មានអេស៊ីលីដាម៉ូបាល អស់កង្វល់រឿងឆ្លងមេរោគនានា

គិតៗទៅចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នេះមក គឺទាំងអ្នកលក់និងអ្នកទិញមានការបារម្ភក្នុងការកាន់ក្រដាសប្រាក់ព្រោះភ័យខ្លាចក្នុងការឆ្លងវីរ៉ុសកូវ១៩ ដោយងាកមកប្រើអេស៊ីលីដាម៉ូបាលជំនួសវិញ ទាំងការទូទាត់ទំនិញ និងថ្លៃសេវាដឹកជញ្ជូនផ្សេងៗ។

នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញដូច្នេះយើងមិនសូវបារម្ភពីការឆ្លងជំងឺកូវីដ-១៩នេះដល់ក្រុមគ្រួសារ និងមនុស្ស ជាទី ស្រឡាញ់របស់យើងទេ។

ជាមួយរបត់ថ្មីនៃយុគ្គសម័យឌីជីថលនេះ ខ្ញុំគិតថាការទូទាត់បែបឌីជីថលនេះនឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ទោះបីជា ជំងឺ​កូវីដ-១៩នេះត្រូវបាន សាបរលត់ក៏ដោយ ព្រោះអីការទូទាត់បែបឌីជីថលដូចជា អេស៊ីលីដា​​ម៉ូបាលនេះគឺ យើងមិនសូវ បារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជាពិសេសគឺការបញ្ចុះតម្លៃពីហាង ផ្សេងៗ ដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។

អ្វីដែលកាន់តែពិសេសសម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវាគឺមាន អារម្មណ៍ថា ពិតជា ទាន់សម័យ ទំនើបនិងស៊ីវីល័យជាមួយហាងប្រេនៗទៀតផង។

សូមមើលវីដេអូអំពីរបៀបទូទាត់ជាមួយអេស៊ីលីដាម៉ូបាលដូចខាងក្រោមនេះ៖

នរណាខ្លះចង់ក្លាចជាម្ចាស់របស់​Ford Ecosport!

កាន់តែចំណេញ កាន់តែសន្សំសំចៃ!បង់ត្រឹមតែ $197 ក្នុងមួយខែទទួលបានរថយន្តFord Ecosport ស៊េរីថ្មី 2021 ភ្លាមៗ!សូមប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់!➡️តម្លៃពិសេស$27,900Join Telegram:https://t.me/FordCambodiaទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785➡️លក្ខណៈទូទៅ និងបច្ចេកវិទ្យាសំខាន់ៗ:✔ប្រព័ន្ធហ្រ្វាំង ABS, EBD, ESP✔សេនស័រជុំវិញរថយន្តចំនួន 08 គ្រាប់ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយ✔ប្រព័ន្ធជំនួយពេលឡើងចំណោត Hill Launch Assist✔ចង្កូតបូមអេឡិចត្រូនិច(EPAS)ធូរងាយស្រួលបើកបរ✔អេក្រង់ Touch Screen 8 អុីញ (SYNC 3)✔ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត✔ចុចបញ្ឆេះរថយន្ត (Smart Key)✔ចេញចូលរថយន្តដោយពុំបាច់ប្រើសោ✔ហ្វាកូដអូតូ✔ពោងសុវត្ថិភាពចំនួន 06 គ្រាប់✔ប្រអប់ត្រជាក់ និងកន្លែងដាក់អីវ៉ាន់ 25កន្លែង✔ផ្លិតទឹកអូតូ✔កម្ពស់បាតខ្ពស់ 209mm ងាយស្រួលចូលចត✔ម៉ាសុីនEcoboost 1.0L កម្លាំងខ្លាំងសុីប្រេងតិច✔កម្លាំងសេស: Up to 125 Ps✔ប្រភេទប្រេងឥន្ធនៈ (សាំង)✔ចុះទឹកបាន500mm✔ប្រអប់លេខ: 6 លេខអូតូ➡️គ្រឿងបន្លាស់✔ធូរថ្លៃ និងសំបូរបបែប✔មាននៅគ្រប់មជ្ឈមណ្ឌលជួសជុលរថយន្ត FORD ទូទាំងប្រទេស➡️រាល់ការជាវរថយន្ត Ford លោកអ្នកនឹងទទួលបាន:1. ការធានាគុណភាពពីរោងចក្រ 3 ឆ្នាំ ឬ 100,000 km2. សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km3. សេវាជួសជុលចល័ត 24 ម៉ោងពីជាងជំនាញ4. សេវាបង់រំលស់ឆាប់រហ័ស និង ងាយស្រួល5.មានឱកាសទទួលបានដំណើរកំសាន្តដែលរៀបចំដោយក្រុមហ៊ុនFORD6.សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service)

អត់ដឹងសោះថា បើកគណនី ​ABAងាយដល់ម្លឹង

សម្រាប់អ្នកដែលមិន​ទាន់មានគណនី ​ABA លោកអ្នកអាចបើកគណនី ​ABA ដំបូងបានភ្លាមៗពីទូរស័ព្ទដៃ ដោយគ្រាន់តែធ្វើតាមការណែនាំៗក្នុងវីដេអូនេះ! ប្រសិនបើអ្នកធ្លាប់បានសាកល្បងបើកពីមុន ប៉ុន្ដែមិនទាន់ទទួលបានជោគជ័យ វីដេអូហ្នឹងប្រាប់លោកអ្នកពីគន្លឹះងាយៗផងដែរ។សាកល្បកបើកម្ដងទៀត ដើម្បីទទួលបានគណនីដំបូងរបស់អ្នកឥឡូវនេះ! ដើម្បីបើក សូមដោនឡូតកម្មវិធី ABA Mobile, ចុចលើប៊ូតុង បើកគណនីរហ័ស, អនុវត្តតាមការណែនាំលើអេក្រង់ ពេលនោះអ្នកនឹងទទួលបានគណនីដំបូងសម្រាប់ការប្រើប្រាស់ភ្លាមៗ! onelink.to/abamobile#ABABank#ABAMobile#InstantAccount

ចាប់ផ្តើមសន្សំ រួមនឹងការការពារ ហិរញ្ញវត្ថុពេញមួយជីវិតជាមួយ AIA

ឪពុកម្តាយផ្តល់គ្រប់យ៉ាងដល់អ្នក សូមកុំភ្លេចតបស្នងគុណជូនដល់គាត់វិញ!ចាប់ផ្តើមសន្សំ រួមនឹងការការពារហិរញ្ញវត្ថុពេញមួយជីវិតជាមួយ AIA និរន្តរ៍សម្រាប់ព័ត៌មានលម្អិត 086 999 243 ឬ ទាក់ទងទីប្រឹក្សាផែនការអាយុជីវិត ឬ ចុចទីនេះ https://bit.ly/3APcWzi#AIACambodia#AIANironn#AIAនិរន្តរ៍#LifeInsuranceCompany#HealthierLongerBetterLives

ស្ងាត់ៗប្រយ័ត្នគេទៅចោលអស់!

ឥឡូវនេះ ​អ្នកនិយមញុំាយ៉ាអ៊ួកាន់តែច្រើនបានយល់ពីភាពខុសគ្នារវាងយ៉ាអ៊ួស្រស់ផលិតពីទឹកដោះគោសុទ្ធ១០០%ជារៀងរាល់ថ្ងៃនៅកសិដ្ឋាន និងយ៉ាអ៊ួនាំចូលដែលផលិតចេញពីរោងចក្រក្រៅប្រទេសដូចជាថៃ ឬវៀតណាមជាដើម។ តោះ បើមិនទាន់បានសាកទេ អាចទៅ AEON MALL Sen Sok CityAEON MALL Phnom Penh និង Makro Cambodia ពីថ្ងៃនេះដល់ថ្ងៃអាទិត្យដើម្បីភ្លក្សដោយឥតគិតថ្លៃទាំងអស់គ្នា។ កុំភ្លេចណា សាកហើយដឹងតែជាប់ចិត្តហ្មង!

Psssst! Don’t be left out!More and more people are discoveringthe difference of REAL, PURE, FRESH FARM made yogurt.KIRISU ALL NATURAL YOGURT is from 100% Pure milk made daily at KIRISU Farms.It’s from a real farm in Takeo province and not from a factory in Thailand or Vietnam.Discover for yourself the difference, we’ll be at AEON and Makro Supermarkest today until Sunday for free tasting.Please come visit us and be hooked!See you there!

ការមកដល់នៃភ្ញៀវទេចរបរទេសមកកម្ពុជាធ្លាក់ចុះជាង៩០ភាគរយនៅឆមាសទី១

ភ្នំពេញៈ ស្ថាន​ការណ៍​នៃ​ការ​អូស​បន្លាយ​ពេល​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​ប្រមាណ​ត្រឹម​ជាង ១០​ម៉ឺន​នាក់ ​ធ្លាក់​ចុះយ៉ាង​គំហុកបើ​ធៀប​​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២០។

របាយ​ការណ៍​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២១ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC) បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ ១០,៨​ម៉ឺន​នាក់ ធ្លាក់​ចុះ ៩០,៨​ភាគរយ​បើ​ធៀប​​ឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១,១៨​លាន​នាក់​។ ក្នុង​នោះ​​ភ្ញៀវ​ជន​ជាតិ​ចិន​ដែល​មាន​ចំនួន ២៧៥ ៦៧១​នាក់ (ច្រើន​ជាង​គេ) កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​​​​ធ្លាក់​ចុះ​ ៨៧,៨​ភាគ​រយ។

យោង​តាម​ NBC ភាព​មិន​ច្បាស់​លាស់​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​ការ​រីក​រាល​ដាល​ជំងឺកូវីដ​១៩ ជា​ពិសេស​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​ កុម្ភៈ ដែល​នាំ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ បាន​បន្ត​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​សេដ្ឋកិច្ច និង​ទស្សន​វិស័យ​កំណើន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ នេះ​ ពិសេស​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​ការ​រយៈ​ពេល​យូរ​សម្រាប់​ការ​ងើប​ឡើង​វិញ​។

ក្នុង​គោល​បំណង​​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កម្រើក​ឡើង​វិញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាល​ពី​ដើម​ខែមេសា ឆ្នាំ​២០២១ បាន​​ស្នើ​សុំ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ពិចារណា​ពី​ការ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ដែល​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ រួច​ហើយ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​មក​ទស្សនា​គោល​ដៅ​ទេសចរណ៍​សៀមរាប-​អង្គរ ចាប់​ពី​ត្រីមាស​ទី៤ ឆ្នាំ​២០២១ តទៅ។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ១ ៣០៦ ១៤៣ នាក់ ធ្លាក់ចុះ ៨០,២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦ ៦១០ ៥៩២ នាក់៕

កម្ពុជាជម្រុញការនាំចេញកសិផលសរីរាង្គទៅកាន់ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រសួងកសិកម្មបានចុះអនុស្សរណ:នៃការយោគយល់គ្នារវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីជម្រុញការនាំផលិតកម្មដំ ណាំស្តង់ដារសរីរាង្គទៅកាន់ទីផ្សារអូស្រ្តាលី។

អនុស្សរណ:នៃការយោគយល់គ្នាត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ស្តីពី ” ការជំរុញផលិតកម្មដំ ណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងលោក Robert K.Chelliah នាយកក្រុមហ៊ុន។

លោករដ្ឋមន្ត្រីបានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចដែលលោក Robert K.Chelliah បានរាយការណ៍ជូនអង្គពិធីបានជ្រាប និងជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្មដែលបានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនធ្វើឲ្យពិធីនេះសម្រេចទៅដោយរលូន និងជោគជ័យ។

លោកថា៖«នេះជាសមិទ្ធផលថ្មីមួយទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ ដែលក្រសួងសម្រេចបានក្នុងការជំរុញ និងបង្កើនផលិតភាពផលិតកម្មដំណាំស្តង់ដារសរីរាង្គ ដែលផលិតផលនេះមាននិន្នាការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជា»។

«ថ្ងៃនេះ ក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia បានចាប់ដៃគូជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គកម្ពុជានៅ ពេលអនាគតដ៏ខ្លីខាងមុខ»។ នេះបើយោងតាមលោករដ្ឋមន្រ្តី៕

អេធីអឹមប្រាសាក់ ទីតាំង បុរី ប៉េង ហួត បឹងស្នោ!

លោកអ្នកអាចបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃសិក្សា ទិញកាតទូរស័ព្ទ ដកប្រាក់ ផ្ទេរប្រាក់ និងសេវាជាច្រើនទៀតបានយ៉ាងងាយស្រួល លឿនរហ័ស សុវត្ថិភាព និងមិនអស់កម្រៃសេវា។សូមបើកគណនីសន្សំនៅ ប្រាសាក់ ថ្ងៃនេះ លោកអ្នកនឹងទទួលបាន ប័ណ្ណ ATM ដ៏ស្រស់ស្អាតភ្លាមៗ ពិសេសបានអត្រាការប្រាក់បញ្ញើសន្សំខ្ពស់ និងងាយស្រួលចាត់ចែងសាច់ប្រាក់តាមរយៈ អេធីអឹមប្រាសាក់ ជាង 140 ទីតាំង ទូទាំងប្រទេស គ្រប់ពេលវេលា។ព័ត៌មានលម្អិត៖ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់៖ https://goo.gl/maps/E1Xror8ALUauj2mp9

សមាគមបីសហការគ្នាលើក​កម្ពស់​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្ប​ទានដល់សហគ្រិនស្រ្តី

ភ្នំពេញៈ​សមាគម​ធនាគារ​នៅ​កម្ពុជា ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​សមាគម​សហ​គ្រិន​ស្រ្តី​កម្ពុជា​បាន​ចុះ​អនុ​ស្សារណៈ​នៃ​កិច្ច​ព្រម​ព្រៀង​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ​និង​លើក​កម្ពស់​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្ប​ទាន​របស់​សហគ្រិន​ជា​ស្រ្តី។

កាល​ពី​ថ្ងៃទី​ ៦ ​ខែ​សីហា ​ឆ្នាំ​២០២១ ​អនុស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​សមាគម​ទាំង​៣​ខាងលើ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩​-២០២៥ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញ​វត្ថុ ​លើក​កម្ពស់​ផលិត​ផល​ឥណទាន​ប្រកប​ដោយ​នវានុវត្តន៍ ​តាម​រយៈ​ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល ​ការ​រៀបចំ​ព្រឹត្តិការណ៍ ​និង​ការ​រៀបចំ​សិក្ខា​សាលា​រួមគ្នា​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ ​និង​បរិយាបន្ន​ហិរញ្ញ​វត្ថុ ​ក្នុង​ចំណោម​សហគ្រិន​ស្ត្រី ​និង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​នៃ​កិច្ចព្រម​ព្រៀង ​លោក ​អ៊ិន ​ចាន់នី ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ថា ​អនុស្សរណៈ​នៃ​កិច្ចព្រម​ព្រៀងនេះ​ នឹង​បង្ហាញ​ពី​សក្ខីភាព​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​រវាង​សមាគម​ទាំង​បី ​ក្នុង​ការលើក​កម្ពស់ ​និង​បញ្ជ្រាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​វិញ​ទៅ​មក​។

លោក​បន្ត​ថា ​ ភាគី​ទាំង ​៣ ​ក៏​នឹង​សហការ​គ្នា​លើការ​បណ្តុះ​បណ្តាល ​អភិវឌ្ឍ​ទៅ​គ្រប់​ទិដ្ឋ​ភាព​នៃ​វិស័យ​ធនាគារ​ជូន​ដល់​សមាជិក​ដែល​ជា​សហគ្រិន​ស្រ្តី ​ព្រ​ម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ទៅ​លើ​ផ្នែក​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ និង​ផលិត​ផល​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ហើយ​លើក​កម្ពស់ការ​យល់​ដឹង​លើការទទួល​បាន​ហិរញ្ញប្ប​ទាន​របស់​សហគ្រិន​ស្រ្តី ​និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ពី​បណ្តា​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​៕

ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទាន និងកាសម្រេចបង្កកទ្រព្យសម្បត្តិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ចើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ” ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលានេះមានការអញ្ចើញចូលរួមពី លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានិតិកម្ម តំណាងក្រសួងមហាផ្ទៃ និងលោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វើបទបង្ហាញលម្អិតទៅលើខ្លឹមសារច្បាប់ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិផងដែរ។

ថ្លែងទៅកាន់អង្គពិធី លោកអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ទី១ ផ្តល់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ទៅលើការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ។ ទី២ ជៀសវាងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពីអាជីវកម្មដោយការយល់ដឹងមិនគ្រប់គ្រាន់នៃហានិភ័យនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យរបស់ខ្លួន និងទី៣ ចូលរួមរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ស្របតាមការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ FATF ក៏ដូចជាសហគមន៍អន្តរជាតិនានាផងដែរ។

លោកអនុរដ្ឋលេខាធិការបានបន្តថា ការមិនប្រុងប្រយ័ត្ន និងមិនបានយល់ដឹងពីការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ និងកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ អាចបង្កផលប៉ះពាល់ដល់ខ្លួន និងប្រទេសជាតិ ហើយផលវិបាកដែលអាចកើតមានដោយការចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ មានដូចជា ប៉ះពាល់ដល់ដំណើរការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជាមួយធនាគារទំនាក់ទំនងអន្តរជាតិ និងលំហូរទុនចូលនិងប្រាក់កម្ចីពីបរទេស នឹងធ្លាក់ចុះ រីឯលំហូរចេញទៅវិនិយោគនៅបរទេស នឹងត្រូវបានរឹតបន្តឹង ព្រមទាំងប៉ះពាល់ដល់ការនាំចេញនាំចូល និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទៀតផង។

លោកថា៖«ដើម្បីចូលរួមអនុវត្តភារកិច្ចក្នុងផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមរបស់ FATF កន្លងមក ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយឯកសារ ច្បាប់ អនុក្រឹត្យ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាវុធ មហាប្រល័យ និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម»៕