Chen Zhi Scholarship Jointly Launched by Prince Group and Ministry of Education Youth and Sport to Prepare Cambodian University Students For Post-Pandemic Future

Full tuition fees and stipends for 400 university students to advance sustainable development, financial inclusion and world-class hospitality; Awardees to get internship and employment opportunities at Prince Group

Prince Holding Group, one of the largest conglomerates in Cambodia, on 8 September 2021 entered into a memorandum of understanding (MOU) with the Ministry of Education Youth and Sport (MoEYS) to launch a scholarship program for Cambodian university students. Prince Group will provide full tuition fees and stipends for 400 selected students to pursue their Bachelor of Science degrees at top Cambodian universities including the Royal University of Phnom Penh, National University of Management, and Institute of Technology of Cambodia. In total, Prince Group will provide over US$2 million across seven years.

As public-private partnerships are essential, Prince Group will work with the government to achieve the goals outlined in the Education Strategic Plan (2019-2023).  Prince Group will work with MoEYS to ensure students get financial support, training, mentoring, and work opportunities to bolster learning in three areas: sustainable development of the real estate sector; advancing financial inclusion and the digital economy in the banking and finance industries, and the promotion of world-class hospitality standards, meeting the future human capital needs of the local economy.

Through internships, students will learn from top professionals in Cambodia – Prince Group, which oversees more than 80 businesses, possesses a diverse workforce with 20% of employees hailing from places like Singapore, Malaysia, and Greater China.

Mr.Hang Chuon Naron, Cambodia’s Minister of Education Youth and Sport, commented: “We welcome the cooperation of employers that take their role as educators seriously. Cambodia’s road to recovery will require bright young minds from all parts of the country and MoEYS, along with its partners, will remove obstacles, offer targeted guidance, ensure equitable access to education and work opportunities to ensure talented students focus on learning and acquiring skills that will be important for Cambodia’s future.”

“We are pleased to launch one of Cambodia’s largest scholarship programs sponsored by a private enterprise,” said Gabriel Tan, Chief Communications Officer of Prince Holding Group. “Prince Group’s various units are excited to welcome Cambodian students into our family as we will create strong internship and management trainee programs to train, nurture and educate the leaders of tomorrow. The Chen Zhi Scholarship seeks to provide both academic and practical experience for the students, by providing both a first-rate education and exposure to an international working experience.”

The scholarship will be spearheaded by Neak Oknha Chen Zhi, Chairman of Prince Group, who was recently recognized as the Entrepreneur of the Year among leaders of conglomerates at the 2021 International Business Awards, due to his business and corporate social responsibility leadership over the course of the pandemic.

Under Chen Zhi, Prince Group follows a holistic environment, social and governance framework (ESG) that aims to make a long-term impact in Cambodia. Prince Group has opened the Prince Horology Vocational Training Center, Cambodia’s first independent watch school. The training center gives Cambodian youths the opportunity to learn a new artisanal skill – watchmaking – and gain the necessary experience to help them in job markets in Cambodia and abroad. In August this year, Prince Group had also sponsored the Career Preparation Program run by Caring for Cambodia, a leading charity, to help high school students. Prince Group will continue to actively seek out ways to contribute to better educational outcomes for Cambodians from all walks of life.

ហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មដាវីត្រា ត្រូវជនអនាមិក Hack យកទៅគ្រប់គ្រង

ភ្នំពេញ៖ ស្របពេលដែលបទចម្រៀង និង MV ថ្មីៗរបស់ផលិតកម្មដាវីត្រា កំពុង ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព, ហ្វេសប៊ុកកផ្លូវការរបស់ ផលិត កម្មនេះ ត្រូវបានជនអនាមិក (Hacker) ចូលកាន់កាប់ (Hack) ដោយបានបង្ហោះ វីដេអូ និងរូបភាពនានា ដែលមិនមែនជារបស់ផលិតកម្មដាវីត្រា។

