ធនាគារ អេស៊ីលីដាហិរញ្ញប្បទានសហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែល​ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ

 ភ្នំពេញ៖ ធនាគារ អេស៊ីលីដា​ភីអិលស៊ី បានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ» ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមសកលលោកលើកទី៩​ដែលប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា​ក្នុងគោល​បំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។

ធនាគារអេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់“ហិរញ្ញប្បទាន​សហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់​សហគ្រាស​ធុនតូចនិងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះសបញ្ជាក់ថាធនាគារបានខិតខំប្រឹងប្រែងក្នុង​ការផ្តល់​ហិរញ្ញប្ប​ទាន​ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញ​ពី​កំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈ​ពេល​ច្រើនឆ្នាំកន្លងមកនេះព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើ​គ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា​ បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០%នៃប្រាក់កម្ចីសរុបរបស់​ធនាគារ។ឥណទានសរុបរបស់ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមបានកើនឡើងពី ៣,០៣​ពាន់​លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិក​ក្នុងឆ្នាំ២០២០ហើយ​បន្ទាប់មក​កើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