ធ្វើដូចម្ដេចទើបបានប័ណ្ណនិមិ្មត្ត អេស៊ីលីដាយកទៅប្រើប្រាស់ សម្រាប់ Boost Page ?

ចេះតែឆ្ងល់ហេតុអីប្អូនស្រីធីតាដែលជាអ្នកលក់អនឡាញដូចខ្ញុំដែរ គាត់ធ្វើដូចម្តេចបានជាគាត់ទូទាត់ក្នុងការ Boost Page របស់គាត់បានស្រួល រហ័ស និងមិនចាំបាច់រត់ទៅពឹងគេអោយជួយ?

តែពេលសួរគាត់ទៅទើបដឹងថាគាត់មានប័ណ្ណនិមិ្មត្តអេស៊ីលីដាវីសា សម្រាប់កិច្ចការរបស់គាត់។

គាត់ក៏បានណែនាំខ្ញុំ«ឱ្យបង្កើតប័ណ្ណនិមិ្មត្តអេស៊ីលីដានេះដោយខ្លួនឯងមួយដែរទៅ ដើម្បីយកទៅប្រើប្រាស់សម្រាប់ Boost Page លក់ទំនិញអនឡាញរបស់ខ្ញុំ។» ខ្ញុំក៏ទៅបង្កើតតាមការណែនាំរបស់គាត់ នៅម៉ាស៊ីនអេធីអឹមអេស៊ីលីដា។

ប៉ុណ្ណេះលែងពិបាកទៀតហើយ ថាតើត្រូវធ្វើដូចម្ដេចបានកាតនិមិតអេស៊ីលីដាវីសាយក ទៅប្រើប្រាស់សម្រាប់ Boost Page?

ខាងក្រោមនេះជារបៀបបង្កើត«ប័ណ្ណនិម្មិត» ឬ Virtual Card

បើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែលទៅកាន់ ៖ emailinquiry@acledabank.com.kh

https://www.acledabank.com.kh/qr/atm?usrManual=virtualcard

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់កាន់តែខ្លាំង ក្នុងបរិការណ៍ថ្មីនៅក្នុងតំបន់ និងសកល…

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តបតាមការអញ្ជើញពីរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ង គុនមីង សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានឃោសនានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន។

វេទិកានេះក៏ត្រូវបានចូលរូមដោយវាគ្មិនដែលជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរ ដើម្បីប្រមូលនូវគំនិត និងទស្សនៈទានគន្លឹះ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា-ចិនមានទំនាក់ទំនងជាប្រពៃណីយូរមកហើយ ហើយនៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសារៈសំខាន់កាន់តែខ្លាំង ពិសេសបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២០ ដែលភាគីចិនបានសម្តែងក្តីសោមនស្សក្រៃលែង និងលើកឡើងពីពាក្យស្លោក “មិត្តល្អស្គាល់គ្នាក្នុងគ្រាក្រ” ក្នុងទំនាក់ទំនងនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា-ចិន គឺជាបងប្អូនល្អ និងដៃគូល្អ ដែលសហការគ្នាដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវការជ្រោមជ្រែងជាច្រើនដែលភាគីមិត្តចិនផ្តល់ជូនកម្ពុជាកន្លងទៅ។ជាការចូលរូម ឯកឧត្តម សុខ សុភ័ក្ត្រ បានលើកឡើងថា ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ប៊ីលានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។ ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។

លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឲ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខ័ណ្ឌតំបន់ និងសកល ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។ អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ។

លោកបានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ទស្សនៈទានគន្លឹះចំនួន៩ ជូនអង្គវេទិកា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចតទៅ៖ ១) ការពិនិត្យធ្វើបច្ចុប្បន្នកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានចុះហត្ថលេខាជាង១០ឆ្នាំកន្លងទៅ, ២) ការជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ៣)ការសហការជិតស្និទ្ធលើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការចរចានានា ដើម្បីបម្រើឱ្យផលប្រយោជន៍នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍, ៤) ការពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CCFTA ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២, ៥) ការបង្កើនល្បឿនរបស់កម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម វិធានការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការនិងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យអាទិភាព, ៦) ការបង្វែរការពឹងផ្អែករបស់ចិនលើការនាំចូលពីប្រទេសមួយចំនួន មកជាការវិនិយោគនៅកម្ពុជាលើផលិតផលទាំងនោះ (ពិសេសវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្មនិងកែច្នៃគ្រឿងឧបភោគបរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម លនិងល) សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ, ៧) ការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយឈរលើគោលការណ៍ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា», ៨) ការចាប់ផ្តើមគិតគូរធ្វើបច្ចុប្បន្នកម្មលើកិច្ចសហប្រតិបត្តិការនានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន មុនពេលកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២, និង ៩) ការបន្តធ្វើសហប្រតិបត្តិការទ្វេភាគី ឱ្យបានគ្រប់លំដាប់ថ្នាក់ ពិសេសតាមយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន សំដៅបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ, ធ្វើកំណែទម្រង់ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, និងអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម៕

ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងមានការចូលរួមពី លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្ដិការជាមួយអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម សមាជិក សមាជិកា នៃរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឱ្យទទួលបានជោគជ័យ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈាង វុន ប្រធានអង្គប្រជុំ បានជម្រាបអំពីកិច្ចសហប្រតិបត្តិការរវាងសភា CLV ដែលរៀបចំក្នុងរយៈពេល២ឆ្នាំម្តង និងតួនាទីដ៏សំខាន់របស់អង្គនីតិប្បញ្ញត្តិក្នុងការគាំទ្រអង្គនីតិប្រតិបត្តិដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានិងរដ្ឋាភិបាល។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា ប្រែក្លាយមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ការកៀរគរវិនិយោគក្នុងនិងក្រៅប្រទេស ការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រសួងសម្របសម្រួល បានខិតខំប្រឹងប្រឹងយ៉ាងខ្លាំងក្នុងការសហការជាមួយក្រសួង / ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្តនៃប្រទេសទាំងបីដើម្បីអនុវត្តកិច្ចព្រមព្រៀង/ ការសម្រេចរបស់ប្រមុខដឹកនាំ CLV ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីចំណុចសំខាន់ៗ ដែលប្រទេសទាំងបីត្រូវខិតខំអនុវត្ត រួមមាន ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ CLV DTA ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អេកូទេសចរណ៍ និងទប់ស្កាត់ការបំផ្លាញបរិស្ថានដែលជាអាយុជីវិតរបស់យើងនៅអនាគត ផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ CLV DTA ដោយខិតខំបង្កើតរោងចក្រកែច្នៃកៅស៊ូ និងពង្រឹងគុណភាពកៅស៊ូសម្រាប់លក់ចេញទៅទីផ្សារធំៗ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ និងសមត្ថភាពបុគ្គលិកសុខាភិបាល ក៏ដូចជាការបង្កើតសាលាពហុជំនាញជូនយុវជន ដើម្បីពួកគេអាចស្នងការអភិវឌ្ឍ និងបន្តកេរ្តិ៍មរតកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូននៅក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយសំណួរផ្សេងៗរបស់អង្គប្រជុំ និងបានបកស្រាយយ៉ាងក្បោះក្បាយ ដោយបានជម្រាបអង្គប្រជុំបន្ថែមអំពីការកែសម្រួលផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ក្នុង CLV DTA ដល់ឆ្នាំ ២០៣០ ដោយបញ្ចូលការអភិវឌ្ឍតាមរបបជីវភាពថ្មីក្រោយសម័យកូវីដ (New Normal) តាមរយៈការធ្វើពាណិជ្ជកម្មតាមព្រំដែន និងប្រក្រតីភាពនៃសង្គមនិងសេដ្ឋកិច្ចរបស់យើង ក៏ដូចជាផែនការ និងគម្រោងជាក់លាក់ដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV រហូតដល់ឆ្នាំ២០៣០ ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត CLV។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានអនុគណៈកម្មការជំនាញទាំង៤ ដែលស្ថិតក្រោមគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក៏បានសេចក្តីរាយការណ៍លំអិតអំពីវឌ្ឍនភាព បញ្ហាប្រឈម ក៏ដូចជាទិសដៅការងារនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ CLV-DTA ក្រោមដែនសមត្ថកិច្ចរៀងៗខ្លួន។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងពាណិជ្ជកម្ម ដែលបានខិតខំយកចិត្តទុកដាក់សម្របសម្រួលការងារក្នុងក្របខណ្ឌ CLV រហូតមក ដែលបានរួមចំណែកធ្វើឱ្យតំបន់អភិវឌ្ឍន៍ CLV កាន់តែរីកចម្រើនបន្ថែមទៀត៕

