អង្គការទេសចរណ៍ពិភពលោក កោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ នៅក្រុងព្រះសីហនុ

អេស្ប៉ាញ៖ លោក ហឺររី វ៉ាង (Harry Hwang) នាយកទទួលកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ ទេសចរណ៍ពិភពលោក (UNWTO) បានកោតសរសើរការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីបានត្រឡប់ទៅដល់ប្រទេសអេស្ប៉ាញវិញប្រកបដោយសុវត្ថិភាព។

ការកោតសរសើរយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកម្មវិធីផ្សេងៗទៀត នាអំឡុងវេទិការណ៍ទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុកន្លងទៅ។

យោងតាមគណនី Facebook ផ្ទាល់ខ្លួន, លោក Harry Hwang បានលើកឡើងថា «ផ្ដើមដោយការផ្សព្វ ផ្សាយ ស្នាក់នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក ទៅជានាំគ្នាចាប់ផ្ដើមទេសចរណ៍ឡើងវិញ….បច្ចុប្បន្ន យើង កំពុងក្លាយជាអ្នកធ្វើដំណើរដែលមានភាពវៃឆ្លាតជាងមុន ប្រកបដោយភាពធន់កាន់តែប្រសើរ និងធ្វើដំណើរ ជាមួយកូវីដ-១៩»។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងទេសចរណ៍កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ការគាំទ្រដ៏លើសលប់ បដិសណ្ឋារកិច្ចដ៏ប្រសើរ និងការរៀបចំល្អឥតខ្ចោះក្នុងការធ្វើម្ចាស់ វេទិកាទេសចរណ៍ អាស៊ាន ២០២២។

វេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលជាការជួបជុំដ៏ធំបំផុតក្នុងទ្វីបអាស៊ី ចាប់តាំងពីការរីករាលដាល ជំងឺកូវីដ-១៩ គឺពិតជាព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់ និងពេញចិត្តជាទីបំផុត រៀបចំនៅក្រុងព្រះសីហនុ ដែល ជាគោលដៅទេសចរណ៍មានការអភិវឌ្ឍនាពេលថ្មីៗនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ទេសចរណ៍អាស៊ានបាន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបើកឡើងវិញ។

នាកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លោកនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានកោតសរសើរ ដល់ភាពជាប្រធានទេសចរណ៍អាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលបានសម្រេច នូវ ការងារដ៏ច្រើនក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារៀបចំស្ដារវិស័យទេសចរណ៍ អាស៊ានផងដែរ។

លោកនាយកបានគាំទ្រពេញទំហឹងនូវការប្រកាសបើកទេសចរណ៍អាស៊ានចេញពីក្រុងព្រះសីហនុ។

សូមរំលឹកថា នៅដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្សព្វផ្សាយយុទ្ធនាការ (ស្ថិតនៅក្នុងផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក Stay Home Today, Travel Tomorrow) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល។ បច្ចុប្បន្ន ដោយយោងលើអត្រានៃការចាក់វ៉ាក់ សាំង ប្រសិទ្ធភាពនៃការព្យាបាល ការទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ជាមួយកូវីដ-១៩ ព្រមទាំង សេចក្ដីត្រូវការបន្ទាន់ក្នុងការស្ដារវិស័យសេដ្ឋកិច្ច-សង្គម អង្គការទេសចរណ៍ពិភពលោកបានផ្សព្វផ្សាយឲ្យ ប្រទេសទាំងអស់ធ្វើការគិតគូរបើកទេសចរណ៍ឡើងវិញ (Restart Tourism) ប្រកបដោយសុវត្ថិភាព។

គួរជម្រាបថា ការកោតសរសើររបស់តំណាងអង្គការទេសចរណ៍ពិភពលោក ធ្វើឡើងស្របពេល ជាមួយគ្នាផងដែរ នូវរបាយការណ៍របស់គណៈកម្មការរៀបចំទិវាទេសចរណ៍អាស៊ាន ២០២២ ថា មុនពេលចាកចេញពីកម្ពុជា ប្រតិភូបរទេសទាំងអស់បានធ្វើតេស្ត PCR ហើយពុំមានរកឃើញករណីវិជ្ជមានណាមួយឡើយ រីឯប្រតិភូក៏ បាន សរសេរសារអរគុណ និងកោតសរសើរកម្ពុជាជាបន្តបន្ទាប់៕

