ឡូយម៉េស! ទូរទាត់តាមប័ណ្ណ​​វីសា​អេស៊ីលីដាចំណេញប្រាក់ទៀត

រួសរាន់ឡើងសម្រាប់អតិថិជិនរបស់ធនាគារអេស៊ីលីដាដែលកាន់ប័ណ្ណ​​វីសា​អេស៊ីលីដា ធ្វើការទូទាត់បង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់ចាប់ពី៥ដុល្លារទៅ២០​ដុល្លារចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែ ខែមិថុនានេះ។

លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ប័ណ្ណ​​វីសា​អេស៊ីលីដា ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ចំណាយ​ផ្សេងៗ តាមម៉ាស៊ីន​ឆូតកាត ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​អេធីអឹម ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។ លើសពីនេះទៅទៀតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុននា អតិថិជណនឹងទទួលបាន​នូវអត្ថប្រយោជន៍នានាជាទឹកប្រាក់រាល់ការ​ចំណាយ​លើការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗរបស់ខ្លួន។

លោកស្រី សោភា មានប្រសាសន៍បញ្ជាក់ថា៖« ប័ណ្ណ​​វីសា​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​​ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ដូច្នេះអតិថិជនប្រើប្រាស់កាន់តែច្រើននឹងទទួលបាននូវ​ទឹកប្រាក់កាន់តែច្រើនត្រឡប់វិញផងដែរ» ។

ដូច្នេះ រាល់ការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹង​ទទួល​បានប្រាក់៖

• ២០ដុល្លារ (រាល់ពេលទូទាត់ចាប់ពី ២០ដុល្លារ និង ១០ប្រតិបត្តិការឡើងទៅ) សម្រាប់ប័ណ្ណមាស និងផ្លាទីន

• ៥% (ចំនួន ៥ដុល្លារ រាល់ពេលទូទាត់ចាប់ពី ១០ដុល្លារ) សម្រាប់ប័ណ្ណធម្មតា

ការផ្តល់ជូននេះមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១  ។ ធនាគារ​នឹងបញ្ចូល​ប្រាក់នេះក្នុងគណនីលោកអ្នក នៅដើមខែកក្កដា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *