ផ្ទះ​តា​ម៉ុក សារមន្ទីរ​តា​ម៉ុក (​អតីត​ផ្ទះ​តា​ម៉ុក​)

ឧ​ត្ត​រ​មានជ័យ​៖ ស្រុក​អន្លង់វែង​ជាទី​តាំង​ដ៏​ពិសេស និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​នៅ​ជា​ប្រធានបទ​សម្រាប់​ការពិភាក្សា​វែកញែក ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ អន្លង់វែង​បានក្លាយ​ជា​ស្រុក​ចុងក្រោយ​គេ​បង្អស់​ដែល​ធ្វើ​សមាហរណកម្ម​ចូលក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី ឈិ​ត ជឿន ហៅ (​តា ម៉ុក​) អតីត​មេដឹកនាំ​ខ្មែរក្រហម បាន​គ្រប់គ្រង​តំបន់​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៨៩​។ តា​ម៉ុក​ធ្លាប់ជា​ប្រធាន​ភូមិភាគ​និរតី​របស់​របប​ខ្មែរក្រហម ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា “​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”​។ របប​នេះ​ត្រូវបាន​ជឿថា​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ប្រជាជន​ជិត​២​លាន​នាក់​។​ នេះបើយោងតាមក្រសួងទេសចរណ៍។

​នៅក្នុង​ពេលដែល​តា ម៉ុក​គ្រប់គ្រង​ស្រុក​អន្លង់វែង អំណាច​របស់​តា​ម៉ុក រីកដុះដាល​កាន់តែខ្លាំង​ឡើង ហើយ​ប្រជាជន​ស្រុក​អន្លង់វែង​មាន​សេចក្តី​គោរព​ចំពោះ​តា​ម៉ុក​យ៉ាងខ្លាំង​។ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​របស់គាត់ តា ម៉ុក បាន​ចំណាយពេល​ជាច្រើន​ខែ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​ក្លាយជា​កេរ្តិ៍ដំណែល​នៃ​សម័យ​កាលដែល តា ម៉ុក កាន់អំណាច​នៅ​ស្រុក​អន្លង់វែង (១៩៨៩-១៩៩៨)​។ សព្វថ្ងៃនេះ អតីត​ផ្ទះ​តា​ម៉ុក គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ ក្នុងចំណោម​តំបន់​ប្រវត្តិសាស្ត្រ​ស្រុក​អន្លង់វែង​ទាំង​១៤ ដែល​ត្រូវ​បានកំណត់​នៅក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បានប្រែក្លាយ​ទៅជា​សារមន្ទីរ​នៅ​ដើមឆ្នាំ​២០០០​។ នៅពេល​ធ្វើដំណើរ​ដល់​ស្រុក​អន្លង់វែង ភ្ញៀវទេសចរ​កម្រ​ខកខាន​ឱកាស​ក្នុងការ​ចូលទៅ​ទស្សនា “​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង​” ដែល​ធ្លាប់ជា​ផ្ទះ​របស់​តា​ម៉ុក​នេះ​ណាស់​។

​បច្ចុប្បន្ន មាន​ពិ​ព័រ​ណ៌​រូបថត​១០០​សន្លឹក​បានដាក់​តាំង​បង្ហាញជូន​សាធារណជន​នៅក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង ដែល​រូបថត​នីមួយៗ បាន​នឹង​កំពុង​ពាំនាំ​នូវ​រឿងរ៉ាវ​ដ៏​ច្រើន​អនេក​ស្តីពី​អតីតកាល​ដ៏​អន្ធការ​របស់​ប្រទេស​កម្ពុជា និង​បម្រើឱ្យ​ការចងចាំ​និង​ការអប់រំ ដែល​អាចជួយ​លើកកម្ពស់​ការយល់ដឹង និង​បង្កើតបានជា​ការឆ្លុះបញ្ចាំង​ដ៏​ស៊ីជម្រៅ​ចំពោះ​សម័យ​កាលនោះ​៕