គណៈគ្រប់គ្រងរបស់ផលិតកម្មដាវីត្រាមីឌៀ (Davitra Media) ប្រាប់អ្នកគាំទ្រ និងសាធារណជនថា៖«យើងខ្ញុំ សូមមិនទទួលខុសត្រូវរាល់ការបង្ហោះ (Post) រូបភាពផ្សេងៗ ឬវីដេអូណាក្រៅពីបទចម្រៀង ដែលប្រាសចាកពីក្រមសីលធម៌ ណាមួយមិនសមរម្យ ផ្ទុយនឹងច្បាប់ ដោយរាល់ការបង្ហោះ មិនមែនជាសកម្មភាព របស់ក្រុមការងារដាវីត្រាមីឌៀ ឡើយ។ ផលិតកម្មយើងខ្ញុំនៅតែ បន្តបង្ហោះ បទចម្រៀង និង MV ថ្មីៗ ដើម្បីបម្រើអារម្មណ៍របស់ អ្នកគាំទ្រយើងជាធម្មតា»។

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងដោះស្រាយបញ្ហានេះ ជាបន្ទាន់ជាមួយក្រុមហ៊ុន ហ្វេសប៊ុក ដើម្បីយកហ្វេសប៊ុករបស់ផលិតកម្មដាវីត្រាមីឌៀ មកគ្រប់គ្រងវិញ។ 

សូមបញ្ជាក់ថា ផលិតកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុក ដែលផលិតតែបទ ចម្រៀង មិនចម្លងគេ (Oringal Song) ដែលកំពុងទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ ពីសាធារណជន៕

សារពីអ្នកឧកញ្ញា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

តើអ្នកអាចធ្វើអ្វីខ្លះ នៅពេលអ្នកមានសមត្ថភាពក្នុង“ការអាន” ?

ខ្ញុំចងចាំយ៉ាងច្បាស់នៅពេលដែលកូនៗរបស់ខ្ញុំទាំងអស់រៀនពីរបៀបអាននិងសរសេរជាលើកដំបូង។ គ្រានោះបានផ្តល់ឱ្យខ្ញុំនូវក្តីអំណរនិងក្តីសង្ឃឹមដែលមិនអាចពណ៌នាបាន ហើយធ្វើឱ្យខ្ញុំមានទំនុកចិត្តថាអនាគតរបស់កូនៗខ្ញុំនឹងភ្លឺស្វាង។អក្ខរកម្មគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយរបស់ពិភពលោក។

ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា អក្ខរកម្មមនុស្សពេញវ័យនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៩ មានចំនួន ៧៦,១៤%។ មួយទសវត្សរ៍ក្រោយមក របាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញពីអត្រាអក្ខរកម្មមនុស្សពេញវ័យសរុប ៨៧,៧% ដែលជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបេសកកម្មអក្ខរកម្មក្នុងប្រទេស។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពដល់កុមារនៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានឱកាសក្នុងការចូលសាលារៀន។គោលបំណងនៃការប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ គឺដើម្បីស្វែងយល់ពីបញ្ហាដែលកំពុងប្រឈមព្រមទាំងរួមគ្នាស្វែងរកដំណោះស្រាយ។ ចាប់តាំងពីឆ្នាំមុនមក ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការរៀនសូត្ររបស់កុមារ យុវជននិងមនុស្សពេញវ័យក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។

ទោះយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការរៀនសូត្រដោយផ្ទាល់ទៅការសិក្សាពីចម្ងាយតាមប្រព័ន្ធអនទ្បាញ បានលេចចេញជាដំណោះស្រាយជាមួយនឹងការផ្លាស់ប្តូរវិធីថ្មីនៃការសិក្សានៅក្នុងប្រព័ន្ធអប់រំ។ សកម្មភាពនោះក៏ស្តែងចេញថា ទោះបីជាអ្នកនៅឆ្ងាយក៏ដោយ អ្នកអាចទទួលយកការសិក្សានិងអក្ខរកម្មឌីជីថល ដោយមានការរួមបញ្ចូលគ្នាពីវិស័យអប់រំនិងបច្ចេកវិទ្យា។

ទន្ទឹមនឹងនោះ ពិភពលោកក៏កំពុងធ្វើការឆ្ពោះទៅរកការបង្រួបបង្រួមឌីជីថល ក្នុងគោលដៅដែលមិនបោះបង់នរណាម្នាក់ក្នុងបេសកកម្មនេះទេ។ខ្ញុំជឿជាក់យ៉ាងមុតមាំថាការអប់រំមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយវាភ្ជាប់ទៅនឹងបញ្ហាទូទាំងប្រទេសលើការអភិវឌ្ឍធនធានមនុស្សដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទាំងមូល។ ការជាប់ទាក់ទងគ្នារវាងការអប់រំនិងភាពក្រីក្រគឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាននូវសារៈសំខាន់នៃអក្ខរកម្ម។

