ព្រលានយន្តហោះអន្តរជាតិតារាសាគរនឹងដាក់ដំណើការសាកល្បងឆាប់ៗ

ភ្នំពេញ៖ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាស​យានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានប្រកាសពីផែនការនៃការបើកដំណើការ​ហោះហើរ​សាកល្បងលើកដំបូងនៅចុងខែមករាឬដើមខែកុម្ភះខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួមជាមួយតំណាងរបស់ក្រុមហ៊ុនសាងសង់​ព្រលាន​យន្តហោះតារាសាគរកាលពិថ្ងៃទី៣០ ខែតុលា។ តំណាងក្រុមហ៊ុនបានថ្លែងថា ការស្ថាបនា​អាកាស​យានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាស​យាន​ដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។​ 

«តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ» នេះបើយោងតាមការថ្លែងអះអាងរបស់ក្រុមហ៊ុនដែលត្រូវបានទូរទស្សន៍ក្នុងស្រុក BTV ដកស្រង់សម្តី។

លោក​ ថោង  ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការការងាររបស់ខ្លួន ដើម្បីឆាប់បាន​បម្រើ​សេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរ​វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទBoeing-777 និង  Airbus A-340។

តាម​ផែនការ​កម្ពុជា នឹង​បើក​ទទួល​ភ្ញៀវទេសចរអន្តរជាតិ នៅ​ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង​ចាប់ពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុន​នឹង​ឈាន​ទៅ​​ខេត្តសៀមរាប​ក្នុងខែ មករា ឆ្នាំ ២០២២៕

ដឹងអត់នរណាជាអ្នកនិពន្ធបទ « វ៉ាក់សាំងមនុស្សក្បត់» កំពុងផ្ទុះការគាំទ្រ

ពិតណាស់មានប្រិយមិត្តមិនតិចនោះទេដែលជាអ្នកគាំទ្រ Lyric Video  « វ៉ាក់សាំងមនុស្សក្បត់» ចង់ស្គាល់មុខកវីនិពន្ធរូបណារបស់ផលិតកម្មដាវីត្រានៅពីក្រោយបទដ៏ល្បីមួយនេះជាក់ជាមិនខានឡើយ។

លោក គិន កក្កដា ដែលប្រិយមិត្តជាច្រើនធ្លាប់ស្គាល់លោកម្តងរួចមកហើយក្នុងបទដែល​ផ្ទុះខ្លាំងកាលពីឆ្នាំ២០២០ គឺបទ «ផ្ញើលុយចងដៃ ៨២ ០០០ រៀល» ។  ថ្មីៗនេះ លោកបាន​ចេញ​នូវបទ Lyric Video  « វ៉ាក់សាំងមនុស្សក្បត់» ត្រឹមតែមួយថ្ងៃសោះ បទនេះត្រូវបានទស្សនិជន​ដែលជា​អ្នកគ្រាំជិត១លាននាក់បានធ្វើការចែករំលែក និងធ្វើត្រាប់សម្តែងច្រៀងតាមបង្ហោះ​ពាសពេញបណ្តាញសង្គម ជាពិសេសគឺTik Tok។

ជាមួយនូវការផ្ទុះនៃការគាំទ្រនេះ លោក គិន កក្កដាបានបង្ហើបឱ្យដឹងថា ការសរសេរបទចាក់​វ៉ាក់សាំងនេះឡើងគឺ ចង់ផ្ញើរសារដល់បងប្អូនប្រជាពលរដ្ឋយល់កាន់តែស៊ីជម្រៅ​អំពីការ​ចាក់វ៉ាក់​សាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺនេះ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV « វ៉ាក់សាំងមនុស្សក្បត់» នេះ។ ហើយលោក​អ្នក​ក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់​និង​ទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

https://vt.tiktok.com/ZSejuerqV/

https://www.facebook.com/262354588960283/posts/294452432417165/

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

កម្ពុជាបន្តដាក់ចេញវិធានការ​ជុំទី​១០​ដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិញធានការជុំទី១០ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើ វិស័យ សំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ការ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយ ពីវិបត្តិ នៃ ជំងឺ​កូវីដ-១៩​ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ បានដាក់ចេញវិធានការបន្តជួយ ឧបត្ថម្ភប្រាក់ ៤០ ដុល្លារអាមេរិករយៈពេល ៣ ខែ បន្ថែមទៀត ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ សម្រាប់កម្មករ-និយោជិត ធ្វើការ វិស័យកាត់ដេរវាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប ដែលទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិកសរុប ៧០ ដុល្លារ​អាមេរិក ក្នុងមួយខែ  សម្រាប់១ នាក់។

