អបអរសាទរ! អេស៊ីលីដាម៉ូបាលមានអតិថិជនជាង២លាននាក់កំពុងប្រើប្រាស់

ភ្នំពេញ៖ ស្របពេលដែលនិន្នាការនៃការប្រើប្រាស់នូវការទូរទាត់បែបឌីជីថល នៅកម្ពុជាក្នុងរយះពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ  កម្មវិធីអេស៊ីលីដាម៉ូបាលដែលជាកម្មវិធីអែបលើប្រព័ន្ធទូរស័ព្ទដៃ​ដ៏ទំនើប​និង​ទាន់សម័យរបស់ធនាគាអេស៊ីលីដាកំពុងតែមានការនិយមប្រើប្រាស់យ៉ាងសកម្មផងដែរ។  រហូតមក​ដល់ពេលនេះអេស៊ីលីដាម៉ូបាលមានអតិថិជន២លាននាក់កំពុងធ្វើការប្រើប្រាស់ក្នុងការទូទាត់ទំនិញ និងសេវាផ្សេងៗជារៀងរាល់ថ្ងៃ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានសម្តែងនូវ​ក្តីរីករាយ​យ៉ាងខ្លាំងក្រៃលែងចំពោះការជឿជាក់របស់អតិថិជនដែលបានប្រើប្រាស់អេស៊ីលីដាម៉ូបាលក្នុងការទូទាត់ថ្លៃទំនិញនិងសេវានានា។

លោកស្រីបានថ្លែងថា៖«តាំងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារអេស៊ីលីដា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន២លាននាក់ដែលកំពុងប្រើប្រាស់យ៉ាងសកម្ម ដែលបង្ហាញពីការទុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល​របស់ធនាគារ​អេស៊ីលីដា»។

ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើ​ប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។ កាត់បន្ថយការ​​ចំណាយ និងសន្សំ​ពេល​វេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លើសពីនោះទៅទៀតអតិថិជនអាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និង​គ្រប់​ពេល​​វេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។ កាត់បន្ថយហានិភ័យទាក់ទង​នឹងការនាំ​សាច់បា្រក់​តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ​តាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់​សេវាកម្ម​យ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

Leave a Reply

Your email address will not be published. Required fields are marked *