ខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាលប្រែក្លាយទៅជាតំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង

ភ្នំពេញៈ ​កម្ពុជា​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ដែល​ជា​ច្រក​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​សំខាន់​ជាង​គេ​របស់​កម្ពុជា​ ឱ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង។

យោងតាមលើ​អនុក្រឹត​លេខ ៨២ អនក្រ.បក ​ស្តី​ពី« ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​កម្មាធិការ​បច្ចេក​ទេស​អន្តរក្រសួង​រៀបចំ​គោល​នយោ​បាយ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង (គ.ប.ដ.)»ត្រូវបានចុះហត្ថលេខាដោយលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា។​
យោង​តាម​ខ្លឹម​សារ​អនុក្រឹត្យ គណៈ​កម្មការ​អន្តរ​ក្រសួង​សម្រាប់​រៀបចំ​គោល​នយោបាយ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ដែល​មាន​សមាជិក​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ក្រសួង-ស្ថាប័ន និង​អភិបាល​ខេត្ត​ព្រះសីហនុ សរុប ២៥រូប​ នេះ​មាន​តួនាទី​ និង​ភារកិច្ច មួយ​ចំនួន​ដូច​ជា ដឹកនាំ និង​សម្រប​សម្រួល​អន្តរ​ក្រសួង ស្ថាប័ន ក្នុង​ការ​រៀប​ចំ​គោលនយោ​បាយ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង, ផ្តល់​ការណែ​នាំ​ជា​យុទ្ធសាស្ត្រ និង​បច្ចេក​ទេស​ក្នុង​ការ​រៀបចំ​គោល​នយោបាយគ្រប់​គ្រង និង​ប្រើ​ប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ, តាម​ដាន និង​ត្រួត​ពិនិត្យ​វឌ្ឍនភាពនៃ​ការ​រៀបចំ​គោល​នយោបាយ, រៀបចំ​របាយការណ៍​ស្តីពី​វឌ្ឍន​ភាព​នៃ​ការ​រៀបចំ​គោលនយោ​បាយ​គ្រប់​គ្រង និង​ប្រើប្រាស់​ដីធ្លី ជូន​ក្រុម​ប្រឹក្សា​រៀបចំ​ផែនការមេ និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការបច្ចេកទេស និង​ហិរញ្ញ​វត្ថុ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ។

គួររំលឹកថា កំពង់​ផែក្រុងព្រះសីហនុន​នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ដើម​ឆ្នាំ២០២២ ខាង​មុខ ដោយ​គ្រោង​ ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៤៕​

Leave a Reply

Your email address will not be published. Required fields are marked *