ការអប់រំផ្តល់នូវចំណេះដឹងដែលអាចធ្វើឱ្យមានភាពចល័តនៃសេដ្ឋកិច្ចសង្គម ហើយពិតណាស់ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីជំរុញឱ្យយើងរួចផុតពីភាពក្រីក្រ។ អក្ខរកម្មដឹកនាំសហគមន៍ឆ្ពោះទៅរកការពង្រឹងអំណាចសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពនិងស្ថិរភាព។ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍នេះ សូមចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកអក្ខរកម្ម១០០% នៅក្នុងប្រទេសរបស់យើងទាំងអស់គ្នា។

***What are the things you can do when you can “read”?I vividly remembered the moment that all my children learned how to read and write for the first time. That moment gave unexplainable joy and hope to me and reassured me that their future will be promising.Literacy is one of the world’s sustainable development goals. The data from World Bank has reported that adult literacy in Cambodia in 2009 was 76.14%. After a decade, the General Population Census of Cambodia 2019 report has shown a total of 87.7% of adult literacy rate, which has been a significant growth in Cambodia’s literacy mission. We are grateful to our Prime Minister, Samdech Akka Moha Sena Padei Techo Hun Sen, for his visionary leadership. Thank you to the Ministry of Education, Youth and Sports for working tirelessly in providing Cambodia’s children with the ability to access to schools.The objective of celebrating National and International Literacy Day is to understand its problem and seek solutions. Since last year, Covid-19 pandemic has disrupted the learning of children, young people and adults at an unprecedented scale. However, the rapid shift from in-person learning to distance-learning has become prominent as a solution and this new normal highlight persistent digital transformation in educational system. That also means regardless of the distance, technology-enabled literacy will be more inclusive and the world is working toward narrowing the digital-divide and leaving no one behind in this mission.I am fully convinced that education is crucial for every individual and it connects to the nation-wide issue on human resource development that affects economic, social and culture development. There is no debate that the inverse correlation between education and poverty is evident; education empowers knowledge, which enables upward socioeconomic mobility. Education certainly is a powerful tool to escape from poverty. It leads the community to sustainable and stable economic and social empowerment.In celebrating this event, let’s support the efforts towards 100% literacy in our country.#kithmeng#royalgroup

DBD ចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិជាផ្លូវការលើ CSX

ភ្នំពេញៈ ​ក្រុមហ៊ុន DBD Engineering Plc ដែល​ជា​ក្រុមហ៊ុន​ពហុ​បំណង​ផ្នែក​វិស្វកម្ម និង​សំណង​ឈាន​មុខ​នៅកម្ពុជា ត្រូវ​បាន​ចុះបញ្ជី​ជាផ្លូវ​ការ​លក់​មូលបត្រកម្ម​សិទ្ធិលើក​ដំបូង​​នៅ​ក្នុង​ទីផ្សារ​កំណើននៃ​ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​(CSX)កាលពី​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០២១។​

លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន DBD Engineering Plc  បាន​ថ្លែងថា ក្រុមហ៊ុន BDB  បាន​បង្កើត​នូវ​ប្រតិសាស្រ្ត​ថ្មី​ក្នុង​នាមជា​ក្រុមហ៊ុន​ដំបូង​បង្អស់​បាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្ម​សិទ្ធិ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​បត្រកម្ពុជា​។​លោក​ថ្លែងទៀតថា៖ «ខ្ញុំពិតជា​មោទនភាព​ចំពោះ​សមទ្ធិ​ផល​នេះ​ជា​ខ្លាំង​ ដែល​ក្រុមហ៊ុននេះ​បាន​សម្រេច​ជោគជ័យ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ដ៏​លំបាកនេះ​។ខ្ញុំសូម​ថ្លែង​អំណគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ចំពោះ​វិនិយោគិន​ទាំងអស់​ដែល​បាន​គាំ​ទ្រ​ ទុកចិត្ត​មក​លើ​ក្រុមហ៊ុន BDB ដែល​ជាហេតុ​នាំ​ឱ្យ​ការ​បោះផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធិរបស់​​ក្រុមហ៊ុន BDB ទទួល​បាន​ជោគជ័យ​ដ៏​ល្អ​ប្រសើរ​ដោយ​មាន​បរិមាណ​ប្រតិបត្តិការ​ភាគ​ហ៊ុន​លើស​ពី​ទំហំ​បោះផ្សាយ»​។

លោក ស៊ូ សុជាតិ អគ្គ​នាយក​និយ័តករ​មូល​បត្រ​កម្ពុជា​ ថ្លែង​ក្នុងកម្ម​វិធីនេះថា ក្រុមហ៊ុន  DBD Engineering ក្រុមហ៊ុនពហុ​មុខងារ​ផ្នែក​វិស្វកម្ម​និងសំណង​ដំបូង​គេ​ដែល​បាន​ធ្វើ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅកម្ពុជា​។លោក​ថ្លែងបន្តថា៖ «កម្មវិធីនេះ​ថ្ងៃ​គឺបង្ហាញ​ពីការ​វិវត្តន៍ថ្មី​របស់​ទីផ្សារ​មូលបត្រកម្ពុជា​ដែល​មាន​ក្រុមហ៊ុន​ចុះបញ្ជីលក់​មូលបត្រកម្ម​សិទ្ធិទី​១​នៅ​ក្នុង​ទីផ្សារ​កំណើន និង​​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ឆន្ទះ​របស់ក្រុមហ៊ុន​វិនិយោគិន​សាធារ​ណៈ​ ហើយ​ក៏បង្ហាញពីទំនុកចិត្ត​ទីផ្សារ​ដែល​បាន​និង​កំពុងកើត​មានឡើង​ដែល​អនុញ្ញាត​ឱ្យ​យើង​ជា​ច្រក​មួយ​សម្រាប់​ធ្វើពិពិធកម្ម​ហិរញ្ញប្បទាន​របស់​ក្រុមហ៊ុន​។ នេះក៏ជា​ឱកាស​វិនិយោគ​សម្រាប់​វិនិយោគិន​សាធារណៈ​របស់​យើង​ផងដែរ​»។

​លោក​បន្តថា មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​យក​ក្រុមហ៊ុន DBD ជាគំរូ​ក្នុងការ​ឈាន​ជើង​ចូល​ទីផ្សារ​មូល​បត្រ​កម្ពុជា​ជាបន្តបន្ទាប់​។​លោក​ថ្លែងបន្តថា៖«​ខ្ញុំ​សូម​ឱ្យ​ក្រុមហ៊ុន ក្រុមហ៊ុន DBD Engineering PlC និង​ក្រុមហ៊ុន SBI Royal Securities បន្តយក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ច្បាប់​និង​បទប្បញ្ញាត​ និង​លក្ឋខណ្ឌ​តម្រូវ​ផ្សេងៗ​បាន​ម៉ឺងម៉ាត់​ក្នងនាមជា​ក្រុមហ៊ុនចុះបញ្ជី ដើម្បី​រក្សាឱ្យបាន​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធភាព​ ពិសេស​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ទៅ​លើ​ក្រុមហ៊ុន​របស់​ខ្លួន​»។​

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន ចុះបញ្ជីចំនួន ១៤ ក្នុងនោះ ក្រុមហ៊ុន ៨ បានចុះបញ្ជីជាភាគហ៊ុននិងក្រុមហ៊ុន ៦ ទៀតបានចុះបញ្ជី ជាសញ្ញាបណ្ណអាជីវកម្ម។ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនទីផ្សារមូលបត្រសរុបជាង ៥៧ លានដុល្លារ។

តាមរយៈនេះយើងឃើញថា« ក្រុមហ៊ុនដែលចុះបញ្ចីមិនត្រឹមតែមានលទ្ធភាពទទួលបាន ប្រភពទុនដែល មិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប ថែមទាំងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ក្នុងការបង្កើន កេរ្តិ៍ឈ្មោះនៅ លើឆាកជាតិ និងអន្តរជាតិ»៕

CBC និង TBCC សហការគ្នាជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ថៃ

ភ្នំពេញ៖សមាគមក្រុម​ប្រឹក្សា​ធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC)  និង​សមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា (TBCC)​​ បានចុះក្នុង​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ភាពជាដៃគូ ដើម្បីសហការគ្នា​លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគជាពិសេសគឺដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតរបស់កម្ពុជា។​​

MoU នេះ​ត្រូវបានចុះ​ហត្ថលេខា​កាល​ពីថ្ងៃទី​៦ខែ​កញ្ញា​ឆ្នាំ​២០២១ រវាង​​លោក សុធា សម្បត្តិ ប្រធាន CBC និង​លោកស្រី Jiranun WONGMOGKOL ប្រធាន TBCC នៅ​ទី​ក្រុង​ភ្នំពេញ​។

លោក សុធា សម្បត្តិ​ បាន​ឲ្យ​ដឹងថា បេសកកម្មស្នូល​របស់ ​CBC នឹងអភិវឌ្ឍ​ទំនាក់ទំនង​រវាងសមាជិកទាំងពីរ និង​សហគមន៍​ធុរកិច្ច​​ថៃ និង​កម្ពុជា​ និងដើម្បី​​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​​ប្រទេសថៃ និង​កម្ពុជា​។​​

លោកថ្លែងថា៖ «ដើម្បីសម្រេច​បាន​ទិសដៅ​នេះ យើង​ផ្ដល់​នូវវេទិកាដ៏ទូលំទូលាយមួយ ដើម្បីលើក​កម្ពស់​អត្ថប្រយោជន៍​សមាជិក ​អ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ រៀបចំសន្និសីទ សិក្ខា​សាលា និងព្រឹត្តិការណ៍នានាដើម្បីភ្ជាប់ទំនាក់ទំនង​រវាងសហគមធុរកិច្ច​ថៃ និងកម្ពុជា​​»។​

លោក​លើកឡើងថា​៖ «​គោលបំណង​នៃ​កិច្ចសហការMOUនេះ គឺដើម្បីផ្ដល់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​​ ក្នុងការត​ភ្ជាប់​ពាណិជ្ជ​កម្ម និងការអភិវឌ្ឍពាណិជ្ជ​កម្មរបស់សមាជិកគ្រប់ភាគី​​»។​

លោកស្រី Jiranun WONGMOGKOL បាន​ឲ្យ​ដឹងថា TBCCត្រូវបាន​បង្កើតឡើង​កាល​ពីឆ្នាំ​១៩៩៩ នៅក្នុងប្រទេស​កម្ពុជា។ លោកស្រីថា ការសហការគ្នាជាមួយ CBC គឺដើម្បី​​លើកកម្ពស់​ពាណិជ្ជ​កម្ម និង​ការវិនិយោគរវាង​ប្រទេសទាំងពីរ ព្រមទាំង​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និងថៃ​។​

លោកស្រី​ថ្លែងថា៖ «MoU​នេះគឺជា​ជំហានដ៏សំខាន់​មួយទៀត សម្រាប់​TBCC ក្នុងការ​ផ្ដល់​ឱកាស​មួយ​ដើម្បីធ្វើការងារ​រួមគ្នា និង​សហប្រតិបត្តិការ​ជាមួយគ្នា ជាពិសេសគឺ​ផ្លាស់ប្តូរ​​ព័ត៌​មាន​ និងសកម្មភាព​ដែល​នឹង​ជួយ​ដល់ភាគីទាំងពីរ​ ដើម្បីសម្រេចបាន​គោលបំណងប្រកបដោយប្រសិទ្ធភាព​»។

លោក​ អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេសថៃអបអរសាទរ​ចំពោះ ក្រុមប្រឹក្សា ធុរកិច្ចទាំងពីរចំពោះកិច្ចសហការនេះ ​។​​

លោក​បានប្រាប់​PlusOne​ពីថ្ងៃទី​​៦ខែ​កញ្ញា​ថា​៖ «​ក្នុងនាមស្ថានទូត យើងខ្ញុំតែងគាំទ្រ​ជានិច្ច​ចំពោះ  ការអភិវឌ្ឍវិស័យឯកជន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុក​ជាក្បាលម៉ាស៊ីននៃ​កំណើន​សេដ្ឋកិច្ច ហើយខ្ញុំយល់ថាពិធីចុះអនុស្សរណៈរវាង CBC និង TBCC ថ្ងៃនេះ គឺព្រឹត្តិការណ៍ដ៏សំខាន់​ដែលនឹងជួយចូលរួមចំណែកដល់ជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទេ្វភាគីកម្ពុជា-ថៃ ឱ្យកាន់តែ​ប្រសើរថែមទៀត»។

លោកបានថ្លែងបន្តទៀតថា ចាប់ពីពេលនេះទៅ CBC និង TBCC នឹងដើរតួជាស្ពានជួយផ្តល់ព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដូចជាតភ្ជាប់ធុរជននៃប្រទេសទាំងពីរស្វែងរកដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវពិតប្រាកដ។

លោកបានថ្លែងបន្តថា៖«កិច្ចសហការនេះ ក៏នឹងបើកផ្លូវដល់សមាគមទាំងពីរ ពង្រឹងកិច្ចសហការ ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ ដើម្បីផ្តល់ឱកាសធុរកិច្ចថ្មីៗជូនវិស័យឯកជន ក្នុងការពង្រីកអាជីវកម្មថែមទៀត ដែលកិច្ចការទាំងអស់នេះគឺដើរស្របទៅនឹងគោលដៅនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣»៕

តើលោកអ្នកចង់បាទលំនៅឋានធំមួយស្គឹមស្គៃ ហើយអាចអោយលោកអ្នកប្រកបអាជីវកម្មបាន

យើងសូមណែនាំគំរោងរបស់ភូមិពហុកីឡាដ្ឋានពិភពលោក ( World bridge sport village ) ផ្ទះអាជីវកម្មយើងមានពីរប្រភេទ :
# ផ្ទះអាជិវកម្មកណ្តាល និង ផ្ទះអាជីវកម្មកែង
1• ផ្ទះអាជីវកម្មកណ្តាល ( Shop House Intermediate )
* 22 m X 9 m ( មាន 3 ជាន់ )
* ខាងមុខផ្ទះ 5 m អាចដាក់ឡានបាន2 យ៉ាងស្រស់ស្អាត
* ខាងក្នុងជាន់ក្រោមធំទូលាយអាចបើកហាងផ្សេងៗទៅតាមលោកអ្នកត្រូវការ
* ជាន់ទី1 នឹង ជាន់ទី2 មានបន្ទប់គេង នឹង បន្ទប់ទឹកជាច្រើន
* ជាន់ទី3 ជាជាន់ដំបូល លោកអ្នកអាចធ្វើជា Skybar ហើយអាចធ្វើសួនច្បារ

2• ផ្ទះអាជីវកម្មកែង ( ShopHouse Conner ) – មានទំហំ និង ប្រវែងដូចគ្នា អាចរកស៊ីប្រកបអាជីវកម្មបានយ៉ាងងាយស្រួល ☎️ Tell : 012929056 093556692 0977380503 (telegram WhatsApp Viber line Viber)

ផ្តល់ក្តីស្រឡាញ់ទៅកាន់អ្នកមានគុណនិងសាច់ញាតិនារដូវបុណ្យភ្ជុំកាន់បិណ្ឌតាម អេស៊ីលីដាម៉ូបាល

អោយតែដល់រដូវបុណ្យទានម្តងៗ ក្នុងចិត្តនឹករំពៃតែឪពុកម្តាយ បងប្អូននិងសាច់ញាតិ​នៅស្រុកទេ ជាពិសេសពិធីកាន់បិណ្ឌរដូវបុណ្យភ្ជុំក៏កាន់តែជិតមកដល់ទៀត។  តែ​ពេល​​​នេះ​មិន​ដូច​​ពេលមុន​ឡើយ មុននឹងសម្រេចចិត្តទៅណាមកណា​គឺតែងគិតគូរសុវត្ថិ​នៃការឆ្លងជំងឺកូវីដ១៩ទាំងខ្លួន​យើង​និងអ្នក​ជាទីស្រឡាញ់។  ហេងវិញ! ពេលនេះមាន​អេស៊ីលីដាម៉ូបាលក្នុងទូរសព្ទដៃគឺខ្ញុំ​អាចផ្ទេរ​ប្រាក់​​ខ្លះ​​ជូន​អ្នកមានគុណទាំងទ្វេរ និង​សាច់​ញាត្តិ​បានរហ័ស មានសុវត្ថិភាព និងពេលណាក៏បាន លែង​ខ្វល់​ដូច​ពី​មុន​ដែលត្រូវទៅជូនប្រាក់ពួកគាត់ដោយផ្ទាល់។

តោះទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលម្នាក់មួយៗទៅដើម្បីផ្ទេរប្រាក់ជូនអ្នកជាទីស្រឡាញ់ជាពិសេសឪពុកម្តាយនៅស្រុកដើម្បីឱ្យពួកគាត់ធ្វើចង្ហាន់ទៅវត្ត និង​ប្រគេន​ទ័យទានដល់ព្រះសង្ឃនាឪកាសបុណ្យដាក់បិណ្ឌនដែលខិតចូលមកដល់ឆាប់ៗនេះហើយ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលី​ដាម៉ូបាល​នេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងទទួលបាន​ការប្រើប្រាស់​សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ។

ប្រសិនបើមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើសេវា ២៤ម៉ោង) ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

អត្រាប្តូរប្រាក់ថ្ងៃនេះ (០៦ កញ្ញា ២០២១

ប្តូរប្រាក់នៅ ប្រាសាក់ ទទួលបានអត្រាខ្ពស់ ក្រដាសប្រាក់មានសណ្តាប់ធ្នាប់ ងាយស្រួល និងសុវត្ថិភាព។សូមរីករាយជាមួយនឹងអត្រាប្តូរប្រាក់នាព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2021។

#FX#Currency#Exchange#PRASAC

កម្ពុជា​រង់​ចាំ​ស្វាគមន៍​ការ​វិនិ​យោគ​លើ​ទីផ្សារ​ជួញដូរ​កាបូន

ភ្នំពេញៈ កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នូវ​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន ខណៈ​កម្ពុជា​បាន​និង​កំពុង​ចូល​រួម​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​។

ក្នុង​សន្ទរកថា​នៃ​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន នា​ថ្ងៃ​ទី៣ ខែ​សីហា ក្រោម​ប្រធាន​បទ​«ថាមពល​ អាកាស​ធាតុ បរិស្ថាន» លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​បរិការណ៍​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ការ​រៀបចំ​វេទិកានេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ក្រើន​រំលឹកឱ្យ​គ្រប់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​នូវ​បញ្ហា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន។

លោក​បន្ថែម​ថា បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន ជា​ពិសេស​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង និង​ក្តៅ​គគុក​សម្រាប់​មនុស្ស​ជាតិ ដែល​វា​បាន​និង​កំពុង​បន្ត​ការ​គំរាម​កំហែង​ដល់​សុខភាព​មនុស្ស​ជាតិ​សន្តិ​សុខ​ស្បៀងហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម-សេដ្ឋ​កិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី។ ការណ៍នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ចាំបាច់​នៃ ការ​ធ្វើ​បដិវត្ត​ថាមពល​ឱ្យ​បាន​លឿន និង​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌ ដើម្បី​ផ្លាស់​ប្តូរ​ពី​ការ​ផលិត និង​ប្រើ​ប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន​ច្រើន​ទៅ​ក្នុង​បរិយាកាស​។

លោក​ថ្លែង​ថា៖​«​ទោះ​បី​កម្ពុជា​ជា​ប្រទេស​មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​ទាប ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ជា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន​ជា​របៀប​វារៈ​គោល​នយោ​បាយ​ដ៏​សំខាន់ និង​សម្រាប់​រយៈពេល​វែងក្រោម​អភិក្រម [ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា​ទៅ​តាម​ការ​ទទួល​ខុស​ត្រូវ និង​សមត្ថភាព​រៀងៗ​ខ្លួន]»។

លោក​បន្ថែម​ថាជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​បាន​កត់​សម្គាល់​ដោយ​យក​ចិត្តទុក​ដាក់​ផង​ដែរ​នូវគំនិត​ផ្តួច​ផ្តើម​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន​នៅ​ក្នុង​ប្រទេសចិន។ លោក​អះអាង​ថា៖​«​កម្ពុជាក៏​បាន​ចាត់​ទុក​ឥណទាន​កាបូន​ជា​ប្រភព​ធនធាន​ហិរញ្ញប្ប​ទាន ប្រកប​ដោយ​ចីរភាពដ៏សំខាន់​មួយ​សម្រាប់​សកម្ម​ភាព​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​បើក​ចំហទទួល​ការ​ចូល​រួម​នៅ​ក្នុង​ភាព​ជាដៃគូ​ជាមួយ​បណ្តា​ប្រទេស និង​វិស័យ​ឯកជន​នានា ដែល​មាន​ចំណាប់​អារម្មណ៍»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ មក​ទល់​ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន​ ១១,៦ ​លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​ឱ្យ​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មាន​ដូចជា Disney Kering Intuit និង​ Shell និង​ក្រុមហ៊ុន​ Gucci​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ «Mitsui» ​ផង​ដែរ​។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន៕

ស្ថាប័នពីរសហការគ្នាលើកស្ទួយវិស័យ SME នៅកម្ពុជា

ភ្នំពេញ៖សហគ្រិនខ្មែរ ដែលជាស្ថាប័នផ្ដល់មូលនិធិដោយ​រដ្ឋា​ភិបាល និង​សភាពាណិជ្ជ​ម្មអាមេរិក​នៅកម្ពុជា (AmCham Cambodia) បានចូលក្នុងកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ ដើម្បី​លើកកម្ពស់​ និង​បង្កើតប្រព័ន្ធប្រកបដោយ​និរន្តរភាព និងដែលអាចធ្វើការងារបានសម្រាប់​សហគ្រិន និង​សហគ្រាសធុនតូច និងមធ្យម​ (SMEs) នៅកម្ពុជា។

កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ​ចុះហត្ថលេខាដោយ​លោក​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ នាយកប្រតិបត្តិ​សហគ្រិនខ្មែរ និង​លោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា កាលពីថ្ងៃទី​៣ខែ​កញ្ញា​នៅសណ្ឋាគារROSEWOOD PHNOM PENH។

អនុស្សរណៈយោគយល់គ្នានេះនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្ពោះទៅរកភាពរស់រវើកនិងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះបានភ្ចាប់មកជាមួយកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាការរៀបចំបណ្តុះបណ្តាលការរៀបចំសិក្ខាសាលាការផ្គូផ្គងអាជីវកម្មការផ្សព្វផ្សាយពាណិជ្ជកម្មព្រឹត្តិការណ៍ប្រកួតប្រជែងនិងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។

ស្ថិតក្រោមMoU នេះ សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹង​សមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។

លោកឈៀងវណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានឲ្យដឹង ភាពជាដៃគូទីផ្សារវាង​សហគ្រិន​ខ្មែរ​​ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការ​​​​គាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។

លោកថ្លែងថា៖ «ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។

លោក Anthony Galiano បាន​​ឲ្យដឹងថា កិច្ចសហការគ្នានេះ AmChamber នឹងផ្ដល់​អ្នកជំនាញ និងធនធាន ដើម្បីជួយ​ និងគាំទ្រ​សម្រាប់​កែលម្អ​SMEs និង​ធុរកិច្ចបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។​

លោក​ថ្លែងថា៖ «​យើងចាប់យកឱកាសនេះប្រកបដោយការប្ដេជ្ញាចិត្ត ក្នុងការ​រួមគ្នាជាមួយ​សហគ្រិន​ខ្មែរ ក្នុងការផ្ដល់​ធនធាន អ្នកជំនាញ និងបណ្ដាញដើម្បីអភិវឌ្ឍ និង​លើកកម្ពស់​ទីផ្សារ​អាជីវកម្ម និង​សេដ្ឋកិច្ច នៅក្នុងប្រទេស​កម្ពុជា ដើម្បីគាំទ្រធុរកិច្ចបង្កើតថ្មី សហគ្រិន និង​ SMEs។ យើង​ប្ដេជ្ញាចិត្តចំពោះការចូលរួមសកម្មភាពនិងលទ្ធផលក្នុងការគាំទ្រសហគមន៍អាជីវ​កម្ម និង​ទីផ្សារ យើង​ប្រតិបត្តិការដើម្បីភាពល្អប្រសើរ​របស់សមាជិកភាព​របស់យើង និងប្រទេស​កម្ពុជា​​»៕