កម្ពុជា​-​សិង្ហ​បុរី​សហការគ្នា​លើ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការ​លក់រាយ​

​ភ្នំពេញ​៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការ​លក់រាយ ប្រទេស​កម្ពុជា​និង​សី​ង្ហ​បុរី​បាន​យល់ព្រម​សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទាំងពីរ​នេះ​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​វិស័យ​ឯង​ក​ជន​ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​

​នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ កន្លងទៅ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក Alvin Tan អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សឹង្ហ​បុរី តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការលក់​រាយ​រវាង​ប្រទេស​ទាំងពីរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​វិស័យ​ឌីជីថល​នៅ​កម្ពុជា ពិសេស​ក្នុង​បរិការណ៍​កូ​វីដ​-១៩ ដែល​ក្នុងនោះ​រួមមាន​ការកើនឡើង​នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដល់​ប្រមាណ ១២ លាន​នាក់​នៅ​កម្ពុជា ហើយ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ប្រមាណ​២/៣ នៅ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ឌីជីថល​ក្នុង​ប្រតិបត្តិការ​របស់គេ​។

​លោក បាន​សង្កត់ធ្ងន់ថា ស្រប​នឹង​កំណើន​ដ៏​គួរឱ្យកត់សម្គាល់​នេះ រាជរដ្ឋាភិបាល​បាន​បង្កើតជា​បទ​ប្បញ្ញត្តិ និង​យន្តការ​ជាច្រើន សំដៅ​ធានា​ការពារ និង​លើកកម្ពស់​និរន្តរភាព​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដែល​ក្នុងនោះ​រួមមាន​ការដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ការទូទាត់​ដែលមាន​កិច្ចធានា ច្បាប់​ស្តីពី​ការប្រកួតប្រជែង យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ក្របខណ្ឌ​គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥ ជាដើម​។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា កម្ពុជា​ក៏​គាំទ្រ​ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ក្របខណ្ឌ​តំបន់​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល ដែល​រួមមាន​៖ ផែនការមេ​ស្តីពី​ឌីជីថល​ក្នុង​អាស៊ាន​ឆ្នាំ​២០២៥ ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ផែនទី​បង្ហាញផ្លូវ​បង់​ដា​សេរី​បេ​ហ្កា​វ៉ាន់ ដែល​ទើបតែ​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​២០២១ ផងដែរ​។ ទោះជា​យ៉ាងណា ឯកឧត្តម​បាន​រំលេច​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​ជួបប្រទះ ពិសេស​កង្វះខាត​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល កង្វះខាត​ធនធានមនុស្ស និង​ភាព​នៅមានកម្រិត​នៃ​បទ​ប្បញ្ញត្តិ​ចាំបាច់ ដែល​ត្រូវការ​ការគាំទ្រ​ពី​ដៃគូ​នានា រួមមាន​ពី​សឹង្ហ​បុរី​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក Alvin Tan បានបង្ហាញ​ការអបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រប​ខ្លួន​អនុវត្ត​សកម្មភាព​ឌីជីថល​បាន​យ៉ាងច្រើន និង​ឆាប់រហ័ស​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ជាមួយនឹង​សុទិដ្ឋិនិយម​ខ្ពស់​នេះ ឯកឧត្តម​ស្នើ​កម្ពុជា​ពិចារណា​គាំទ្រ​ការសិក្សា​រួមគ្នា​ស្តីពី​ការធ្វើ​អត្តសញ្ញាណ​ធុរកិច្ច​រួមមួយ​សម្រាប់​តំបន់​អាស៊ាន ដើម្បី​ធានា​សង្គតិភាព នៃ​ការ​ស្តុក​ទុក​ព័ត៌មាន​ធុរកិច្ច​ក្នុង​តំបន់​នេះ និង​គាំទ្រ​អន្តរ​ប្រតិបត្តិការ (Interoperability) នៃ​ការធ្វើ​ធុរកិច្ច​បែប​ឌីជីថល​ក្នុង​តំបន់​ផងដែរ​។

