អាជីវកម្មវៀតណាមបានបិទទ្វាររាប់ម៉ឺន និង រាប់ម៉ឺនទៀតប្រឹងជម្នះស្ថាន ភាពលំបាក

ទីក្រុងហូជីមិញៈ អាជីវកម្មជាច្រើនបានបិទដំណើរការឬក៏តស៊ូជម្នះជាមួយការចំណាយកើនឡើងដោយសារកូវីដ១៩។

រយៈពេល៥ខែដើមឆ្នាំដំបូង អាជីវកម្ម៦០០០០នៅទូទាំងប្រទេស បានបិទ។ ចំនួនរហូតដល់៣១៨០០អាជីវកម្មបានបិទជាបណ្តោះអាសន្ន ខណៈពេលចំនួនផ្សេងទៀត ត្រូវបានរំលាយ ឬក៏ស្ថិតក្នុងដំណើរការរំលាយចោល។
កាលពីខែមុន សមាគមអ្នកផលិត និង នាំចេញគ្រឿងសមុទ្រវៀតណាម បានអំពាវនាវឲ្យអាជ្ញាធរក្រុងហូជីមិញ ពន្យាផែនការរបស់ខ្លួន ដើម្បីគិតថ្លៃបន្ថែមសម្រាប់ការងារ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផែសមុទ្រ ដែលអាជ្ញាធរក្រុងនេះមានផែនការផ្តើមអនុវត្ត ពីថ្ងៃទី១ខែកក្កដាដើម្បីបង្កើនថ្លៃដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង៕

ក្រសួង​ឧស្សាហកម្ម៖ “វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើក​កំពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម (SME​)

ភ្នំពេញ​: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​មាន ប្រសាសន៍ ទោះបី​មាន​វិបត្តិ​សុខភាព​សាកល កូ​វីដ១៩ យ៉ាងណា​ក្តី ក្រសួង​របស់​លោក​នៅតែ​បន្ត​ស្វះស្វែង​រក​វិធីសាស្ត្រ​ដើម្បី​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​សហគ្រាស​ធន​តូច​និង​មធ្យម នៅ​កម្ពុជា ។

ការ​ថ្លែង​របស់​លោក ចម ប្រសិទ្ធ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៤ ថុនា ឆ្នាំ២០២១ ខណះ​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ស្តី​ពី​”វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើកកំពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Cloud Meeting​)នៅ​ទី​ស្តី​ការក្រ​សួង ។ 

លោក​ថា៖«រយៈពេល​ជាង​មួយឆ្នាំ​មកនេះ តាមរយៈ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ សហការ​ជាមួយ​អង្គការ ផលិតភាព​អាស៊ី (APO​) ក្រសួង​បាន​សាកល្បង​អនុវត្ត​គម្រោង​ផ្តោត​លើ​ផលិតកម្ម LEAN (LEAN Manufacturing​) ទៅ​លើក្រុមហ៊ុន​គំរូ​ចំនួន ៣ខាង​លើតាមរយៈ​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ខ្លះ និង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​វាស់វែង​របស់​វិធីសាស្ត្រ​ផលិតភាព​នេះ​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន» ។ 

លោក ចម ប្រសិទ្ធ បាន​បន្ថែម​ថា រៀនសូត្រ​ពី​បទពិសោធន៍​ទាំងនេះ ឃើញ​ថា ប្រព័ន្ធ​ផលិតកម្ម LEAN ផ្តោត​លើ​ការ​បង្កើន​សកម្មភាព ផ្តល់​តម្លៃបន្ថែម ជូន​អតិថិជន​របស់​ខ្លួន ហេី​យកា​ត់​បន្ថយ​សកម្មភាព​ពុំ​បាន​ផ្តល់​តម្លៃបន្ថែម​ឲ្យ​នៅ​ទាប​បំផុត ។ លោក​ថា កន្លងមក​សកម្មភាព​ផ្តល់​តម្លៃបន្ថែម ( Value​-Added Activities​) តាម​ក្រុមហ៊ុន​នានា​មាន​មិនបាន៣​%ផង​ទេ ។ ផ្ទុយ​ទៅ​វិ​ញយើង​បាន​ចំណាយ​រហូតដល់៩៧​% លើសកម្មភាព​ដែល​ពុំ​បាន​ផ្តល់​តម្លៃបន្ថែម​ជូន​អតិថិជន នេះ​ជា​ការខាតបង់​យ៉ាងច្រើន​សម្បើម ។

