ARDB នឹងត្រូវជ្រើសរើសសម្រាប់អនុវត្តគម្រោងហិរញ្ញប្ប​ទាន​បៃតង

បន្លែដាំដុះក្នុងខេត្តអាន យ៉ាង ភាគខាងត្បូងវៀតណាមតាំងលក់ក្នុងផ្សារទំនើប។ រូបភាព VNS
បន្លែដាំដុះក្នុងខេត្តអាន យ៉ាង ភាគខាងត្បូងវៀតណាមតាំងលក់ក្នុងផ្សារទំនើប។ រូបភាព VNS

ភ្នំពេញ៖​កម្ពុជា​កំពុង​ពិនិត្យលទ្ធ​ភាព​​ជ្រើស​រើស​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​និង​ជន​បទ​(ARDB)ជា​យន្តការ​ហិរញ្ញប្ប​ទាន​បៃតង​ក្នុង​គោល​បំណងដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បៃតង​នៅ​កម្ពុជា​។

ការ​បង្ហើប​ពីផែនការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើការ​រៀបចំ​ស្ថាប័ន​ហិរញ្ញប្ប​ទាន​បៃតង​សម្រាប់​កម្ពុជា​ កាល​ពី​ចុង​សប្តាហ៍​មុន ​តាម​ប្រព័ន្ធអនឡាញ​។​

កិច្ចប្រជុំ​នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ​និង​តំណាង​នៃ​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ក្រសួង​បរិស្ថាន ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​ ធនាគារ​ជាតិ​នៃ​កម្ពុជា ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ ​ព្រម​ទាំង​ក្រុមហ៊ុន Mekong​ Strategic​ Partners ​និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាង​ត្បូង​សរុប​ចំនួន ៣៣ ​នាក់​។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ស្ថាប័ន​ហិរញ្ញប្ប​ទាន​បៃតង​ ដែល​ប្រតិបត្តិ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាង​ត្បូង​ ក៏បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ​និង​ជោជ័យ​ដែល​ធនាគារនេះ​ទទួល​បាន​មូល​និធិ​ពី​យន្តការ​មូល​និធ​អាកាស​ធាតុ​បៃតង​(GCF)​សម្រាប់​ការ​អភិវឌ្ឍន៍​គម្រោង​វិនិយោគ​បៃតង​នៅ​ក្នុង​​ប្រទេស​របស់​ខ្លួន​ដោយ​ទាញ​យក​​មូលនិធិ​រហូត ​​១០០ ​លាន​ដុល្លា​​នៅ​ឆ្នាំ​២០១៩​។​

GCFដំណើរ​ការ​តាមរយៈ​បណ្តាញ​អង្គភាព​ដែល​មាន​ការ​ទទួល​ស្គាល់​ជាង​ ២០០ ​និង​ដៃគូ​ចែក​ចាយ​ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជា​មួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ការ​រចនា​និង​ការអនុវត្ត​គម្រោង​។

GCF បាន​ឱ្យ​ដឹង​ថា​៖ «​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កំពុង​ដំណើរ​ការ​លឿន​ជាង​យើង​។ ​យើង​ត្រូវ​ការ​មហិច្ឆតា​និង​ភាព​បន្ទាន់​ជា​ច្រើន​ទៀត​។ ​ហិរញ្ញវត្ថុ​គឺជា​គន្លឹះ​។ ប្រទេស​អភិវឌ្ឍន៍​ប្រជាជាតិ​ត្រូវ​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​កៀរ​គរ​ប្រាក់ ​១០០​ ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​សម្រាប់​ការ​កាត់​បន្ថយ​និង​ការ​សម្រប​ខ្លួន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មូលនិធិ​អាកាស​ធាតុ​បៃតង​មាន​តួនាទី​សំខាន់​»៕

Leave a Reply

Your email address will not be published. Required fields are marked *