​ខណៈ​ទូត​បាន​គាំទ្រ​សំណើ​របស់​កម្ពុជា​ក្នុង​ការបន្ត​បញ្ជូន​អ្នកជំនាញការ​សឹង្ហ​បុរី​មក​ផ្តល់​ជា​ជំនាញ​បច្ចេកទេសផ្នែក​ឌីជីថល​ដល់ SMEs និង​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ឯកឧត្តម​បានស្នើ​ឱ្យ​ភាគី​កម្ពុជា​ជួយ​បន្ថែ​មការ ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នានា​ក្រោម​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដល់​វិនិយោគិន និង​ធុរជន​សឹង្ហ​បុរី នៅ កម្ពុជា​ផងដែរ​។ ឯកឧត្តម​ក៏បាន​គាំទ្រ​សំណើ​កម្ពុជា​ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​ឌីជីថល​លើ​ទីផ្សារ​បន្ថែមទៀត ពិសេស​ទីផ្សារ​អេឡិចត្រូនិក (E-Marketplaces) សំដៅ​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង និង​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួនទៀត ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់​។​

​ជា​កិច្ចបញ្ចប់ លោក​រដ្ឋលេខាធិការ​បា​ន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា និង​សឹង្ហ​បុរី ហើយ​បង្ហាញ​ការពេញចិត្ត​ចំពោះ​ជំហរ​របស់​សឹង្ហ​បុរី​ក្នុង​ការគាំទ្រ​ភាពជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ​ផងដែរ​៕

កម្ពុជាជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ខណៈអ្នកចូលរួមតេស្តរកកូវីដ​តែអវិជ្ជ​មានទាំងអស់

ភ្នំពេញ៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនោះ ត្រូវបានប្រព្រឹត្តទៅនិង​បិទបញ្ចប់ដោយជោគជ័យត្រចះត្រចង់ ខណៈប្រតិភូ អ្នកលក់ អ្នកទិញ និងសារព័ត៌មានជាតិ-អន្តរជាតិ​ដែល​បាន​ចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះថា «ចំពោះ​ការងារ​​គ្រប់គ្រងសុវត្ថិភាពនិងសុខភាពភ្ញៀវ គិតមកត្រឹមថ្ងៃទី២២ ខែមករា គណៈប្រតិភូដែល​ចូលរួម​ប្រជុំទាំង​អស់បានត្រឡប់ទៅដល់មាតុប្រទេសរៀងខ្លួនវិញអស់ហើយ ដោយការធ្វើតេស្ត PCR មុនចេញដំណើរ​ពីក្រុងព្រះសីហនុ មិនឃើញមានករណីវិជ្ជមានកូវីដ១៩លើជនណាម្នាក់ទេ»។

លោកបានថ្លែងបន្តថា ប្រតិភូអន្តរជាតិខ្លះបានផ្ញើសារមកសម្តែងការកោតសរសើរចំពោះការរៀបចំវេទិកា​ទេសចរណ៍អាស៊ាន (ATF 2022) និងអរគុណចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា។

ដោយឡែក ក្រុមជនបរទេសដែលចូលរួមពិព័រណ៍មួយចំនួននៃវេទិកា ATF 2022 បានបន្តដើរលេង​កម្សាន្ត​តាមកោះនៃខេត្តព្រះសីហនុ ខ្លះដើរលេងនៅរាជធានីភ្នំពេញ និងខ្លះទៀតបានទៅដើរលេងនៅសៀមរាប-អង្គរ (ធ្វើដំណើរតាមរថយន្ត)។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា នៅថ្ងៃទី២៣ ខែមករានេះ ក្រុមជនបរទេសដែលនៅបន្តដើរលេងក្រោយគេនោះ គឺបានចាកចេញពីកម្ពុជាអស់ហើយ បន្ទាប់ពីពួកគេបានធ្វើតេស្ត PCR អវិជ្ជមាន។ នៅសល់តែខាងសារព័ត៌មាន​អន្តរជាតិ២នាក់ មកពីសហរដ្ឋអាមេរិកម្នាក់ និងមកពីប្រទេសអៀរឡង់ម្នាក់ ដែលពួកគេស្នើសុំនៅបន្តដើរលេង​នៅរាជធានីភ្នំពេញ។