(​ប្រវត្តិ និង​រូបភាព​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

កម្ពុជា​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ ដើម្បី​ឆ្ពោះទៅរក​សេដ្ឋកិច្ច​វិលជុំ​

​ភ្នំពេញ​៖​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត ជប៉ុន និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បានប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​សេដ្ឋកិច្ច​វិលជុំ និង​វេទិកា ដើម្បី​ជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុង​អន្តរកាល​ឆ្ពោះទៅរក​សេដ្ឋកិច្ច​វិលជុំ​។​
​កំណើនសេដ្ឋកិច្ច និង​កំណើន​ចំនួន​ប្រជាជន​នៅ​កម្ពុជា នាំឱ្យមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​វត្ថុធាតុដើម និង​ថាមពល ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រទេស​នានា ដែល​កំណើន​ទាំងនេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ ក្នុងការ​គ្រប់គ្រង​ធម្មជាតិ បរិស្ថាន ថាមពល និង​សំណល់​ប្រកបដោយ​និរន្តរភាព​។​

​បើតាម សារ​សុន្ទរកថា​របស់​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន «​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​វិលជុំ មាន​គោលបំណង​បង្កើត​នូវ​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេល​បច្ចុប្បន្ននេះ​។ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​លុបបំបាត់​ការ​ខ្ជះខ្ជាយ​ធនធាន​នៅក្នុង​វដ្ត​សេដ្ឋកិច្ច​ទាំងមូល និង​បន្ត​រក្សា​តម្លៃ​នៃ​សម្ភារ​នានា​ឱ្យ​បានយូរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ជំនួស​ឱ្យ​ការប្រើប្រាស់​រួចហើយ​បោះចោល​តែម្តង​។​»
​លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​សេដ្ឋកិច្ច​វិលជុំ​មាន​សក្ដានុពល​នាំមក​នូវ​ការផ្លាស់ប្ដូរ​សង្គម និង​បរិស្ថាន​ជា​វិជ្ជមាន ដើម្បី​បង្កើត​នូវ​តម្លៃ​សេដ្ឋកិច្ច​ថ្មីៗ និង​ឱកាស​ការងារ បាន​កាន់តែច្រើន​។ គំរូ​សេដ្ឋកិច្ច​នេះ​អាច​តម្រង់ទិស ដល់​ការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​នានា​នៅលើ​ពិភពលោក​។​»

​ឯកឧត្តម ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​គូសបញ្ជាក់ថា «​ដើម្បីឱ្យ​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​វិលជុំ​ក្លាយជា​ការពិត ទាមទារ​ឱ្យមាន​ការចូលរួម​ដឹកនាំ​ពី​រាជរដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត​។​»

​ដោយ​វិស័យ​ឯកជន​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ព​ន្លឿ​ន​អន្តរកាល​ទៅរក​សេដ្ឋកិច្ច​វិលជុំ វេទិកា​វិស័យ​ឯកជន​ត្រូវបាន​បង្កើតឡើង​ជាមួយ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ​នេះដែរ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​វិធានការ និង​សកម្មភាព​នានា​ដែល​អាច​អនុវត្តបាន​។​
​ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា «​ការចែករំលែក​ចំណេះដឹង​ដែលជា​ការអនុវត្ត​ល្អ​នៅក្នុង​វិស័យ​ធុរកិច្ច គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ឈាន​ឆ្ពោះទៅ​កសាង​សេដ្ឋកិច្ច​វិលជុំ​។ ចំណេះដឹង​បែបនេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ឧស្សាហកម្ម អាច​ប្រើប្រាស់ និង​អនុ​វត​បន្ត​នូវ​វិធាន​ការល្អៗ​នៃ​សេដ្ឋកិច្ច​វិលជុំ ដើម្បី​ជួយ​ព​ន្លឿ​ន​ក្នុងដំណាក់កាល​អន្តរកាល​ទៅកាន់​គំរូ​សេដ្ឋកិច្ច​វិលជុំ​។​»

​ក្នុង​សារ​សុន្ទរកថា​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បន្ត​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដោយ​បន្ថែមថា «​ការអនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ​ប្រកបដោយ​ប្រសិទ្ធភាព នឹង​ធានា​ឱ្យ​យើងទាំងអស់គ្នា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ទទួលបាន​អនាគត​ដែលមាន​ភាព​បៃតង ស្អាត និង​មាន​សុវត្ថិភាព​។​»

កម្ពុជា​ត្រៀមខ្លួន​ស្តីពី​ស្វាយចន្ទី​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់ និង​ពិភពលោក​

(​ភ្នំពេញ​)៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជម្រុញ​ការនាំចេញ​ផលិត​គ្រាប់ស្វាយចន្ទី​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន ក្រសួង​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ខាងលើ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដែល​ដឹកនាំ​ដោយ​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា និង​មានការ​ចូលរួម​ពី​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ លោក​អគ្គនាយក​ស្តីទី​ពាណិជ្ជកម្ម​ក្នុងប្រទេស លោក​អគ្គនាយករង​ជំរុញ​ពាណិជ្ជកម្ម លោក​ប្រធាន​-​ប្រធានស្តីទី​នាយកដ្ឋាន​-​វិទ្យាស្ថាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ជាច្រើនរូប​។​
​គោលបំណង​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ខាងលើ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​
​អង្គ​ប្រជុំបាន​ពិនិត្យ​តាមរបៀប​វារៈ​នៃ​មាតិកា​នីមួយៗ ដោយ​ពិភាក្សា និង​ផ្តល់​ជា​ធាតុ​ចូល​លើ​ខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍ សេចក្តី​ផ្តើម ចក្ខុវិស័យ គោលដៅ​និង​គោលបំណង និង​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​ខាងលើ​។
​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ២១៨ ៩៨១ តោន​កើនឡើង ៨,២៤ ភាគរយ​ពី​ចំនួន ២០២ ៣១៨ តោន​ក្នុង​ឆ្នាំ ២០១៩​។ គ្រាប់ស្វាយចន្ទី​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់​ក្លា​ដែ​ស ម៉ាឡេស៊ី ហូ​ឡង់ តួ​ក​គី និង​ឡាវ​។ សព្វថ្ងៃ​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​ប្រមាណ​ជាង ៥០ ម៉ឺន​ហិកតា ដោយ​ក្នុង ១ ហិកតា អាច​ផ្តល់​ផល​ជា​មធ្យម ១,៥ តោន ក្នុង ១​ឆ្នាំ​៕

Tripadvisor​ បានចាត់ថ្នាក់ខេត្តសៀមរាប​ជាប់​លេខ​១ ជា​តំបន់​ទេស​ចរណ៍​ប្រណីត​​

បន្ទាយស្រី

ភ្នំពេញៈ​ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជ្រើស​រើស​ជាប់​លេខ ១ ​ជា​តំបន់​ទេស​ចរណ៍​ប្រណីត​(Luxury Tours) ​លំដាប់​ពិភព​លោក​សម្រាប់​ដំណើរ​ទេសចរណ៍​រយៈ​ពេល​ ៣​ថ្ងៃ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​​​គេហទំព័រ Tripadvisor​។

គេហទំព័រ Tripadvisor កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា តំបន់​ប្រាសាទ​អង្គរ​វត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​​​ខេត្ត​សៀមរាប ​បាន​ជាប់​លេខ ១​ក្នុង​ពិភព​លោក​ជា​កន្លែង​ទេសចរណ៍​ប្រណី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ៣​ថ្ងៃ​។

កាល​ពីខែ​មេសា ក្រសួង​ទេសចរណ៍​នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​សិក្សា​អំពី​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ រួច​ហើយ ដែល​មក​ពី​ប្រទេស/តំបន់​​មាន​ហានិភ័យ​ទាប ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​នេះ ដែល​បាន​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ។ ​ក្រសួង​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ត្រីមាស​ទី៤ ខាង​មុខ​នេះ។

វិបត្តិ​នៃ​ជំងឺ​សកល​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​​លក្ខណៈ​​អន្តរ​ជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក​។ យោង​តាម​ទិន្នន័យ​ នៅ​ក្នុង​រយៈ​ពេល ៤​ខែ​ដំបូង​ឆ្នាំ​២០២១ ចំនួន​ភ្ញៀវ​ទេសចរបរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​ចំនួន​សរុប ៨២ ៨៣៩​នាក់ ធ្លាក់​ចុះ ៩២​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍៕

​និយ័តករ​មូលបត្រ​កម្ពុជាប្រកាសទទួលស្គាល់ហ្គោលដេន អេហ្វអិកស៍ លីង ក្លាយ​ជា​ក្រុមហ៊ុន​មាន​ផលិត​ផល​ឧបករណ៍​និស្សន្ទ​ដាក់​ឱ្យ​វិនិយោគ​ច្រើន​ជាង​គេ

ភ្នំពេញៈ ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក (Golden Fx Link Capital Co., Ltd.)ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសារឧបករណ៍​និស្សន្ទ​ត្រូវ​បាន​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បានក្លាយជាក្រុមហ៊ុន​ដែល​មាន​ផលិត​ផល​ឧបករណ៍​និស្សន្ទ​សម្រាប់​ដាក់​ឱ្យ​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​។

កាល​ពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២១ អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) លោក ស៊ូ សុជាតិ បាន​សម្តែង​ការ​អបអរ​សាទរ​ដល់​ក្រុមហ៊ុនតាមរយះZoom ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ និង​ទំនុក​ចិត្ត​ពី​វិនិយោគិន​សាធារណៈ តាម​រយៈ​ការ​ផ្ដល់​ជម្រើស​ច្រើន​នៃ​ផលិត​ផល​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការអនុញ្ញាត រួម​ទាំង​ការ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជាធរមាន និង​ក្រមសីល​ធម៌​វិជ្ជាជីវៈ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ។

លោក​បានគូសបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​ចំនួន ៧ ដែល​វិនិយោគិន​ ក៏​ដូចជាសាធារណ​ជន​ត្រូវ​ស្វែង​យល់ ដើម្បី​បង្កើន​ទំនុក​ចិត្ត និង​សុវត្ថិ​ភាព​ក្នុង​ការ​ជួញដូរ​ឧបករណ៍និស្សន្ទ​ដែល​មាន​ដូច​ជា ទី១ វិនិ​យោគិន​ត្រូវ​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​លើ​ការ​វិនិយោគឧបករណ៍​និស្សន្ទ បទ​ប្បញ្ញត្តិ និង​គោល​ការណ៍​ណែនាំ​ពាក់ព័ន្ធ​ចេញ​ដោយ ន.ម.ក. រួម​ទាំងវិធាន​ប្រតិបត្តិការ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការ​អនុញ្ញាត ទី​២ត្រូវ​ជួញដូរ​ជាមួយ​ឈ្មួញជើង​សារ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី ន.ម​.ក. ទី​៣ ត្រូវ​ប្រើ​ប្រាស់​ទម្រង់​បើកគណនី​ជួញដូរ ទម្រង់​កិច្ច​ព្រម​ព្រៀង​អតិថិជន និង​ទម្រង់​ប្រកាស​ទទួល​ស្គាល់​ហានិភ័យ​ដែលទទួល​បាន​ការ​អនុញ្ញាត​ពី ន.ម.ក. និង​ទី៤ គឺ​រាល់​ការ​បើក​គណនី​ជួញដូរ និង​ប្រឹក្សា​យោបល់ត្រូវ​ធ្វើ​ឡើង​ជាមួយ​ភ្នាក់ងារ​ជើង​សារ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី ន.ម.ក.។

ចំណែក​ ចំណុច​ទី៥ ​វិនិយោគិន​ត្រូវ​ដាក់​សាច់​ប្រាក់ និង​ទូទាត់​សាច់​ប្រាក់​តាម​រយៈ “គណនីសាច់​ប្រាក់​អតិថិជន​ឧបករណ៍​និស្សន្ទ” នៅ​ធនាគារ​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធនឹង​មូលបត្រ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី ន.ម.ក. ទី​៦ ត្រូវ​ធ្វើការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​ទី៧ផលិត​ផល​ជួញដូរ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី ន.ម.ក.។

ការ​លើក​ឡើង​របស់​លោក ស៊ូ សុជាតិ ពី​ចំណុច​សំខាន់​ៗ​ដែល​វិនិយោគិន​ ក៏ដូចជា​សាធារណជន​ត្រូវ​យល់​ដឹង​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ GoldFX Investments Co Ltd (GFX) ដែល​ជា​ក្រុមហ៊ុនឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​កាល​ពី​ពេល​ថ្មីៗ នេះ​បាន​ប្រកាស​ផ្អាក​ប្រតិ​បត្តិការ​ជួញដូរ​ជា​បណ្តោះ​អាសន្ន​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់ ដែល​បណ្តាល​ឱ្យ​អតិថិជន​ជា​ច្រើន​មាន​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ប្រាក់​ដែល​ពួក​គេ​បាន​យក​ទៅ​ដាក់​វិនិយោគ​។​

យោង​តាម ន.ម.ក នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ  (Derivative Broker) សរុប​ចំនួន ២១៕​

ABA Bank and Total Cambodgepartner ondigitalpayment services to better serve customers

ABA Bank, Cambodia’s leading commercial bank in digital finances, and Total Cambodge, anaffiliate of TotalEnergies which isa broad energy company that produces and markets energies on a global scale, have signed a partnership agreement toenrich customers’ experience indigital payment at service stations of TotalEnergies.

With this partnership, customers will be able to make cashless payments through ABA PAY QR codes or contactless cardseach time they fill gasoline or make non-fuel purchases at any of more than 100 TotalEnergiesstationsacross the country.

Additionally, TotalEnergies dealers will be able to settle their payments for products and servicesvia the ABA Mobile app, while the TotalEnergies Card members can top-up their fuel cards also with the help of the mobile banking app.

Askhat Azhikhanov, the CEO of ABA Bank commented: “We are delighted to announce our partnershipwith Total Cambodgeon introducingdigital payment options to customers, partners, and dealers. As part of the agreement, Total Cambodgewill also use our Internet Banking for Business platform asa comprehensive company finance managementtool and the Virtual Accounts featureto process large​ volume​ of​ transactionsfrom different sources and to automate reconciliation.We believe that the synergy of this collaboration​ will​ improve our customers’ lifestyle and contribute to the development of digital economy.”

Asif Iqbal, Managing Director of Total Cambodgesaid: “We are delighted to partner with ABA Bank, to simplifythe lives of our customers by providing secured digital payment solutions that is simpler, more efficient, and cost effective.”

For​ additional​ information​ on​ services​ provided​ by​ ABA​ and​ Total Cambodge​ please​ contact​ ABA​ Contact​ Center​ at​ 023​ 225​ 333​ or​ Total Cambodge​ at​ 023 218 630.

កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី ឈ្នះ​ជើងឯក Blue One Resort LPBA Championship

ភ្នំពេញ៖កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី ឈ្នះ​ជើងឯក Blue One Resort LPBA Championship​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម របស់​កម្ពុជា លោកស្រី ស្រួ​ង ភា​វី បានឈ្នះ​​ជើងឯក លើកដំបូង ក្នុងការ​ប្រកួត​កីឡា​ស្នូកឃ័រ​(​កា​រ៉ុ​ម​)​ដណ្ដើម​ពានរង្វាន់ Blue One Resort LPBA Championship (​ផ្នែក​នារី​) នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី វាយបក​យកឈ្នះ​កីឡាការិនី ម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល ៣-១​សិត នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ។​
​តាម​ការបញ្ជាក់​របស់​លោកស្រី ស្រួ​ង ភា​វី បានឱ្យដឹងថា ការប្រកួត​នេះ បាន​ធ្វើឡើង​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។ នេះ​ជា​លើកដំបូង​ហើយ ដែល​លោកស្រី​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ បន្ទាប់ពី​លោកស្រី​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន Blue One Resort រយៈពេល ១​ឆ្នាំ​។ ការប្រកួត​នេះ មាន​កីឡាការិនី​ចូលរួម​សរុប ៦៤​នាក់ សុទ្ធសឹង​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក​។ លោកស្រី​បាន​បន្ដថា ទម្រាំ​អាចបង្កើត​កំណត់ត្រា​ថ្មី​លើ​ទឹកដី​កូរ៉េ លោកស្រី​បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើន​វគ្គ រហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ះ​កីឡាការិនី​មាន​បទពិសោធ​យូរ​ឆ្នាំ Kim Gayoung ហើយ​ក្នុង​ការប្រកួត​ដណ្ដើម​ជើងឯក គឺ​កាន់តែ​ស្វិតស្វាញ​ថែមទៀត ដោយ​កីឡាការិនី​កូរ៉េ​រូបនេះ បាន​បើក​ការនាំ​មុខ ១១-៧​ពិន្ទុ​មុន នៅ​សិត​ទី​១​។ បន្ទាប់មក ទើប​កីឡាការិនី ស្រួ​ង ភា​វី វាយបក​យកឈ្នះ​វិញ ៣​សិត​ជាប់​គ្នា ក្នុង​ពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship ។​
​លោកស្រី ស្រួ​ង ភា​វី បានឱ្យដឹង​ទៀតថា ការប្រកួត​នេះ​ពិតជា​មាន​ភាព​តានតឹង និង​ជាការ​ប្រកួតប្រជែង​ខ្លាំង បើ​ធៀប​នឹង​ការប្រកួត​ផ្សេងៗ​នៅ​កូរ៉េ ត្បិត​កីឡាការិនី​ចូលរួម ត្រូវបាន​ជ្រើសរើស និង​សម្រិតសម្រាំង​សុទ្ធតែជា​ជើង​ខ្លាំង ទាំង​កីឡាការិនី​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​ក្រុមហ៊ុន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​។ ដូច្នេះ លោកស្រី​ពិតជា​មាន​មោទនភាព និង​បានចាត់ទុក​សមិទ្ធផល ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​មួយ​នេះ គឺជា​កាដូ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា រួមទាំង​អ្នកគាំទ្រ​របស់លោក​ស្រី​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។​
​ជាមួយ​ការ​ដណ្ដើមបាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួ​ង ភា​វី បានទទួល​ប្រាក់រង្វាន់​ចំនួន ២០​លាន​វ៉ុ​ន ឬ​ស្មើនឹង​ប្រមាណ ១៧,៥៧៩​ដុល្លារ​។ លើសពីនេះ ប្រជាជន​កូរ៉េ​ជាច្រើន បាន​សម្ដែង​ការគោរព​ស្រឡាញ់ ហើយ​ចាត់ទុក​លោកស្រី គឺជា “​នារី​ខ្លាំង​” ម្នាក់​ទៀតផង បន្ទាប់ពី​លោកស្រី​ធ្លាប់​ដណ្ដើមបាន​ជើងឯក​ថ្នាក់ជាតិ​ជាច្រើន​សម័យ នៅ​សាធារណរដ្ឋ​កូរ៉េ មុននឹង​ដណ្ដើមបាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship លើ​ប្រភេទ​កីឡា​ដ៏​ពេញនិយម​នៅ​កូរ៉េ​មួយ​នេះ​៕​

ប័ណ្ណ​វី​សា និង​ម៉ា​ស្ទ័​រកា​តរបស់​ធនាគារ អេស៊ីលីដា និមិត្តសញ្ញា​ថ្មី​

​ភ្មំ​ពេញ​៖ ឥឡូវនេះ ធនាគារ អេស៊ីលីដា បានប្រកាស​ឲ្យ​ដឹងថា ធនាគារ បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រភេទ​ប័ណ្ណ​វី​សា និង​ម៉ា​ស្ទ័​រកា​ត ដែលមាន​និមិត្តសញ្ញា​ថ្មី មាន​រូបរាង​ស្អាត លម្អ​ដោយ​និ​មិ្ម​ត​សញ្ញា​ធនាគារ អេស៊ីលីដា មាន​បច្ចេកវិទ្យា​ខ្ពស់ សាក​សម​នឹង​អតិថិជន​ឆ្លាត​វៃ​ប្រើប្រាស់​តាម​តម្រូវការ​។​


​អតិថិជន​អាច​ស្នើសុំ​ប័ណ្ណ​វី​សា និង​ម៉ា​ស្ទ័​រកា​ត និមិត្តសញ្ញា​ថ្មី​នេះ នៅ​គ្រប់​ការិយាល័យ​ធនាគារ អេស៊ីលីដា ណាមួយ​ដែល​នៅ​ជិត​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 023 994 444 ឬ 015 999 233​

ឪកាសបញ្ចុះតម្លៃថ្មីមកទៀតហើយជាមួយប័ណ្ណ​វី​សា ស្ថាបនា

ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ 40% ពី City Optic រាល់ពេល​ទូទាត់​តាមរយៈ​ប័ណ្ណ​វី​សា ស្ថាបនា ។​
Get up to 40% off at City Optic when paying with Sathapana Visa Cards.

SathapanaBank #SathapanaMobile #SathapanaPay #CityOptic

កម្ពុជា​រំពឹងថា​នឹង​បែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​១៥ ០០០ គ្រួសារ​ត្រឹម​ដំណាច់ឆ្នាំ​២០២៦

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​១០៧​លាន​ដុល្លារ​អាមេរិក​ក្នុងការ​អនុវត្ត គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣  (LASED-III) ជា​គម្រោង​មួយ​បន្ត​ពី​គម្រោង (LASED-II) ដែល​ទទួល​កម្ចី​ឥណទាន​ពី​ធនាគារ ពិភពលោក មាន​រយៈពេល​៦​ឆ្នាំ ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២៦ ដោយ​រំពឹងថា​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហាក់ប្រហែល​ចំនួន ១៥ ០០០ គ្រួសារ​នឹង​ទទួល បាន ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម ។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣ (LASED III)​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោកស្រី Mariam J. Sherman នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ឯកឧត្តម លោកជំទាវ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​ទាំង​២៤ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​២៤​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ទាំង​២៤​ខេត្ត មន្ទីរ​ពាក់ព័ន្ធ អង្គការ​ដៃគូ​នានា និង​អង្គភាព​ជំនាញ​តាម​ខេត្ត​គោលដៅ ព្រមទាំង​ប្រជាពលរដ្ឋ​តាម​ខេត្ត​គោលដៅ សរុប​ប្រមាណ​ជា ៥៥០​នាក់ តាមរយៈ​ប្រព័ន្ធ Video Conference Zoom Meeting ។​

​យោងតាម​លោក វេ​ង សាខុន គម្រោង LASED-III មាន​ថវិកា​សរុប ១០៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៣​លាន​ដុល្លារ​អាមេរិក ជា​ថវិកា កម្ចី​ពី ធនាគារ ពិភពលោក (IDA) និង​១៤​លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​រប​ស់រាជ រដ្ឋាភិបាល​កម្ពុជា (RGC) ដែល អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​ថា គម្រោង​គ្របដណ្តប់​លើ​ខេត្ត​គោលដៅ​ដែលមាន​ដី​សមស្រប​អំណោយផល​សម្រាប់​យកមក​អនុវត្ត លើកលែង តែ រាជធានី​ភ្នំពេញ ដែល​ផ្តោត​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការផ្តល់សេវា​គាំទ្រ បច្ចេកទេស សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត​ផ្អែកលើ​កសិកម្ម​ជា​មូលដ្ឋាន​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖«​លទ្ធផល​រំពឹងទុក​នៃ​គម្រោង គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហាក់ប្រហែល​ចំនួន ១៥ ០០០ គ្រួសារ​នឹង​ទទួល បាន ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ពួកគាត់​នឹងមាន​ការកើនឡើង តាមរយៈ ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ និង​ការរៀបចំ​គ្រប់គ្រង​ជា​សហគមន៍​កសិកម្ម ដើម្បី​និរន្តរភាព​ទៅ​អនាគត​»​។ លើសពីនោះ​ទៅទៀត ពួកគាត់​នឹងមាន​លទ្ធភាព​ទទួលបាន​ធនធាន​កសិកម្ម ការរៀបចំ​ទៅជា​ក​សិ​ពាណិជ្ជករ និង​សេវា​សង្គម​ទូទៅ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្លូវថ្នល់​នៅក្នុង​សហគមន៍​នៃ​គម្រោង​ផងដែរ​។​

​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ (LASEDIII) គឺជា​គម្រោង ដែលមាន​សកម្មភាព​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បែងចែក ដី​ដល់​អ្នកក្រីក្រ​គ្មាន​ដី តាមរយៈ​សម្បទាន​ដី​សង្គមកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព របស់​គ្រួសារ ក្រីក្រ​និង​ក្រុម ងាយ​រងគ្រោះ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។​

​គម្រោង​អនុវត្ត​ការធ្វើសម្បទាន​ដី​សង្គមកិច្ច​តាម​មូលដ្ឋាន ឃុំ​ដែលជា​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​ទៅដល់​ជន ក្រីក្រ​សម្រាប់​គោលបំណង​ប្រើប្រាស់​ជា​លំនៅដ្ឋាន និង​ការធ្វើ​កសិកម្ម​តាម​គ្រួសារ​ដែល​ផ្តួចផ្តើម​ដោយ ឃុំ និង​សមាជិក​របស់ខ្លួន​៖  (i)​ចែក​ដី​របស់​រដ្ឋ​ដែល​សមស្រប​សម្រាប់​ផ្នែក​កសិកម្ម​រួមជាមួយ​នឹង សេវាកម្ម​គាំទ្រ សមស្រប​ទៅដល់​គ្រួសារ​ក្រីក្រ​គ្មាន​ដីធ្លី និង​មាន​ដីធ្លី​តិចតួច​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​និង (ii)​ណែនាំ និង​អនុវត្ត​ដំណើរការ​ដោយ​តម្លាភាព​និង​ស្តង់ដារ​ដើម្បី​ពង្រីក​ការអនុវត្ត​សម្បទាន​ដី​សង្គមកិច្ច​ដែល​ផ្តួចផ្តើម ឡើង​នៅ​មូលដ្ឋាន​។​

​គម្រោង​នេះ​ចាប់​អនុវត្ត​ដោយ​បែង​ចែកជា​៣​ដំណាក់កាល គឺ ដំណាក់កាល​ទី​១ (LASED-I ) ឆ្នាំ​២០០៨-២០១៥; ដំណាក់កាល​ទី​២ (LASED-II) ឆ្នាំ​២០១៦-២០២១;​ដំណាក់កាល​ទី​៣ (LASED-III); និង ឆ្នាំ​២០២០-២០២៦៕