សេចក្តីប្រកាសព័ត៌មានដែលបន្តថា រដ្ឋភិបាលក៏នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។

រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២១ ។ និង បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

ដោយឡែក ចំពោះ វិធានការបន្តជួយវិស័យអាកាសចរណ៍ គឺ រដ្ឋាភិបាលលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ៣ខែ បន្ថែមទៀត ចាប់ពី ខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា  និង បន្តផ្តល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិលដោយពន្យារយៈពេល ០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ការសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ១០នេះ ក្នុងគោលបំណង បន្តកាត់ បន្ថយផលប៉ះពាល់នៃវិបត្តិនៃជំងឺកូវីដ-១៩ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ដូចជាការដាក់ចេញ និង អនុវត្តវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ក្នុងបរិបទនៃការបើកឡើងវិញ ជាបណ្តើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី និងបន្តសុពលភាព នៃវិធានការដែលបានដាក់ ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្ត ៕

កម្ពុជាដាក់ដំណើការជាផ្លូវការគេហទំព័រKhmerSME

ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​គេហទំព័រ KhmerSME«ថ្នាល​ព័ត៌មាន​ឌីជីថលជាតិ​សម្រាប់​សហគ្រាសធុនមីក្រូ តូច និង​មធ្យម» ដែល​គេហ​ទំព័​រនេះ​នឹង​​​ជួយ​ផ្តល់​ព័ត៌​មាន​អាជីវកម្ម​យ៉ាង​ទូលំ​ទូលាយ​និង​សម្បូរបែប​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​។

ការ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើងតាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ស្ថាន​ទូត តំណាង​ក្រសួង​ស្ថាប័នអង្គការ​អន្តរជាតិ និង​តំណាង​វិស័យឯកជន​ផង​ដែរ​។

គេហទំព័រ KhmerSMEគឺ​ជា​ថ្នាល​ព័ត៌មាន​ឌីជីថល បង្កើត​ឡើង​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ក្រោម​កិច្ច​ការ​ជា​មួយ​អង្គការ GIZ។ តាម​រយៈ​KhmerSMEក្រុមហ៊ុន/សហគ្រាស នឹង​អាច​ពង្រឹង​សមត្ថ​ភាព​ខ្លួន និង​ពង្រីក​វិមាត្រ​ធុរកិច្ច​របស់​ខ្លួន​ក្នុង​ការផលិត និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។

គេហទំព័រ KhmerSMEនឹង​តភ្ជាប់​ទៅ​គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ ហើយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​​១៦ ខែមិថុនា ឆ្នាំ​​២០២១​។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណជាង ៥២ម៉ឺន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕

គង់ វិបុល៖ DTA នឹងជួយជម្រុញពាណិជ្ជកម្ម-វិនិយោគកម្ពុជានិងម៉ាឡេស៊ី

ភ្នំពេញៈ សិក្ខាសាលាស្តីអំពីអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ(Double Taxation Agreement-DTA ) សម្រាប់ធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ (GDT) ជាមួយនឹងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងសហគ្រាសដែលជាសមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងសហគ្រាសផ្សេងទៀតប្រមាណ៥០០នាក់។

លោក គង់ វិបុល បាននិយាយថា ឆ្នាំ២០២១ នេះគឺជាឆ្នាំទី១ ដែលកិច្ចព្រមព្រៀង DTA កម្ពុជា-ម៉ាឡេស៊ី មានប្រសិទ្ធភាពអនុវត្ត បន្ទាប់ពីបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ លោកបន្តថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមអំពី DTA កម្ពុជា-ម៉ាឡេស៊ី ជូនដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលបាននិងកំពុងបណ្តាក់ទុននៅកម្កុជា ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នានាក្រោមDTA ក៏ដូចជានីតិវិធីដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ។

ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានលើកឡើងផងដែរថា ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងបានផ្តល់អត្ថប្រយោជន៍ក្រោមDTA ក៏ដោយ ក៏កម្ពុជានៅតែរក្សាបានចំណូលពន្ធកម្រិតល្អតាមរយៈការហូរចូលបន្ថែមនៃវិនិយោគបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធប្រកាសពន្ធតាមអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាពិសេសបច្ចុប្បន្នអ្នកស្នើសុំអត្ថប្រយោជន៍ក្រោមDTA ក៏អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នេះតាមអនឡាញបានផងដែរ»។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ៩ខែឆ្នាំ២០២១ ការប្រមូលចំណូលពន្ធសម្រេចបានប្រមាណ ២ ១១១,០៩លានដុល្លារ ស្មើនឹង ៩៤,១២ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថាថយចុះ ១៣៥,៨៦លានដុល្លារ ឬស្មើនឹង -៦,០៥ភាគរយ៕

ពិតជាមិនធម្មតាមែន! តែថ្ងៃប៉ុន្មានថ្ងៃសោះ KHQR Code របស់អេស៊ីលីដាមានអ្នក​ប្រើប្រាស់​យ៉ាងច្រើនពីស្ថាប័ននានា

11

ភ្នំពេញ៖ បន្ទាប់ពីធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវ​សេវាទូទាត់តាម «KHQR Code» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជន​ដែល​​របស់ធនាគារអេស៊ីលីដាផ្ទាល់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា​បានកំពុងប្រើប្រាស់យ៉ាងផុលផុសរៀងរាល់ថ្ងៃ ខណះដែរទាំងម្ចាស់ហាង និងអ្នកស្កេនក៏មានការសប្បាយចិត្តរីករាយក្នុងការប្រើប្រាស់ដោយសារមិនចាំបាច់មានQR ច្រើនស្ថាប័ន។

អ្វីដែលកាន់តែពិសេសនោះគឺហាងមាន KHQR  គឺ ត្រូវបានគេមើលទៅហាក់ដូច​ជាបានកំពុងបម្រើអតិថិជនគ្រប់ធនាគារ ការពារហានីភ័យផ្សេងៗ ដោយមិនចាយ​ក្រដាស់ប្រាក់ដែលអាចបង្កហានិភ័យឆ្លងមេរោគផ្សេងៗឬបាត់បង់ដោយប្រការណាមួយនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី​គឺជាធនាគារពាណិជ្ជទីមួយក្នុង​ប្រទេសកម្ពុជាបាន​អភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិង​ហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់​ដើម្បីការ​ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ   

https://www.acledabank.com.kh/kh/khm/frm_mobile

កម្ពុជាបានដាក់ចេញនូវឯកសារ​យុទ្ធ​សាស្រ្ត​សំខាន់​ចំនួន ២ ដើម្បីបើកទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង

ភ្នំពេញៈ ក្នុងគោលបំណងដើម្បី​​ជា​ការ​ចាប់​ផ្តើម​​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង និង​ធានា​បាន​នូវ​សុវត្ថិភាព​​ទាំង​​ភ្ញៀវ​ទេសចរ និង​ប្រជាជាន​ក្នុង​​ស្រុក​ រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​​នូវឯកសារ​យុទ្ធ​សាស្រ្ត​សំខាន់​ចំនួន ២ ដើម្បី​​ជា​ការ​ចាប់​ផ្តើម​​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង និង​ធានា​បាន​នូវ​សុវត្ថិភាព​​ទាំង​​ភ្ញៀវ​ទេសចរ និង​ប្រជាជាន​ក្នុង​​ស្រុក​។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ឯកសារ​ទាំង​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​​បង្កឱ្យមានវិបត្តិសុខភាព​សាធារណៈ និង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ស្ទើរគ្រប់វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា​​ចន្ទល់គន្លឹះមួយ​​សំខាន់​របស់​ប្រទេស​កម្ពុជា សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏​ទទួល​រង​ផល​​ប៉ះ​ពាល់​យ៉ាងខ្លាំងមិនធ្លាប់មានផង​ដែរ ​។

លោក​បន្តថា ជាមួយនឹងនិន្នាការថ្មីនេះ រដ្ឋាភិបាលកម្ពុជា​​បាន​​ដាក់ចេញនូវ«ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និង​ក្រោយវិបត្តិជំងឺកូវដ​១៩» ។ ផ្តើម​ចេញ​ពី​ឯកសារ​​នេះ រដ្ឋាភិបាល​ក៏​បានសម្រេចដាក់ចេញឯកសារដ៏មានសារៈបន្ថែម​សំខាន់ ២ ទៀត​ដែលបាន​ ប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការនាពេល​នេះ​​។

