WoW! ប្រា​សាក់ បង្កើន​ដើមទុន​ចុះបញ្ជី​រហូតដល់ 300 លាន​ដុល្លារ​អាមេរិក​

​​សមិទ្ធផល​ល្អប្រសើរ​នាពេល​កន្លងមក​ដោយ​ផ្អែកលើ​មូលដ្ឋាន​សំខាន់ៗ​រួមមាន​៖

•​           ​ភាពល្អប្រសើរ​ផ្នែក​អាជីវកម្ម​៖ ទ្រព្យសកម្ម​សរុប​នៅ​ដំណាច់ត្រីមាស​ទី 1 ឆ្នាំ 2021 មាន​ចំនួន 3.74 ប៊ី​លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​សរុប​មាន​ចំនួន 3.22 ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​បាន​កើនឡើង​ដល់ 2.15 ប៊ី​លាន​ដុល្លារ​អាមេរិក​

•​           ​ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​៖ ការផ្តល់សេវា​ជូន​អតិថិជន​ដោយ​បុគ្គលិក​ជិត 10,000 នាក់ ដែល​បាន​បំពាក់​នូវ​ជំនាញ​វិជ្ជាជីវៈ ទីតាំង​សាខា​ចំនួន 182 ការិយាល័យ និង​បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹម​ទូទាំងប្រទេស ព្រមទាំង​សេវា​ឌីជីថល – ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (PRASAC Mobile Banking) និង​ប្រា​សាក់​អ៊ីនធឺណិត​ប៊ែ​ង​ឃី​ង (PRASAC Internet Banking) ។​

•​           ​ដំណោះស្រាយ​សេវា​ហិញ្ញ​វត្ថុ​ដែល​ផ្តល់នូវ​ភាព​រីកចម្រើន រួមមាន សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង បង់ថ្លៃ​សិក្សា បញ្ចូល​កាត​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ ផ្ទេរប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​សមាជិក​ប្រព័ន្ធ​បាគង (Bakong) និង​ប្រព័ន្ធ​រី​ធែ​ល​ផេ (Retail Pay) ផ្ទេរប្រាក់​ឬ​ដក​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) ឬ សេវា​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​របស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​សមាជិក CSS សេវា​ទូទាត់​រហ័ស សេវា​បើកប្រាក់​បៀវត្ស អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (PRASAC Mobile Banking) ប្រា​សាក់​អ៊ីនធឺណិត​ប៊ែ​ង​ឃី​ង (Internet Banking) ម៉ាស៊ីន​ឆូត​កាត សេវា​បញ្ជាក់​សមតុល្យ​គណនី សេវា​បញ្ជា​ការទូទាត់​អចិន្ត្រៃយ៍ និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត​។​

ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​លំដាប់​ទី 1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ 5 នៅ​កម្ពុជា បាន​បង្កើន​ដើមទុន​បន្ថែម 70 លាន ដុល្លា​អាមេរិក លើ​ដើមទុន​ស្រាប់ 230 លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ប្រតិបត្តិការ និង​ពង្រីក​បន្ថែម​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​របស់ខ្លួន​ជូន​ដល់​អតិថិជន​។​

​សម្រាប់​ដើមទុន​ចុះបញ្ជី​ចំនួន 1,200 ប៊ី​លាន​រៀល សមមូល​នឹង 300 លាន​ដុល្លារ​អាម​រិ​ក​នេះ បានមកពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន 4 រួមមាន​៖ ធនាគារ KB Kookmin Bank នៅ​ប្រទេស​កូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅ​ទីក្រុង​ហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅ​ប្រទេស​ស្រីលង្កា និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់ (PSCo) ។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក បាន​មានប្រសាសន៍ថា «​ប្រា​សាក់ ពិត​ជាមាន​សេចក្ដី​រីករាយ​ជាខ្លាំង​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម អំពី​ការបង្កើន​ដើមទុន​ចុះបញ្ជី​បន្ថែមទៀត​នេះ​។ ការបង្កើន​ដើមទុន​នេះ គឺជា​ការចាំបាច់​ក្នុង​កសាង​ទំនុកចិត្ត​បន្ថែម​ពី​សាធារណជន និង​ដោយសារតែ​អាជីវកម្ម​របស់​ប្រា​សាក់​មានការ​រីកចម្រើន​លូតលាស់​យ៉ាងខ្លាំង តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ព្រមទាំង​មាន​ភាពទន់ភ្លន់​នៃ​ផលិតផល​និង​សេវា​ដែល​បាន​ផ្តល់ជូន​អតិថិជន និង​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​»​។​

​លោក សូ​នី បន្ថែមថា នេះ​ក៏​សបញ្ជាក់​ឱ្យឃើញថា ស្ថាប័ន​យើង​មាន​ជំហរ​រឹងមាំ ដើម្បី​រក្សា​និរន្តរភាព​នៃ​អត្រាកំណើន​ដ៏​ខ្លាំងក្លា​ពី​អតិថិជន វិនិយោគិន និង​សាធារណជន បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​

​លោក​បន្ថែមថា «​យើងខ្ញុំ​សង្ឃឹមថា អតិថិជន​នឹងមាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​មកលើ​ប្រា​សាក់​។ ស្ថានភាព​ដ៏​រឹងមាំ​ផ្នែក​សន្ទនីយ​ភាព​និង​មូលធន គឺ​ធានាបាន​ថា ប្រា​សាក់ នឹង​ឆ្លងកាត់​ដោយ​ជោគជ័យ​លើ​បញ្ហា​ទាំងឡាយ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ក្នុង​បរិយាកាស​ប្រតិបត្តិការ ដូចជា​ស្ថានភាព​ជំងឺ​កូ​វី​ដដែល​កំពុង​បន្ត​កើតមាន​នេះ​ជាដើម​»​៕

Leave a Reply

Your email address will not be published. Required fields are marked *