ធនាគារ ប្រេដ អគារ ៣០ មហាវិថីព្រះនរោត្តម ខណ្ឌចតុមុខ រាជធានីភ្នំពេញ នឹងបើកដំណើរការនាថ្ងៃចុងសប្តាហ៍ឡើងវិញ

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ យើងខ្ញុំសូមជម្រាបជូនថាការិយាល័យកណ្តាល របស់ធនាគារ ប្រេដ អគារ ៣០ មហាវិថីព្រះនរោត្តម ខណ្ឌចតុមុខ រាជធានីភ្នំពេញ នឹងបើកដំណើរការនាថ្ងៃចុងសប្តាហ៍ឡើងវិញ ​ចាប់ពីថ្ងៃ សៅរ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០២១។ ម៉ោងបើកដំណើរការរបស់យើងខ្ញុំ គឺរៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ រសៀល។

យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាពអត់ធ្មត់ និងការយោគយល់របស់លោកអ្នក ប្រសិនបេីមានការ ខ្វះខាត ឬករណីយឺតយ៉ាវទៅលេីម៉ោងបេីកសាខាដោយប្រការណាមួយ។សូមជម្រាបផងដែរថា លោកអ្នកក៏អាចធ្វើប្រតិបត្តិការសេវាធនាគារបានជាច្រើនតាមរយៈសេវាធនាគារ លើអ៉ីនធើណិត ឬកម្មវិធីសេវាធនាគារលើទូរសព្ទរបស់ធនាគារ ប្រេដ ដោយមិនចាំបាច់អញ្ជើញមកកាន់ សាខាធនាគារដោយផ្ទាល់។

ប្រសិនបើលោកអ្នកត្រូវការការពិភាក្សាណែនាំ ឬជំនួយការផ្សេងៗ សូមទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន ឬប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក។សូមអភ័យទោសចំពោះបញ្ហាបិទសាខាបណ្តោះអាសន្នដែលបានកើតឡើងកន្លងទៅ៕

WoW! ប្រា​សាក់ បង្កើន​ដើមទុន​ចុះបញ្ជី​រហូតដល់ 300 លាន​ដុល្លារ​អាមេរិក​

​​សមិទ្ធផល​ល្អប្រសើរ​នាពេល​កន្លងមក​ដោយ​ផ្អែកលើ​មូលដ្ឋាន​សំខាន់ៗ​រួមមាន​៖

•​           ​ភាពល្អប្រសើរ​ផ្នែក​អាជីវកម្ម​៖ ទ្រព្យសកម្ម​សរុប​នៅ​ដំណាច់ត្រីមាស​ទី 1 ឆ្នាំ 2021 មាន​ចំនួន 3.74 ប៊ី​លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​សរុប​មាន​ចំនួន 3.22 ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​បាន​កើនឡើង​ដល់ 2.15 ប៊ី​លាន​ដុល្លារ​អាមេរិក​

•​           ​ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​៖ ការផ្តល់សេវា​ជូន​អតិថិជន​ដោយ​បុគ្គលិក​ជិត 10,000 នាក់ ដែល​បាន​បំពាក់​នូវ​ជំនាញ​វិជ្ជាជីវៈ ទីតាំង​សាខា​ចំនួន 182 ការិយាល័យ និង​បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹម​ទូទាំងប្រទេស ព្រមទាំង​សេវា​ឌីជីថល – ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (PRASAC Mobile Banking) និង​ប្រា​សាក់​អ៊ីនធឺណិត​ប៊ែ​ង​ឃី​ង (PRASAC Internet Banking) ។​

•​           ​ដំណោះស្រាយ​សេវា​ហិញ្ញ​វត្ថុ​ដែល​ផ្តល់នូវ​ភាព​រីកចម្រើន រួមមាន សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង បង់ថ្លៃ​សិក្សា បញ្ចូល​កាត​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ ផ្ទេរប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​សមាជិក​ប្រព័ន្ធ​បាគង (Bakong) និង​ប្រព័ន្ធ​រី​ធែ​ល​ផេ (Retail Pay) ផ្ទេរប្រាក់​ឬ​ដក​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) ឬ សេវា​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​របស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​សមាជិក CSS សេវា​ទូទាត់​រហ័ស សេវា​បើកប្រាក់​បៀវត្ស អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (PRASAC Mobile Banking) ប្រា​សាក់​អ៊ីនធឺណិត​ប៊ែ​ង​ឃី​ង (Internet Banking) ម៉ាស៊ីន​ឆូត​កាត សេវា​បញ្ជាក់​សមតុល្យ​គណនី សេវា​បញ្ជា​ការទូទាត់​អចិន្ត្រៃយ៍ និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត​។​

ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​លំដាប់​ទី 1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ 5 នៅ​កម្ពុជា បាន​បង្កើន​ដើមទុន​បន្ថែម 70 លាន ដុល្លា​អាមេរិក លើ​ដើមទុន​ស្រាប់ 230 លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ប្រតិបត្តិការ និង​ពង្រីក​បន្ថែម​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​របស់ខ្លួន​ជូន​ដល់​អតិថិជន​។​

​សម្រាប់​ដើមទុន​ចុះបញ្ជី​ចំនួន 1,200 ប៊ី​លាន​រៀល សមមូល​នឹង 300 លាន​ដុល្លារ​អាម​រិ​ក​នេះ បានមកពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន 4 រួមមាន​៖ ធនាគារ KB Kookmin Bank នៅ​ប្រទេស​កូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅ​ទីក្រុង​ហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅ​ប្រទេស​ស្រីលង្កា និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់ (PSCo) ។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក បាន​មានប្រសាសន៍ថា «​ប្រា​សាក់ ពិត​ជាមាន​សេចក្ដី​រីករាយ​ជាខ្លាំង​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម អំពី​ការបង្កើន​ដើមទុន​ចុះបញ្ជី​បន្ថែមទៀត​នេះ​។ ការបង្កើន​ដើមទុន​នេះ គឺជា​ការចាំបាច់​ក្នុង​កសាង​ទំនុកចិត្ត​បន្ថែម​ពី​សាធារណជន និង​ដោយសារតែ​អាជីវកម្ម​របស់​ប្រា​សាក់​មានការ​រីកចម្រើន​លូតលាស់​យ៉ាងខ្លាំង តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ព្រមទាំង​មាន​ភាពទន់ភ្លន់​នៃ​ផលិតផល​និង​សេវា​ដែល​បាន​ផ្តល់ជូន​អតិថិជន និង​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​»​។​

​លោក សូ​នី បន្ថែមថា នេះ​ក៏​សបញ្ជាក់​ឱ្យឃើញថា ស្ថាប័ន​យើង​មាន​ជំហរ​រឹងមាំ ដើម្បី​រក្សា​និរន្តរភាព​នៃ​អត្រាកំណើន​ដ៏​ខ្លាំងក្លា​ពី​អតិថិជន វិនិយោគិន និង​សាធារណជន បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​

​លោក​បន្ថែមថា «​យើងខ្ញុំ​សង្ឃឹមថា អតិថិជន​នឹងមាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​មកលើ​ប្រា​សាក់​។ ស្ថានភាព​ដ៏​រឹងមាំ​ផ្នែក​សន្ទនីយ​ភាព​និង​មូលធន គឺ​ធានាបាន​ថា ប្រា​សាក់ នឹង​ឆ្លងកាត់​ដោយ​ជោគជ័យ​លើ​បញ្ហា​ទាំងឡាយ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ក្នុង​បរិយាកាស​ប្រតិបត្តិការ ដូចជា​ស្ថានភាព​ជំងឺ​កូ​វី​ដដែល​កំពុង​បន្ត​កើតមាន​នេះ​ជាដើម​»​៕

សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ ប៉ុន្តែ​នៅ​មិន​ប្រាកដប្រជា​

​ភ្នំពេញ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ ជាមួយ​ការព្យាករណ៍​ទុក​ថា​វា​នឹង​ទទួលបាន​កំណើន​ជិត ៤​ភាគរយ ក្នុង​ឆ្នាំ​២០២១​បន្ទាប់ពី​រួញ​ទំហំ​អស់ ៣,១​ភាគរយ ក្នុង​ឆ្នាំ​២០២០​។ យ៉ាងណាក្តី ការ​រើប​ឡើងវិញ​នេះ​មាន​លក្ខណៈ​មិន​ដូចគ្នា​ទេ​នៅតាម​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច ហើយ​វា​ក៏​ស្ថិតនៅក្នុង​សភាព​ផុយស្រួយ​នៅឡើយ​ដែរ មួយផ្នែក​ដោយសារតែ​វិធាន​ការបិទ​ខ្ទប់​ត្រូវ​បានដាក់​អនុវត្ត​ម្តងទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩​។ ធនាគារពិភពលោក​បាន​និយាយ​ដូច្នេះ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ចំណងជើង​ថា ដំណើរ​ឆ្ពោះទៅ​ការ​រើប​ឡើងវិញ​។
​យោងតាម​របាយការណ៍​របស់​ធនាគារ​នៅ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ខណៈដែល​វិស័យ​មួយចំនួន​មានការ​រីកចម្រើន ផ្នែក​ដទៃទៀត​នៅ​គាំង​ទ្រឹង ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​។ វិស័យ​កសិកម្ម​នៅ​រក្សា​ភាព​ធន់​បាន​គួរសម​ដោយសារ​តែមាន​តម្រូវការ​ខ្លាំង អមដោយ​ការនាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។ ផ្នែក​ឧស្សាហកម្ម​ផលិត​ក៏បាន​រើប​ឡើងវិញ​ជា​បណ្តើរៗ​ដែរ ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅតាម​លក្ខខណ្ឌ​ប្រែប្រួល​នៅ​ខាងក្រៅ​។
​សម្រាប់​អាជីវ​កម្មបោះ​ដុំ​និង​លក់រាយ​បាន​ប្រឹង​រើប​ឡើងវិញ​យឺតៗ​ដែរ​នៅពេលដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​។ ផ្ទុយទៅវិញ​ផ្នែក​នានា​នៃ​វិស័យ​សេវា ដូចជា​ផ្នែក​ស្នាក់នៅ​, ភោជនីយដ្ឋាន និង​ផ្នែក​ដឹកជញ្ជូន នៅតែ​បន្ត​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ​។ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅតែ​ហូរ​ចូល​ឥត​ដាច់ ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផងដែរ​។
«​ទៅមុខទៀត ចក្ខុវិស័យ​សម្រាប់​កំណើន​របស់​កម្ពុជា​នៅតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្លាំង​ក្នុងនោះ​ទ្រង់ទ្រាយ និង ល្បឿន​នៃ​ដំណើរ​រើប​ឡើងវិញ​នេះ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​សភាព​របស់​វីរុស និង​ទៅលើ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​»​។ នេះ​បើ​យោងតាម​ធនាគារ​នេះ​។
​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថាៈ “​ដូច​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ដែរ កម្ពុជា​បាន​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ដោយសារតែ​កូ​វីដ​១៩​។ ប៉ុន្តែ​ដំណឹង​ល្អ​នៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុងប្រទេស​បាន​ជាង​៣​លាន​នាក់ រួចហើយ ដែលជា​អត្រា​ខ្ពស់​មួយ​នៅក្នុង​តំបន់​។​” លោកស្រី​បាន​បន្ថែមទៀតថា​៖ “​ធនាគារពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែមទៀត​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ និង​ជួយ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ភាព​ធន់​រឹងមាំ​ឡើងវិញ​។​”
​របាយការណ៍​ក៏បាន​ពិនិត្យមើល​សេណារីយោ​អវិជ្ជមាន​ដែរ​ដែល​ក្នុងនោះ​អាច​ថា​កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស​នៅតែមាន​ញឹកញាប់​និង​អូសបន្លាយ​យូរ​។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច តាម​ការព្យាករណ៍ នឹងមាន​កំណើន​តែ ១​ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១​។
​របាយការណ៍​បច្ចុប្បន្ន​ភាព​នេះ​ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរតែ​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​លើកកម្ពស់​ភាពជឿជាក់រ​បស់​ទីផ្សារ តាមរយៈ​កា​រព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង ទន្ទឹមគ្នា​នឹង​ការប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​វីរុស និង ការស្លាប់ ឱ្យមាន​ប្រសិទ្ធភាព​បន្តទៀត​។
«​ដោយសារតែ​កម្ពុជា​នៅមាន​សមត្ថភាព​ហិរញ្ញវត្ថុ​ល្មម​ដែរ រដ្ឋាភិបាល​អាច​បន្ត​ការគាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ​, ស្តារឡើងវិញ និង​កំណើន ដោយ​ធ្វើការ​កែលម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​, ផ្តល់​កម្មវិធី​គាំពារ​សង្គម និង​ជំរុញ​ការវិនិយោគ​សាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែល​គិតគូរ​ដល់​អ្នកក្រីក្រ​។​ដើម្បី​រក្សាបាន​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ជា​រឿង​សំខាន់​មួយ​ដែរ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​បន្ត​តាមដាន​ឱ្យបាន​ដិតដល់​លើ​ភាព​ងាយ​រងគ្រោះ​ដែល​អាច​បណ្តាលមកពី​ការ​ពុះកញ្ជ្រោល​យូរពេក​របស់​វិស័យ​អចលនទ្រព្យ និង ការផ្តល់​ឥណទាន​កាន់តែ​ច្រើនឡើង​ចំពោះ​វិស័យ​សំណង​» នេះ​បើ​យោងតាម​ធនាគារពិភពលោក​៕

ASA ដាក់ភាគហ៊ុន៤ភាគរយជួញដូរ លើផ្សារភាគហ៊ុន

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេច​ជា​ផ្លូវការ​ក្នុងការ​ក្នុង​ការដាក់​ភាគហ៊ុន​៤​ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន​របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី​ (ASA, Plc) ដែលជា​ភាគ​ហ៊ុ​និក​នីតិបុគ្គល​មួយ​របស់ខ្លួន​អាចធ្វើ​ការជួញដូរ​បាន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX) សម្រាប់​ឆ្នាំ​២០២១​។

​ការណ៍​ដាក់ឱ្យ​ជួញដូរ​ភាគហ៊ុន​របស់​អេ អេស អេ ភីអិលស៊ី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ធ្វើឡើង​ប្រមាណ​ជាជាង​មួយឆ្នាំ​បន្ទាប់ពី​ធនាគារ​មួយ​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​លើ​CSX កាលពី​ចុងខែ​ឧសភា​ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ ធនាគារ អេស៊ីលីដា​កាលពី​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០២១​បានឱ្យដឹងថា​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ដែលជា​ភាគ​ហ៊ុ​និក​នីតិបុគ្គល​មួយ​របស់​ធនាគារ បានធ្វើ​និយ័តកម្ម​ភាគហ៊ុន​ទាំងអស់​ទៅឱ្យ​ភាគ​ហ៊ុ​និក​ជាក់ស្តែង​ម្នាក់ៗ ដែលមាន​សមាជិក​សរុប​ចំនួន ១១ ៤៨៨​នាក់ និង​មាន​ភាគហ៊ុន​សរុប​ចំនួន ១០៧ ២០៤ ៥៤៧ ភាគហ៊ុន ស្មើនឹង​ចំនួន ២៤,៧៩២ ភាគរយ នៃ​ភាគហ៊ុន​សរុប​របស់​ធ​នាគារ ដោយ​អនុលោម​តាម​វិធាន ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​ដោយមាន​ការឯកភាព​ពី​ភាគ​ហ៊ុ​និក​នីមួយៗ​នៃ​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី​។

​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖«​ភាគហ៊ុន​ដេ​ល​បានធ្វើ​និយ័តកម្ម​រួចរាល់​នឹងត្រូវ​ដាក់ឱ្យ​ជួញដូរ​បាន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ត្រឹម​៤​ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន សម្រាប់​ឆ្នាំ​២០២១​។ ចំណែក​ភាគហ៊ុន​ដែល​នៅសល់​ចំនួន ២០,៧៤៩២ ភាគរយ​ទៀត​នឹងត្រូវ​អនុវត្តតាម​ផែនការ​ជា​បន្តបន្ទាប់​»​៕

តើ​លោក​អ្នក​ធ្លាប់​សាក​រសជាតិ​ដួង​​សោម​ហើយ​ឬ​​នៅ​?

ដួង​សោម រស់នៅក្នុង​ដើម​សោម និង​ស៊ី​បណ្តូល ឬ​គម​សោម​ជា​អាហារ មុន​វិ​វត្ត​ទៅជា​សត្វ​កញ្ចែរ​ប្រ​ម៉ោ​យ​មួយ​។ ដើម​សោម​មាន​ដុះ​ច្រើន នៅតាម​ដី​សើម​ជាំ​ទឹក តាម​មាត់​អូរ ដូចជា​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឱក​បឹង​ប្រី​យ៍​ក្នុង​ខេត្តព្រះវិហារ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តកំពង់ធំ​។ នេះ​បើយោងតាម​ក្រសួងបរិស្ថាន។

​ក្រសួងថា តាំងពី​បុរាណកាល​មក ជនជាតិ​កួយ​ដែល​រស់ក្នុង​នៅ​តំបន់​រវាង​ខេត្តកំពង់ធំ និង​ព្រះវិហារ​ប្រមូល​ដួង​សោម​នៅ​ចន្លោះ​ខែសីហា​-​កញ្ញា ជា​អាហារ​បំប៉ន​របស់​ពួកគាត់ តែ​ក្រោយពី​បាន​ជ្រាប​ដល់​ព្រះករុណា​ព្រះមហាក្សត្រ​នៅពេលនោះ ព្រះអង្គ​បាន​បញ្ជា​ដល់​មេកន្ទ្រាញ​កួយ​ឱ្យ​រៀបចំ​ដួង​សោម ដើម្បី​ថ្វាយ​ជា​ក្រ​យ៉ា​ដល់​ព្រះអង្គ ជា​រៀងរាល់ឆ្នាំ​។​

​បច្ចុប្បន្ន ប្រជា​សហគមន៍​ជី​ឱក​បឹង​ប្រី​យ៍ នៅ​បន្ត​ប្រមូល​ដួង​សោម​ជា​ប្រពៃណី​របស់ខ្លួន តែ​មិនបាន​ទទួលទាន​ខ្លួនឯង​ទេ ដោយសារ​មាន​តម្រូវ​ខ្ពស់​នៅ​ទីផ្សារ​។ ជាទូទៅ ដួង​សោម​ត្រូវ​ប្រមូល​មក​ទាំង​គុល​ដើម​សោម ដែល​អាច​រក្សាទុក​បាន ២-៣ សប្តាហ៍​បន្តទៀត មុន​យក​ដួង​សោម​ចេញមក​ធ្វើជា​អាហារ​។ ដួង​សោម ជា​អាហារ​ធម្មជាតិ​ដ៏​ឆ្ងាញ់ មាន​លក់​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​នៅ​ខេត្តកំពង់ធំ និង​ព្រះវិហារ និង​នៅ​ទីក្រុង​ភ្នំពេញ នៅ​រដូវ​កាល​ប្រមូល​ផល​ក្នុង​ខែសីហា​-​កញ្ញា​។ ដួង​សោម មានតម្លៃ​ពី ១២០០០-២០០០០ រៀល​ក្នុង​មួយ​គ្រាប់​។

​ក្រសួងបរិស្ថាន​បាន និង​កំពុង​ជំរុញ​ការដាំ​ដើម​សោម​បន្ថែម នៅក្នុង​ផ្ទៃដី​សហគមន៍​គោលដៅ ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជា​សហគមន៍ ពី​ដួង​សោម​៕

 ​