ការនាំចេញផ្លែមៀនពីកម្ពុជាទៅទីផ្សារថៃនឹងចាប់ផ្តើមឡើងវិញឆាប់ៗ

ភ្នំពេញ៖កម្ពុជា​​រំពឹងថាថៃ​នឹង​អនុញ្ញា​ត​ឱ្យ​​មៀនប៉ៃលិន​អាច​នាំ​ចូល​​ជា​ធម្ម​តា​​វិញ​ ខណៈ​ចិន​បាន​អនុញ្ញាត​ឱ្យ​ថៃ​បន្ត​នាំចេញ​មៀន​ទីផ្សារ​ខ្លួនវិញបន្ទាប់ពី​ចិន​បា​ន​ហាមឃាត់​កាលពី​ថ្ងៃទី ១៣ សីហា​កន្លងមក​។​

ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វេច​ខ្ចប់មៀន​ដៃ​ចំនួន​ ៥៦ ​ធ្វើ​ការ​បន្ត​ការ​នាំចេញមៀន​ថៃ​ទៅ​កាន់​ទីផ្សារ​ចិនកាលពី ថ្ងៃ​ទី ​១៧ ​ខែសីហា​។​នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការសែត  Bangkok Post។​

លោកស្រី​ Mallika Boonmeetrakookទីប្រឹក្សា​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​ បាន​ឱ្យដឹង​កាលពី​ថ្ងៃពុធ​ ថារដ្ឋា​ភិបាល​ចិន​បាន​ផ្តល់​ភ្លើង​បៃតង​ដល់​​ក្រុមហ៊ុន​វេចខ្ចប់​មៀន​ថៃ​ចំនួន ​៥៦ ​ដែល​មាន​កត់​ត្រា​នៃ​ការ​ឆ្លង​សត្វ​ល្អិត​ទាប​។

ក្រុមហ៊ុន​ទាំងនោះ ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​វេច​ខ្ចប់​ចំនួន ​៧៥ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​កាលពី​ពេល​មុន​នេះ​។​ ក្រុមហ៊ុន​ចំនួន ​៩ ​ត្រូវ​បាន​ហាម​ឃាត់​ចាប់​តាំង​ពី​ខែមីនា​។

ការ​ហាម​ឃាត់​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​បន្ទាប់​ពី​មៀន​ថៃ​ត្រូវ​បាន​គេរក​ឃើញ​ថា​មាន​ចៃម្សៅ​ (ក្រាម្រៅ​)។

ក្រុម​ហ៊ុន​ដែល​នៅ​សេស​សល់​អាច​បន្ត​ការ​នាំ​ចេញ​មៀន​របស់ពួកគេ​ទៅ​កាន់​ប្រទេស​ចិន​នាពេល​អនាគត​ ប្រសិន​បើ​ពួកគេ​អាច​បង្ហាញ​ថា​បាន​អនុវត្ត​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​កំចាត់​សត្វ​ល្អិត​ក្នុង​ការ​នាំ​ចេញ​របស់​ពួកគេ​។

សមាជិក​សមាគម​នេះ​​មាន​ផ្ទៃ​ដីដាំដុះមៀន​ប៉ៃលិន​ចំនួន ២ ៩០០ ហិកតា ដែល​បាន​ដាំ​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​ដែល​ប្រមូលផល​ចាប់ពីខែ​សីហា ដល់ ចុង​ខែ​ធ្នូ ដែល​រំពឹងថា​ប្រមូល​បាន ៥ ម៉ឺន​តោន​ឆ្នាំនេះ​

រដ្ឋាភិបាលស្នើដល់អ្នកនាំចេញចូលរួមផ្តល់យោបល់ជាមួយចក្រភពអង់គ្លេស

ភ្នំពេញៈ​ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​អ្នក​​នាំ​ចេញ​ទាំង​អស់នៅ​កម្ពុជាឱ្យ​​ចូល​រួម​ផ្តល់ប្រឹក្សា​យោបល់​​​ក្នុង​ដំណើរ​ការ​រៀប​ចំ​សេចក្តី​ព្រាង​យន្ត​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​សម្រាប់​នាំ​ចូល​ទំនិញ​ទៅកាន់​ចក្រ​ភព​អង់គ្លេស​។​នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

សេចក្តី​ជូន​ដំណឹង​បានផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​សីហានេះ បាន​ឱ្យដឹងថា ក្នុង​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​សេចក្តី​ព្រាង​យន្ត​ការអនុ​គ្រោះ​ពន្ធ​ទូទៅ​ថ្មី​នេះ ​ចក្រ​ភព​អង់​គ្លេស​ផ្តល់​ឱ​កាស​ឱ្យ​​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​ប្រឹក្សា​យោបល់​សាធារណៈ​ ប្រមូល​ធាតុ​ចូល​ និង​សំណូមពរ​ តាម​រយៈ​ការ​បំពេញ​នូវ​កម្រង​ សំណួរ​ ដើម្បី​ចូល​រួម​កែ​សម្រួល​លក្ខ​ខណ្ឌ​តម្រូវ​ និង​នីតិវិធី​ ឱ្យមានលក្ខណៈងាយស្រួល​ និង​សាមញ្ញ ​ប្រកប​ដោយ ​តម្លាភាព ​និង​បរិយាប័ន្ន។​

សេចក្តី​ជូន​ដំណឹង​បន្តថា៖ «បន្ទាប់​ពី​ទទួល​បាន​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ចក្រ​ភព​អង់​គ្លេស​នឹង​ពិនិត្យ​សម្រេច​ ដាក់​ ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​មួយ​ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២២ ​ខាង​មុខ​»។

ក្នុង​ន័យ​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​សូមអំពាវ​នាវ​ដល់​ផលិតករ ​ឬ​អ្នក​នាំ​ចេញ​ទាំង​អស់ ​ចូល​រួម​ឆ្លើយ​នូវ​កម្រង​សំណួរ ​តាម​រយៈ​គេហ​ទំព័រ​ផ្លូវការ​https://www.gov.uk/government/consultations/designing-the-uk-trade-preferences-scheme-fordeveloping-nations ​ឱ្យ​បាន​ត្រឹម​ថ្ងៃទី​១២​ ខែកញ្ញា ​ឆ្នាំ២០២១​។

សេចក្តី​ជូន​ដំណឹងនេះ​បញ្ជាក់ថា៖ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​សូម​ឱ្យ​ផលិតករ​ ឬ​អ្នក​នាំ​ចេញ​ទាំង​អស់ ​ចូល​រួម​ឆ្លើយ​នូវ​កម្រង​សំណួរ​ខាង​លើ​នេះ​»។

កាលពី​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំនេះ រដ្ឋា​ភិបាល​អង់គ្លេស​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​លើ​ច្បាប់​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប រួម​ទាំង​កម្ពុជា ផងដែរ​។

សេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មីនេះ ​នឹង​អនុវត្ត​ចំពោះ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​ ៧០ នៅពេល​បច្ចុប្បន្ន និង​រួមទាំង​ការកែលម្អ​ដូចជា ពន្ធ​នាំចូល​កាន់តែ​ទាប និង​ច្បាប់​នៃ​លក្ខខណ្ឌ​តម្រូវ​ប្រភពដើម​កាន់តែ​ងាយស្រួល​សម្រាប់​ប្រទេស​ជាច្រើន ដែល​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស​អាច​ឱ្យ​ប្រទេស​ទាំងនោះ​ធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ពួកគេ​រីកចម្រើន​។

ផែនការ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​របស់​ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​ចំពោះ​ប្រទេស​ចំនួន ៤៧ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ (LDCF) និង​បណ្ដា​ប្រទេស ២៣ ​បន្ថែមទៀត​ដែល​ត្រូវ​ចាត់ថ្នាក់​ដោយ​ធនាគារពិភពលោក ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​បន្ត​កើន​ឡើងជា​លំដាប់​ជាក់ស្តែង​ក្នុង​រយៈពេល ​៥ ​ខែ​ដើម​ ២០២១​ នេះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​តម្លៃ ​២៥៨,៤៥ ​លាន​ដុល្លារ​ក្នុងនោះ ​កម្ពុជា​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស​ ២៣៩,៧៣ ​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចូល​ ១៨,១៧ ​លាន​ដុល្លារ​៕

ងាយៗ! បង់ថ្លៃសិក្សាបវេសនកាលថ្មី ជាមួយអេស៊ីលីដាម៉ូបាល

កំពុងគិតថាអត់ចង់ចេញទៅក្រៅទៅបង់ថ្លៃសាលាកូនៗសម្រាប់បវេសនកាលថ្មីដែលនឹងចូលមកដល់ឆាប់ៗនេះផង ព្រោះបារម្ភអំពីការឆ្លងជំងឺកូវីដ-១៩  ស្រាប់តែបើកមើលកម្មវិធីអេស៊ីលីដាម៉ូបាលគឺមាន សាលាជាច្រើនដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា ក្នុងនោះក៏មានសាលារបស់កូនៗ ខ្ញុំផងដែរ។ ប៉ុណ្ណេះអស់កង្វល់រឿងបង់ថ្លៃសាលាឱ្យកូនៗទៀតហើយ។ ពិតជាងាយស្រួលមែនមាន អេស៊ីលីដាម៉ូបាលក្នុងដៃ មិនភ័យរឿងចេញទៅខាងក្រៅបង់ថ្លៃសាលាឱ្យកូន។

ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការបង់ប្រាក់ថ្លៃសិក្សាសម្រាប់បុត្រាបុត្រីលោកអ្នកបាន យ៉ាងងាយស្រួល ដោយសារតែធនាគារអេស៊ីលីដាបានសហការជាមួយគ្រឹះស្ថានសិក្សាជាច្រើន នាពេលបច្ចុប្បន្ននេះ។

អេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់និងសេវាទូលំទូលាយ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ប្រាក់ដោយផ្ទាល់ នៅគ្រឹះស្ថានសិក្សាជាពិសេសគឺជាការចូលរួមចំណែកបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

ក្រុមហ៊ុននាំចូលជ្រូកស្នើទៅរដ្ឋាភិបាលដាក់កំណត់គោលការណ៍នាំជ្រូកចូល

ភ្នំពេញៈ ក្រុមហ៊ុន​ចំនួន ៤ ដែល​ជា​ក្រុមហ៊ុន​នាំចូល​ជ្រូក​រស់​បាន​ដាក់​លិខិត​ទៅ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ស្នើ​សុំ​ឱ្យ​មានការ​ដាក់​ដេញ​ថ្លៃ​គោល​ការណ៍​នាំ​ចូល​ជ្រូក​រស់​​មក​បំពេញ​ទីផ្សារ​កម្ពុជា​។​

អ្នក​ក្នុង​វិស័យ​នេះថា ទង្វើ​នេះ​បាន​និង​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​លើក​កម្ពស់​ផលិត​ភាព​ផលិត​កម្មចិញ្ចឹម​សត្វ​ក្នុងស្រុក​។

ក្នុង​លិខិត​នេះ បាន​បញ្ជាក់ថា ការ​ដាក់​ចេញ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ការ​ប្រមូល​ចំណូល​ចូល​ដល់​ថវិកា​ជាតិ​ជាង ៣ លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ​។​ ក្រុមហ៊ុន​១ មាន​សិទ្ធិ​នាំ​ចូល​សត្ចជ្រូក​រស់​បាន​ចំនួន ៩៦០ ក្បាល​ក្នុង​១ថ្ងៃ និង​ត្រូវ​បង់​ថវិកា​ចូល​ជាតិ​ជាង​កន្លះ​លាន​ដុល្លារ​១ ឆ្នាំ​។ សព្វ​ថ្ងៃ​ ក្រុមហ៊ុន​ទទួល​អាជ្ញា​បណ្ណនាំចូល​ជ្រូក​មាន​ចំនួន ៧ ក្រុមហ៊ុន​។​​

លិខិត​នេះ​ បាន​ឱ្យដឹងទៀតថា​ តាម​រយៈ​ការ​ដេញ​ថ្លៃនឹង​ជួយ​ប្រជាពល​រដ្ឋ​បាន​ហូប​សាច់​ជ្រូក​ក្នុង​តម្លៃ​មួយ​សមរម្យ ​មិន​ថ្លៃ​ហួស​ហេតុ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។​

លិខិតនេះ​បន្តថា៖«ដោយសារ​កន្លងមក​ កា​អនុញ្ញាត​នាំ​ចូល​សត្វ​ជ្រូក​រស់​សម្រាប់​យក​មក​បំពេញ​សេចក្តី​ត្រូវ​ការ​លើ​ទីផ្សារនៅកម្ពុជា​ មិន​មាន​តម្លាភាព​ធ្វើ​ឱ្យ​ឈ្មួញ​ដែល​នាំ​ចូល​មាន​​លក្ខណៈ​ផ្តាច់​មុខ​គ្រប់​គ្រង​ទីផ្សារ​ និង​តម្លើង​តម្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ​ខ្ពស់​ស្រេច​តែចិត្ត។​កត្តា​នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដទៃទៀត​ មិន​មាន​ឱកាស​​ទទួល​បា​ន​សិទ្ធិនាំ​ចូល​​ ដើម្បី​ប្រកួត​ប្រជែង​លក្ខណៈ​ទីផ្សារ​សេរី​បាន​នោះទេ​»។

ក្រុមហ៊ុន​ទាំង ៤ នេះ គឺ​ក្រុម​ហ៊ុន​ ផៅវ័រ​ អ៊ិនធើ ​អេស៊ាន ​ជេអិន​ (ខេមបូឌា) ​អ៊ិន​វេសម៉ិន​ ឯ.កក្រុមហ៊ុន​ ឆាង​ រិទ្ធី​ ត្រេ​ឌីង​ អ៊ិមផត​ អិច​ផត​ ឯ.ក ​ក្រុមហ៊ុន​ រ៉ូស៊ីតា ​(អអេសធី) និង​ក្រុម​ហ៊ុន​ ជីធី ​ហ្វោន​ដេសិន ​(ខេមបូឌា)​ ឯ.ក​។

អគ្គ​នាយ​កដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ឱ្យដឹងថា ​សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​ ៦​ ដែល​កំពុង​ទទួល​បាន​គោលការណ៍​នាំ​ជ្រូក​រស់​ចូល​មក​ក្នុង​កម្ពុជា ​និង​មាន​ចំនួន​ ៤ ​ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំ​ឆ្លង​កាត់​។

អគ្គ​នាយក​ដ្ឋាន​នេះ ​បាន​ឱ្យដឹងទៀត​ថា ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ ការសុំ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មាន​ ៦១ ​កន្លែង ក្នុងនេះ​កសិដ្ឋាន​ចិញ្ចឹម​ពូជ​ជ្រូក​ចំនួន​ ៧ ​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន​ ៥៤ ​កន្លែង​៕

គម្រោង​ «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ចាប់ដៃគូ​ជាមួយធនាគារ ហ្វីលីព ដើម្បីផ្ដល់កម្ចីទិញផ្ទះរហូតដល់៨៥%​ នៃរយៈពេលរហូតដល់២៥ឆ្នាំ!

ភ្នំពេញ៖ ថៃ្ងទី១៧ ខែសីហា ឆ្នាំ២០២១ – គម្រោង​ “ភូមិ​កីឡដ្ឋាន វើលដ៏ប្រ៊ីដ” ដែល​មាន​ទីតាំង​ស្ថិត​នៅជាប់និង​ពហុកីឡដ្ឋាន​ជាតិ មរតកតេជោ នៅផ្លូវជាតិលេខ​៦អា បាន​ប្រកាសកិច្ច​សហប្រតិបត្តិផ្លូវការជាមួយធនាគារ ហ្វីលីព ក្នុងការ​ផ្ដល់​ “ឥណទាន​គេហដ្ឋាន​ឆ្លាតវៃ” និង​ភាពជាដៃគូ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល​មានបំណង​វិនិយោគទិញ​ផ្ទះ និង​ខុនដូរបស់គម្រោងឱ្យ​កាន់តែ​មានភាពងាយស្រួល​ទទួលបាន​ឥណទានដែល​ល្អបំផុត។ ធនាគារ ហ្វីលីព ជា​ធនាគារ​ធំទី៥ហើយ ដែល​បាន​សហការនិងធ្វើជាដៃគូ​ជាមួយ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ សម្រាប់​ការផ្ដល់​ឥណទាន​គេហដ្ឋាន​ឆ្លាតវៃ ដល់អតិថិជនសម្រាប់​កម្ចី ​ទិញ​ផ្ទះ​បាន​រហូត​ដល់ ៨៥% ជាមួយ​នឹង​អត្រាការ​ប្រាក់ ៧.៩៩% និ​ង​កម្ចី​ទិញ​ខុនដូ បាន​រហូត​ដល់ ៧០% ជាមួយ​នឹង​អត្រាការប្រាក់៨.៥%​នៃគម្រោង​ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នៃរយៈពេល​រហូត​ដល់ទៅ ២៥ឆ្នាំ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុនបុត្រសម្ព័ន្ធវើលដ៏ប្រ៊ីដ គ្រុប បាន​មានប្រសាសន៍ថា “ឥណទានគេហដ្ឋានឆ្លាតវៃ ដែលសហការគ្នារវាង ធនាគារ ហ្វីលីព និង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺផ្ដល់ភាពឈ្នះ-ឈ្នះ ដល់ទាំង ធនាគារ និង ទាំងអ្នកអភិវឌ្ឍគម្រោង ក៏ដូចជា​ផ្ដល់​ជម្រើសឥណទានកាន់តែងាយស្រួល​និង​កាន់​តែ​ពិសេស ដល់អតិថិជន ដែលត្រូវការទិញផ្ទះ ឬខុនដូ នៅ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។” អ្វីដែល​កាន់តែពិសេសថែមទៀត ឥណទាន​គេហដ្ឋាន​ឆ្លាតវៃ សម្រាប់ទិញខុនដូ គឺ​​ពុំចាំបាច់មានទ្រព្យបញ្ចាំទេ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការសេ្រច៕

WorldBridge Sport Village and Phillip Bank signs a partnership to offer residential loans up to 85% for up to 25 years!

Phnom Penh 17th August 2021 – WB Sport Village has announced a partnership with Phillip Bank to offer their customers the Bank “Flexi Lending Loans” program for those who wish to invest in the project’s home and condo more convenient.Phillip Bank is the 5th largest bank to partner with the WB Sport Village project to provide the Bank “Flexi Lending Loans” program to customers for up to 85% with an interest rate of 7.99% and a mortgage loan Condos up to 70% with an interest rate of 8.5% of the project for up to 25 years.

Neak Okhna Sear Rithy, Founder and Chairman of the WorldBridge Group, said, “The Flexi Lending Loan program between WB Sports Village and Phillip Bank is a win-win strategy in business with the most exclusive credit choices for the customers”.The most attractive part of the bank Flexi Lending Loans program is buying a condo has not required customers to have any collateral, as it is entirely signing a sale contract with the WB Sport Village.

ARDB នឹងត្រូវជ្រើសរើសសម្រាប់អនុវត្តគម្រោងហិរញ្ញប្ប​ទាន​បៃតង

បន្លែដាំដុះក្នុងខេត្តអាន យ៉ាង ភាគខាងត្បូងវៀតណាមតាំងលក់ក្នុងផ្សារទំនើប។ រូបភាព VNS
បន្លែដាំដុះក្នុងខេត្តអាន យ៉ាង ភាគខាងត្បូងវៀតណាមតាំងលក់ក្នុងផ្សារទំនើប។ រូបភាព VNS

ភ្នំពេញ៖​កម្ពុជា​កំពុង​ពិនិត្យលទ្ធ​ភាព​​ជ្រើស​រើស​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​និង​ជន​បទ​(ARDB)ជា​យន្តការ​ហិរញ្ញប្ប​ទាន​បៃតង​ក្នុង​គោល​បំណងដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បៃតង​នៅ​កម្ពុជា​។

ការ​បង្ហើប​ពីផែនការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើការ​រៀបចំ​ស្ថាប័ន​ហិរញ្ញប្ប​ទាន​បៃតង​សម្រាប់​កម្ពុជា​ កាល​ពី​ចុង​សប្តាហ៍​មុន ​តាម​ប្រព័ន្ធអនឡាញ​។​

កិច្ចប្រជុំ​នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ​និង​តំណាង​នៃ​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ក្រសួង​បរិស្ថាន ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​ ធនាគារ​ជាតិ​នៃ​កម្ពុជា ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ ​ព្រម​ទាំង​ក្រុមហ៊ុន Mekong​ Strategic​ Partners ​និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាង​ត្បូង​សរុប​ចំនួន ៣៣ ​នាក់​។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ស្ថាប័ន​ហិរញ្ញប្ប​ទាន​បៃតង​ ដែល​ប្រតិបត្តិ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាង​ត្បូង​ ក៏បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ​និង​ជោជ័យ​ដែល​ធនាគារនេះ​ទទួល​បាន​មូល​និធិ​ពី​យន្តការ​មូល​និធ​អាកាស​ធាតុ​បៃតង​(GCF)​សម្រាប់​ការ​អភិវឌ្ឍន៍​គម្រោង​វិនិយោគ​បៃតង​នៅ​ក្នុង​​ប្រទេស​របស់​ខ្លួន​ដោយ​ទាញ​យក​​មូលនិធិ​រហូត ​​១០០ ​លាន​ដុល្លា​​នៅ​ឆ្នាំ​២០១៩​។​

GCFដំណើរ​ការ​តាមរយៈ​បណ្តាញ​អង្គភាព​ដែល​មាន​ការ​ទទួល​ស្គាល់​ជាង​ ២០០ ​និង​ដៃគូ​ចែក​ចាយ​ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជា​មួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ការ​រចនា​និង​ការអនុវត្ត​គម្រោង​។

GCF បាន​ឱ្យ​ដឹង​ថា​៖ «​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កំពុង​ដំណើរ​ការ​លឿន​ជាង​យើង​។ ​យើង​ត្រូវ​ការ​មហិច្ឆតា​និង​ភាព​បន្ទាន់​ជា​ច្រើន​ទៀត​។ ​ហិរញ្ញវត្ថុ​គឺជា​គន្លឹះ​។ ប្រទេស​អភិវឌ្ឍន៍​ប្រជាជាតិ​ត្រូវ​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​កៀរ​គរ​ប្រាក់ ​១០០​ ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​សម្រាប់​ការ​កាត់​បន្ថយ​និង​ការ​សម្រប​ខ្លួន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មូលនិធិ​អាកាស​ធាតុ​បៃតង​មាន​តួនាទី​សំខាន់​»៕

ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុននៅបន្តកើនឡើងក្នុងឆមាសទី១ឆ្នាំនេះ

ភ្នំពេញៈកម្ពុជានាំចេញទៅទីផ្សារជប៉ុននៅតែបន្តកើនឡើងទោះបីប្រទេសទាំងពីកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៃការផ្ទុះសហគមន៍ដែលកំពុងញាំញីដល់សកម្មភាពសេដ្ឋកិច្ចនិងសុខភាពប្រជាជនក្តី។

​បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន (Jetro) ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២១ ​មាន​តម្លៃ​ជិត​ ៨១៥​លាន​ដុល្លារ​ កើន​ឡើង​តិច​តួច​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹក​ប្រាក់​សរុប​ជាង ១,១​ពាន់​លាន​ដុល្លារ។

ទិន្នន័យ Jetro ​កាល​ពី​ចុង​សប្តាហ៍ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០២១ ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន​មាន​តម្លៃ ៨១៤,៥៣​លាន​ដុល្លារ កើន​ឡើង​ ២,៧​ភាគ​រយ​ពី​ចំនួន ៧៩៤,១៩​លាន​ដុល្លារ ចំណែក​ទំនិញ​ដែល​ប្រទេស​ជប៉ុន​នាំ​មក​កម្ពុជា​វិញ ​មាន​តម្លៃ ២៩៥,២៣​លាន​ដុល្លារ កើន​ឡើង ៣៥​ភាគ​រយ​ពី​ចំនួន ២១៨,៦១​លាន​ដុល្លារ។ ជា​មួយ​កំណើន​ទឹក​ប្រាក់​នាំ​ចេញ និង​នាំ​ចូល​ក្នុង​រយៈ​ពេល​ខាង​លើ​ បាន​ធ្វើ​ឱ្យ​ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ទាំង​២ មាន​តម្លៃ​សរុប ១ ១០៩,៧៧​លាន​ដុល្លារ កើន​ឡើង ៩,៥៧​ភាគ​រយ ធៀប​នឹង ១ ០១២,៨១​លាន​ដុល្លារ​កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២០។​

ផលិត​ផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ដូច​ជា សម្លៀក​បំពាក់​ គ្រឿង​បង្គុំ​អគ្គិសនី ​គ្រឿង​បង្គុំ​អេឡិចត្រូ​និក​ និង​ផលិត​ផលកសិកម្ម ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន មាន​ដូច​ជា គ្រឿង​ម៉ាស៊ីន និង​ផលិត​ផល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ។​

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ជប៉ុន​ ក្នុង​ឆ្នាំ​២០២០ មាន​ទឹក​ប្រាក់​សរុប ២ ១០១,៧៨​លាន​ដុល្លារ ធ្លាក់​ចុះ ៨,៣៥​ភាគ​រយ​ធៀប​ឆ្នាំ​២០១៩ ក្នុង​នោះ​ការ​នាំ​ចេញ​មាន​ទឹក​ប្រាក់ ១៦១៧,០៨លាន​ដុល្លារ ធ្លាក់​ចុះ ៦,៦​ភាគ​រយ និង​នាំ​ចូល​មាន​ទឹក​ប្រាក់ ៤៨៤,៧​០​លាន​ដុល្លារ ធ្លាក់ ១៣,៨​ភាគ​រយ​។​ នេះ​បើ​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន Jetro៕

ABA នឹង​ធ្វើ​ការ​ទូទាត់​ការ​ប្រាក់​សុទ្ធលើក​ទី​៤ ដល់​វិនិយោគិនខ្លួន

ភ្នំពេញៈ​ធនាគារ​វឌ្ឍនៈ​អាស៊ី​កំចាត់​(ABA Bank)​ដែលបុត្រ​សម្ព័ន្ធ​របស់​​ធនាគារ​ជាតិ​កាណាដា​ នឹង​ធ្វើ​ការ​ទូទាត់​ការ​ប្រាក់​សុទ្ធ(បន្ទាប់​ពី​ដក​ពន្ធ​កាត់​ទុក)​លើ​មូល​បត្រ​បំណុល​សាជីវកម្ម​លើក​ទី​៤ របស់​ខ្លួន​ផ្ទេរ​ជូន​វិនិយោគិន​នៅ​ថ្ងៃទី ១៦ ខែ​សីហា ​ឆ្នាំ ២០២១​តាម​ភ្នាក់​ងារ​ទូទាត់​សាច់​ប្រាក់​ធនាគារ​អេស៊ីលីដា ​ភីអិលស៊ី​។

សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ ABA បាន​ផ្សាយ​នៅ​ថ្ងៃទី​១៣ សីហានេះ បាន​ឱ្យដឹងថា  ​ចំនួន​បោះ​ផ្សាយ​មូល​បត្រ​បំណុល​៨៤៨ ២១០ និង​ប្រាក់​សុទ្ធ​ត្រូវ​ទទួល​បាន​ចំនួន ​៣ ២៨០ ​៩៤៣ ​៨៣០​ រៀល។​

ABA បាន​​បោះ​​ផ្សាយ​លក់​មូលបត្រ​បំណុលកាលពី​​ថ្ងៃ​ទី ​១៦ ខែ ​សីហា  ឆ្នាំ ​២០១៩ ក្នុង​តម្លៃ​សរុប​ ១២៨ ​ពាន់​​លាន​រៀល (៣២ ​លាន​ដុល្លារ)​ ដោយ​មាន​រយៈពេល​ ​៣​ ឆ្នាំ ក្នុង​អត្រា​ការ​ប្រាក់​​ប្រចាំ​ឆ្នាំ​ពី ៧​ ទៅ​ ៧,៧៥ ​ភាគរយ​។ ​មូល បត្រ​បំណុល​របស់ ​ABA មាន​តម្លៃ ១០០ ០០០ ​រៀល ​ក្នុង ​១ ​ឯកតា ដោយ​មាន​ SBI ​Royal ​Securities ​​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បំណុល​៕

កម្ពុជានឹងអភិវឌ្ឍឆ្នេរភក់នៅកែបឱ្យក្លាចទៅជាឆ្នេរខ្សាច់ដ៏ប្រណិត

ភ្នំពេញៈ​រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​អនុវត្ត​គម្រោង​កែលម្អ​ឆ្នេរ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​ ២ ៧០០ ​ម៉ែត្រ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់​តែ​ច្រើន​នៅខេត្ត​កែប​។​

គម្រោង​នេះ​នឹង​អនុវត្ត​ចាប់​ពី​ផ្សារ​ក្តាម​ទៅ​ដល់​ព្រៃ​កោង​កាង ​ស្ថិត​នៅ​ភូមិ​ថ្មី ​សង្កាត់​ព្រៃធំ ​ក្រុង​កែប ​ខេត្ត​កែប​។

សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក.) ​បាន​ឱ្យ​ដឹង​ថា ​គ.អ.ឆ.ក. ​រៀប​ចំ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ​ដែល​មាន​ទទឹង​ប្រវែង​យ៉ាង​តិច ​៣០​ម៉ែត្រ ​និង​បណ្តោយ​ប្រវែង ​២ ៧០០​ម៉ែត្រ ​ដោយ​ការ​រៀប​ចំ​គ្រឹះ ​និង​ចាក់​ ខ្សាច់​ស​ល្អសម្រាប់​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​។

គម្រោង​នេះ​ក៏​នឹង​រៀបចំ​សួន​ច្បារ​សាធារណៈ ​និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដែល​មាន​ទទឹង​ប្រវែង​ ៥០​ម៉ែត្រ ​និង​បណ្ដោយ​ប្រវែង​ ២ ៧០០​ម៉ែត្រ ​ដោយ​ការ​រៀបចំ​គ្រឹះ ​និង​ចាក់​ដី​មាន​ជី​ជាតិ​ល្អ​សម្រាប់​សួនច្បារ ​និង​ការ​ដាំ​ដើម​ឈើ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ​ថវិកា​សម្រាប់​ការ​រៀបចំ​កែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ ​សួនច្បារ​សាធារណៈ​ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជា​ការ​ចូល​រួម​របស់​ម្ចាស់​ដី​នៅ​ជាប់​ឆ្នេរ​សមុទ្រ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដីប្រវែង ​៥០​ម៉ែត្រ ​បន្ត​ពី​ព្រំ​ដី​កម្ម​សិទ្ធិ ​ឆ្ពោះ​ទៅ​សួន​ច្បារ​។

គម្រោង​នេះ​នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កាន់​តែ​ធំ​ទូលាយ​បន្ត​ពី​សួន​ច្បារ​សំដៅ​​លើក​កម្ពស់​សោភ​ណភាព ​និង​បរិស្ថាន​ ប្រែក្លាយ​ពី​តំបន់​ដែល​មិន​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ ​មាន​វិសាល​ភាព​ធំ ​ទូលាយ ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ​បង្កើត​មុខរបរ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ ក៏ដូចជា ​សេដ្ឋ​កិច្ច​ជាតិ​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​៕

ចង់ដាក់ប្រាក់ពេលណាក៏បានតាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា គ្រប់ទីកន្លែង

ជាមួយបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេរបស់ធនាគារអេស៊ីលីដាគ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា នៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ និងក្រុមហ៊ុននានា ដែលងាយស្រួលដល់  អតិថិជនរបស់ធនាគារអាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ឬ គណនីវ៉លឡេតរបស់អេស៊ីលីដាម៉ូបាល នៅតាមម៉ាស៊ីនអេធីអឹមទាំង ៧៩២ គ្រឿង ដោយមិនបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារអេស៊ីលីដា ដោយផ្ទាល់នោះឡើយ។

ធនាគារអេស៊ីលីដា ជាប្រជាធនាគារដែលទុកចិត្តរបស់លោកអ្នក គឺតែងតែយកចិត្តទុកដាក់ក្នុងការបង្ករភាពងាយស្រួលដល់អតិថិជនគ្រប់ពេលវេលា។

ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងៗ។

ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការ ៕