ការ​នាំ​ចេញ​ត្រីប្រា​​ទៅ​ទីផ្សារ​ចិន កំពុង​ដំណើរ​​យ៉ាងល្អ

ភ្នំពេញៈ កិច្ច​ប្រជុំរវាង​កម្ពុជា-ចិន ​លើក​ទី​១ ស្តី​ពី​ការ​វាយ​តម្លៃ​លើ​​​ភូតគាមអនាម័យត្រីប្រា​កម្ពុជា​ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន បាន​នឹង​កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និង​រដ្ឋបាលគយប្រទេសចិន កាល​ពី​ថ្ងៃទី២០ខែមករា បាន​រៀបចំ​​កិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគា​មអនាម័យត្រីប្រាកម្ពុជា ដើម្បី​​នាំចេញទៅកាន់ប្រទេសចិន។

កិច្ចប្រជុំខាងលើគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។

ប្រទេសទាំងពីរ កំពុង​ខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផល​កម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។

យោងតាម​ការ​រៀបចំកិច្ចការ​ពាក់ព័ន្ធ ការ​វាយតម្លៃ​ខាងលើនេះនឹង​មាន​រយៈពេល​៩​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ខែមករាខាងមុខនេះ។

បើតាម​ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​រូបនេះ បច្ចុប្បន្ន​ត្រីប្រា​នៅក្នុង​ស្រុក​នៅតែមាន​តម្លៃ​ទាប​នៅឡើយ ដោយ​មួយ​គីឡូក្រាម​មានតម្លៃ​ជាង ៤ ០០០ ​រៀល​ប៉ុណ្ណោះ ខណៈ​តម្លៃ​នេះ​មិនអាច​រួច​ថ្លៃដើម​ទេ​៕​