ពិសេស​មែន​! អតិថិជន​អា​ចក​ម្ម៉​ង់​ទំនិញ​គ្រប់​ប្រភេទ​តាម nham24 រួច​អាច Scan ទូទាត់​តាម​អេស៊ីលីដា KHQR Code បាន​យ៉ាង​ងាយស្រួល​

Print

ដើម្បី​សម្រួល​ដល់​ការទូទាត់​របស់​អតិថិជន និង​សាធារណៈ​កាន់តែ​មាន​ភាព​ងាយស្រួល​ដែល​ខ្លួន​បានក​ម្ម៉​ង់​នូវ​ទំនិញ​ផ្សេងៗ​តាម nham24 នោះ ចាប់ពីពេលនេះ​តទៅ​អតិថិ​ជិន​អាចធ្វើ​ការទូទាត់​ជាមួយ អេស៊ីលីដា KHQR Code ជាមួយ​អេស៊ីលីដា​ម៉ូ​បាល​ឬ​អេប​របស់​ធនាគារ​ផ្សេងៗ​ក្នុង​ប្រ​ទេ​កម្ពុជា​ក៏បាន​ដែរ​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី​«​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​» គឺជា​ធនាគារពាណិជ្ជ ទីមួយ​ក្នុង ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ និង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​KHQR Code​ក្រោម​កិច្ច ផ្តួចផ្តើម និង​ដឹកនាំ​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងមកនេះ​។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា​បាន​មានប្រសាសន៍ថា​« តាមរយះ​ការ​ស្កែ​ត KHQR Code នេះ ជាមួយនិង​អេស៊ីលីដា​ម៉ូ​បាល អ្នកប្រើប្រាស់​មិន​ត្រឹម តែ​ធ្វើការ​ទូរ​ទាត់​បាន​នូវ​ទូទាំង ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ស្កេ​ន KHQR Code នេះ សម្រាប់​ការទូទាត់​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ​ជាដើម​។ ហើយក៏​អាច​ស្កេ​ន​ជាមួយ Visa QR Code ជា​អន្តរជាតិ​ផងដែរ​។​

​លោកស្រី សុខ សោភា បាន​ថ្លែង​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​ក៏​ចង់​បញ្ជាក់ជូន​ដែរ​តាមរយះ អេស៊ីលីដា​ម៉ូ​បាល និង អេស៊ីលីដា QR នេះ គឺ​សព្វថ្ងៃនេះ​យើង​អាច​ស្កេ​ន​បាន​នៅ​ប្រទេស​ថៃ​គឺ​យើង​អាច​ស្កែ​ន​ទៅវិញ ទៅមក បាន​និង​ចាយ​ជា​លុយ​រៀល និង​មួយ ទៀត​គឺ​យើង​អាច​ស្កេ​ន​បានជា​មួយ Visa QR និង Master QR ជា​លក្ខ​ណះ​អន្តរជាតិ​តែម្តង​។ អញ្ចឹង​មានតែ​អេ​ស៊ី​លី ដា​ម៉ូ​បាល​មួយ​គឺ​គ្រប់គ្រាន់​ក្នុង ការធ្វើដំណើរ ជុំវិញ​សកលលោក​ដោយ​រីករាយ​»​។​

​សម្រាប់​អតិថិជន​នៅ​ធនាគារ​ឬ​ស្ថាប័ន​ណាក៏ដោយ គ្រាន់​តែមាន KHQR Code​របស់​អេស៊ីលីដា ដែលជា​ស្តង់ដារ ឃ្យូ​អរ​កូដ​តែមួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន ផ្តល់ សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែ​ន KHQR Code របស់​ធនាគារ​ផ្សេងៗ​បាន​៕