លោកលើក​ឡើង​ទៀត​ថា ឯកសារ​យុទ្ធ​សាស្រ្តទាំង ២ នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ឈរ​លើ​គោលការណ៍​រក្សា​បាន​​នូវ​តុល្យភាព​រវាង​សកម្ម​ភាព​សង្គម​-សេដ្ឋកិច្ច និង​ការ​ធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។​ ក្នុងន័យនេះ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនឹងត្រូវធ្វើឡើងជាជំហានៗ ប្រកប​​ដោយ​ស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ នៃការ​ឆ្លងរាល​ដាល​នៃជំងឺកូវីដ​១៩ ។ ទន្ទឹមនេះ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹង ផ្តោតសំខាន់ ទៅលើការបង្ក​លក្ខណៈ​ងាយស្រួល​ឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំង​ប្រទេស ប្រកបដោយសុវត្ថិភាព សំដៅ​ពង្រឹង​បន្ថែម​ទៀត​នូវ​ស្មារតីស្នេហាជាតិ ស្របតាម ទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

រដ្ឋ​មន្រ្តីក្រសួង​ទេសចរណ៍ លោក ថោង ចុង បាន​និយាយ​ថា ធាតុ​ចូល​នៃ​ឯកសារ​យុទ្ធ​សាស្រ្តទាំង ២ នេះ ត្រូវ​បាន​ទទួល​ពី​គ្រប់​ផ្នែក​ពាក់​ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន​ផង​ដែរ​។ ឯកសារ​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងអំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​របស់​​ជំងឺកូវីដ​១៩ ដែល​ជំងឺ​នេះ​មិនត្រឹមតែជាជំងឺដ៏កាចសាហាវ និងបង្កមហន្តរាយ​ចំពោះ​សុខភាព​សាធារណៈ​​ប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបន្តផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ជាប្រវត្តិសាស្រ្តចំពោះសេដ្ឋកិច្ច​ពិភពលោក ដែលក្នុងនោះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យទាំងអស់បានធ្លាក់ចុះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សារ​មួយ​នៃ​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​ឯកសារ​ទាំង ២ ខាង​លើ បានលើកឡើង​​ថា ផែនការយុទ្ធសាស្រ្ត​ស្តីពី​ការ​បើក​ទទួល​ភទេសចរ​ចាក់វ៉ាក់សាំង នឹង​ក្លាយ​ជាឯកសារ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​សម្រាប់​ការ​បើក​ឱ្យ​ដំណើរ​ការ​ឡើងវិញ​ជា​បណ្តើរៗ​នៃ​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយឈរ​លើ​គោលការណ៍​រក្សា​បាន​នូវ​តុល្យភាព​រវាង​សកម្ម​ភាព​សង្គម-​សេដ្ឋកិច្ច និងធានាបានសុវត្ថិភាព និង​សុខុមាភាពសាធារណៈ ជា​មួយ​នឹង​កិច្ច​ខិតខំ​ក្នុង​ការ​វិល​ត្រឡប់​ឱ្យ​បាន​ឆាប់​ទៅរក​«​ប្រក្រតីភាព​ថ្មី»​នៃ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពល​រដ្ឋ។

តាម​ផែនការ​កម្ពុជា នឹង​បើក​ទទួល​ភ្ញៀវទេសចរអន្តរជាតិ នៅ​ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង​ចាប់ពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុន​នឹង​ឈាន​ទៅ​​ខេត្តសៀមរាប​ក្នុងខែ មករា ឆ្នាំ ២០២២៕

ម្ចាស់បទ «វាក់សាំងមនុស្សក្បត់» ដែលកំពុង ផ្ទុះខ្លាំង នៅលើបណ្តាញសង្គម​និយាយ​អ្វីខ្លះពីបទនេះ!

