កាន់តែងាយស្រួល អតិថិជនអាចបង្កើតគណនីអេស៊ីលីដាបានដោយខ្លួនឯង

ភ្នំពេញៈអស់កង្វល់ក្នុងការចំណាយពេលធ្វើដំណើរទៅបង្កើតគណនីអេស៊ីលីដាដោយផ្ទាល់នៅ​ការិយាល័យ​របស់ធនាគារ​អេស៊ីលីដាទៀតហើយ ចាប់ពីពេលនេះតទៅលោកអ្នកអាចធ្វើការបង្កើតគណនីអេស៊ីលីដាក្នុង​ទូរសព្ទដៃ​របស់លោកអ្នកដោយខ្លួនឯងបានយយ៉ាងងាយស្រួល ដើម្បីធ្វើការទូទាត់ទំនិញឬសេវាកម្មផ្សេងៗ​ដ៏សម្បូរបែប​និងទូលំទូលាយ។

នាពេលបច្ចុប្បន្ន ការប្រើសេវាទូទាត់ឌីជីថលរបស់ធនាគារអេស៊ីលីដា កំពុងផ្សាភ្ជាប់ខ្លួន​ជាមួយនឹងជីវភាព​រស់ប្រចាំថ្ងៃ​របស់ពលរដ្ឋកាន់តែខ្លាំង​ឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្ត​ក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។

បច្ចុប្បន្ននេះ អេស៊ីលីដាម៉ូបាលត្រូវបានគេមើលឃើញថាទាំង ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។ ការប្រើប្រាស់​អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។

សូមទស្សនាវីដេអូអំពីរបៀបបង្កើតគណនីអេស៊ីលីដាដាក់លើទូរសព្ទដៃរបស់លោកអ្នកដោយខ្លួនឯង។