ទិដ្ឋភាព​ផ្លូវ​វង់​ធំ​អម​ដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល​ក្នុង​រមណីយដ្ឋាន​អង្គរ

ទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សាក្រោមការខិតខំប្រឹងប្រែងរបស់​អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំរហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។

ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវលាយឡំដោយសម្លេងសត្វយំពិរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ផងដែរ៕​ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា

Leave a Reply

Your email address will not be published. Required fields are marked *