មានអេស៊ីលីដាម៉ូបាលក្នុងដៃ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃស្រួលដល់ម្លឹង!

យប់ហើយទូរស័ព្ទម៉េចក៏អស់លុយពេលនេះ ខ្ញុំទៅរកទិញកាតឯណា ពេលថ្ងៃទៅទិញកាតកោស កោសខ្លាំងពេកដាច់បាត់លេខកូដ ហើយពេលខ្លះទៀតជិៈដើររកទិញទម្រាំនឹងបាន អនុស្សាវរីយ៍ជាមួយកាតកោសដាក់ប្រាក់ទូរស័ព្ទអ្នកណាខ្លះជួប? 

តែប៉ុន្មានឆ្នាំក្រោយមកអ្វីៗបានផ្លាស់ប្តូរយ៉ាងលឿន ដោយសារតែបច្ចេកវិទ្យាទំនើប ជឿនលឿន។ ការបារម្ភពីទំនាក់ទំនងសួរសុខទុក្ខក្រុមគ្រួសារខ្ញុំក៏លែងបារម្ភ ដោយសារតែខ្ញុំមានជំនួយការដ៏ពិសេសរបស់ខ្ញុំគឺអេស៊ីលីដាម៉ូបាល អស់បញ្ចូលភ្លែតយ៉ាងងាយស្រួលមិនចាំបាច់ចេញទៅក្រៅទាំងយប់រកទិញកាតកោសដូចមុនទេ មិនតែប៉ុណ្ណោះយើងក៏អាចបញ្ចូលទឹកប្រាក់អោយសាច់ញាតិ បងប្អូន នៅពេលគាត់ត្រូវការចាំបាច់ក៏បាន គ្រាន់តែដឹងលេខទូរស័ព្ទជាការស្រេច ។ 

តោះ! បើអត់ទាន់មាន ដោនឡូតអេបនេះទុកប្រើទៅ អស់ថ្លៃសេវាមួយកាក់ មួយសេនទេ ។

សូមមើលវីដេអូខាងក្រោមនេះអំពីរបៀបបញ្ចូលទឹកប្រាក់ទូរស័ព្ទដៃតាមអេស៊ីលីដាម៉ូបាល៖

ងាយៗជាមួយ ABA Mobile

ត្រូវការបញ្ចូលលុយទូរស័ព្ទមែន? ប្រើកម្មវិធី ABA Mobile — ចុចតែពីរបីប៉ក់ បានស្រេច! កាតកោស ស៊ីពេលណាស់ ព្រោះត្រូវចេញទៅទិញ ហើយជួនកាលត្រូវថែមលុយលើសតម្លៃកាតទៀត។ដើម្បីបញ្ចូលលុយ គ្រាន់តែបើកកម្មវិធី ABA Mobile, ចុចពាក្យ ទូទាត់ប្រាក់ រួចចុចប៊ូតុង បញ្ចូលលុយទូរស័ព្ទ, ជ្រើសរើសគណនី បញ្ចូលលេខទូរស័ព្ទ និងចំនួនទឹកប្រាក់ រួចជាស្រេច។ កុំភ្លេច Save គំរូ ដើម្បីបញ្ចូលលុយលើកក្រោយបានលឿនស្រួល — ស្គែនតែមេដៃ ឬផ្ទៃមុខ បញ្ចូលបានភ្លាម (សម្រាប់ទូរស័ព្ទដែលមានមុខងារស្គែនខ្ចៅដៃ/ផ្ទៃមុខ)។👉 សម្រាប់អ្នកដែលមិនទាន់មាន ABA អាចបើកគណនីរហ័សបានផ្ទាល់ក្នុងកម្មវិធី ABA Mobile ហើយអាចប្រើប្រាស់បានភ្លាមៗ។ ដោនឡូត ABA Mobile ឥឡូវ onelink.to/abamobile#ABABank#ABAMobile#MobileTopUp

មជ្ឈត្តការ​ពាណិជ្ជ​កម្ម​កម្ពុជាទទួលបានពាក្យបណ្តឹងចំនួន២៧

ភ្នំពេញៈ បច្ចុប្បន្ន​មាន​ពាក្យ​បណ្តឹង​ចំនួន ២៧ ត្រូវ​បាន​វិនិយោគិន​ដាក់​មក​កាន់​មជ្ឈ​មណ្ឌល​ជាតិ​នៃមជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម​កម្ពុជា ដើម្បី​ឱ្យ​ជួយ​ដោះ​ស្រាយ​ទាក់​ទង​នឹង​វិវាទ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម។