កញ្ញាវឿន ជីវ៉ាម្ចាស់បទ «វាក់សាំងមនុស្សក្បត់»របស់ផលិតកម្មដាវីត្រា កំពុងទទួលបានការ​ចាប់អារម្មណ៍យ៉ាង ខ្លាំងពីសំណាក់ទស្សនិជនគ្រប់មជ្ឈដ្ឋានជាពិសេសលើបណ្តាសង្គម Tiktok។ 

ម្ចាស់បទ«វាក់សាំងមនុស្សក្បត់»នេះ កញ្ញា វឿន ជីវ៉ា បានប្រាប់ឱ្យដឹងថា បទនេះគឺត្រូវបាន​លោកអ្នកនិពន្ធខិតខំសម្រិតសម្រាំងប្រើប្រាស់នូវពាក្យពេជ្យ ជាពិសេសគឺរំលេចនូវការ ចាក់វ៉ាក់សាំង។

កញ្ញាថា បទ«វាក់សាំងមនុស្សក្បត់»ត្រូវបានផលិតកម្មដាវីត្រាផលិតឡើងជាសារក្នុង​ការដាស់​តឿនក្រៀនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលាកំណត់របស់រាជរដ្ឋាភិបាលផងដែរ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV «វាក់សាំងមនុស្សក្បត់»នេះ។ ហើយលោក​អ្នក​ក៏​អាចទាញយកកម្មវិធីអេប«App Komsan»របស់ផលិតកម្មដាវីត្រា​រីករាយសណ្តាប់​និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

រដ្ឋដាក់ឱ្យដំណើការគេហទំព័រដើម្បីសម្រួលអ្នកចូលរួមប្រជុំ ASEM13

ភ្នំពេញៈ កម្ពុជា​​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ី-អឺរ៉ុប​លើក​ទី១៣ (ASEM13)​ នឹង​រៀបចំ​«វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី១(AEEBF1)» ក្រោម​អធិបតី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ខណៈ​​​វេទិកា​នេះ​ត្រូវ​​រំពឹង​ថា ​នឹង​មានការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ អ្នក​ស្រាវ​ជ្រាវ ​អ្នក​ជំនួញ និង​សាធារណជន​ ដើម្បី​​​ជា​ការ​ចែក​រំលែក​នូវ​​​ចំណេះ​​​ដឹង​ថ្មីៗពី​​​​ការ​ធ្វើ​ពាណិជ្ជកម្ម​​អន្តរ​ជាតិ​ប្រកប​ដោយ​និរន្តររភាព​​ក្នុង​បរិបទ​ថ្មី​នៃ​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ និង​បដិវត្តឧស្សាហកម្ម​ ​៤.០​។

កិច្ច​ប្រជុំ​​​កំពូល​​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នឹង​រៀបចំ​ឡើង​​រយៈពេល​ពីរថ្ងៃ ​ចាប់ពី​ថ្ងៃទី២៥ ​ដល់ថ្ងៃទី​២៦ ខែវិច្ឆិកា ​ឆ្នាំ២០២១​ តាមប្រព័ន្ធ​អនឡាញ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួង​ពាណិជ្ជកម្មនឹង​រៀបចំ «វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី១ (AEEBF1)» ក្រោមមូលបទ «ការ​ផ្លាស់​ប្តូរ​ទៅ​រកគន្លងប្រក្រតីភាពថ្មី៖ ការ​ធ្វើ​អានុ​ភាវូបនីយ​កម្ម​ខ្សែ​ច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០» ដែល​នឹង​ប្រព្រឹត្តទៅ​​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បី​សម្រួល​ដល់​អ្នកចង់​​ចូល​រួម​ស្តាប់​ក្នុង​វេទិកា​នេះ ក្រសួង​​បាន​ដាក់​ឱ្យ​​​​ដំណើរការ​​នូវ​គេហទំព័រ​​ចុះ​ឈ្មោះ​តាម​រយៈ​តំណរ​រ​ភ្ជាប់ https://aeebf.moc.gov.kh/ ផង​ដែរ។

​លោក សុវិជាតិ បានមានប្រសាសន៍ថាប្រធាន​បទ​សំខាន់ៗ​ ដែល​នឹងត្រូវ​​លើក​ឡើង​ក្នុង​វេទិកា​នេះមាន​ដូច​ជា ការ​គាំទ្រ​ប្រព័ន្ធ​ពហុ​និយម, ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត (AI)ដើម្បី​ជំរុញ​កំណើន​ការ​ធ្វើ​ពាណិជ្ជកម្ម, និង​ការ​ធ្វើ​​​សេដ្ឋកិច្ច​បៃតង​ ជា​ដើម​។​ វេទិកា​នេះ​​​ធ្វើ​ឡើង​​ក្រោម​កិច្ចសហការ​ពី​​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC), សភាពាណិជ្ជកម្ម​កម្ពុជា(CCC), មូល​និធិ​​អាស៊ី-អឺរ៉ុប​(ASEF), ស្ថាប័ន Bruegel និង​ដៃគូ​សហការ​ជា​ច្រើន​ទៀត​។

