ការលក់ប្រេងសាំងធម្មតា និងប្រេងម៉ាសូតហក់ឡើង ៥ ៣០០រៀលក្នុង១លីត្រ

ភ្នំពេញ៖ តម្លៃ​ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បាន​ហក់​ឡើង​​​ជាង​ ​៥៣០០​រៀល​ក្នុងមួយលីត្រ ចាប់​ពីថ្ងៃទី១៦មីនា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះនៅ​លើ​ទីផ្សារ​លក់​រាយ​នៅ​កម្ពុជា ។

​តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ១៦ដល់ ២៨ មីនា បានបន្តឡើងថ្លៃ៥០០រៀលបន្ថែមទៀត ដោយកើនដល់ តម្លៃ៥៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា​និងប្រេងម៉ាស៊ូត មានតម្លៃដូចគ្នា។ នេះបើ​តាមការ​ជូនដំណឹងពីក្រសួងពាណិជ្ជកម្ម​​ដែល​ជា​ស្ថាប័ន​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​​​នាំ​ចូល​ប្រេង​និង​លក់​ប្រេង​នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺជានិន្នាការរបស់ពិភពលោក ដោយក្នុងនោះប្រេងអន្តរជាតិក៏មានការឡើងថ្លៃដូចគ្នា។ តែលោកបញ្ជាក់​ថា នៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតមួយខ្ពស់ពេក ក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយ​វិស័យឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះ៕