អេស៊ីលីដាម៉ូបាលកាន់តែច្រើនពេញនិយមនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងអំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ការបន្តអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបស់រក​ស៊ី​ទទួល​ទាន​របស់ពលរដ្ឋគ្រប់រូប ប៉ុន្តែទន្ទឹមនិងនេះដែរយើងក៏ក្រឡេកឃើញមានការរីក​ចម្រើននៃ​ប្រព័ន្ធបច្ចេកវិទ្យា​ជាពិសេសការទូទាត់បែបឌីជីថលបានក្លាយទៅជាមធ្យោបាយដែលមិនអាចខ្វះបានក្នុង​ជិវភាពរស់​នៅប្រចាំ​ថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការទូទាត់ក្នុងការទិញទំនិញ ឬសេវាកម្មតាមអណឡាញ។ ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅ​កម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុង​ការបំពេញ​សេចក្ដីត្រូវការ​សម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារ​ឌីជីថល តាមរយៈ app អេស៊ីលីដា ម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃ​របស់ពលរដ្ឋកាន់តែខ្លាំង​ឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្ត​ក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។

ក្រុមយុវវ័យ បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានក្លាយជាអ្នកប្រើប្រាស់ច្រើនជាងគេ លើការទូទាត់តាម​ប្រព័ន្ធឌីជីថលនេះ ក្នុងនោះ ពួកគេបានលើកឡើងថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាលដើម្បីទូទាត់ វាពិតជាមាន​ភាពងាយស្រួល លឿនរហ័ស និងស័ក្ដិសមសម្រាប់ការប្រើប្រាស់លើការទូទាត់នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា។

មិនមែនតែក្រុមយុវវ័យទេ ដែលកំពុងនិយមប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។ ការប្រើប្រាស់​អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។

ប្រសិនបើលោកអ្នកចង់ប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