ ខែ​ដើ​ឆ្នាំ ២០២១ កើន​ជាង ៣០០ ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។​​​​ប្រទេស​វៀត​ណាម​​គឺជា​ទីផ្សារ​ចម្បង​ជាង​គេ​សម្រាប់​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​។

​របាយការណ៍​របស់​ក្រសួ​ង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថា ក្នុង​រយៈ​ពេល ៧​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​បាន​ចំនួន ៨៦៦ ២០៧,៧៧ តោន​ កើន​ ៣៤៥,២៩​ ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

របាយការណ៍​បង្ហាញថា ក្នុងនោះ កម្ពុជា​បាននាំចេញទៅ​វៀតណាមច្រើនជាង​គេ​ចំនួន ៨៥៩ ២៩០តោនចិនចំនួន ៣ ៦៣៩,៥តោន ថៃចំនួន ៣ ១៩៩,៤០តោន ព្រមទាំង​ ឥណ្ឌាចំនួន១៧តោន ជប៉ុនចំនួន ៣៤,៤៣តោន កូរ៉េចំនួន ៣,៩១តោន ឡាវចំនួន ២តោន អារ៉ាប់ចំនួន ១៤,៥១តោន តូហ្គោចំនួន ០,០១តោន អារ៉ាប់រួមចំនួន ០,០១ និងបង់ក្លាដែសចំនួន ៧តោន។​

បច្ចុប្បន្ន ​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​រៀប​ចំ​សេចក្តី​ព្រាង​គោនយោ​បាយ​ជាតិ​ស្វាយ​ចន្ទី​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ដាំដុះ កែ​ច្នៃ​ និងនាំចេញ​ផលិតផល​ស្វាយ​ចន្ទី​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើននាពេល​អនាគត។​

របាយការណ៍​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ២១៨ ៩៨១ តោន​កើនឡើង ៨,២៤ ភាគរយ​ពី​ចំនួន ២០២ ៣១៨ តោន​ក្នុង​ឆ្នាំ​ ២០១៩​។

សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ចម្ការ​ស្វាយ​ចន្ទី​ប្រមាណ​ជាង ៥០ ​ម៉ឺន​ហិកតា ​ដោយ​ក្នុង ១ ​ហិកតា ​អាច​ផ្តល់​ផល​ជា​មធ្យម ​១,៥ ​តោន​ក្នុង ​១ ​ឆ្នាំ​៕

Leave a Reply

Your email address will not be published. Required fields are marked *