ABA នឹង​ធ្វើ​ការ​ទូទាត់​ការ​ប្រាក់​សុទ្ធលើក​ទី​៤ ដល់​វិនិយោគិនខ្លួន

ភ្នំពេញៈ​ធនាគារ​វឌ្ឍនៈ​អាស៊ី​កំចាត់​(ABA Bank)​ដែលបុត្រ​សម្ព័ន្ធ​របស់​​ធនាគារ​ជាតិ​កាណាដា​ នឹង​ធ្វើ​ការ​ទូទាត់​ការ​ប្រាក់​សុទ្ធ(បន្ទាប់​ពី​ដក​ពន្ធ​កាត់​ទុក)​លើ​មូល​បត្រ​បំណុល​សាជីវកម្ម​លើក​ទី​៤ របស់​ខ្លួន​ផ្ទេរ​ជូន​វិនិយោគិន​នៅ​ថ្ងៃទី ១៦ ខែ​សីហា ​ឆ្នាំ ២០២១​តាម​ភ្នាក់​ងារ​ទូទាត់​សាច់​ប្រាក់​ធនាគារ​អេស៊ីលីដា ​ភីអិលស៊ី​។

សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ ABA បាន​ផ្សាយ​នៅ​ថ្ងៃទី​១៣ សីហានេះ បាន​ឱ្យដឹងថា  ​ចំនួន​បោះ​ផ្សាយ​មូល​បត្រ​បំណុល​៨៤៨ ២១០ និង​ប្រាក់​សុទ្ធ​ត្រូវ​ទទួល​បាន​ចំនួន ​៣ ២៨០ ​៩៤៣ ​៨៣០​ រៀល។​

ABA បាន​​បោះ​​ផ្សាយ​លក់​មូលបត្រ​បំណុលកាលពី​​ថ្ងៃ​ទី ​១៦ ខែ ​សីហា  ឆ្នាំ ​២០១៩ ក្នុង​តម្លៃ​សរុប​ ១២៨ ​ពាន់​​លាន​រៀល (៣២ ​លាន​ដុល្លារ)​ ដោយ​មាន​រយៈពេល​ ​៣​ ឆ្នាំ ក្នុង​អត្រា​ការ​ប្រាក់​​ប្រចាំ​ឆ្នាំ​ពី ៧​ ទៅ​ ៧,៧៥ ​ភាគរយ​។ ​មូល បត្រ​បំណុល​របស់ ​ABA មាន​តម្លៃ ១០០ ០០០ ​រៀល ​ក្នុង ​១ ​ឯកតា ដោយ​មាន​ SBI ​Royal ​Securities ​​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បំណុល​៕

Leave a Reply

Your email address will not be published. Required fields are marked *