យ៉ាងណា​ម៉ិញ​បើ​សហគ្រាស​យើង​អា​ចប​ង្កើន​សកម្មភាព​ផ្តល់​តម្លៃបន្ថែម​ដល់៥​%ឬ រហូតដល់ ១០​% នោះ​សហ​គ្រា​សយេីង នឹង​ក្លាយជា​សហគ្រាស​ឆ្នើម ។ លោក ចម ប្រសិទ្ធ មាន​ជំនឿ​ថា៖«តាមរយៈ​បទ​បង្ហាញ​លំអិត​របស់​ក្រុមហ៊ុន​គំរូ​ទាំង៣ នា​ថ្ងៃនេះ នឹង​ផ្តល់​ជា​បទពិសោធន៍​ជាក់ស្តែង​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​សហគ្រាស ធន​តូច​និង​មធ្យម​នៅ​កម្ពុ​ជា​យើ​ងរៀន​សូត្រ​តាម ដើម្បី​ឆ្ពោះទៅ​ការ​អភិវឌ្ឍ​ជា​លំ​ដាប់​នរ​ន្ត»៕

កម្ពុជា​ទទួលបានការវិនិយោគមានតម្លៃ ១៥លាន​ដុល្លារ​

ភ្នំ​ពេញៈ គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​ចំនួន ៣ ដែល​មានតម្លៃ​សរុប​ជិត ១៥លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៣ ០០០កន្លែងត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC​)អនុម័ត​នៅដើម​សប្តាហ៍​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន J.A.K Garment Co​., Ltd ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្រោម​ទុន​វិនិយោគ ២,៤លាន​ដុល្លារ អាចប​ង្កើត​ការងារ​បាន ១ ០៥៣កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន Premier Tech Garment (Cambodia​) Co​., Ltd នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ទុន​វិនិយោគ៤,៣លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៧៤៨កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ភួយ ស្រោមពូក និង​ស្រោមខ្នើយ របស់​ក្រុមហ៊ុន Chanco Textiles (Cambodia​) Co​., Ltd​: ស្ថិតនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៨,២លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤២៤កន្លែង។

បើ​តាម CDC កាលពី​ឆ្នាំ២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ៨, ២ពាន់​លាន​ដុល្លារ ថយ​ចុះ ១២ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៩៕

អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Total Cambodge លើ​ការដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​សៀមរាប៖ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Total Cambodge ស្តីពី​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ។​

​ពិធី​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Asif IQBAL នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Total Cambodge ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​។

​ក្នុងឱកាស​នោះ លោកស្រីបណ្ឌិត​សភាចា​រ្យ​ក៏បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន Total Cambodge ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ទៅលើ​សកម្មភាព​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​នាពេល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​។

«ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការទទួលខុសត្រូវ និង​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​ទេសភាព បរិស្ថាន ធម្មជាតិ និង​ប្រាសាទ ក៏ដូចជា​កាត់បន្ថយ​ឧស្ម័ន​ពុល​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ» នេះបើយោងតាមអាជ្ញាធរជាតិអប្សរា​៕

ក្រសួងពាណិជ្ជកម្មអំពាវនាវដល់អ្នកនាំចេញអាចសុំ AHK តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម

ភ្នំពេញៈ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង ក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ឱ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មជាផ្លូវការហើយ។ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១១ ខែមិថុនា ឱ្យដឹងថា អ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់ការនាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុង អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីពេលនេះតទៅ។ក្រសួងបានឱ្យដឹងទៀតថា៖«ចំពោះព័ត៌មានលម្អិតទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មhttps://co.moc.gov.kh/»។លិខិតនេះបានកើតឡើងបន្ទាប់ពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕10People Reached0Engagements-1.7x LowerDistribution ScoreBoost PostLikeCommentShare

Wow! ចាត់ចែងសាច់ប្រាក់បានងាយៗ តាម #ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ជំនាន់ថ្មី

Wow! ចាត់ចែងសាច់ប្រាក់បានងាយៗ តាម #ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ជំនាន់ថ្មី នៅលើទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ផ្ទេរប្រាក់ឆ្លងធនាគារ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ស្កេន QR កូដទូទាត់ថ្លៃទំនិញនិងសេវា ពិនិត្យគណនីបញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ទៅវ៉ាឡេត (wallet) និងមុខងារទំនើបៗជាច្រើន។ ដោនឡូត ប្រាសាក់ម៉ូបាលប៊ែងឃីង៖ bit.ly/3yf1Cv6ព័ត៌មានលម្អិត៖ 023 999 911/ 086 999 911/ 0969 999 911 ឬ ចូលទៅកាន់ https://bit.ly/3bpKkSj>> JOIN ប្រាសាក់ តេលេក្រាម៖ t.me/prasacmfi

ហេងមែន! ប្រើអេស៊ីលីដាម៉ូបាលទទួលបញ្ចុះតម្លៃ ៥% ភ្លាមៗ នៅផ្សារអ៉ីអនភ្នំពេញ និង អ៉ីអនសែនសុខស៊ីធី

កំពុងថាគិតចង់បបួលមិត្តភ័ក្រ្តទៅទិញឥវ៉ាន់នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងអ៉ីអនសែនសុខស៊ីធីផង ស្រាប់តែបើកមើលអេស៊ីលីដាម៉ូបាលឃើញបញ្ចុះតម្លៃ ៥% ភ្លាមៗ រាល់ពេលទូទាត់ថ្លៃទំនិញនៅផ្សារទំនើបរបស់អ៉ីអនភ្នំពេញ និងអ៉ីអនសែនសុខស៊ីធីតាមអេស៊ីលីដាម៉ូបាល។

អីក៏ហេងម្ល៉េះ! សប្បាយចាយ! សប្បាយដើរទិញទៀតហើយមិត្តភក្រ្តយើង! ទៅរកឯណាមាន តោះរួសរាន់ឡើងធ្វើការទូទាត់ជាមួយអេស៊ីលីដាម៉ូបាលភ្លាមទៅ ព្រោះការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតអស់ពីស្តុក។

ACLEDA Bank’s Telegram: JOIN
(https://t.me/acledabankplc) ACLEDA Bank’s Facebook: Follow (https://www.facebook.com/acledabankplc)

ប្រូម៉ូសិនចុះថ្លៃ 50% សម្រាប់គណនីលេខពិសេសពីABA

យើងខ្ញុំនៅបន្តប្រូម៉ូសិនចុះថ្លៃ 50% សម្រាប់គណនីលេខពិសេសរហូតដល់ 30 មិថុនា! ឆ្លៀតឱកាសនេះ មិនបាច់ចាយលុយពេញថ្លៃ បានលេខដែលអ្នកស្រឡាញ់ពេញចិត្ត ហើយបង្ហាញពីបុគ្គលភាពពិសេសរបស់អ្នកបានយ៉ាងឡូយ។ បើក ABA Mobile, ចុចប៊ូតុង បើកគណនីថ្មី, ចុចលេខគណនីពិសេស ហើយស្វែងរកលេខដែលអ្នកពេញចិត្ត នោះអ្នកអាចបើកបានភ្លាមៗពីកម្មវិធី! គ្រប់គ្នា សុទ្ធតែអាចមានលេខពិសេសដោយឡែករបស់ខ្លួន! bit.ly/3bFhjlJ👉 ដោនឡូត ABA Mobile ឥឡូវ៖ onelink.to/abamobileWe extend our 50% off promotion on Special Account Numbers! Until 30 June, take advantage of your favorite number at half price and embrace your uniqueness. Tap Premium Account under the New Account menu of ABA Mobile to find your favorite account number and buy it right in the app. We have a special account number for everyone! bit.ly/3yo896V👉 Download ABA Mobile now: onelink.to/abamobile#ABABank#ABAMobile#ABAPromotions#SpecialAccountNumber

អគ្គនាយដ្ឋានពន្ធដារ​ និង សមាគមពាណិជ្ជកម្មជប៉ុនបន្តសហការលើវិស័យពន្ធដារ

ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ (GDT) និងសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅ កម្ពុជា (Japanese Business Association of Cambodia – JBAC) ប្តេជ្ញានឹងបន្តសហការដើម្បី ធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធ ទំនើបកម្ម ពន្ធដារនៅ កម្ពុជា។

លោកស្រី ប៊ុន នារី អគ្គនាយក រង នៃ អគ្គនាយកដ្ឋានពន្ធដារ នៅ ក្នុង អំឡុង ពេលជួប ប្រជុំ ជា មួយ លោក KAWAIDA Hiromitsu នាយក គណៈ កម្មការ ផ្នែក ពន្ធដារ នៃ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា ព្រម ទាំង តំណាង ពី ស្ថាន ទូត ប្រទេស ជប៉ុន ប្រចាំ នៅ កម្ពុជា នៅ ទីស្នាក់ ការ កណ្តាល នៃ អគ្គនាយកដ្ឋាន ពន្ធដារ កាល ពី ថ្ងៃ ទី ១០ ខែ មិថុនា។
លោក ស្រី បាន ថ្លែង ថា៖ «អគ្គនាយកដ្ឋាន ពន្ធដារ ប្តេជ្ញា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ល្អ ជា មួយ JBAC ព្រម ទាំង ទទួល ស្វាគមន៍ នូវ រាល់ ធាតុ ចូល នានាដើម្បី យក មក ធ្វើ ការ សិក្សា ស្វែង យល់ កែលម្អ និង ខិតខំឱ្យ អស់ ពី លទ្ធភាព ដើម្បី ដោះស្រាយ នូវ រាល់ បញ្ហា ប្រឈម ជូន សមាគម ពាណិជ្ជកម្ម ជប៉ុន ឱ្យ បាន ឆាប់ រហ័ស»។

លោក KAWAIDA Hiromitsu បាន និយាយ ថា ក្នុង នាម គណៈកម្មការផ្នែកពន្ធដារនៃសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា លោកនឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការជំរុញឱ្យពាណិជ្ជករជប៉ុនបំពេញកាតព្វកិច្ចសារពើពន្ធឱ្យ បានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងជាគំរូល្អដល់ពាណិជ្ជករដទៃទៀតដែល កំពុង ប្រកប អាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