
ភ្នំពេញ៖ CP All Pcl របស់ ថៃ បានបើកដំណើរការហាងលក់រាយ 7-Eleven លើកដំបូងរបស់កម្ពុជា ក្នុងការចាប់យកនូវកំណើននៃតម្រូវការនៅក្នុងប្រទេសអាស៊ានមួយនេះ។
ហាងលក់រាយ 7-Eleven លើកដំបូងត្រូវបានចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីថ្ងៃទី៣០ ខែសីហា នៅក្នុងវិស័យដែលចង្អៀតបំផុត និងផ្លូវពាណិជ្ជកម្មនៅជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន «ហាងលក់រាយ7-Elevenលើកដំបូងនៅកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន CP ALL ក្នុងការពង្រីកទៅក្នុងតំបន់អាស៊ាន ដែលបញ្ជាក់ពីភាពខ្លាំងនៃសេវាកម្មពីប្រទេសថៃ ចំពោះអតិថិជនកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់លើការធ្វើអាជីវកម្មស្របជាមួយនឹងការបង្កើតតម្លៃសម្រាប់សង្គម «បង្កើតនិងចែករំលែកឱកាស»។
លោក Mr.Chairoj Tiwatmunoharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP All បានឱ្យដឹងថា ALL (Cambodia) Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP ALL បានចុះកិច្ចព្រមព្រៀងសិទ្ធិធ្វើអាជីវកម្មក្រុមហ៊ុន 7-Eleven Inc កាលពីឆ្នាំមុន ដើម្បីប្រតិបត្តិការហាងលក់រាយ7-Eleven Stores នៅក្នុងប្រទេសកម្ពុជា។
លោក Chairoj ថ្លែងថា៖ «ការបើកដំណើរការហាងលក់រាយ 7-Eleven លើកដំបូងនៅកម្ពុជានៅថ្ងៃនេះ វាជាសញ្ញាដ៏សំខាន់មួយនៃមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងកម្រិតរដ្ឋាភិបាល និងប្រជាជន និងគុណភាពសេវា»។
លោកលើកឡើងថា៖ «អ្វីដែលសំខាន់ដើម្បីបញ្ជាក់គឺថា ការគោរពច្បាប់ និងការអនុវត្តរបស់សង្គមដែលយើងគឺជាផ្នែកមួយ។ ជាមួយគ្នានេះដែរ យើងបានទទួលយកដំណោះស្រាយដូចគ្នានឹងប្រទេសថៃ។ ក្រៅពីគុណភាពផលិតផល និងសេវា យើងនឹងខិតខំរួមចំណែកក្នុងការផ្តល់តម្លៃដល់ការចែកចាយ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សហគ្រាសខា្នតតូច និងការធ្វើអាជីវកម្មដោយគិតគូរពីបរិស្ថាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រយ៉ាងល្អពីប្រជាជនកម្ពុជា»។
លោកអ៊ូក សោភ័ណ បានប្រាប់PlusOne ថា ការសម្ពោធសាខាហាងលក់រាយ 7-Eleven បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនCP All នៅក្នុងប្រទេសកម្ពុជា គឺស្របជាមួយនឹងគំនិតផ្តួចផ្ដើមជាយុទ្ធសាស្ដ្រការទូតសេដ្ឋកិច្ចកម្ពុជា និងអនុវត្តដោយលោកប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការគាំទ្រពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

7-Eleven ជាប្រតិបត្តិករសិទ្ធិធ្វើអាជីវកម្មដែលចុះបញ្ជីនៅទីក្រុងបាងកក ដែលជាសាខាលក់រាយរបស់ក្រុមហ៊ុន Charoen Pokphand Group Co Ltd បានផ្ដល់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន CP All (Cambodia) Co Ltd ក្នុងរយៈពេល៣០ឆ្នាំក្នុងការបង្កើត និងប្រតិបត្តិការសាខា 7-Eleven។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ។
របស់មន្ដ្រីនៅក្រុមហ៊ុនCP Allនៅប្រទេសថៃដែលលើកឡើងថា ក្រុមហ៊ុន CP All គ្រោងនឹងបើកដំណើរការហាងលក់រាយយ៉ាងហោចណាស់ ៦ទៀតនៅឆ្នាំនេះ ៕