ភ្នំពេញៈ ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី របស់លោកអ្នកតាមអនឡាញនៅលើកុំព្យូទ័រ ឬទូរសព្ទដៃរបស់លោកអ្នក បានគ្រប់ពេលវេលា ដោយគ្រាន់តែចូលតាមតំណភ្ជាប់នេះ ។
វិនិយោគសាច់ប្រាក់របស់លោកអ្នកជាមួយធនាគារអេស៊ីលីដា ជាប្រភពចំណូលបន្ថែម ។ ប្រាក់របស់លោកអ្នកមានកំណើនជារៀងរាល់ថ្ងៃ ធ្វើឱ្យលោកអ្នកសម្រេចក្តីប្រាថ្នានិងធានាបាននូវសុវត្ថិភាពខ្ពស់ ។ លោកអ្នកអាចជ្រើសរើសប្រភេទគណនីសន្សំប្រាក់នៅធនាគារអេស៊ីលីដា បានតាមតម្រូវការ ។

មូលហេតុចម្បងមួយចំនួនដែលធ្វើឱ្យធនាគារអេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នក រួមមាន ៖
ធនាគារ អេស៊ីលីដា មានទ្រព្យសរុបចំនួន ៦,៥៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ឆ្នាំ២០២០) ។
ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក ។
ធនាគារ អេស៊ីលីដា មានចំនួនអតិថិជនជាងពីរលាននាក់ដែលបាន និងកំពុងប្រើប្រាស់ផលិតផល-សេវាកម្មរបស់ធនាគារគ្រប់ប្រភេទ ។

ធនាគារ អេស៊ីលីដា ជា “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” ឈានមុខគេ ព្រមទាំងមានបណ្តាញប្រតិបត្តិការធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងបានវិនិយោគទៅក្រៅប្រទេសមុនគេបង្អស់មានប្រទេសឡាវ និងមីយ៉ាន់ម៉ា ។
ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រូវបានជ្រើសរើសឳ្យក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៤ ។
ធនាគារ អេស៊ីលីដា បានទិញសេវារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗទូទាំងពិភពលោក ដើម្បីការពារទ្រព្យសម្បត្តិរបស់ធនាគារ ក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណជនទូទៅដែលប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ។
ធនាគារ អេស៊ីលីដា ជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor’s និង GIIRS ។
បច្ចុប្បន្ននេះសេវារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី មានច្រើនប្រភេទផ្សេងៗគ្នា ដូចមានរៀបរាប់ជូននៅក្នុងតារាងខាងក្រោម ៖
- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីចរន្ត
- ប្រាក់បញ្ញើមានកាលកំណត់
- គណនី Euro Flex
- គណនីមូលបត្រ
- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត
- គណនីអនាគតកុមារ