បង់ថ្លៃ​សេវា​សំរាម​ងាយៗ​ជាមួយ​អេស៊ីលីដា​ម៉ូ​បាល​

Print

បង់ថ្លៃ​សេវា​សំរាម​ និងសំណល់រឹងងាយៗ​ជាមួយ​អេស៊ីលីដា​ម៉ូ​បាល​

​ភ្នំពេញ​៖ ជាមួយ​អេស៊ីលីដា​ម៉ូ​បាល អតិថិជន​គ្រប់រូប​អាចធ្វើ​ការបង់ថ្លៃ​សំរាម​និងសំណល់រឹងបាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចំណាយពេលដើម្បីស្វែងរក​ទីតាំង​បង់​ដោយផ្ទាល់​ឡើយ ដោយ​គ្រាន់តែ​បង់​តាម​អេស៊ីលីដា​ម៉ូ​បាល់​ដោយ​មិន​អស់ថ្លៃ​សេវា​ទៀតផង​។

​សម្រាប់​ការបង់ថ្លៃ​សំរាម អតិថិ​ជិន​ទាំងអស់​អាចធ្វើ​ការទូទាត់​តាមរយះ​ការប្រើប្រាស់​ជាមួយ​អេស៊ីលីដា​ម៉ុ​បាល ដោយ​ជ្រើសរើស​នៅក្នុង​ម៉ឺ​នុយ​តែមួយ គឺ​«​អគ្គិសនី​កម្ពុជា​/Electricite Du Cambodge (EDC)» អ្វីដែល​សំខាន់​នោះ​គឺ​អតិថិជន ដែល​គិតថា​មិន​ចង់​ចំណាយពេល​ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ថ្លៃ​សេវា សំរាម និង​សំណល់​រឹង​នោះ ក៏​អាចធ្វើ​ការបង់​សេវា​នេះ​ជាមួយ​អេស៊ីលីដា​ម៉ុ​បាល​, បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​។

លោកអ្នកអាចបង់ប្រាក់ជារៀងរាល់ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥នៃខែនីមួយៗ  ដោយប្រើលេខសម្គាល់​អតិថិជិន (ID) ដូចក្នុងវិកយបត្រអគ្គិសនី។​រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង។

សូមពិនិត្យមើលរបៀបបង់ដូចខាងក្រោម៖

​ប្រសិនបើ​អតិថិជន សាធារណជន លោក​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (​បម្រើ​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​) តាមរយៈ​ទូរស័ព្ទ​លេខ 023 99 4444 ឬ 015 999 233៕