តាម​ការគ្រោងទុក ក្រសួងពាណិជ្ជកម្ម នឹង​អញ្ជើញ​បណ្តា​ប្រទេស​ជា​សមាជិក ASEM ចូលរួម​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១ រួមមាន សមាជិក​​​អាស៊ាន​ទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​សែ​ឡង់ ហុង​គ្រី បារាំង អង់គ្លេស រុស្ស៊ី បែ​ល​ហ្សិ​ក អេ​ស្តូ​នី និង​បណ្តា​ប្រទេស​ដទៃទៀត​មកពី​អាស៊ី​និង​អឺរ៉ុប ព្រមទាំង​​អ្នករៀបចំ​គោល​នយោបាយ បញ្ញាវន្ត អ្នកជំនាញការ ប្រធាន​ក្រុមហ៊ុនធំៗ ក្រុម​ធុរជន និង​វិស័យ​ឯកជនជា​ច្រើន​មក​ពី​អាស៊ី និង​អឺរ៉ុប​៕​

សមាគមពីររួមដៃគ្នាបណ្តុះបណ្តាលធនធានមនុស្សវិស័យភស្តុភារកម្មនៅកម្ពុជា

ភ្នំពេញ៖ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន វន្តសាលា ឯ.ក ចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកម្ម​វិធីបណ្តុះបណ្តាលដោយផ្ទាល់ ជូនចំពោះសិក្ខាកាម ឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀន តាមរយៈទំរង់បច្ចេកវិទ្យាព័តមាន (E-Learning Platform) លើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ក្រោមអធីបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា សមាគមឥឡូវនេះកាន់តែបោះជំហានទៅមុខ​ជាបណ្តើរៗ ដោយក្រៅអំពីកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ ជូនចំពោះសិក្ខាកាម ឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀន តាមរយៈទំរង់បច្ចេកវិទ្យាព័តមាន (E-Learning Platform) លើមុខវិជ្ជា​ជំនាញ​ឡូជីស្ទីក និងដឹកជញ្ជូនផងដែរ ដោយសមាគមបានសហការជាមួយ ក្រុមហ៊ុន វន្តសាលា ឯ.ក ដែលជាក្រុមហ៊ុនជំនាញលើផ្នែកនេះ ជាច្រើនឆ្នាំកន្លងមហើយនៅក្នុងប្រទេសកម្ពុជាយើង។

លោកបានបន្ថែមថា៖« ដើម្បីដើរទាន់សម័យកាលព័ត័មានវិទ្យា ក៏ដូចជាបំពេញតម្រូវការ ចំពោះសិក្ខាកាម​ជាពិសេសក្នុងបរិបថកូវីដ១៩នេះ និងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកនេះ ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក ដឹកជញ្ជូន សមាគមក្រៅអំពីការសហការជាមួយក្រុមហ៊ុនវន្តសាលា ក៏នឹងមានការសហការបន្ថែមទៀតជាមួយវិទ្យាស្ថាន និងស្ថាប័នពាណិជ្ជកម្មផ្សេងៗទៀត ក្នុងន័យរួមគ្នាផលិត​ធនធាន​មនុស្សលើជំនាញនេះបន្ថែមផងដែរ»។

លោក ហឿន សំនៀង នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា ជាមួយទស្សនះគិតគូរដ៏វែងឆ្ងាយ និងមោះមុត​របស់លោក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបានខិតខំយ៉ាង​សស្រាក់សស្រាំ ឥតទំនេរដៃ ក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដែលជាសរសៃឈាមនៃការ​ដឹក​ជញ្ជូន​ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដ៏សំខាន់ បម្រើដល់សកម្មភាព សេដ្ឋកិច្ចជាតិ។

លោកបានសំដែងនូវការអបអរសាទរ ដល់សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក ដែលបានចូលរួមគាំទ្រដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឡូជីស្ទីក និង ដឹកជញ្ជូន តាមរយៈការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង៕