វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាប្រែមុខមាត់ទៅជាសាកលវិទ្យាល័យ

ភ្នំពេញ៖ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញ​អនុក្រឹត្យកាលពីថ្ងៃទី១២ខែកុម្ភៈប្រែក្លាយទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីផ្តល់នូវ​ការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្នុងការចូលរួមចំណែកដល់ការបង្កើត​ធនធានមនុស្សដែលមានជំនាញបម្រើដល់ទីផ្សារការងារនាពេលអនាគត។

យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដាដោយធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដូចខាងក្រោម៖

ក-    បរិញ្ញាបត្ររង

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញធានារ៉ាប់រង
  4. ជំនាញចលនូបត្ថម្ភ
  5. ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
  6. ជំនាញទីផ្សារ
  7. ជំនាញភាសាអង់គ្លេស។

ខ-    បរិញ្ញាបត្រ

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
  4. ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម
  5. ជំនាញនីតិសាស្ត្រ
  6. ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
  7. ជំនាញពាណិជ្ជកម្មអន្តរជាតិ
  8. ជំនាញទីផ្សារ
  9. ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស
  10. ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
  11. ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ
  12. ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ
  13. ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  14. ជំនាញការបង្រៀនភាសាអង់គ្លេស
  15. ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។

គ-    បរិញ្ញាបត្រជាន់ខ្ពស់

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញហិរញ្ញវត្ថុ
  3. ជំនាញគ្រប់គ្រង។

តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ច​ប្រកបដោយគុណភាពឈានមុខ​ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុង​ថ្នាលបណ្តុះបណ្តាល​សម្រាប់សិស្ស និស្សិត​ ធុរកិច្ចជនឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញ​ទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច​ដើម្បី​លើកកម្ពស់ទស្សនវិស័យ​អាជីពការងារ​របស់សិស្ស និស្សិត​និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជា​សហគ្រិន​របស់លោក-អ្នក៕

ព័ត៌មានបន្ថែមសូមទាក់ទង៖

០១០ ៩០០ ៦៤៧ / ០១០ ៩០០ ៥៣៧ / ០១៥ ៦០០ ៤១០