ចិន​ជំទាស់​ចំពោះ​បម្រាម​របស់​អាមេរិក​លើ​ក្រុមហ៊ុនខ្លួន

ទីក្រុង​ប៉េកាំងៈ  ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​គំនិត​ប្រឆាំង​ទៅ​នឹង​ការ​ពង្រីក​ការ​រឹតត្បិត​របស់​ប្រធានា​ធិបតី​​អាមេរិក លោក ​ចូ បៃដិន ​លើ​ការ​វិនិយោគ​ ក្នុង​ក្រុមហ៊ុន​ចិន​ជាក់ស្តែង​ ​និង ប្តេជ្ញា​ចាត់​វិធានការ​​ចាំបាច់​ដើម្បី​រក្សា​ការពារ​​នូវ​សិទ្ធិ​ស្រប់ច្បាប់​នៃ​ក្រុមហ៊ុន​ចិន។

លោក​បៃ​ឌិន បាន​ចុះ​ហត្ថលេខា​លើ​អធិ​បញ្ជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ហាម​ឃាត់​​ប្រជាពល​រដ្ឋ​អាមេរិក​​ពី​ការ​​ធ្វើ​ជា​ម្ចាស់ ឬ​ជូញដូរ​នូវ​ទម្រង់​មូល​បត្រ​ណាមួយ​ចំពោះ​ក្រុមហ៊ុន​ចំនួន​៥៩ ដោយ​បាន​លើក​ឡើង​ទំនាក់​ទំនង​ទៅ​នឹង​យោធា​ចិន និង ​ការ​គម្រាម​កំហែង​​ដែល​បាន​ហៅ បង្ក​ឡើង​ដោយ​​បច្ចេកវិទ្យា​ឃ្លាំ​មើល​របស់​ចិន។

សារព័ត៌មាន Bloomberg បាន​រាយការណ៍ថា ការ​បញ្ជា​នេះ ត្រូវ​បាន​​ត្រួត​ពិនិត្យ​ដូចជា​ ការ​​ធ្វើ​វិសោធនកម្ម​​ចំពោះ​បទ​បញ្ជា​លើក​មុន​របស់​រដ្ឋបាល​លោក​ដូណាល់​ត្រាំ ​ជាមួយ​ក្រុមហ៊ុន​ក្នុង​បញ្ជី​៤៨។ វា​បាន​កើត​ឡើង​​បន្ទាប់​ពី​ក្រុមហ៊ុន​​ចិន​ពីរ​បាន​តតាំង​ដោយ​ជោគជ័យ​​ចំពោះ​ការ​សម្រេច​របស់​លោក ដូណាល់ ត្រាំ ​ក្នុង​​តុលាការ​អាមេរិក។

លោក Wang Wenbin អ្នក​នាំពាក្យ ​ក្រសួង​ការបរទេស​ចិន បាន​ប្រាប់​កាសែត​China  Daily ថា​រដ្ឋាភិបាល​អាមេរិក ​បាន​បំពាន​​គំនិត​ នៃ​សន្តិសុខ​ជាតិ និង ​អំណាច​រដ្ឋ​ និង ​« ត្រូវបាន​បង្ក្រាប​និង​រឹតត្បិត​លើ​ក្រុម​ហ៊ុនចិន»។

ការ​សម្រេច​របស់​អាមេរិក​​បាន​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​ច្បាប់​និង​បទ​បញ្ជា​ទីផ្សារ​ផ្លូវការ​ ដោយ​បាន​បន្ថែម​ថា វា​មិន​ត្រឹម​តែ​វាមិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេតែ​ថែម​ទាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វិនិយោគិន​ពិភព​លោក​រួម​ទាំង​អ្នក​នៅ​អាមេរិក​ផងដែរ​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ទាំង ​៥៩​ គឺ​ក្រុមហ៊ុន​ Huawei Technologies Co ក្រុមហ៊ុន Aero Engine Corp របស់ចិន ក្រុមហ៊ុន Aerosun Corp និងក្រុមហ៊ុន Fujian Torch Electronics Technology៕​ China Daily

Leave a Reply

Your email address will not be published. Required fields are marked *