ក្រសួង​ឧស្សាហកម្ម៖ “វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើក​កំពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម (SME​)

ភ្នំពេញ​: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​មាន ប្រសាសន៍ ទោះបី​មាន​វិបត្តិ​សុខភាព​សាកល កូ​វីដ១៩ យ៉ាងណា​ក្តី ក្រសួង​របស់​លោក​នៅតែ​បន្ត​ស្វះស្វែង​រក​វិធីសាស្ត្រ​ដើម្បី​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​សហគ្រាស​ធន​តូច​និង​មធ្យម នៅ​កម្ពុជា ។

ការ​ថ្លែង​របស់​លោក ចម ប្រសិទ្ធ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៤ ថុនា ឆ្នាំ២០២១ ខណះ​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ស្តី​ពី​”វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើកកំពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Cloud Meeting​)នៅ​ទី​ស្តី​ការក្រ​សួង ។ 

លោក​ថា៖«រយៈពេល​ជាង​មួយឆ្នាំ​មកនេះ តាមរយៈ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ សហការ​ជាមួយ​អង្គការ ផលិតភាព​អាស៊ី (APO​) ក្រសួង​បាន​សាកល្បង​អនុវត្ត​គម្រោង​ផ្តោត​លើ​ផលិតកម្ម LEAN (LEAN Manufacturing​) ទៅ​លើក្រុមហ៊ុន​គំរូ​ចំនួន ៣ខាង​លើតាមរយៈ​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ខ្លះ និង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​វាស់វែង​របស់​វិធីសាស្ត្រ​ផលិតភាព​នេះ​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន» ។ 

លោក ចម ប្រសិទ្ធ បាន​បន្ថែម​ថា រៀនសូត្រ​ពី​បទពិសោធន៍​ទាំងនេះ ឃើញ​ថា ប្រព័ន្ធ​ផលិតកម្ម LEAN ផ្តោត​លើ​ការ​បង្កើន​សកម្មភាព ផ្តល់​តម្លៃបន្ថែម ជូន​អតិថិជន​របស់​ខ្លួន ហេី​យកា​ត់​បន្ថយ​សកម្មភាព​ពុំ​បាន​ផ្តល់​តម្លៃបន្ថែម​ឲ្យ​នៅ​ទាប​បំផុត ។ លោក​ថា កន្លងមក​សកម្មភាព​ផ្តល់​តម្លៃបន្ថែម ( Value​-Added Activities​) តាម​ក្រុមហ៊ុន​នានា​មាន​មិនបាន៣​%ផង​ទេ ។ ផ្ទុយ​ទៅ​វិ​ញយើង​បាន​ចំណាយ​រហូតដល់៩៧​% លើសកម្មភាព​ដែល​ពុំ​បាន​ផ្តល់​តម្លៃបន្ថែម​ជូន​អតិថិជន នេះ​ជា​ការខាតបង់​យ៉ាងច្រើន​សម្បើម ។

យ៉ាងណា​ម៉ិញ​បើ​សហគ្រាស​យើង​អា​ចប​ង្កើន​សកម្មភាព​ផ្តល់​តម្លៃបន្ថែម​ដល់៥​%ឬ រហូតដល់ ១០​% នោះ​សហ​គ្រា​សយេីង នឹង​ក្លាយជា​សហគ្រាស​ឆ្នើម ។ លោក ចម ប្រសិទ្ធ មាន​ជំនឿ​ថា៖«តាមរយៈ​បទ​បង្ហាញ​លំអិត​របស់​ក្រុមហ៊ុន​គំរូ​ទាំង៣ នា​ថ្ងៃនេះ នឹង​ផ្តល់​ជា​បទពិសោធន៍​ជាក់ស្តែង​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​សហគ្រាស ធន​តូច​និង​មធ្យម​នៅ​កម្ពុ​ជា​យើ​ងរៀន​សូត្រ​តាម ដើម្បី​ឆ្ពោះទៅ​ការ​អភិវឌ្ឍ​ជា​លំ​ដាប់​នរ​ន្ត»៕

Leave a Reply

Your email address will not be published. Required fields are marked *