ការនាំចេញផ្លែមៀនពីកម្ពុជាទៅទីផ្សារថៃនឹងចាប់ផ្តើមឡើងវិញឆាប់ៗ

ភ្នំពេញ៖កម្ពុជា​​រំពឹងថាថៃ​នឹង​អនុញ្ញា​ត​ឱ្យ​​មៀនប៉ៃលិន​អាច​នាំ​ចូល​​ជា​ធម្ម​តា​​វិញ​ ខណៈ​ចិន​បាន​អនុញ្ញាត​ឱ្យ​ថៃ​បន្ត​នាំចេញ​មៀន​ទីផ្សារ​ខ្លួនវិញបន្ទាប់ពី​ចិន​បា​ន​ហាមឃាត់​កាលពី​ថ្ងៃទី ១៣ សីហា​កន្លងមក​។​

ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វេច​ខ្ចប់មៀន​ដៃ​ចំនួន​ ៥៦ ​ធ្វើ​ការ​បន្ត​ការ​នាំចេញមៀន​ថៃ​ទៅ​កាន់​ទីផ្សារ​ចិនកាលពី ថ្ងៃ​ទី ​១៧ ​ខែសីហា​។​នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការសែត  Bangkok Post។​

លោកស្រី​ Mallika Boonmeetrakookទីប្រឹក្សា​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​ បាន​ឱ្យដឹង​កាលពី​ថ្ងៃពុធ​ ថារដ្ឋា​ភិបាល​ចិន​បាន​ផ្តល់​ភ្លើង​បៃតង​ដល់​​ក្រុមហ៊ុន​វេចខ្ចប់​មៀន​ថៃ​ចំនួន ​៥៦ ​ដែល​មាន​កត់​ត្រា​នៃ​ការ​ឆ្លង​សត្វ​ល្អិត​ទាប​។

ក្រុមហ៊ុន​ទាំងនោះ ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​វេច​ខ្ចប់​ចំនួន ​៧៥ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​កាលពី​ពេល​មុន​នេះ​។​ ក្រុមហ៊ុន​ចំនួន ​៩ ​ត្រូវ​បាន​ហាម​ឃាត់​ចាប់​តាំង​ពី​ខែមីនា​។

ការ​ហាម​ឃាត់​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​បន្ទាប់​ពី​មៀន​ថៃ​ត្រូវ​បាន​គេរក​ឃើញ​ថា​មាន​ចៃម្សៅ​ (ក្រាម្រៅ​)។

ក្រុម​ហ៊ុន​ដែល​នៅ​សេស​សល់​អាច​បន្ត​ការ​នាំ​ចេញ​មៀន​របស់ពួកគេ​ទៅ​កាន់​ប្រទេស​ចិន​នាពេល​អនាគត​ ប្រសិន​បើ​ពួកគេ​អាច​បង្ហាញ​ថា​បាន​អនុវត្ត​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​កំចាត់​សត្វ​ល្អិត​ក្នុង​ការ​នាំ​ចេញ​របស់​ពួកគេ​។

សមាជិក​សមាគម​នេះ​​មាន​ផ្ទៃ​ដីដាំដុះមៀន​ប៉ៃលិន​ចំនួន ២ ៩០០ ហិកតា ដែល​បាន​ដាំ​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​ដែល​ប្រមូលផល​ចាប់ពីខែ​សីហា ដល់ ចុង​ខែ​ធ្នូ ដែល​រំពឹងថា​ប្រមូល​បាន ៥ ម៉ឺន​តោន​ឆ្នាំនេះ​

Leave a Reply

Your email address will not be published. Required fields are marked *