រដ្ឋាភិបាល​បារាំង​បន្ត​ប្តេជ្ញា​ផ្តល់ជំនួយ​ដល់​កម្ពុជា​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​

​ភ្នំពេញៈ បារាំង​សន្យាថា​នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន​រហូត​ដល់ ១២០ លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា ជាពិសេស​ក្នុង​ការជួយ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ក្រោយ​កូ​វីដ​១៩​។​
​លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ដែល​នឹង​ផុត​អាណ​ត្ត​បានលើកឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី ២១ មិថុនា រវាង​លោក​រដ្ឋមន្ត្រី​ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​សន្យាថា នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន ចន្លោះ​ពី ១០០-១២០ លាន​អឺរ៉ូ ក្នុង​១​ឆ្នាំ​។
​លោកស្រី EVA Nguyen Binh បានលើកឡើង​ក្នុងជំនួប​នេះ​ថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការធ្វើ​ប្រតិបត្តិការ​អភិវឌ្ឍន៍រ​បស់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​បាន​ប្តេជ្ញា​សម្រេច​គោលដៅ​ក្នុង​ការបង្កើន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ODA ឲ្យ​បាន ០,៥៥ ភាគរយ​នៃ​ផសស​នៅ​ឆ្នាំ ២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខឿនសេដ្ឋកិច្ច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការ​បម្រែបម្រួល​អាកាសធាតុ​ស្របតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​។​
​លោកស្រី ឱ្យដឹងថា​៖ «​ខ្ញុំ​ពិត​ថា​មាន​មោទនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ង្ក​បរិយាកាស​វិនិយោគ​ដល់​វិស័យ​ឯកជន​ដ៏​ល្អប្រសើរ និង​លើកទឹកចិត្ត​វិនិយោគ​គិ​នប​រទេស ពិសេស មកពី​ប្រទេស​បារាំង​ឱ្យមក​ស្វែងយល់​ផ្ទាល់ និង​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​»​។​
​លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រដ្ឋាភិបាល​បារាំង​ក៏​ថែមទាំង​ជួយ​គៀរគ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគម​អ៊ឺរ៉ុប និង​ពី​ប្រភព​ផ្សេងទៀត ផងដែរ សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា​បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។​
​លោក​ឱ្យដឹងថា​៖«​ក្នុងឱកាស​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី EVA Nguyen Binh បាន​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ក្នុង​រយៈពេល ០៤ ឆ្នាំ ក្ន​ងុ​ការកសាង​ស្នាដៃ​និង​ស​មិ​ទិ្ធ​ផល​ជាច្រើន​ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​សុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា សម្រេចបាន​នូវ​គម្រោង​វិនិយោគសាធារណៈ​ជាច្រើន ផ្សេងទៀត​»​។​
​នៅ​ឆ្នាំ ២០២០ AFD បាន​ប្តេជ្ញាចិត្ត​ជាមួយនឹង​គម្រោង​ហិរញ្ញវត្ថុ​ជាង ១២,១ ពាន់​លាន​អឺរ៉ូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​៕

Leave a Reply

Your email address will not be published. Required fields are marked *