ASA ដាក់ភាគហ៊ុន៤ភាគរយជួញដូរ លើផ្សារភាគហ៊ុន

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេច​ជា​ផ្លូវការ​ក្នុងការ​ក្នុង​ការដាក់​ភាគហ៊ុន​៤​ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន​របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី​ (ASA, Plc) ដែលជា​ភាគ​ហ៊ុ​និក​នីតិបុគ្គល​មួយ​របស់ខ្លួន​អាចធ្វើ​ការជួញដូរ​បាន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX) សម្រាប់​ឆ្នាំ​២០២១​។

​ការណ៍​ដាក់ឱ្យ​ជួញដូរ​ភាគហ៊ុន​របស់​អេ អេស អេ ភីអិលស៊ី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ធ្វើឡើង​ប្រមាណ​ជាជាង​មួយឆ្នាំ​បន្ទាប់ពី​ធនាគារ​មួយ​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​លើ​CSX កាលពី​ចុងខែ​ឧសភា​ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ ធនាគារ អេស៊ីលីដា​កាលពី​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០២១​បានឱ្យដឹងថា​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ដែលជា​ភាគ​ហ៊ុ​និក​នីតិបុគ្គល​មួយ​របស់​ធនាគារ បានធ្វើ​និយ័តកម្ម​ភាគហ៊ុន​ទាំងអស់​ទៅឱ្យ​ភាគ​ហ៊ុ​និក​ជាក់ស្តែង​ម្នាក់ៗ ដែលមាន​សមាជិក​សរុប​ចំនួន ១១ ៤៨៨​នាក់ និង​មាន​ភាគហ៊ុន​សរុប​ចំនួន ១០៧ ២០៤ ៥៤៧ ភាគហ៊ុន ស្មើនឹង​ចំនួន ២៤,៧៩២ ភាគរយ នៃ​ភាគហ៊ុន​សរុប​របស់​ធ​នាគារ ដោយ​អនុលោម​តាម​វិធាន ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​ដោយមាន​ការឯកភាព​ពី​ភាគ​ហ៊ុ​និក​នីមួយៗ​នៃ​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី​។

​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖«​ភាគហ៊ុន​ដេ​ល​បានធ្វើ​និយ័តកម្ម​រួចរាល់​នឹងត្រូវ​ដាក់ឱ្យ​ជួញដូរ​បាន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ត្រឹម​៤​ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន សម្រាប់​ឆ្នាំ​២០២១​។ ចំណែក​ភាគហ៊ុន​ដែល​នៅសល់​ចំនួន ២០,៧៤៩២ ភាគរយ​ទៀត​នឹងត្រូវ​អនុវត្តតាម​ផែនការ​ជា​បន្តបន្ទាប់​»​៕

Leave a Reply

Your email address will not be published. Required fields are marked *