លោក ហ៊ុន សែន លើកឡើងការងារសំខាន់ចំនួន៦ចំណុច ក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២

ភ្នំពេញ÷​ នៅឯកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទាមទារឱ្យមានការអនុវត្តលើការងារសំខាន់ចំនួន៦រួមមាន៖

  • បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។
  •  ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។
  •  ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។
  • ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
  • ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
  • លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែ- ប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ៕

Smart Axiata សហការជាមួយ ADA បង្កើតនូវវិធីសាស្រ្តទីផ្សារថ្មីលើផ្លាតហ្វម REACH MEDIA និងកម្មវិធីស្ដាប់តន្រ្តី PLENG

ភ្នំពេញ÷ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុនផ្ដល់សេវាទិន្នន័យ និងបញ្ញាសិប្បនិមិ្មតធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ថ្ងៃទី ៣១ ឧសភា ២០២១បានប្រកាសសហការគ្នាបង្កើតនូវវិធីសាស្រ្តធ្វើទីផ្សារថ្មីចំនួន ២ ដើម្បីជួយឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនានាអាចខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួន។

ADA Reach គឺជារបៀបធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័តដែលអនុញ្ញាតឲ្យអាជីវកម្មនានាផ្ញើរសារទៅកាន់អតិថិជនជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាពផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធីស្ដាប់តន្រ្តីតាមទូរស័ព្ទធំបំផុតរបស់កម្ពុជាដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។

ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្រ្តធ្វើទីផ្សារដែលភ្ជាប់មកជាមួយនូវការវិភាគទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានារបស់ប្រ៊េនទៅកាន់មនុស្សជាង ៧.៥ លាននាក់ទូទាំងប្រទេសកម្ពុជាដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះសុទ្ធតែប្រើប្រាស់អមជាមួយទិន្នន័យរបស់ប្រព័ន្ធទូរស័ព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជនឲ្យចំគោលដៅ។

ការដាក់ចេញនូវវិធីសាស្រ្តផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះគឺជាការនាំមកនូវអន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ទៅវិញទៅមករវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។

ទ្រង់ទ្រាយរបស់ Rich Media គឺមានរួចជាស្រេចលើប្រព័ន្ធប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ។ ការផ្ញើរសារផ្ទាល់នេះ គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពដែលដាក់ចំគោលដៅអតិថិជនជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ដែលផលិតផល ឬសេវាកម្មនានាចង់ផ្សព្វផ្សាយ។

កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូតចំនួនជាង ៤.៣ លានដង និងមានចំនួនអ្នកប្រើប្រាស់ជាប្រចាំរហូតដល់ជាង ៦០០ ០០០ នាក់នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីផ្សេងៗដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំងផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើនដែលនឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។

អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចំនួនប្រជាជនកម្ពុជាមាន ១៦ លាននាក់ តែចំនួនទូរស័ព្ទចល័តដែលពួកគេប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាពដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មទៅអតិថិជនក្នុងបែបបទថ្មីដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់ និងយល់ដឹងពីទិន្នន័យគឺជាកត្តាគោលនៃវិធីសាស្រ្តផ្សព្វផ្សាយទាំងអស់របស់យើង។ យើងពិតជារំភើបក្នុងការប្រើប្រាស់ការវិភាគប្រព័ន្ធទូរស័ព្ទមកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើងអាចដាក់គោលដៅបានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរកមធ្យោបាយថ្មីៗដើម្បីជួយកសាងភាពជោគជ័យរបស់អតិថិជនយើង។»

លោក Sanjid Hossain នាយកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចម្រៀង ជាពាក្យដែលពេញនិយមជាងគេក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំអាជីវកម្មរបស់លោកអ្នកទៅកាន់អតិថិជនបានកាន់តែច្រើនជាងមុនកម្មវិធីកម្សាន្តដោយប្រើប្រាស់ កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយរបស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព។»

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើងរក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយដែលនឹងដឹកនាំយើងទៅដល់គោលដៅនោះ”៕

គម្រោងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន​៩៨,០៤%​ហើយ

ភ្នំពេញ៖ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះបច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។

ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើ ប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

រកឯណាមាន! អត់ចំណាយប្រាក់ ហើយបានលេខគណនីពិសេសៗ ជាមួយអេស៊ីលីដាម៉ូបាល

ពិសេស​ណាស់​! នៅចាំអីទៀត! បានលេខគណនីពិសេសៗ ដែលខ្លួនចង់បានងាយស្រួលចំណាំ និងរហ័សទាន់ចិត្ត ជាមួយអេស៊ីលីដាម៉ូបាល អតិថិជនដែលចង់បានគណនី​លេខពិសេសៗដែលជាលេខទូរស័ព្ទរបស់ខ្លួនគឺមិនចាំបាច់ចំណាយប្រាក់នោះទេ ដោយគ្រាន់តែធ្វើការទាញយក កម្មវិធីអេស៊ីលីដាម៉ូបាលប្រើប្រាស់លេខទូរសព្ទដៃរបស់លោកអ្នកគឺជាលេខគណនីអេស៊ីលីដាវ៉លឡែត (អេស៊ីលីដាម៉ូបាល)។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ី​លីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ មិនអស់ថ្លៃសេវា ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

ស្វែងយល់​អំពី​ទិដ្ឋភាព​ប្រាសាទ​នាគព័ន្ធ៖ ទេសភាព​វប្បធម៌​នា​សតវត្សរ៍​ទី១២​រំលេច​ជា​ថ្មី​នៅ​សតវត្សរ៍​ទី​២១

ខេត្តសៀមរាប÷ យោងតាមអាជ្ញាធរជាតិអប្សរានៅឆ្នាំ២០០៧ បារាយណ៍ជ័យ​តា​ដាក​(បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញខាងផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។

ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ

ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

  • សាកល្បង​លើក​ទី​១
  • សាកល្បង​លើក​ទី២
  • សាកល្បងលើកទី៣

គួររំឭកថា បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទ​ជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ ៣៦០០ម ទទឹង ៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដល់មនុស្សសត្វ និងទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕

ក្រុមហ៊ុន Coupang ផ្ដល់ប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៤,៧ពាន់ពាន់លានវ៉ុននៅត្រីមាសទី១

ទីក្រុង​សេអ៊ូលៈ Coupangជា​ក្រុ​មហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេសកូរ៉េ​ខាងត្បូង​ បាន​បង្ហាញ​ប្រាក់​ចំណេញ​ ៤,៧​ពាន់ពាន់​លាន​វ៉ុន (​៤,២ពាន់​លាន​ដុល្លារ)​ដែល​បំបែក​កំណត់ត្រា​ ក្នុង​អំឡុងពេល​​ត្រីមាស​ទី១​ឆ្នាំនេះ ដោយ​សារតែ​អាជីវ​កម្ម​បន្ត​​រីក​ចម្រើន​បើ​និយាយ​អំពី​ទំហំ ​ប៉ុន្តែ​ប្រតិបត្តិការ​របស់ខ្លួន​ខាតបង់​ជិត​ពីរដង​ ដោយ​សាររតែ​​ការ​កើន​ឡើង​ការចំណាយ​លើ​ប្រតិបត្តិការ​ និង​រដ្ឋបាល​។​​

យោង​តាម​របាយការណ៍​​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ ប្រាក់​ចំណូល​បាន​កើន​ឡើង​ ៧៤​ភាគរយ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​មុន​ ដែលជា​តួលេខ​លក់​ធំ​ជាងគេ​នៅ​ត្រីមាស​ទី១​ របស់​ខ្លួន​មក​ដល់​ពេលនេះ។​​

ក្រុម​ហ៊ុន​ដែល​ជួញ​ដូរ​នៅលើ​​ផ្សារហ៊ុន​New York Stock Exchange បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ថា៖ «​យើង​បាន​បញ្ចប់​​ត្រីមាស​នេះ​ជាមួយនឹង​អតិថិជន​ដ៏សកម្ម​​ចំនួន​១៦​លាននាក់​ កើន​ឡើង​​២១​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​ឆ្លុះ​បញ្ចាំង​អត្រា​រក្សា​ទុក​អតិថិជន​ខ្ពស់​ និង​ការ​បន្ថែម​អតិថិជន​ថ្មី​ជាច្រើន​ទៀត»។

ការខាត​បង់​ផ្នែក​ប្រតិបត្តិការ​របស់​ខ្លួន​ បានកើន​ឡើង​ដល់​៣៣០​ពាន់​លាន​វ៉ុន (​២៩៥លាន​ដុល្លារ) ​កើន​ឡើង​១៨០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​។​

ក្រុមហ៊ុន​បាន​ពន្យល់​ថា ការកើន​ឡើង​ការ​ចំណាយ​​ផ្នែក​ប្រតិបត្តិការ​ ទូទៅ ​និង​រដ្ឋបាល​ នៅ​ត្រីមាស​ទី១​នេះ​ រួម​មាន​ការ​ចំណាយ​សំណង​ដោយ​ផ្អែក​លើ​សមធម៌​សរុប​ចំនួន​៨៧​លាន​ដុល្លារ ​មួយ​ផ្នែក​ដោយ​សារតែ​ការ​ចំណាយ​៦៦លាន​ដុល្លារ​ ដែល​ជាប់ទាក់​ទង​នឹង​ការចំណាយ​ពាន​រង្វាន់​សម​ធម៌​ ស្រប​ជាមួយ​នឹង​​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​កាល​ពីដើម​ឆ្នាំនេះ​។

ក្រុមហ៊ុន Coupang​បាន​មើល​ឃើញ​ការលក់​របស់ខ្លួន​កើនឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ពីរបីឆ្នាំ​ចុងក្រោយ​នេះ។ តួលេខ​នេះ​បាន​កើន​ឡើង​ដល់​២,៦​ពាន់ពាន់​លាន​វ៉ុន​កាល​ពី​ឆ្នាំ​២០១៧ ​និង​៤,៣​ពាន់ពាន់​លានវ៉ុន​កាល​ពី​ឆ្នាំ​២០១៨​ មុនពេល​វា​បាន​កើន​ឡើង​ដល់​​៧,១​ពាន់ពាន់​លានវ៉ុន​កាល​ពីឆ្នាំ​២០១៩ ​និង​១៣,​៩ពាន់​ពាន់​លានវ៉ុន​​កាល​ពីឆ្នាំ២០២០​៕

ទិដ្ឋភាព​ផ្លូវ​វង់​ធំ​អម​ដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល​ក្នុង​រមណីយដ្ឋាន​អង្គរ

ទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សាក្រោមការខិតខំប្រឹងប្រែងរបស់​អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំរហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។

ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវលាយឡំដោយសម្លេងសត្វយំពិរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ផងដែរ៕​ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា