កម្ពុជា​អនុម័ត​៤​គម្រោង​វិនិយោគ​មាន​ទឹកប្រាក់​ជាង​១៧​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា «CDC» បានអនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន​៤​ដែលមាន​ទឹកប្រាក់​ជាង​១៧​លាន​ដុល្លារ​ដែល​បង្កើត​ការងារ​បាន​ជាង​១​ពាន់​កន្លែង​ក្នុង​សប្តាហ៍​ទី​៤​នៃ​ខែមិថុនា​នេះ​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
​ទី​១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង និង​គ្រឿង​បង្គុំ​វាំងនន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៩​កន្លែង​។ ទី ២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​តុ​ក្ត​តា និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។ ទី​.៣- “JIAWAY DECOR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២​នាក់​។ និង​ទី ៤- “LEISGER (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន (​កង់​) ទោចក្រយាន​អគ្គិសនី (​កង់​អាគុយ​) និង​គ្រឿង​បង្គុំ​ទោចក្រយាន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​, ខេត្តស្វាយរៀង​, មាន​ដើមទុន​វិនិយោគ​ប្រមាណ ១៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥១​នាក់​៕

កម្ពុជា​-​ចក្រភព​អង់គ្លេស​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

​ភ្នំពេញ​៖ កម្ពុជា​-​ចក្រភព​អង់គ្លេស​នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​។​
​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នៅ​ទីស្ដីការក្រសួង​
​លោក ប្រាក់ សុខុន បាន​ថ្លែងថា​៖«​ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​។ យើង​បាន​ចែករំលែក​នូវ​គោលបំណង​រួម​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​»​។
«​យើង​បាន​ពិភាក្សា​អំពី​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ របស់​កម្ពុជា ក៏ដូចជា​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស​។ យើង​ក៏បាន​ឯកភាព​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ផងដែរ​» នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់លោក ប្រាក់ សុខុន​៕

រដ្ឋាភិបាល​បារាំង​បន្ត​ប្តេជ្ញា​ផ្តល់ជំនួយ​ដល់​កម្ពុជា​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​

​ភ្នំពេញៈ បារាំង​សន្យាថា​នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន​រហូត​ដល់ ១២០ លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា ជាពិសេស​ក្នុង​ការជួយ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ក្រោយ​កូ​វីដ​១៩​។​
​លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ដែល​នឹង​ផុត​អាណ​ត្ត​បានលើកឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី ២១ មិថុនា រវាង​លោក​រដ្ឋមន្ត្រី​ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​សន្យាថា នឹង​បង្កើន​ទំហំ​ឥណទាន​សម្បទាន ចន្លោះ​ពី ១០០-១២០ លាន​អឺរ៉ូ ក្នុង​១​ឆ្នាំ​។
​លោកស្រី EVA Nguyen Binh បានលើកឡើង​ក្នុងជំនួប​នេះ​ថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការធ្វើ​ប្រតិបត្តិការ​អភិវឌ្ឍន៍រ​បស់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​បាន​ប្តេជ្ញា​សម្រេច​គោលដៅ​ក្នុង​ការបង្កើន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ODA ឲ្យ​បាន ០,៥៥ ភាគរយ​នៃ​ផសស​នៅ​ឆ្នាំ ២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខឿនសេដ្ឋកិច្ច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការ​បម្រែបម្រួល​អាកាសធាតុ​ស្របតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​។​
​លោកស្រី ឱ្យដឹងថា​៖ «​ខ្ញុំ​ពិត​ថា​មាន​មោទនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ង្ក​បរិយាកាស​វិនិយោគ​ដល់​វិស័យ​ឯកជន​ដ៏​ល្អប្រសើរ និង​លើកទឹកចិត្ត​វិនិយោគ​គិ​នប​រទេស ពិសេស មកពី​ប្រទេស​បារាំង​ឱ្យមក​ស្វែងយល់​ផ្ទាល់ និង​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​»​។​
​លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រដ្ឋាភិបាល​បារាំង​ក៏​ថែមទាំង​ជួយ​គៀរគ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគម​អ៊ឺរ៉ុប និង​ពី​ប្រភព​ផ្សេងទៀត ផងដែរ សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា​បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។​
​លោក​ឱ្យដឹងថា​៖«​ក្នុងឱកាស​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី EVA Nguyen Binh បាន​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ក្នុង​រយៈពេល ០៤ ឆ្នាំ ក្ន​ងុ​ការកសាង​ស្នាដៃ​និង​ស​មិ​ទិ្ធ​ផល​ជាច្រើន​ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​សុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា សម្រេចបាន​នូវ​គម្រោង​វិនិយោគសាធារណៈ​ជាច្រើន ផ្សេងទៀត​»​។​
​នៅ​ឆ្នាំ ២០២០ AFD បាន​ប្តេជ្ញាចិត្ត​ជាមួយនឹង​គម្រោង​ហិរញ្ញវត្ថុ​ជាង ១២,១ ពាន់​លាន​អឺរ៉ូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​៕

កាន់តែអស្ចារ្យ! មានអេស៊ីលីដាម៉ូបាលអាចទូទាត់ទូទាំងពិភពលោក

អស់កង្វល់រឿងពិបាកក្នុងការទូទាត់ពេលទៅក្រៅស្រុកទៀតហើយ ចាប់ពីពេលនេះតទៅ មានអេស៊ីលីដាម៉ូបាល ស្កែនទូទាត់ទូទាំងពិភពលោក តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាតបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។  

សូមបញ្ជាក់ថា អតិថិជនដែលមានអែបអេស៊ីលីដាម៉ូបាល សូមភ្ជាប់ប័ណ្ណម៉ាស្ទ័រកាតរបស់លោកអ្នក ដើម្បីអាចស្កែនទូទាត់តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាតបាន។

របៀបភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ជាមួយអេស៊ីលីដាម៉ូបាល៖ https://www.acledabank.com.kh/qr/toanchet?usrManual=linkcard

ប្រូម៉ូសិនចុះថ្លៃ 50% សម្រាប់គណនីលេខពិសេស

យើងខ្ញុំ​នៅ​បន្ត​ប្រូ​ម៉ូ​សិន​ចុះថ្លៃ 50% សម្រាប់​គណនី​លេខ​ពិសេស​រហូតដល់ 30 មិថុនា​! ឆ្លៀតឱកាស​នេះ មិនបាច់​ចាយលុយ​ពេញ​ថ្លៃ បាន​លេខ​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត ហើយ​បង្ហាញ​ពី​បុគ្គលភាព​ពិសេស​របស់​អ្នក​បាន​យ៉ាង​ឡូយ​។ បើក ABA Mobile, ចុច​ប៊ូ​តុង បើក​គណនី​ថ្មី​, ចុច​លេខ​គណនី​ពិសេស ហើយ​ស្វែងរក​លេខ​ដែល​អ្នក​ពេញចិត្ត នោះ​អ្នក​អាច​បើក​បាន​ភ្លាមៗ​ពី​កម្មវិធី​! គ្រប់គ្នា សុទ្ធតែ​អាចមាន​លេខ​ពិសេស​ដោយឡែក​របស់ខ្លួន​! bit.ly/3bFhjlJ
👉 ដោ​ន​ឡូត ABA Mobile ឥឡូវ​៖ onelink.to/abamobile
We extend our 50% off promotion on Special Account Numbers! Until 30 June, take advantage of your favorite number at half price and embrace your uniqueness. Tap Premium Account under the New Account menu of ABA Mobile to find your favorite account number and buy it right in the app. We have a special account number for everyone! bit.ly/3yo896V
👉 Download ABA Mobile now: onelink.to/abamobile

ABABank #ABAMobile #ABAPromotions #SpecialAccountNumbe​

ឆមាស​ទី​១ ឆ្នាំ​២០២១ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល​ចំនួន​៨៦៥​ករណី​

​សៀមរាប៖  អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ចុះ​ពិនិត្យ​ការស្នើសុំ អនុញ្ញាត​ការជួសជុល និង​សាងសង់​តូចតាច​ទាំង​៥​គោលដៅ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​១៣៩៩​សំណើ ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨៦៥​សំណើ​។​

​យោងតាម អាជ្ញាធរ​ជាតិ​អប្សរា ករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទបាគង​បាន​ចំនួន​១១៩​ករណី ស្រុក​អង្គរធំ​បាន​ចំនួន​២១៣​ករណី ស្រុក​ពួក​បាន​ចំនួន​១២០​ករណី ក្រុង​សៀមរាប​បាន​ចំនួន​១៩១​ករណី និង​ស្រុក​បន្ទាយស្រី​បាន​ចំនួន​១៩៣​ករណី រួមទាំង​ក្រុមការងារ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​២៩​សំណើ សរុប​ចំនួន​៨៦៥​សំណើ​។​

​លើសពីនេះ ក្រុមការងារ​សហគម​ន៍​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​កិច្ចការ​សាសនា​ដូចជា ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារ​ប្រើ​ប្រា ដល់​ចាស់ជរា ជនពិការ កុមារ​មាន​ជំងឺ គ្រួសារ​ខ្វះខាត​មួយចំនួន និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​នៅក្នុង​សហគមន៍ រួមទាំង​សំណេះសំណាល​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដោះស្រាយ​សំណើ​តាម​ភូមិ​ទាំង​១១២​ភូមិ​ក្នុង​តំបន់​អង្គរ និង​ក្រៅ​តំបន់​អង្គរ​។​

​គោលដៅ​បន្ត ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ទាន់ពេលវេលា​។​ ​ រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕

កម្ពុជា​និង​អង់គ្លេស​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព​និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព​និង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា។

ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រីការបរទេសក៏បាន អបអរសាទរ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន និង​លើកឡើងថា​តើ​ចក្រភព​អង់គ្លេស​អាច​នឹង​ជួយ​អ្វី​កម្ពុជា​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​កម្ពុជា​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខទៀត​។ ការ​ថ្លែង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា នៅក្នុង​អំឡុង​នៃ​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​និង​ដៃគូ ដោយ​ក្នុងនោះ​បានលើកឡើង​ពី​ប្រធានបទ​មួយចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចប្រជុំ COP26 ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​កិច្ចការ​អាទិភាព​នានា​ដែល​ប្រទេស ទាំងពីរ​នឹងធ្វើ​រួមគ្នា ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ឆ្លង ដែន និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជាដើម​។

​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន សាយ សំ​អាល់ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​។ ឯកឧត្តម​រដ្ឋមន្ត្រី​អង់គ្លេស បាន​សង្កត់ធ្ងន់​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​ដែល​រហូតមក​ទល់​ពេលនេះ​មាន​រយៈពេល ៣០ ឆ្នាំ​ហើយ​ដែល​ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង ការបរទេស​ក៏បាន​កោតសរសើរ​ចំពោះ​អភិវឌ្ឍ​រីកចម្រើន​ដែល​កម្ពុជា​សម្រេច​។

​នៅក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស បាន​ថ្លែងថា​ការអញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅពេលនេះ​របស់​ឯកឧត្តម​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​និង​ជា​ដៃគូ និង​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រទេស​កម្ពុជា និង​ជួយ​ប្រទេស​កម្ពុជា​ដើម្បីឱ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ថែ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​ក៏បាន​សាកសួរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថា តើ​អង់គ្លេស​អាចជួយ​អ្វី​បាន​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​លោក សាយ សំ​អាល់ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កំ​មិន​វ៉ែល និង​អភិ វឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​អំពី​កិច្ច​ការដែល​ក្រសួងបរិស្ថាន​សម្រេចបាន​ក្នុង​កិច្ចការពារបរិស្ថាន និង​ការ​អភិ រក្ស​ធនធានធម្មជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី សាយ​សំ​អាល់ បាន​ជម្រាបជូន​រដ្ឋមន្ត្រី​អង់គ្លេស​ថា​អ្វីដែល​ចក្រភព អង់គ្លេស​អាចជួយ​កម្ពុ​ជា​បាន​ក្នុង​វិស័យ​បរិស្ថាន​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កិច្ចការ​បរិស្ថាន​និង​ធនធានធម្មជាតិ បង្កើន​ភាពជា​ដៃគូ​ផ្នែក​ពាណិជ្ជ កម្ម និង​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​។ នៅក្នុង​វិស័យ​បរិស្ថាន អង់គ្លេស​អាច​ទិញ​ឥណទាន​កាបូន ហើយ​ថវិកា​នោះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បម្រើឱ្យ ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច មូលដ្ឋាន​តាមរយៈ​ការផ្តល់​ជម្រើស​ថ្មី មុខរបរ និង​ចំណូល​សម្រាប់ ប្រជាពលរដ្ឋ​។​

​ដើម្បី​ជួយ​ក្រសួងបរិស្ថាន​លើ​កិច្ចការងារ​បរិស្ថាន​និង​ធនធានធម្មជាតិ រដ្ឋមន្ត្រី​ការ​បរ ទេ​សកំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​សន្យាថា​នឹង​បញ្ជូន​ក្រុម​បេសកកម្ម​ជំនាញ​មក​កម្ពុជា​ដើម្បី​សិក្សា​ពី​តម្រូវការ​របស់​កម្ពុជា​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​៕

កម្ពុជា​-​ស៊ុត​អ៊ែត បន្ត​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទាំងឡាយ​ដែល​បានចែង​ក្នុង​គំនិត​ផ្តួចផ្តើម កិច្ចព្រមព្រៀង​សកល

(​ភ្នំពេញ​)៖ ប្រទេស​កម្ពុជា និង ស៊ុត​អ៊ែត​ប្តេជ្ញា​បន្ត​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ បានជួបប្រជុំជាមួយលោក Björn Häggmark ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ភាគី​ទាំងពីរ​ក៏មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដែល​កំពុង​បន្ត និង​សមិទ្ធផល​ជាច្រើន​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ទៅលើ​ប្រធានបទ​សំខាន់ៗ ដែល​កម្ពុជា​-​ស៊ុយ​អ៊ែត បាន​និង​បន្ត​អនុវត្ត​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួមទាំង​កម្រិត​ជាតិ​និង​ពិភពលោក​។​

១-​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល (Global Deal Initiative) ២-​សិទ្ធិ​ការងារ និង​៣-​ការអភិវឌ្ឍ​ធនធានមនុស្ស​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (SIDA) តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ​អ៊ែត (SPES) ដែល​ជួយ​គ្រាំទ្រ​ដល់ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​អនុវត្ត​រួមគ្នា​នូវ​គម្រោង​ចំនួន​២ គម្រោង​ទី​១​ស្តីពី “​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​” ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១៣ និង​បានបញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៩ និង​គម្រោង​ទី​២​ស្តីពី “​មគ្គុទ្ទេសក៍​អាជីព និង​ការផ្តល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​-​ស្ពាន​ចម្លង​ឆ្ពោះទៅកាន់​ពិភព​ការងារ​” ចាប់​អនុវត្ត​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែកក្កដា ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ​អ៊ែត (SPES) សហការ​ជាមួយ​អង្គការ​ជំនួយ​ព្រះវិហារ​ហ្វាំ​ង​ឡង់ (Finn Church Aid) កំពុង​សិក្សា​លើ​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​សំណើ​គម្រោង​ថ្មីៗ​បន្ថែមទៀត​ដោយ​ផ្តោត​សំខាន់​លើ​ការគាំទ្រ​ដល់​ជនពិការ​នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ ២០២១-២០២៤ ផងដែរ​។​

​ទន្ទឹមនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​របស់​ប្រទេស​ស៊ុយ​អ៊ែត ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់ជំនួយ​ជួយ​ដល់​កម្ពុជា ទាំង​ផ្នែក​មនុស្សធម៌ ទាំង​ការអភិវឌ្ឍ​រៀង​រហូតមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​ស៊ុយ អ៊ែត ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​របស់​កម្ពុ​ជាប​ន្ត​ទៀត ជាពិសេស​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រោយពី​បានផ្តល់​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​សាកល ជា​យន្តការ​ថ្នាក់ជាតិ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អនុប្រធាន​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងផែនការ​ជា​សមាជិក​។

​លោក​ឯកអគ្គរាជទូត ប៊ី​យ៉​ន ហេង​ម៉ាក បាន​ថ្លែងថា ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទំនាក់ទំនង​កម្ពុជា​-​ស៊ុយ​អ៊ែត មានការ​រីកចម្រើន​រឹងមាំ​ជា​លំដាប់ ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ក៏​ជា​សមិទ្ធផល​មួយ​ដែល​ភាគី​ស៊ុយ​អ៊ែត​បាននិងកំពុង​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ​។​

​ភាគី​ស៊ុយ​អ៊ែត​បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល ដំបូង​គេ​បង្អស់​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​នេះ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុងឱកាស​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​។

​លោក​ឯកអគ្គរាជទូត​នឹង​នាំយក​នូវ​ព័ត៌មាន​ល្អៗ​និង​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​ជម្រាប​ជូនទៅ​រាជរដ្ឋាភិបាល​ស៊ុយ​អ៊ែត ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​ជឿជាក់ថា សហការី​របស់​ឯកឧត្តម​ដែល​នឹង​មក​បន្ត​ដំណែង​ជំនួស​ឯកឧត្តម នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​កក់ក្តៅ​ពី​កម្ពុជា ហើយ​បន្ត​សម្រេច​អោយបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​៕