អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Total Cambodge លើ​ការដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​សៀមរាប៖ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Total Cambodge ស្តីពី​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ។​

​ពិធី​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Asif IQBAL នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Total Cambodge ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​។

​ក្នុងឱកាស​នោះ លោកស្រីបណ្ឌិត​សភាចា​រ្យ​ក៏បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន Total Cambodge ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ទៅលើ​សកម្មភាព​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​នាពេល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​។

«ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការទទួលខុសត្រូវ និង​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​ទេសភាព បរិស្ថាន ធម្មជាតិ និង​ប្រាសាទ ក៏ដូចជា​កាត់បន្ថយ​ឧស្ម័ន​ពុល​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ» នេះបើយោងតាមអាជ្ញាធរជាតិអប្សរា​៕

Leave a Reply

Your email address will not be published. Required fields are marked *