ក្នុង​ឱកាស​ចូល​រួម​ជា​គណៈអធិបតី​នៃ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «មជ្ឈត្តការ​ពាណិជ្ជ​កម្ម​នៅកម្ពុជា» ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ពាណិជ្ជ​កម្ម និង​ស្រាវជ្រាវ សហការជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​វីដេអូ Zoom កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា​ លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ស្ថេភាពនយោបាយ និង​ភាព​អំណោយ​ផល​នៃ​បរិយាកាស​វិនិយោគ​បាន​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជ​កម្ម និងការ​បណ្តាក់​ទុន​នៅ​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​ភាព​វិជ្ជមាន​ទាំង​នេះ បញ្ហា​ជម្លោះ​ផ្នែក​ពាណិជ្ជ​កម្ម​ក៏​បាន​កើន​ឡើង​ផង​ដែរ ដោយ​រហូត​មក​ដល់​ពេល​នេះ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម បាន​ទទួល​រឿង​ក្តី​ប្រមាណ​ជិត ៣០ ករណី​មក​ហើយ។

លោក​ស្រី​ថ្លែង​ថា៖​«​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ​ក្នុង​ប្រទេស បរិយា​កាស​វិនិយោគ​មាន​ភាពទាក់​ទាញ និង​លក្ខ​ខណ្ឌ​អំណោយ​ផល​ពី​កត្តា​ខាង​ក្នុង និង​ក្រៅ បាន​ធ្វើ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ចំណែក​វិវាទ​ពាណិជ្ជ​កម្ម​ក៏​កើន​ឡើង​ដែរ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​បាន​ទទួល​រឿង​ក្តីចំនួន ២៧ ករណី»។

លោកស្រីបាន​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​ធៀប​ទិន្នន័យ​នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​ថ្មី នៅ​ឆ្នាំ​២០០៧ មាន​ត្រឹម​តែ ២ ៥៣៥​ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​មាន​រហូត​ទៅ ១៦ ២០៨​ក្រុម​ហ៊ុន។ ការ​កើន​ឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ចុះ​បញ្ជីថ្មី​នេះ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃសេដ្ឋ​កិច្ច​របស់​កម្ពុជា៕

កម្ពុជាកំពុងចាប់ដៃជាមួយស្ថាប័នអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រ

ភ្នំពេញ:​មន្រ្តី​ជាន់​ខ្ពស់​និយ័ត​ករមូល​បត្រ​​កម្ពុជា​(ន.ម.ក.)​បាន​ឱ្យដឹង​ថា​ បច្ចុប្បន្ន ​ន.ម.ក.​ កំពុង​ធ្វើ​ការ​ជាមួយ​ធនាគារ​អភិវឌ្ឍន​អាស៊ី​(ADB) និងធនាគារពិភពលោក​ដើម្បី​អភិវឌ្ឍន៍​ហិរញ្ញ​ប្បទាន​និរន្ត​ភាព​សម្រាប់​វិស័យ​មូល​បត្រ​កម្ពុជា​។

លោក​ ស៊ូ ​ សុជាតិ ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ ន.ម.ក.​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា ​ឆ្នាំ​២០២១​ បាន​ដឹក​នាំ​មន្រ្តី​ជំនាញ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​អ្នក​ជំនាញ​ការ​នៃ​ធនាគារ​ពិភព​លោក​(World Bank)​ដែល​ដឹក​នាំដោយ​លោកស្រី​Ratchada ​Anantavrasilpa ​ដើម្បី​ពិភាក្សា​ទៅ​លើ ​“Toolkits​ for​ Policymakers ​to ​Green ​the ​Financial ​System​”។

លោក​ថ្លែង​ថា​៖ ​«កម្ពុជា​សូម​សម្តែង​នូវ​កា​រ​អរគុណ​ចំពោះ​ធនាគារ​ពិភ​ពលោក​ដែល​តែង​តែ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​មូល​បត្រ​នៅ​កម្ពុជា​ ក៏ដូចជា​ ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ​លោក​ក៏បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​ ន.ម.ក.​ ក៏​កំពុង​តែ​ធ្វើការ​ជា​មួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី ​(ADB)​ ដើម្បី​អភិវឌ្ឍ​ហិរញ្ញប្ប​ទាន​និរន្ត​ភាព​សម្រាប់​វិស័យ​មូល​បត្រ​នៅ​កម្ពុជា​ ផង​ដែរ​។ ​

លោក​ថា​៖ ​«ក្នុង​ជំនួប​ពិភាក្សា ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ក្នុងការ​ជំរុញ​ការ​កសាង​សមត្ថ​ភាព​ដល់​មន្ត្រី​នៃ ​ន.ម.ក​.និង​អ្នក​ចូល​រួម​ក្នុង​ទីផ្សារ​មូល​បត្រ​កម្ពុជា​ដើម្បី​កសាង​នូវ​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​សម្រាប់​អភិវឌ្ឍ​ហិរញ្ញ​វត្ថុ​បៃតង​នៅ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​»។

អ្នក​ជំនាញ​ធនាគារ​ពិភព​លោក​បាន​ឯកភាព​លើ​សំណើរ​នេះ​ និង​មាន​ផែន​ការ​រៀប​ចំ​កម្ម​វិធី​ពង្រឹង​សមត្ថ​ភាព​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០២២។​នេះ​បើ​តាម​លោក ​ស៊ូ ​សុជាតិ​៕

ធនាគារអេស៊ីលីដារក​ប្រាក់​ចំណេញ​បាន​ជាង ៨១​លាន​ដុល្លារ

ភ្នំពេញៈ ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទី​១ ​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) នៅ​តែ​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ​ប្រមាណ​ជិត​ ៣០​ភាគ​រយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

របាយការណ៍​ផ្ញើ​ទៅ CXS កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ធនាគារ​អេស៊ីលីដា រក​ចំណូល​បាន​ ២០៩,៧៦៥​លាន​ដុល្លារ កើន​ឡើង ១១,៩​ភាគ​រយ ពី​ចំនួន ១៨៧,៤៥៦ កាល​ពី​ឆមាស​ទី១ ឆ្នាំ​២០២០។ ដោយ​ឡែក​ប្រាក់​ចំណេញ មាន​ចំនួន​ជាង ៨១,១៩៧​លាន​ដុល្លារ កើន​ឡើង ២៧,៣៨​ភាគ​រយ ពី​ចំនួន ៦៣,៧៤៤​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០២០ អេស៊ីលីដា រក​ចំណូល​បាន​ជាង ៣៨៧លាន​ដុល្លារ កើន​ជាង ១០ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ជាង ៣៥១​លាន​ដុល្លារ និង​ទទួល​បាន​ប្រាក់​ចំណេញ​ជាង ១៤១លានដុល្លារ។

ជាមួយ​នឹង​បទ​ពិសោធន៍​ជាង ២៧ ឆ្នាំ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​កាល​ពី​ឆ្នាំ ១៩៩៣ ជាមួយ​ដើម​ទុន​វិនិ​យោគ ៦០០ ០០០ ដុល្លរ។ បច្ចុប្បន្ន​ដើម​ទុន​របស់​ធនាគារ​មួយ​នេះ បាន​កើន​ឡើង ៧០០ ដង ខណៈ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ប្រហែល ៦ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ៩ ០០០ ដង និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​ជិត ២ ០០០ដង។ នេះ​បើ​យោង​តាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា៕

កម្ពុជាជម្រុញឱ្យវិនិយោគិនរុស្ស៊ី​មកវិនិយោគលើវិស័យឧស្ម័ននិងប្រេងកាត

ភ្នំពេញ៖លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការអមដោយ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល បានចូលរួមកិច្ចជំនួបពិភាក្សាធុរកិច្ច លើកទី១ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី (1st Online Business Mission of Russian Companies to the Kingdom of Cambodia) ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ីតាមរយៈប្រព័ន្ធអន ឡាញ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងវិស័យ ឯកជនរវាងប្រទេសទាំង២។

ជំនួបពិភាក្សានេះ បានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពី សក្តានុពល វិនិយោគលើវិស័យព័ត៌មានវិទ្យានិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនិងបច្ចេកវិទ្យាឌីជីថល  វិស័យឧស្សាហកម្ម និងវិស័យថាមពល។

លោក ខាវ៉ាន់ បានគូសបញ្ជាក់អំពីសាវតានិងសមិទិ្ធផល របស់ក្រុមហ៊ុនរុស្ស៉ី ដែល​ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាត​នៅអាងសមុទ្រ​កម្ពុជា​ទាំងដែនគោកនិងដែនសមុទ្រកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពល​វិនិយោគ និងជំរុញឱ្យ ក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ទាំងគម្រោង​ថាមពល អគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាត៕

កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានបើកឱដំណើការ

(រាជធានីភ្នំពេញ)៖ លោកស្រីតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រកាសបើកក្នុងការប្រកាសសម្ពោធដាក់ឲ្យដំណើរការ “កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម”។

ការដាក់ឱ្យដំណើការកម្មវិធីនេះត្រូវបានធ្វើឡើងនៅសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១​តាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៨៥ នាក់ ដែលជាតំណាងមកពីវិស័យឯកជន និងសហគ្រិននានា។

កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងគឺពង្រឹង និងលើកកម្ពស់សហគ្រិនភាពរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងពិភពលោក។កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារវាង ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសហការអនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

លោកស្រីបានលើកពីសមិទ្ធិផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម រួមមាន ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងផ្ដល់ផ្លែផ្លាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឡើងការពារសេចក្តីព្រាងច្បាប់៣នៅព្រឹទ្ធសភា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៣ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួងឡើងការពារនៅព្រឹទ្ធសភាដែលត្រូវបានគេមើលឃើញថាសេចក្តីព្រាងច្បាប់ទាំងបីនោះនឹងដើរតួនាទីបំពេញបន្ថែមទៀតក្នុងជម្រុញនិងបើកទីផ្សារកាន់តែទូលាយដល់កម្ពុជា។

កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្មតាមអនឡាញ លើសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

ក្នុងនោះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណៈបក្សដឹកនាំរដ្ឋាភិបាល ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបានថ្លែងថា ដោយបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្រសួងពាណិជ្ជកម្ម បានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែងនេះទ្បើង ដែលជាសមិទ្ធផលដ៏សំខាន់ ក្នុងការខិតខំប្រឹប្រែងអនុវត្តទិសដៅការងារសំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

លោកបានបញ្ជាក់អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖- ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។- អាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

– កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។

– ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

២. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖

– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។

– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ និង- ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

៣. ច្បាប់ស្តីពីការប្រកួតប្រជែង៖- ការពារនឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន- ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ- ការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

– បន្ថែមលើនេះទៅទៀត ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរបស់កម្ពុជានឹងបំពេញកាតព្វកិច្ចអន្តរជាតិសំខាន់ៗចំនួន២៖o ការបង្កើតច្បាប់ ស្តីពីការប្រកួតប្រជែង នេះជាផ្នែកមួយនៃការសន្យារ (Commitment) របស់កម្ពុជា នៅពេលចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងo បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានបេ្តជា្ញចិត្តដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៥ ក្រោមផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ជាចុងបញ្ចប់ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា បានសម្តែងគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានសម្តែងការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិ បាល ៕

កាន់តែពិសេសជាមួយប្រាសាក់ម៉ូបាល

អាចពិនិត្យចំនួនទឹកប្រាក់ដែលបានទទួលពីដៃគូជំនួញ ឬ ញាតិមិត្ត បានភ្លាមៗ តាម #ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ។ ព័ត៌មានលម្អិត សូមទូរស័ព្ទមក 086 999 911 ឬ 023 999 911 ។

អត្រាប្តូរប្រាក់ថ្ងៃនេះ

ប្តូរប្រាក់នៅ ប្រាសាក់ ទទួលបានអត្រាខ្ពស់ ក្រដាសប្រាក់មានសណ្តាប់ធ្នាប់ ងាយស្រួល និងសុវត្ថិភាព។សូមរីករាយជាមួយនឹងអត្រាប្តូរប្រាក់នារសៀលថ្ងៃទី 4 ខែសីហា ឆ្នាំ 2021។#FX#Currency#Exchange#PRASAC