លោក ថោង ខុន បានបញ្ជាក់បន្តទៀតថា «ក្រសួងទេសចរណ៍នឹងផ្សព្វផ្សាយព័ត៌មានដ៏ល្អនេះទៅកាន់តំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងប្រទេស ស្របពេលដែលរាជ​រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទេសចរណ៍អាស៊ាន បន្ទាប់ពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក៏ដូចជានៅក្នុងប្រទេសឡើងវិញ។

គួរជម្រាបថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សហគមន៍អន្តរជាតិ មានដូជាអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អង្គការទេសចរណ៍​ពិភពលោក (UNTWO) ក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក ស្ថានទូតនៃបណ្ដាប្រទេសនានា ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២នេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា សហគមន៍អន្តរជាតិខាងលើបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងហ្មត់ចត់ និងការការពារសុខមាលភាពប្រជាជនទូទាំងប្រទេស ដែលបានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ ATF 2022 ប្រព្រឹត្តទៅយ៉ាងមានសុវត្ថិភាព ពិសេសគឺមានការយកចិត្តទុកដាក់ចំពោះអ្នកចូលរួមយ៉ាងកក់ក្ដៅ។

លោកបានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើក​គោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺ​កូវីដ១៩​អស់ពេលជាង២ឆ្នាំ។ លើសពីនេះ ព្រឹត្តិការណ៍ ATF 2022 នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា​ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕

 

តិចអត់ដឹងថា អេស៊ីលីម៉ូបាលអាចទូទាត់ជាមួយវិកយបត្រគ្រប់ប្រភេទបានគ្រប់កន្លែង

Print

ភ្នំពេញ៖សាធារណៈជនលែងព្រួយបារម្ភទៀតហើយក្នុងការទូទាត់វិកយបត្រនានាបានគ្រប់ពេល គ្រប់ទីកន្លែង ជាមួយអេស៊ីលីដាម៉ូបាលដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ទំនើបរបស់ធនាគារអេស៊ីលីដា​។ ទោះបីជាលោក​អ្នកមានការងាររវល់ឬធ្វើដំណើកម្សាន្តនានាក៏មិនចាំបាច់ភ័យព្រួយលើការបង់ថ្លៃវិកយបត្រទឹកភ្លើង ឬវិកយបត្រគ្រប់ប្រភេទទៀតឡើយ ប្រសិនបើលោកអ្នកមានអេស៊ីលីដាម៉ូបាលក្នុងទូរស័ព្ទដៃ។

នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការធ្វើដំណើរទៅបង់ថ្លៃវិកយបត្រនានា ចំណេញ​ពេលវេលា និងមិនមានហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។ ជាមួយរបត់ថ្មីនៃយុគ្គសម័យ​ឌីជីថលនេះ ខ្ញុំគិតថាការទូទាត់បែបឌីជីថលនេះនឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយ​សម្រាប់ប្រជាជន​កម្ពុជានា​ពេល​អនាគត ទោះបីជា ជំងឺ​កូវីដ-១៩នេះត្រូវបាន សាបរលត់ក៏ដោយ ព្រោះអីការទូទាត់បែប​ឌីជីថលដូចជា អេស៊ីលីដា​​ម៉ូបាលនេះគឺ យើងមិនសូវ បារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍​ជាច្រើនជាពិសេសគឺការបញ្ចុះតម្លៃពីហាង ផ្សេងៗ ដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដា​ម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃ​ទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។

អ្វីដែលកាន់តែពិសេសសម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវាគឺមាន អារម្មណ៍ថា ពិតជា ទាន់សម័យ ទំនើបនិងស៊ីវីល័យជាមួយហាងប្រេនៗទៀតផង៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ក្រសួងពាណិជ្ជកម្ម និងក្រុមនភីធីធី បានចុះMoU ដើម្បីជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ក្នុង០៥រាជធានី-ខេត្ត ដែលចុះហត្ថលេខាដោយ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Nuttapong Kaewtrakulpong អភិបាលក្រុមហ៊ុនភីធីធី (ខេមបូឌា) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម-លោកជំទាវ ជាអគ្គនាយក អគ្គាធិការ ទីប្រឹក្សាក្រសួង និងលោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនភីធីធី (ខេមបូឌា) ផងដែរ។គោលបំណងនៃអនុស្សរណៈនេះគឺ ជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកប ដោយបរិយាប័ន្ន។

កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់មហាជន ព្រមទាំងជំរុញឱ្យមានទីផ្សារសម្បូរបែបសម្រាប់ផលិតផលក្នុងស្រុក។

អនុស្សរណៈនេះនឹងអនុវត្តនៅតាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២ នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ (២ទីតាំងគឺ ច្បារអំពៅ និងព្រែកភ្នៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ។

ក្រុមហ៊ុនស្នើសុំដាក់លក់ផលិតផលដូចជា៖ ផ្លែឈើតាមរដូវកាល នំ និងផលិតផលធ្វើដោយដៃតាមតំបន់ (វត្ថុអនុស្សារីយ៍) ហើយក្រុមហ៊ុននឹងផ្តល់ទីតាំងលក់ដោយឥតគិតថ្លៃ ដោយធ្វើជាស្តង់រួមមួយដែលអាចឱ្យអាជីវករចូលលក់មិនលើសពី ១០នាក់។

ក្រៅពីគម្រោងសាកល្បងរយៈពេល៧ថ្ងៃត្រូវបានបញ្ចប់ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងបន្ដចំនួន៣ទៀត ដែលនឹងរៀបចំនៅខែឧសភា ខែសីហា និងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអាជីវករចូលរួមដើម្បីលក់ផលិតផលខ្មែរមានចំនួនសរុប ៦៣នាក់។ គម្រោងនេះនឹងរៀបចំលក់នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤, ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយ៍ចំនួន០៥ តាមបណ្តោយផ្លូវជាតិលេខ៥៕

150Un Rithy and 149 others2 Comments28 SharesLikeCommentShare

ការ​នាំ​ចេញ​ត្រីប្រា​​ទៅ​ទីផ្សារ​ចិន កំពុង​ដំណើរ​​យ៉ាងល្អ

ភ្នំពេញៈ កិច្ច​ប្រជុំរវាង​កម្ពុជា-ចិន ​លើក​ទី​១ ស្តី​ពី​ការ​វាយ​តម្លៃ​លើ​​​ភូតគាមអនាម័យត្រីប្រា​កម្ពុជា​ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន បាន​នឹង​កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និង​រដ្ឋបាលគយប្រទេសចិន កាល​ពី​ថ្ងៃទី២០ខែមករា បាន​រៀបចំ​​កិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគា​មអនាម័យត្រីប្រាកម្ពុជា ដើម្បី​​នាំចេញទៅកាន់ប្រទេសចិន។

កិច្ចប្រជុំខាងលើគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។

ប្រទេសទាំងពីរ កំពុង​ខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផល​កម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។

យោងតាម​ការ​រៀបចំកិច្ចការ​ពាក់ព័ន្ធ ការ​វាយតម្លៃ​ខាងលើនេះនឹង​មាន​រយៈពេល​៩​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ខែមករាខាងមុខនេះ។

បើតាម​ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​រូបនេះ បច្ចុប្បន្ន​ត្រីប្រា​នៅក្នុង​ស្រុក​នៅតែមាន​តម្លៃ​ទាប​នៅឡើយ ដោយ​មួយ​គីឡូក្រាម​មានតម្លៃ​ជាង ៤ ០០០ ​រៀល​ប៉ុណ្ណោះ ខណៈ​តម្លៃ​នេះ​មិនអាច​រួច​ថ្លៃដើម​ទេ​៕​

កា​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​E-Commerce នឹង​អនុវត្តចាប់​ពី​ដើមខែ​មេសា ឆ្នាំ​២០២២

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ(GDT) បាន​​​ក្រើន​រំលឹក​ដល់​អ្ន​កជាប់​ពន្ធពាក់​ព័ន្ធនឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមថា ការ​អនុវត្តអាករ​លើ​តម្លៃ​បន្ថែម​សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក (E-Commerce) នឹង​​ត្រូវ​អនុវត្តចាប់​ពី​ថ្ងៃ​០១ ខែ​មេសា ឆ្នាំ​២០២២ ត​ទៅ​ ខណៈ GDT បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​​​ជា​ច្រើន​​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់​ពន្ធ​អនុវត្ត។​

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ស្តីពី​«ការ​អនុវត្តអាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក (E-Commerce)» ដែល​រៀបចំ​​ដោយ​អគ្គនាយដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​អ្នក​ជាប់​ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ បាន​លើក​ឡើងថា ការ​បញ្ជាប​ចំណេះដឹង​​ដល់​អ្នក​ជាប់​ពន្ធ​ពាក់​​ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល​ ២០១៩-២០២៣ ដែល​រាជរដ្ឋាភិបាល​មាន​គោល​នយោ​បាយ​​មិន​បង្កើន​អត្រា​ពន្ធ ឬ​បង្កើត​ពន្ធ​​ថ្មី ដោយ​ត្រូវ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ដែល​​មាន​ស្រាប់ និង​ពង្រឹង​ការ​គ្រប់​គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​អស់​សក្តានុពល​។​

លោក​បន្ថែម​ថា ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ត​ទៅ​។​

បើ​តាម​ លោកអេង រតនា កាតព្វកិច្ច​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ ប្រកាស​ដាក់​ចេញ​តាម​រយៈ​សេចក្តី​ណែនាំ​លេខ ២០៥២២ អពជ ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០២១ ៕

មានអេស៊ីលីដាម៉ូបាល ចង់បញ្ចូលលុយទូរស័ព្ទពេលណាទីណាក៏បាន

Print

ភ្នំពេញ៖ អតិថិជិនរបស់ធនាគារអេស៊ីលីដាលែងព្រួយបារម្មណ៍ក្នុងការទៅរកទិញកាតបញ្ចូលលុយទូរស័ព្ទ​ទៀតហើយ ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការបញ្ចូលលុយទូរស័ព្ទបានដោយផ្ទាល់​សម្រាប់​ទូរស័ព្ទខ្លួន ឬចង់បញ្ជូលលុយទូរស័ព្ទដល់មនុស្សទីស្រឡាញរបស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែងបាន ។

អេស៊ីលីដាម៉ូបាលគឺជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារអេស៊ីលីដាដែលអនុញ្ញាត្តិឱ្យអតិថិជនធ្វើការបញ្ជូលលុយទូរស័ព្ទបានយ៉ាងងាយស្រួលដោយពុំចាំបាច់ចំណាយពេលក្នុងការធ្វើដំណើការទៅទិញកាតដើម្បីបញ្ជូលលុយទូរស័ព្ទដោយផ្ទាល់នៅតាមទីសារធារណៈនានានោះទេ ជាពិសេសទៅទៀតនោះ រាល់ការបញ្ចូលលុយទូរស័ព្ទ​របស់លោកអ្នកគឺមិនអស់ថ្លៃសេវាឡើយ។

លើសពីនោះទៅទៀត លោកអ្នកអាចជ្រើសរើសនូវចំនួនទឹកប្រាក់បញ្ជូលទូរស័ព្ទចាប់ពី ១ដុល្លារ រហូតដល់​៥០ដុល្លារ​តម្រូវការ។ លោកអ្នកក៏អាចក៏មិនមានការលំបាកក្នុងការបញ្ជូលលុយទូរស័ព្ទ​ដល់អ្នកជាទីស្រឡាញ់​ផងដែរ ដោយគ្រាន់តែបញ្ជូលទៅកាន់លេខទូរស័ព្ទរបស់ពួកគាត់គឺជាការស្រេច។  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

មិនចំណាយពេលច្រើនក្នុងការបង់បុព្វលាភធានារ៉ាប់រងតាមអេស៊ីលីម៉ូបាលឬអេស៊ីលីដាអ៊ិនធើណែត

ភ្នំពេញ៖ លោកអ្នកតែងតែគិតថាមិនងចង់ចំណាយពេលច្រើនក្នុងទៅអង្គុយរង់ចាំនៅបញ្ជរបង់ប្រាក់បុព្វលាភធានារ៉ាប់រង! ពិតណាស់ជាមួយអេស៊ីលីដាម៉ូបាលលោកអ្នកមិនចាំបាច់ចំណាយពេល​ទៅបង់បុព្វលាភ​ធានារ៉ាប់រង​ដោយផ្ទាល់​​នោះទេ។​ លើសពីនោះទៅទៀតលោកអ្នកក៏អាចធ្វើការបង់ថ្លែបុព្វលាភធានារ៉ាប់រងតាមរយះអេស៊ីលីដាអ៊ិនធើណែតបានគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល រហស័ និងមិនអស់ថ្លៃសេវាទៀតផង។

ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើ​ប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។ កាត់បន្ថយការ​​ចំណាយ និងសន្សំ​ពេល​វេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។  នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃ​របស់ពលរដ្ឋកាន់តែខ្លាំង​ឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ​តាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់​សេវាកម្ម​យ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

អេស៊ីលីដាអ៊ីសបជាផ្សារអនឡានដ៏សម្បូរបែប ទំនើប រហ័ស និងមានសុវត្ថិភាព

ភ្នំពេញ៖ជាមួយការរស់នៅកាន់តែស៊ីវីល័យ ការផ្តល់សេវាទីផ្សារអនឡានកាន់តែពេញនិយមពីសំណាក់សាធារណៈជនទូទៅជាពិសេសសម្រាប់លោកអ្នកដែលមានការមមាញឹកពុំមានពេលចេញទៅទិញទំនិញដោយផ្ទាល់នៅខាងក្រៅ។ ផ្សារអនឡាញអេស៊ីលីដាអ៊ីសបបម្រើជូនលោកអ្នកនូវមុខទំនិញរាប់ម៉ឺនមុខសម្រាប់លោកអ្នកជ្រើសរើសតាមតម្រូវការជាមួយសេវាទូទាត់ដោយផ្ទាល់ជាមួយអេស៊ីលីដាម៉ូបាល ជាពិសេសគឺការផ្តល់ជូននូវសេវាដឹកជញ្ជូនបានយ៉ាងរហ័សទាន់ចិត្ត។

ផ្សារអនឡាញអ៊ីសបរបស់ធនាគារអេស៊ីលីដា អតិថិជនអាចកម្មង់ទិញទំនិញ នៅហាងទំនិញទំនើបៗរាប់ពាន់កន្លែង ជាមួយនឹងការទទួលទំនិញទាន់ពេលវាលា ការបញ្ចុះតម្លៃនានា ភាពត្រឹមត្រូវតាមការបញ្ជាទិញ និង មានសុវត្ថិភាពទៀតផង។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថាដោយមើលឃើញពីការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរស់នៅបែបស៊ីវីល័យនិងកាន់តែទាន់សម័យ ការនិយមកម្មង់ទំនិញតាមទីផ្សារអនឡាញកាន់តែពេញនិយម  ធនាគារអេស៊ីលីដាបានខិតខំស្វែងរកនូវដំណោះស្រាយនៃបចេ្ចកវិទ្យាថ្មីៗ ដោយបានធ្វើបច្ចុប្បន្នភាព(Update) ផ្សារអនឡាញអ៊ីសបក្នុងកម្មវិធីអេប អេស៊ីលីដាម៉ូ បាល អនុញ្ញាត្តិឱ្យអតិថិជនអាចធ្វើការបញ្ជាទិញទំនិញទំនើបៗបាន រាប់ម៉ឺនមុខ។

លោកស្រី សោភាបានមានប្រសាសន៍ថា៖«ជាមួយមុខទំនិញរាប់ម៉ឺនមុខរបស់អ៊ីសបយើង នឹងឆ្លើយតបទៅនិងតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជនមិនចាំបាច់ស្វែងរកហាងនានា។ មានតែផ្សារអនឡាញអ៊ីសបមួយរបស់អេស៊ីលីដាម៉ូបាលមួយគឺដូចជាមានផ្សារលក់ទំនិញទំនើបៗរាប់ម៉ឺនមុខនៅក្នុងដៃ»។

អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បីប្រើប្រាស់ទិញទំនិញនានាតាមសេចក្តីត្រូវ ។  សូមទស្សនានូវវីដេអូនៃផ្សារអនឡាញរបស់ធនាគារអេស៊ីលីដាដូចខាងក្រោម៖

https://www.acledabank.com.kh/assets/ACLEDA_E-Shop.rar