កោះព្រហ្មចារី ជាទីស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរណ៍

(ក្រចេះ)៖ កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ២០ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។

ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមទីប្រជុំកោះនេះ គឺផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ។ ការធ្វើដំណើរទៅកាន់សហគមន៍នេះ គឺខុសពីការទៅទស្សនានៅទីទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។ ទៅដល់សហគមន៍ ភ្ញៀវទេសចរអាចសម្រាក និងទទួលទានអាហារនៅផ្ទះស្នាក់ (Home Stay) របស់ប្រជាសហគមន៍មួយពេលសិន មុនបន្តដំណើរតាមកាណូតឆ្ពោះទៅប្រជុំកោះនៅក្នុងក្ដីសុបិន្ត។

រំលេចឆោមឆើតកណ្ដាលជលសា កោះព្រហ្មចារីប្រៀបដូចវិមានទេសចរណ៍អណ្ដែតលើផ្ទៃគង្គាយ៉ាងស្រស់ត្រកាល។ ឆ្នេរខ្សាច់សក្បុសប៉ប្រះមាត់ទឹក ជាទីស័ក្តិសមបំផុតសម្រាប់​​ការបោះតង់សម្រាកនៅពេលរាត្រី។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរអាចគយគន់សម្រស់ជលធារានាពេលព្រះសូរិយារៀបអស្តង្គត និងទទួលទានអាហារពេលល្ងាចដែលប្រជាសហគមន៍រៀបចំជូន៕

តើលោកអ្នកចង់ទៅកម្សាន្តនៅរមណីយដ្ឋានបែបធម្មជាតិមែនទេ?

«រមណីយដ្ឋានបឹងឈូកបន្ទាយស្រី» ត្រកាលស្រស់ថ្មី គួរឱ្យចង់គយគន់ និងទៅលេងកម្សាន្ត ហើយបានដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពជើងភ្នំគូលែននាមាត់បឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។

សម្រាប់អ្នកមិនទាន់ស្គាល់”បឹងឈូក”នៅឡើយ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ និងស្វែងរកតាមរយៈទីតាំង Google Map ខាងក្រោមបាន។

#សហគមន៍ទេសចរណ៍បឹងឈូក | #ទៅលេងបន្ទាយស្រី

ទីតាំង: ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ផ្លូវចូលទល់មុខវត្តបន្ទាយស្រី ចំងាយ២គីឡូម៉ែត្រ)

Google Map: https://goo.gl/maps/HsogEuM73oUKMXWy5

លេខទំនាក់ទំនង: 099 507 785

សៀវ​ភៅ «កេរ្តិ៍​ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ឬ The Taste of Angkor» ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​សៀវ​ភៅ​មុខម្ហូប​លំដាប់​ពិភពលោក

ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស ដោយសហការជាមួយ Gourmand World Cookbook Awards មានកិត្តិយសនាំយកសៀវ​ភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវ​ភៅ​មុខម្ហូបលំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នាទីក្រុង Björkborn ប្រទេស​ស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១។

សៀវភៅ «The Taste of Angkor» ដែលជាស្នាដៃសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមាន​ប្រសាសន៍ថា «… សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឱ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់នៅទូទាំងពិភពលោកផងដែរ។

នៅក្នុងរូបថតនេះ លោក Pelle Aorelius ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន៥០០ក្បាល មកពីប្រទេសចំនួន៥០ នៅលើពិភពលោក កំពុងកាន់សៀវភៅ «The Taste of Angkor» ដោយឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត៕

In the upcoming 25th Gourmand Awards, Royal Embassy of Cambodia in Paris collaborated with Gourmand World Cookbook Awards will honourably present “The Taste of Angkor” in the World Cookbook Exhibition at Mr. Alfred Nobel’s residence in Björkborn, Sweden from 17th June to 21st October 2021.

“The Taste of Angkor”, a masterpiece prepared by the Ministry of Foreign Affairs and International Cooperation of Cambodia, was remarked by His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of Cambodia that, “…this cookbook turns the thousand-year-old Khmer tradition into practical recipes to demystify our most favorite dishes. It also reveals the wealth of Cambodian culinary heritage which is worth sharing with friends all over the world….”

In this photo, Mr. Pelle Aorelius, the organiser of the World 500 Best Cookbook Exhibition from 50 countries worldwide, is standing next to Mr. Alfred Nobel’s statue with “The Taste of Angkor” in his hands.

NBC ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តអនុគ្រោះដល់អតិថិជន

ដោយ÷ វីរះ យុទ្ធ

ភ្នំពេញ÷ ធនាគារជាតិនៃកម្ពុយជា(NBC) បានបន្តដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី៣ក្នុងជួយសម្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីជាការបើកលទ្ធភាពបន្ថែមដល់ស្ថាប័នទាំងអស់បញ្ចេញប្រាក់កម្ចីចូលក្នុងចរន្តសេដ្ឋកិច្ចក្នុងអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩។

នបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានសម្រេចកាលពីថ្ងៃ ២១ ខែឧសភា ដែលចេញនៅថ្ងៃនេះ÷«ធនាគារជាតិនៃកម្ពុយជា(NBC) សូមជម្រាបជូនសាធារណ ជនទូទៅ និងភាគីពាក់ព័ន្ធជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩»។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ ធនាគារ ជាតិនៃកម្ពុជាសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជារក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី, អនុញ្ញាតឲ្យគ្រឹះស្ថានធនាការ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតរដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

NBC បញ្ជាក់ថា៖ «ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និង បន្តលើកទឹក ចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»៕

កម្មង់​ទិញ​ទំនិញ-សេវា​ផ្សេងៗ​តាម​អេស៊ីលីដាម៉ូបាល (Acleda Mobil)

ចេះតែឆ្ងល់ហេតុអីកម្មង់ទិញទំនិញ-សេវាផ្សេងៗអ្នកលក់ចេះតែសួរវេរលុយតាមនេះតាមនោះរហូត។ ខ្ញុំឆ្លើយថាហេតុអីមិនព្រមទូរទាត់ជាមួយអេស៊ីលីដាម៉បាល(Acleda Mobil) ទៅ គឺថាទាំងអតិថិជននិងអ្នកលក់មិនចាំបាច់ខ្វល់ខ្វាយរឿងលំបាកក្នុងការវេរប្រាក់ទៅមកទៅកាន់គ្រឹះស្ថានហិរញវត្ថុផ្សេងៗបានដោយងាយ រហ័ស និងមិនចំណាយពេលសួរនាំច្រើននាំតែខាតពេល។

មិនមែនខ្ញុំចង់អួតពីអេស៊ីលីដាម៉ូបាលនោះទេ ដោយសារអេស៊ីលីដាម៉ូបាល បានភ្ជាប់ជាមួយប្រព័ន្ធបាគងគឺមានមុខងារនិងសេវាកម្មជាច្រើនសម្រាប់អតិថិជនទាំងអ្នកលក់និងអ្នកទិញអាចធ្វើការទូទាត់វេរប្រាក់ទៅវិញទៅមកបានយ៉ាងទូលំទូលាយទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុនានាដោយមិនចាំបាច់មានគណនីនៅគ្រឹះស្ថានទាំងនោះឡើយ។

ហេតុដូច្នេះហើយ បានជាខ្ញុំលើកទឹកចិត្តទាំងអ្នកលក់និងអ្នកទិញ ទាញយកអេស៊ីលីដាម៉ូបាលមកប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់ទំនិញនិងសេវាកម្មផ្សេងៗព្រោះគឺវាផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ជាពិសេសគឺសម្រាប់អ្នកទិញវិញទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។

អញ្ចឹងសម្រាប់ទាំងអ្នកលក់និងអ្នកទិញមិនចង់ខាតពេលនិងខ្វល់ខ្វាយរឿងទូទាត់ទៀតឡើយចាប់ពីពេលនេះទៅ ឆាប់ទាញយកអេស៊ីលីដាម៉ូបាលអ៊ែប (Acleda Mobile) ដោយគ្រាន់តែចូលទាញយកកម្មវិធី Play Store ក្នុងទូរស័ព្ទដៃរបស់លោកអ្នកទាំង IOS និង Android។

ប្រសិនបើលោកអ្នកមានចម្ងល់សូមទំនងទំនង៖ phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣

emailinquiry@acledabank.com.kh

មជ្ឈមណ្ឌលប្រឹក្សាពាណិជ្ជកម្មកម្ពុជាត្រូវបានបើកសម្ភោធជាផ្លូវការនៅទីក្រុងបាងកក

ដោយ៖ វីរះ យុទ្ធ

ទីក្រុងបាងកក៖ កម្ពុជាបានដាក់អោយដំណើការជាផ្លូវការនូវមជ្ឈមណ្ឌលប្រឹក្សាពាណិជ្ជកម្មកម្ពុជា (CBC) កាលពីថ្ងៃទី២០ ខែ ឧសភា នៅទីក្រុងបាងកក ដើម្បីបម្រើជាមជ្ឈមណ្ឌលច្រក ចេញ ចូលតែមួយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជម្ម និងការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងថៃ និងដើម្បីអនុវត្ត «យុទ្ធសាស្ដ្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» របស់ខ្លួន។

លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់កម្ពុជាប្រចាំនៅទីក្រុងបាងកក បានឲ្យដឹងនៅក្នុងមហាសនិ្នបាតលើកដំបូងតាមអនឡាញនៃការដាក់ឲ្យដំណើរការ CBC នៅក្នុងប្រទេសថៃ ស្ថានទូតលោកប្រចាំទីក្រុងបាងកក តែងតែចូលរួមក្នុងសហគមន៍ពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច លើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញក្រុមវិនិយោគិនបរទេស។

លោកលើកឡើងថា៖ « CBC មានគោលបំណងក្នុងការក្លាយជាសេវាច្រកចេញចូលតែមួយសម្រាប់ក្រុមហ៊ុន ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា។ ប៉ុន្តែបេសកកម្មរបស់យើងក៏ជាការដឹកនាំអ្វីដែលធ្វើឲ្យពួកយើងធ្វើឲ្យមានជាពិសេសនៅក្នុងប្រទេសថៃ និងផលិតផលថៃ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះជាមួយគ្នានេះនៅពេលយើងរួមកម្លាំងទាំងអស់របស់យើងជាដៃគូ យើងនឹងកាន់តែខ្លាំងដើម្បីប្រឈមនឹងសាកលភាវូបនីយកម្មនេះ»។

យោងតាមលោក អ៊ូក សោភណ្ឌ ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសវិនិយោគិនធំជាងទី៩នៅក្នុងប្រទេសកម្ពុជា ដែលស្រូបយកប្រហែល១ពាន់លានដុល្លារ នៅចន្លោះឆ្នាំ១៩៩៤ និងចុងត្រីមាសទី៣ឆ្នាំ២០១៧។

យោងតាមក្រសួងពាណិជ្ជកម្មថៃទាក់ទងនឹងពាណិជ្ជកម្ម កម្ពុជា និងថៃ សម្រេចបាន៧,២៣៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្លាក់ចុះ២៣,១៧ភាគរយធៀបនឹងឆ្នាំ២០១៩ ភាគច្រើនដោយសារតែសេដ្ឋកិច្ចរំខានដោយសារតែការរីករាលដាលជំងឺកូវីដ១៩៕

 

កាន់តែពិសេសជាមួយការបង់ប្រាក់ សំណងឥណទានតាមអេស៊ីលីដា ម៉ូបាលទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ

ភ្នំពេញ÷ ដើម្បីជួយសម្រួលដល់អតិថិជនឲ្យមានភាពងាយស្រួល រហ័ស និងចំណេញពេលវេលាក្នុងការបង់ប្រាក់សំណងឥណទាន ជាមួយអេស៊ីលីដាម៉ូបាលរបស់ធនាការអេស៊ីលីដា គឺអតិថិជនអាចធ្វើការបង់ប្រាក់សំណងឥណទានដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុនានាបានយ៉ាងច្រើនដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរនិងរង់ចាំមកបង់ដល់ទីកន្លែងនោះទេ។

សម្រាប់ការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីធ្វើប្រតិបត្តិការបង់ប្រាក់ឥណទានទៅគ្រឹះស្ថានហិរញ្ញវត្ថុនានា ដោយគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើពាក្យ «ផ្ទេរប្រាក/Transfer» រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណនីបាគង/To Local Bank & Bakong» បន្ទាប់មក ជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលត្រូវផ្ទេរទៅ បញ្ជូលលេខ គណនីគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវទទួលប្រាក់ បញ្ជូលចំនួនទឹកប្រាក់ ជ្រើសរើសគោល បំណងរួចចុចបញ្ជូនជាការស្រេច។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣

emailinquiry@acledabank.com.kh

ចិនប្តេជ្ញាជួយកសិផលកម្ពុជាកាន់តែច្រើនចូលទីផ្សារខ្លួន

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែឧសភាថា ប្រទេសចិនបានចាត់វិធានការពិសេសដើម្បីជួយសម្រួលដល់ការនាំចូលស្វាយស្រស់ដែលមានគុណភាពពីប្រទេសកម្ពុជាទៅទីផ្សារចិន និងរំពឹងថា ស្វាយស្រស់ចំនួន ១០០ ០០០តោននឹងចូលទៅទីផ្សារចិនក្នុងឆ្នាំនេះ។

លោកស្រី Hua Chunying បានឆ្លើយតបនឹងសំណួររបស់កាសែត Beijing Youth Daily ថា តាមពិតនាយកដ្ឋានជាប់ពាក់ព័ន្ធបានជម្នះបញ្ហាប្រឈមជាច្រើនដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងអាចឆ្លងកាត់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង ផ្នែកផលិតផលកសិកម្ម តាមរយៈមធ្យោបាយនវានុវត្តន៍នៃការត្រួតពិនិត្យដាច់ដោយឡែកតាមរយៈវីដេអូខនហ្វ្រិន។

កិច្ចសហប្រតិបត្តិការនេះមិនគ្រាន់តែជួយសម្រេចបានតាមតម្រូវការអតិថិជនចិនតាមរយៈការបន្ថែមជម្រើសដល់ទីផ្សារផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករកម្ពុជាក្នុងការរកប្រាក់ចំណូលបន្ថែម និងជួយពួកគេជម្នះពេលវេលាដ៏ពិបាកដោយសារជំងឺកូវីដ១៩។

លោកស្រីថ្លែងថា៖ «ព័ត៌មាននេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងស្វាគមន៍ដោយកក់ក្ដៅពីវិស័យទាំងអស់នៅប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះគឺលើសពីគ្រាន់តែស្វាយទៅទៀត។ វាបង្ហាញពីមិត្តភាពជាបងប្អូនរវាងប្រទេសយើងទាំងពីរ»។

លោកស្រីលើកឡើងថា៖ «ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជាបានចែករំលែកសុវត្ថិភាព និងការពិបាក ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្ដែងកាន់តែស៊ីជម្រៅជាបន្តនៅក្នុងវិស័យនានា ដែលរួមទាំងផលិតកម្មកសិកម្ម ដើម្បីនាំយកអត្ថប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនរបស់ប្រទេសទាំងពីរ»។

ការនាំចេញជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលគយចិន កាលពីថ្ងៃទី២៦ខែមេសា បានអនុម័តជាផ្លូវការនូវបញ្ជីចម្ការស្វាយ និងរោងចក្រវេចខ្ចប់ចំនួន៣៧ ដើម្បីនាំចេញស្វាយស្រស់ទៅប្រទេសចិន។

ស្ថិតិក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញស្វាយស្រស់១៤២ ៥៥៦ តោននៅរយៈពេល៤ខែដំបូងឆ្នាំ២០២១ កើនឡើង២៣៩,១៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

គិតត្រឹមឆ្នាំ២០២០ ស្វាយត្រូវបានដាំដុះលើផ្ទៃដី ១៣០ ០០០ហិកតានៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមនោះ ៩១ ១០៤ ហិកតា (៧០,០៨ភាគរយ) កំពុងប្រមូលផល។ ទិន្នផលជាមធ្យមជាង ១,៣៨លានតោនក្នុងមួយរដូវ៕

រួសរាន់ឡើងកុំឲ្យឱកាសប្រូម៉ូសិនពិសេសពីការប្រើប្រាស់អេស៊ីលីដា​ម៉ូបាលកន្លងផុតឲ្យសោះ

ដោយ៖ វីរះ បុត្រ

ភ្នំពេញ៖ កម្មវិធីប្រូម៉ូសិនពិសេសពីធនាគារអេស៊ីលីដាសម្រាប់អតិថិជន និងសាធារណ:ជនដើម្បីទទួលបាននូវ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារភ្លាមៗពីការប្រើប្រាស់នូវសេវាផ្សេងៗរបស់ អេស៊ីលីដាម៉ូបាលក្នុងឪកាសប្រូម៉ូសិនពិសេសដែលនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ជាមួយអេស៊ីលីដាម៉ូបាលដែលជាអេបប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ មានអតិថិជនគាំទ្រប្រើប្រាស់ជិត១លាននាក់នឹងនៅបន្តជូផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដាម៉ូបាលច្រើនប្រតិបតិ្តការ ដូចជា ៖ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយ​បត្រ ស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារ ។

លក្ខខណ្ឌងាយៗ សម្រាប់អតិថិជនដោយគ្រាន់តែធ្វើប្រតិបត្តិការដោយគិតយ៉ាងតិច ១ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៣០ប្រតិបត្តិការ ហើយមានទំហំទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ១ដុល្លារ ក្នុងប្រតិបត្តិការ (បូកសរុបបញ្ចូលគ្នា) នឹងទទួលបានទឹកប្រាក់៣០ដុល្លារ (សម្រាប់អតិថិជន៥០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ) និង ២ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៦០ ប្រតិបត្តិការ និងទទួលបានត្រឡប់មកវិញនូវទឹកប្រាក់ រហូទៅដល់ ៥០ដុល្លារ (សម្រាប់២០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ)។

ប្រញាប់ឡើងកុំបណ្តោយទុកឲ្យឪកាសដ៏ពិសេសនេះរំលងផុតទៅ អតិថិជនប្រើកម្មវិធីអេស៊ីលីដាកាន់តែច្រើន ទទួលបានប្រាក់ត្ឡប់មកវិញកាន់តែច្រើន ដោយសារកម្មវិធីប្រូម៉ូសិនពិសេសនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ៕

 

 

កម្ពុជានឹងបង្កើតក្រុមការងារដើម្បីដោះស្រាករណី YouTube ផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ

ដោយ÷វីរះ យុទ្ធ

ភ្នំពេញៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័សជុំវិញបណ្តាញសង្គម YouTube ដែលប្រតិបតិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google បានសម្រេចផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសនៅប្រទេសកម្ពុជា រួមទាំង បណ្តាប្រទេស ៩០ ផ្សេងទៀតនៅជុំវិញពិភពលោក កាលពីថ្មីនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឲ្យដឹងថា YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ“កម្មវិធីភាពជាដៃគូ” (YouTube Partner Program)នៅក្នុងប្រទេសដែលជាដៃគូទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀថា ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន“កម្មវិធីភាពជាដៃគូ”។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «តាមការពិនិត្យជាបឋមរបស់ អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើនក្នុងការទទួលបាន“កម្មវិធី ភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ»។

សេចកត្តីប្រកាសព័ត៌មានបន្ថែមថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះបានធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ប៉ុន្តែអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ក្រសួងសូមលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស»៕