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន លីហួរ ផេប្រ៉ូសិក្សាពីលទ្ធភាពការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ និងផ្សារខេម​បូឌាត្រេដ (CambodiaTrade)

ភ្នំពេញ៖ ដើម្បីជម្រុញដំណើការនៃថ្នាលទីផ្សារឌីជីថលផ្សារខេមបូឌាត្រេដ ក្រសួងពាណិជ្ជគម្មនិងក្រុមហ៊ុនលីហួរកំពុងធ្វើការសិក្សារការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថលក្នុងគោលបំណងសម្រួលដល់អតិថិជន។

ផែនការនៃត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ រវាងលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យុន ផន នាយកប្រតិបត្តិនៃក្រុមហ៊ុន លីហួរ ផេប្រ៉ូ បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេស ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) របស់ក្រសួងពាណិជ្ជកម្ម។ លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ឲ្យទទួលបានជោគជ័យ៕

សេចក្តីជូនដំណឹងស្ដីពី៖ ការបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី ២១ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណៈរដ្ឋប្រជាមានិតចិន…

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគ និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិនៃទីក្រុង Xiamen ប្រទេសចិន នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី ២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណៈរដ្ឋប្រជាមានិតចិន។ គណៈកម្មការរៀបចំពិព័រណ៍ខាងលើសូមប្រកាស បើកទូលាយចំពោះបណ្តាធុរជន សហគ្រិន វិនិយោគ និងអ្នកផ្តល់សេវាទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជក​ម្ម និងវិនិយោគខាងលើ សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈអាសយដ្ឋានវេបសាយ www.chinafair.org.cn ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយ គណៈកម្មការរៀបចំពិព័រណ៍នៅទីក្រុង Xiamen សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន អ្នកផ្តល់សេវា និងសធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ផ្សព្វផ្សាយផលិតផល សេវាកម្ម គម្រោងវិនិយោគ ឫស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិន សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈអាសយដ្ឋានវេបសាយខាងលើ ឫទំនាក់ទំនងដោយផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាម អាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ ០៨៧ ៧៥៥ ៥៥១ / ០១៧ ៧៥៩ ៥៦៧ អ៊ីម៉ែល៖ vannameass@yahoo.com / ritatong19@gmail.com ។សូ ម អ រ គុ ណ !…

ANNOUNCEMENT…The Ministry of Commerce of the Kingdom of Cambodia has a great honor to inform to all businessmen, entrepreneurs, investors and service providers who is doing business in Cambodia that, the organizing committee of the China International Fair for the Investment and Trade (CIFIT) is going to organize “The 21st China International Fair for Investment and Trade” to be held from 08-11 September 2021 at Xiamen City, Fujian Province, People’s Republic of China. The organizing committee of the CIFIT announce in public and seeking for interesting exhibitors who wish to participate with the above trade and investment event please register through www.chinafair.org.cn

The Ministry of Commerce of Cambodia as a facilitator would like to invite to all Cambodian businessmen, entrepreneurs, investors and service providers who is interested and intend to promote products, services and investment projects or/and seeking for business partners with Chinese counterpart please register with the above website or shall contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot 19-61, Russian Federation Blvd, Phum Toek Thla, Sangkat Toek Thla, khan Sen Sok, Phnom Penh, Cambodia. Tel: 087 755 551 / 017 756 567 E-mail: vannameass@yahoo.com / ritatong19@gmail.comT H A N K Y O U !

NBC ប្រកាសប្តូរថ្មីក្រដាស​ប្រាក់​រៀល​ដែល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ

ភ្នំពេញៈ ​ធនាគារជាតិ​នៃ​កម្ពុជា(NBC)នឹង​ធ្វើ​ការ​ដក​ហូ​ត​ក្រដាស​ប្រាក់​រៀល​ដែល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ ​ប៉ុន្តែ​នៅ​តែ​រក្សា​ការ​ប្តូរថ្មី​នូវ​ក្រដាស់​ប្រាក់​រៀល​ចាស់​ ​ទក់​ រហែក​ដោយ​មិន​គិត​កម្រៃ​សេវា ​នៅ​គ្រប់​បញ្ជរ​បេឡា​របស់​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជ​ធានី​-​ខេត្ត​ (លើក​លែង​តែ​ស្នាក់​ការ​កណ្តាល​) នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​លើក​កម្ពស់​គុណ​តម្លៃ ប្រាក់​រៀល​បាន​ផ្សាយ​កាលពី​ថ្ងៃទី ១៣ កក្កដា បាន​ឱ្យ​ដឹងថា ក្នុង​ករណី​ដែល​ក្រដាស​ប្រាក់​រៀល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ ​ដូច​មាន​ចែង​ក្នុង​មាត្រា ​៥១​ មាត្រា​ ៥២ ​និង​មាត្រា ​៥៣ ​នៃ​ច្បាប់​ស្តីពី​ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(១៩៩៦)​ ធនាគារ​ជាតិ​នៃ​កម្ពុជា ​សូម​រក្សា​សិទ្ធិ​ដក​ហូត​ដោយ​គ្មាន​សំណង​។

សេចក្តី​ប្រកាស​ព័ត៌មាន ​បន្តថា ​មាត្រា ​៥១ ​ចែង​ថា «ធនាគារ​កណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាស​ប្រាក់​និង​កាស ​បើ​សិន​ជា ​រូបភាព​វាលែង​មាន​ភាព​ច្បាស់​លាស់ ​បាត់បង់​រូបភាព​ដើម​ឬ​ធ្លុះ​ធ្លាយ​ឬ​ដែល​បាត់​បង់​ទំហំ ​៣០​ភាគរយ​ឬ​លើស​ពីនេះ​។ ​រូបិយវត្ថុ​ទាំង​នេះ​ត្រូវ​ដក​ចេញ​ពី​ចរាចរ​ហើយ​បំផ្លាញ​ចោល​ ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ​ លើក​លែង​តែ​ករណី​ពិសេស​ដែល​ធនាគារ​កណ្តាល​អាច​យល់​ព្រម​ សង​មួយ​ចំណែក​ឬ​ទាំង​អស់​»។

មាត្រា​ ៥២​ ចែងថា​ «ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ដែល​យក​មក​បង់​ឬ​ប្តូរ​ត្រូវ​រឹបអូស​ដោយ​គ្មាន​សំណាង​ ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​»។

មាត្រា ​៥៣​ ចែង​ថា ​«ម្ចាស់​ប្រាក់​មិន​អាច​ទាមទារ​ពី​ធនាគារ​កណ្តាល​ឱ្យ​សង​ ចំពោះ​ក្រដាស​ ប្រាក់​ឬកាស​ណា​ដែល​ខ្លួន​ធ្វើ​ឱ្យ​បាត់​បង់​ឬធ្វើ​ឱ្យ​អន្តរាយ​ឡើយ​។ ​ធនាគារ​កណ្តាល​អាច​ដក​ហូត​យក​ ដោយ​គ្មាន​ថ្ងូរ​នូវ​ក្រដាស​ប្រាក់​ដែល​មាន​ការ​ខូច​ខាត​រូបភាព​ក្រៅ ​ពិសេស​ចំពោះ​ក្រដាស​ប្រាក់ណា ​ដែល​មាន​សរសេរ ​លាបពណ៌ ​បោះ​ពុម្ព​ បោះត្រា​ឬបិទ​វត្ថុ​ស្អិត​ពី​លើ​ឬ​ឆ្លុះ​ធ្លាយ​ឬបាត់​រូប​ភាព​ដោយ ​ប្រការ​ណា​ក៏ដោយ​»។

សេចក្តី​ប្រកាស​ព័ត៌​មាន បាន​ឱ្យ​ដឹងទៀតថា ប្រាក់​​រៀល​​តំណាង​​​ឱ្យ​​អត្ត​សញ្ញាណ​ជាតិ ​អធិប​តេយ្យ​ភាព​ជាតិ​ ឯករាជ្យ​ភាព​សេដ្ឋ​កិច្ច​ និង​ ពង្រឹង​សាមគ្គី​ភាព​សង្គម​។ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​សង្ឃឹ​មថា​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ពិ​សេស​ប្រជាជន​កម្ពុជា​ នឹង​បន្ត​ស្មារតី​សហការ​លើក​កម្ពស់​ប្រាក់​រៀល​ជាតិ ​និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​ប្រឆាំង​នឹង​ទង្វើ​ទាំង​ឡាយ​ណា ​ដែល​ប៉ះ​ពាល់​ដល់​គុណ​តម្លៃ​ ប្រាក់​រៀល​៕

រដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់វិនិយោគថ្មីដើម្បីទាក់ទាញវិនិយោគិនបន្ថែម

ភ្នំពេញៈ កម្ពុជា​ អនុម័ត​ជា​ផ្លូវ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​«វិនិយោគ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​»​ដើម្បីបង្កើន​នូវ​កាលានុវត្ត​ភាព​ថ្មីៗ​ដើម្បី​ស្រូប​ទាញ​វិនិយោគិន​ក្នុង​ និង​ក្រៅ​ប្រទេស​ឱ្យ​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។​

ការ​អនុម័ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្រ្តី តាម​រយៈ​ប្រព័ន្ធ​អនឡាញ (Zoom)កាល​ពី​ព្រឹក​​ថ្ងៃ​សុក្រ ទី៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោកហ៊ុន សែន បាន​លើក​ឡើង​ថា៖​«​សំណើ​ច្បាប់​នេះ គឺ​ជា​មូល​ដ្ឋាន​គតិ​យុត្តិសម្រាប់​ទាក់​ទាញ និង​ផ្តល់​វិសាល​ភាព​ដល់​វិនិយោ​គិន​ងាយ​ស្រួល​ក្នុង​កិច្ច​វិនិយោគ​មក​កម្ពុជា។កម្ពុជា​យល់​ឃើញ​ថា អ្នក​វិនិយោគ​ត្រូវ​ការ​សន្តិភាព ស្ថិរ​ភាព ដែល​ជា​អាទិភាព​នៃ​ការ​សម្រេច​ចិត្ត​យក​កម្ពុជា​ជា​ទិសដៅ​វិនិយោគ ទោះ​ជា​ស្ថានភាព​អន្តរជាតិ​ប្រឈម​ក្នុង​វិស័យ​នយោបាយ​ និង​ពាណិជ្ជ​កម្ម​យ៉ាង​ណាក៏​ដោយ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា ដែល​បាន​តាក់​តែង​ឡើង​ថ្មី​នេះគឺ​ដើម្បី​ជំនួស​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​(ចាស់ ) ដែល​បាន​ចូល​ជាធរ​មាន​តាំង​ពី​ឆ្នាំ​១៩៩៤និង​ឆ្នាំ២០០៣។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ដែល​មាន ១២​ជំពូក និង ៤២ មាត្រា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ភាព​ទាក់​ទាញ និង​ប្រសើរ​ជាង​មុន​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដោយ​ឈរ​លើ​មូល​ដ្ឋាន​ឯករាជ្យ​ម្ចាស់​ការ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​វិនិយោ​គិន និង​សេដ្ឋកិច្ច​ដែល​នឹង​បង្កើត​ក្រប​ខណ្ឌ​គតិ​យុត្ត​ដែល​មាន​ភាព​បើក​ចំហ​មាន​តម្លាភាព​អាច​ប៉ាន់​ប្រមាណ​ទុក​ជា​មុនក៏​ដូចជា​ពង្រឹង​ភាព​ទាក់​ទាញ និង​សមត្ថ​ភាព​បំពេញ​បន្ថែម​ជា​ពិសេស​បាន​គិតគូរ​អំពី​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​អាទិភាព​កម្រិត​បច្ចេក​វិទ្យា និង​បច្ចេក​ទេស​ការ​បង្កើត​ការងារ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ និង​នវានុវត្តន៍ និងសហ​គ្រាស​ធុន​តូចនិង​មធ្យម។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​គម្រោង​ចំនួន ៧០​ជាមួយ​នឹង​ទុន​វិនិយោគ​សរុប​ ២ ៤២៨​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​គណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះ​តែ​គម្រោង​ត្រូវ​បាន CDC បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ចាប់​ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ។

ក្នុង​ចំណោម​នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​ចំនួន ២៩​គម្រោង​ជាមួយ​នឹង​ទុន​វិនិយោគ​សរុប ១៩៤,៧១​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០១៩ ការ​អនុម័ត​ការ​វិនិយោគ​បាន​កត់​ត្រា ៩,៤០​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ប្រទេស​ចិន​វិនិយោគ ២,៧៥​ពាន់​លាន​ដុល្លារ​បន្ទាប់​មក​ទីក្រុង​ហុងកុង ៩១២,៥៥​លាន​ដុល្លារ និង​ជប៉ុន ២៩៨,៨៤​លាន​ដុល្លារ​។ នេះ​បើ​តាម CDC៕

កម្ពុជា- ក្រិករួមគ្នាពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

ភ្នំពេញៈ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សាធារណ​រដ្ឋ​ហេឡិន​និក​(ក្រិក)​ បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​(MoU)​​ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេ​ភាគី​សំដៅ​បង្កើត​ក្រប​ខណ្ឌ​នៃ​ការ​​ពិភាក្សា​លើ​បញ្ហា​អាទិភាព​រួម​មាន​ នយោបាយ​ ការ​ទូត​ សេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​ វិនិយោគ​ និង​សង្គម​វប្ប​ធម៌​។

លោក​ អ៊ុក​ សោភ័ណ ​ឯក​អគ្គ​រាជ​​កម្ពុជា​ប្រចាំនៅ​ប្រទេស​ថៃ ​និង​លោក ​Nikolaos​ Kaimenakis​ ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​ក្រិក​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ​ឆ្នាំនេះ​នៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​។​

ក្នុង​ឱកាស​នោះ​​ លោក អ៊ុក​ សោភ័ណ​ បា​ន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​ និង​ក្រិក​ដោយ​បង្ហាញ​ជំនឿ​ចិត្ត​ថា MoU នេះ​នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព។

លោក​បន្តថា៖ ​«អនុ​ស្សារណៈ​នេះក៏​នឹង​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នាពេល​អនាគត»​។

លោក Nikolaos ​Kaimerakis​ បាន​ឱ្យ​ដឹងថា ក្រិក ​និង​កម្ពុជា​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​ គ្រាន់​តែ​​ប្រទេស​ទាំង​ពី​រមិន​បាន​ទាញ​យក​ប្រយោជន៍​ណា​មួយ​ពី​ទំនាក់​ទំនង​នេះ​។​ លោក​និយាយថា​៖«ពិធី​ចុះ​ហត្ថ​​លេខា​នៅ​ថ្ងៃនេះ គឺជា​ការ​ចាប់​ផ្តើម​ក្នុង​ការ​ឈាន​ទៅ​រក​ការ​អង្គុយ​ជុំ​គ្នា​ដើម្បី​ជជែក​ពី​វិស័យ​សក្តានុ​ពល​នានា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​គ្នា ​និង​ពិនិត្យ​មើល​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ដោះ​ស្រាយ​ជា​មួយ​គ្នា​។ ​យើង​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​អាច​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»។

ក្រិក​ គឺជា​ប្រទេស​ស្ថិត​នៅ​អឺរ៉ុប​ភាគ​អាគ្នេយ៍​​ចុង​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វីប​បាល់​កង់​ ត្រង់​ចំណុច​ប្រសព្វ​នៃ​ស​មុទ្រ​បីគឺ ​សមុទ្រ ​Aegean ​lonian​និងCretan ​ដែល​ជា​ភូមិ​សាស្ត្រ​ប្រកប​ដោយ​សក្តានុពល​ព្រោះ​ជា​ច្រក​ឆ្លង​កាត់​រវាង​អឺរ៉ុប​អាស៊ី​ និង​អាហ្វ្រិក​។ ក្រិក​ក៏​ជា​សមាជិក​មួយ​រូប​នៃ​សហភាព​អឺរ៉ុប​​ផងដែរ។

កម្ពុជា ​និង​ក្រិក​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ កាល​ពីថ្ងៃទី​០៨​ ខែ​មេសា ​ឆ្នាំ​១៩៩៦​៕

ធនាគារ​ ABA​សហការជាមួយ Thunes​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្រៅប្រទេស​អាច​ផ្ញើ​ប្រាក់​ពី​ជុំវិញ​សកលលោក​បាន​រហ័ស​ក្នុង​តម្លៃ​ទាប​

ភ្នំពេញ៖ ក្រុមហ៊ុន​ Thunes​ ជា​បណ្តាញ​ទូទាត់​សកល​ឈានមុខ​ នៅ​ថ្ងៃនេះ​ បាន​ប្រកាសកាលពី​ថ្ងៃទី 13 កក្កដា 2021 – នូវ​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្រៅប្រទេស​អាច​ផ្ញើ​ប្រាក់​ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​ពី​ជុំវិញ​សកលលោក​បាន​រហ័ស​ក្នុង​តម្លៃ​ទាប​ជាង​មុន​។​

កាលពីមុន​ អតិថិជន​ដែល​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ត្រូវ​ចំណាយ​ថ្លៃ​សេវា​ខ្ពស់​ជា​មធ្យម​ជិត​ 12%​ សម្រាប់​ការ​ផ្ទេរ​ប្រាក់1​ចំនួន​ $200​ និង​ត្រូវ​រង់ចាំ​រយៈពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ឲ្យ​ប្រាក់​នោះ​បាន​មក​ដល់​ដៃ​របស់​អ្នក​ទទួល​។​ ឥឡូវនេះ​ ជាមួយ​បណ្តាញ​សកល​ទូលំទូលាយ​ និង​សមត្ថភាព​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Thunes​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ ធ្វើការ​ និង​សិក្សា​នៅ​ក្រៅប្រទេស​អាច​ផ្ញើ​ប្រាក់​ត្រឡប់​មក​ប្រទេស​វិញ​បាន​ភ្លាមៗ​ក្នុង​តម្លៃ​ទាប​ជាង​មុន​។​ ឧទាហរណ៍​ ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​ធ្វើការ​នៅ​ទ្វីបអឺរ៉ុប​អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​មក​កាន់​សមាជិកគ្រួសារ​នៅ​ភ្នំពេញ​វិញ​បាន​ដោយ​ប្រើ​ធនាគារ​ ប្រតិបត្តិ​ករ​ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ណាមួយ​នៅ​ក្នុង​បណ្តាញ​ក្រុមហ៊ុន​ Thunes​ ហើយ​ប្រាក់​នោះ​នឹង​បាន​ទៅ​ដល់​អ្នក​ទទួល​ភ្លាមៗ​។​

​ដើម្បី​ជំរុញ​បន្ថែម​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ប្រជាពលរដ្ឋ​ក្នុងស្រុក​ និង​ជនបរទេស​នៅ​ប្រទេស​កម្ពុជា​ ក៏​នឹង​អាច​ទទួល​បានការ​ផ្ទេរ​ប្រាក់​ចូល​គណនី​ធនាគារ​តាម​ពេលវេលា​ជាក់ស្តែង​ពី​បណ្តាញ​ដៃគូ​ផ្ញើ​ប្រាក់​ដ៏​ទូលំទូលាយ​របស់​ក្រុមហ៊ុន​ Thunes​ ដែល​បន្ថែម​ពីលើ​ការ​ទូទាត់​ជា​សាច់ប្រាក់​ដែល​មាន​ស្រាប់​តាម​រយៈ​ក្រុមហ៊ុន​ Thunes​ នោះ​។​

​លោក​ Andrew​ Stewart​ នាយក​បណ្តាញ​សកល​ ក្រុមហ៊ុន​ Thunes​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ផ្តល់​សេវា​ទូទាត់​តាម​ពេលវេលា​ជាក់ស្តែង​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​នេះ​ ដោយ​គាំទ្រ​ដល់​សហគមន៍​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ពឹងផ្អែក​លើ​ការ​ផ្ទេរ​ប្រាក់​រហ័ស​ និង​សុវត្ថិភាព​សម្រាប់​តម្រូវការ​ និង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។​ ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ធនាគារ​ ABA​ កត់សម្គាល់​ពី​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Thunes​ បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ចូល​មក​កាន់​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​លឿន​បំផុត​របស់​សកលលោក​។​”​

លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​ ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ឲ្យ​អតិថិជន​អាច​ចូល​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​បាន​ដោយ​ងាយស្រួល​ និង​រហ័ស​។​ ហេតុនេះ​ យើងខ្ញុំ​ទទួលយក​ឱកាស​នេះ​ដើម្បី​ប្រើប្រាស់​នូវ​ល្បឿន​ ប្រសិទ្ធភាព​ និង​វិសាលភាព​ផ្តល់​សេវា​ជា​សកល​របស់​ក្រុមហ៊ុន​ Thunes​ ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន​របស់​យើងខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​ ការ​បង្កើន​នវានុវត្តន៍​ឌី​ជី​ថ​ល​ និង​សេវា​គុណ​តម្លៃបន្ថែម​ដើម្បី​ផលប្រយោជន៍​សហគមន៍​កម្ពុជា​ គឺជា​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ធនាគារ​។​”

​ជាមួយ​ជំនាញ​ច្បាស់លាស់​ក្នុង​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ ភាព​ជា​ដៃគូ​ថ្មី​បំផុត​ជាមួយ​ធនាគារ​ ABA​ ពង្រឹង​នូវ​ការ​ផ្តោត​របស់​ក្រុមហ៊ុន​ Thunes​ មក​លើ​ប្រទេស​កម្ពុជា​ជាទី​ផ្សារ​អាស៊ី​ចម្បង​មួយ​ដែល​មាន​សមត្ថភាព​អាច​ដាក់​ឲ្យ​ដំណើរការ​ប្រតិបត្តិការ​បាន​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕

សមាគមធុរកិច្ច CBC សហការជាមួយ Thai Subcon ដើម្បីជម្រុញការដោះដូរទំនិញនិងវិនិយោគរវាងកម្ពុជា-ថៃ

ក្រុងបាងកក៖ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) បានចុះ អនុស្សារណ:យោគយល់គ្នា (MoU) ដើម្បី​លើក​កម្ពស់កិច្ចសហប្រតិបត្តិការវិស័យ ឯកជននៃ ប្រទេស ទាំងពីរ ជាពិសេសចូលរួមអនុវត្តការ​ទូតសេដ្ឋកិច្ច​កម្ពុជា។

ការចុះ MoU នេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ជាអធិបតីភាពរបស់លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេសថៃតាមរយះវីដេអូ។

ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងទីប្រឹក្សា ព្រមទាំងសមាជិកសមាជិកានៃស្ថាប័ន​ទាំងពីរ ហើយត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បន្តមានសន្ទុះខ្លាំងក្លានៅឡើយ។

សូមជម្រាបថា Thai Subcon ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៥ ដោយសមាជិកចំនួនជាង៥០០ ដែលភាគ​ច្រើន សុទ្ធសឹងជាក្រុមហ៊ុនបច្ចេកវិទ្យា នវានុវត្ត រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងឧស្សាហកម្ម​កម្មន្តសាល។ សមាគមមួយនេះ គ្រោងរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចថៃ-កម្ពុជា និងនាំយកសមាជិករបស់ខ្លួន មកស្វែងយល់អំពីឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ធូរស្រាល។

On Tuesday afternoon, 13 July 2021, H.E. OUK Sorphorn, Cambodian Ambassador to the Kingdom of Thailand, presided over the Memorandum of Understanding (MoU) Signing Ceremony between Bangkok-based Cambodia Business Council (CBC) and Thai Subcontracting Promotion Association (Thai Subcon).

The MoU aims to promote the private sector cooperation, particularly contribute to the implementation of Cambodia’s Economic Diplomacy. Due to the resurgence of COVID-19 pandemic in Thailand and Cambodia, the event was held virtually, attended by the two alliances’ presidents, advisors, and members.

The Thai Subcon was established in 1995 by a group of more than 500 manufacturers specialized in high-tech, innovative, automotive, electrical and machinery fields. The association so far planned to organize business-matching event and bring its members to explore investment and business opportunities in Cambodia when the COVID-19 crisis eases.