ភ្នំពេញៈ សម្រាប់យុវវ័យសម័យថ្មី ការមានទូរសព្ទទំនើបៗគឺជារឿងមួយដ៏សំខាន់ជាពិសេស iPhone 12 ហើយអ្វីដែលធ្វើឱ្យយុវវ័យនិងសាធារណៈដែលប្រើប្រាស់ជាមួយទូរសព្ទ iPhone 12 នោះគឺទោះបីជាពាក់ម៉ាស់ក៏អាចធ្វើការប្រើ អេស៊ីលីដាម៉ូបាល (Login)បានយ៉ាងងាយស្រួលមិនចាំបាច់ដោះចេញឡើយ ដូច្នេះលោកអ្នកអាចប្រើប្រាស់នូវសេវានានារបស់អេស៊ីលីដាម៉ូបាលបានតាមតម្រូវការ។
ស្របពេលដែលជំងឺកូវីដ១៩នៅបន្តរីករាលដាល បងប្អូនប្រជាពលរដ្ឋគឺតែងតែបន្តអនុវត្តន៍នូវគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ជាប្រចាំដើម្បីបង្ការការឆ្លងនូវវីរ៉ុសផ្សេងៗ។ ហេតុដូច្នេះហើយ ធនាគារអេស៊ីលីបានរិះរកគ្រប់មធ្យោបាយសំដៅធ្វើយ៉ាងណាសម្រួលដល់អតិថិជនក៏ដូចជាសាធារណៈប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែមានភាពងាយស្រួល។ ហេតុដូច្នេះហើយជាមួយការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយនេះ សម្រាប់លោកអ្នកដែលប្រើ iPhone 12 ឡើង អាច Update iOS 15.4 ទើបអាចប្រើមុខងារពាក់ម៉ាស់សម្រាប់ដោះសោរ ឬ Login អេស៊ីលីដាម៉ូបាលបាន។
ដូច្នេះបងប្អូនយុវវ័យដែលនិយមប្រើប្រាស់ទូរសព្ទ iPhone 12 កាន់តែមានភាពស៊ីវីល័យមួយកម្រិតថែមទៀត ក្នុងការប្រើប្រាស់នូវសេវានានាឬទូទាត់ថ្លៃសេវាកម្មឬទំនិញផ្សេងៗតាមទូរសព្ទដៃរបស់ខ្លួនដោយពុំចាំបាច់ដោះម៉ាស់ដើម្បីធ្វើការប្រើប្រាស់អេស៊ីលីដាម៉ូបាល(Login) ដូចមុនៗទៀតឡើយ។
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh