សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ភ្នំពេញ ៖សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ យោង​តាម​ការព្យាករ​ចុងក្រោយរបស់ធនាគារពិភពលោក។ របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណង​ជើងWeathering the Oil Price Shockដែលចេញផ្សាយដោយធនាគារ​ពិភពលោក​ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិង​ការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពី​ការធ្លាក់ចុះ​ក្នុង​សម័យ​មានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា​ដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយ​ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំ​ណើន មានផ្នែក​កាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិង​ស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្ម​ផលិតថ្មីៗ ដូចជា​ផ្នែក​ផលិតបរិក្ខារអគ្គិសនី និង​គ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញ​ទៅសហរដ្ឋអាមរិក​ក៏កំពុងតែស្ទុះឡើងវិញដែរ។

ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែ​ការស្រុត​ចុះនូវ​តម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។

ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់​ត្រូវបន្តធ្វើការ​ចំណាយ​ទៅ​លើ​កម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។”លោកស្រីពោលបន្ថែមទៀតថា៖“ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀង​អាហារ​លើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀត​ទៅលើជន​ក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រ​ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់​ក្នុងការ​ជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់​ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”

នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ​អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិ​យោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់​សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។

អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្ត​របស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈ​កិច្ចសម្រួល​ពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។

ក្នុងរបាយការណ៍នេះក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រ​វាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក(Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើន​សមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម​របស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួស​ពីតម្រូវការឲ្យ​មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទៅទៀត។

ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើល​​ប្រសិទ្ធភាព​របស់ច្រកទ្វារ​និងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ, ពង្រីក​ “កម្មវិធីពាណិជ្ជករឆ្នើម”(“Best Trader scheme”)ឲ្យបាន​ទូលំទូលាយ​ទៅក្នុងផ្នែក​ឡូហ្ស៊ីស្ទិក, រៀបចំផែនការធុរកិច្ច​រយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក, និង​ការបង្កើត​កម្មវិធី “ឃ្លាំមើលតាមផ្លូវ”(“ROADWATCH”)ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និង​ពលរដ្ឋ​រាយការណ៍​អំពីសកម្ម​ភាព​មិនប្រក្រតីនានា។ ការធ្វើកំណែទម្រង់ទាំងនេះ​ចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និង​ភ្នាក់ងារ​នាំមុខ​មួយរបស់រដ្ឋាភិបាលសម្រាប់ពិនិត្យមើលទូទៅពី​លើ​ការ​អភិវឌ្ឍ​នៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និង​នៅតាម​ច្រកទ្វារពាណិជ្ជកម្ម៕

 

កាន់តែពិសេស! លោកអ្នកអាចទទួលប្រាក់ ដែលផ្ទេរពីក្រៅប្រទេសនៅជុំវិញពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមរយៈប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា

ភ្នំពេញ ៖ កំពុងព្រួយបារម្ភរឿងទទួលប្រាក់ពីក្រៅប្រទេសអស់ថ្លៃសេវាមែន ? កុំបារម្ភពេលនេះលែងត្រូវខ្វល់ខ្វាយទៀតហើយ អ៊ីចឹងតោះ ! មកដឹងថាតើ ធនាគារ អេស៊ីលីដា មានអ្វីថ្មីសម្រាប់អតិថិជនទាំងអស់គ្នា ! ។

ពិតជាមាន ! ហើយកាន់តែពិសេស លោកអ្នកអាចទទួលប្រាក់ ដែលផ្ទេរពីក្រៅប្រទេសនៅជុំវិញពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមរយៈប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវានោះទេ !  ។

ទទួលប្រាក់ដោយមានសុវត្ថិភាព ហើយទទួលប្រាក់កាន់តែរហ័ស និងទាន់ពេលវេលា កាត់បន្ថយហានិភ័យ​ក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន និងមានលក្ខណៈងាយស្រួល គ្មានតម្រូវការឯកសារច្រើន ! ទាំងអស់នេះ គឺបង្ហាញថា ធនាគារ អេស៊ីលីដា បានយកចិត្តទុកចិត្តចំពោះអតិថិជនរបស់ខ្លួន ជាពិសេសលោកអ្នក​ដែលមាន​តម្រូវការចំបាច់ទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស ។

Print

សូមបញ្ជាក់ផងដែរថា ការផ្តល់ជូននេះមានរហូតដល់ដំណាច់ឆ្នាំ 2022 នេះ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។ ធនាគារ អេស៊ីលីដា ជាប្រជាធនាគារ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អ្វីថ្មីៗ ជាពិសេសសេ​វានានាកាន់តែ​ងាយស្រួល ជូនអតិថិជន ដើម្បីបំពេញតម្រួវការឱ្យស្របតាមសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត ៕

កម្ពុជាពន្យាពេលការបោះផ្សាយមូលបត្ររដ្ឋ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ផែនការបោះផ្សាយមូលបត្ររដ្ឋក្នុង​ទឹកប្រាក់​ប្រមាណ៣០០លានដុល្លារអាមេរិកនៅចុងខែមិថុនានេះ មិនទាន់អាចធ្វើទៅបានឡើយដោយសារនៅ​មាន​លក្ខខណ្ឌបច្ចេកទេសមួយចំនួនមិនទាន់បានបញ្ចប់។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Investing Cambodia  ថា នាពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួងកំពុងធ្វើការមួយចំនួនដែល​នៅសេសសល់មុន​នឹងឈានទៅដល់ការបោះផ្សាយជាផ្លូវការ។

លោកថា៖««ក្រសួងកំពុងធ្វើការវិភាគនិងត្រួតពិនិត្យក្នុងកម្រិតបច្ចេកទេស សំដៅធ្វើយ៉ាងណាងបញ្ចប់កិច្ចការ​ទាំង​នោះ​ជាមុនសិន ដើម្បីចាប់ផ្តើមផ្សាយ»។ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់លាស់ថាតើនឹងទាមទារ​ពេលវេលាប៉ុណ្ណានោះទេ ហើយថ្ងៃបោះផ្សាយជាផ្លូវការក៏ពុំទាន់បានកំណត់ច្បាស់លាស់ដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូល​បត្រ​កម្ពុជា​«​មួយ​ទសវត្សរ៍​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ»​ កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ថា រាជ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ចាប់​ផ្ដើម​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​ក្នុង​ឆ្នាំ​២០២២ នេះ​ដើម្បី​បង្កើត​នូវ​ប្រភព​ហិរញ្ញប្ប​ទាន​មួយ​ថ្មី​សម្រាប់​ការ​កៀរគរ​ទុន​របស់​រដ្ឋ​ក៏​ដូច​ជា​ដើម្បី​បង្កើត​ឧបករណ៍​​ហិរញ្ញ​វត្ថុ​ថ្មី​សម្រាប់​វិនិយោ​គិន​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ជា​ពិសេស​វិនិយោគិន​ស្ថាប័ន រួម​មាន​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់​រង,មូលនិធិ​សោធ​និវត្តន៍,មូល​និធិ​សន្តិសុខ​សង្គម​ជាដើម។

លោក​បាន​ថ្លែង​ថា៖​«​ឧបករណ៍​ហិរញ្ញ​វត្ថុ​ថ្មី​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ពេញ​និយម​សម្រាប់​ការ​ជួញ​ដូរ​នៅ​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា និង​ផ្ដល់​នូវ​ទិន្នន័យ Benchmark សម្រាប់​ការ​ជួញដូរ​មូល​បត្រ​សាជីវ​កម្ម និង​ការ​វិភាគ​​ហិរញ្ញ​វត្ថុ​នានា​ដូច​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដែល​មាន​វិស័យ​មូល​បត្រ​រីក​ចម្រើន​»៕

 

នៅរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅនឹងត្រូវកែលម្អរសោភ័ណ្ឌភាពឡើងវិញដើម្បីផ្តល់សេវា និងភាពទាក់ទាញភ្ញៀវទេសចរ

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រីបាន ស្រីមុំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ អមដំណើរដោយ ក្រុមការងារបាន ពិនិត្យ​មើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែររួចរាល់ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវា និងភាពទាក់ទាញ សម្រាប់ ភ្ញៀវ ទេសចរណ៍ជាតិ+អន្តរជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ដែលជាកត្តាជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។

បើយោងតាមព័ត៌មានពីមន្ទីរព័ត៌មានខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺបានខិតខំ​ប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាង​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យមាន​ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍ តំបន់ រម្មណីយដ្ឋាន ទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរ ជាតិ មកកំសាន្ត ក្នុង ខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកស្រីអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកស្រី បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។

ឱកាសនោះផងដែរ លោកស្រីបាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។

រម្មណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ៕

 

ផ្លូវជាតិ​លេខ​១០នឹង​ដើរតួនាទីសំខាន់ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ

កោះកុង​៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​- វាល​វែង​-​អូរ​សោម ដល់​កោះកុង នឹង​រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម  និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង​។

រហូត​មក​ទល់​នឹង​ពេល​នេះ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ដែល​មាន​ប្រវែង​១៩៧,៣៦ គីឡូម៉ែត្រ សម្រេច​បាន​៦៤,៣៣ %​ហើយ ដោយនៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ លោក ស៊ុន ចាន់​ថុ​ល បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ ទីតាំង​ស្ពាន​មួយ​កន្លែង​មាន​កម្ពស់​រហូត​ដល់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ជា​ស្ពាន​ខ្ពស់ ជាង​ស្ពាន​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

គម្រោង​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់ ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វា​ង​ចូ​វ វ៉ា​ន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។

លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​ថា ផ្លូវ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម  និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង​។

ផ្លូវ​នេះ​លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាច​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ ជា​ច្រើន ជា​ពិសេស​ព្រៃឈើ​ក្រាស់​ៗ​យ៉ាង​ស្រស់​ស្អាត​។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន​១៩៧,៣៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាល​វែង​-​អូរ​សោម ដល់​កោះកុង សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) សាងសង់​ស្ពាន ចំនួន​២៣ កន្លែង ប្រវែង​១៧២១,៤៦​ម៉ែត្រ​ដែល​ក្នុង​នោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ​ដែល​មាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផង​ដែរ​៕

 

 

ផ្លូវ​រថភ្លើង​ក្រោម​ដី ឬ ផ្លូវ​រថភ្លើង​លើ​អាកាសនឹងលេចរូបរាងឡើងនៅ​រាជធានី​ភ្នំពេញឆាប់ៗ

ភ្នំពេញ​៖ កម្ពុជា កំពុង​សិក្សាជា​បឋម  លើ​ការ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail) ដើម្បី​ជា​ជម្រើស ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី ២៤ ខែមិថុនា​ឆ្នាំ ២០២២ លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី លទ្ធផល​សិក្សា​បឋម លើ​ការ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail) ជា​ជម្រើស នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) តំណាង​ក្រុមហ៊ុន​គមនាគមន៍ និង​សំណង់​ចិន (CCCC) និង​មន្ត្រី​បច្ចេកទេស​មក​ពី​អង្គភាព​ពាក់ព័ន្ធ​។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា  គម្រោង​សិក្សា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នេះ អាច​នឹង​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​ក្រុង ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ក្រុមការងារ​ពាក់ព័ន្ធ កំពុង​សិក្សា​ជាបឋម ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើការ​ពិនិត្យ​សម្រេច​ជ្រើស រើស​យក​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ណាមួយ​ដែល​សម​ស្រប និង​អាច​ទទួលយក​បាន សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើត​មាន​នា​ពេល បច្ចុប្បន្ន​នេះ​។

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​អ្នកជំនាញ​ឯកទេស ក្រុមហ៊ុន ដែល​បាន​សិក្សា ទៅ​លើ​លទ្ធភាព​សាងសង់ បណ្តាញ ផ្លូវ​រថភ្លើង ដែល​បាន​គ្រោង​ត​ភ្ជាប់​ស្ទើរ​គ្រប់​ទីតាំង ជា​ពិសេស​លើ​តំបន់​ដែល​មាន​ដង់ស៊ីតេ​ប្រជាជន ខ្ពស់ នៃ​រាជធានី​ភ្នំពេញ រួច​មក​អង្គប្រជុំ​បាន​ពិភាក្សា​លម្អិត​បន្ថែម​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ជាបឋម នេះ​។

ក្រុមហ៊ុន​បាន​សិក្សា​ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃ​ការ​ប្រៀបធៀប​តម្លៃ​ឯក​តា​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ​ផ្លូវ​រថភ្លើង​លើ​អាកាស​(Monorail) រយៈពេល​នៃ​ការ​សាងសង់ តម្លៃ​ប្រតិបត្តិការ និង​ចំណាយ​លើ​ការ​ថែទាំ ជាដើម​… ។​ល​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ធ្វើការ​សិក្សា​ឱ្យ​បាន ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​ចំណុច​ដែល​នៅ​ខ្វះចន្លោះ​មួយ​ចំនួន​ទៀត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​កម្ពុជា​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​៕

 

បណ្តាប្រទេសនានាលើពិភពលោកត្រូវលើកកម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​​​ប្រកបដោយ​ចីរភាព

ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​មានការ​លើកកម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​។

លោកនាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍ «BRICS Plus» ដែល​រៀបចំ​នៅ​ក្រុង​ប៉េ​កាំ​ង តាម​ប្រព័ន្ធ​អន​ទ្បា​ញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២២​នេះ ជា​កិច្ច​សន្ទនា​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្ដី​ពី​ការ​អភិវឌ្ឍ​សកល ក្រោម​មូលបទ «​លើកកម្ពស់​ភាព​ជា​ដៃគូ​អភិវឌ្ឍ​សកល សម្រាប់​យុគ្គសម័យ​ថ្មី ដើម្បី​រួម​គ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព » ។

លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ស្ថិត​នៅ​ក្នុង​បរិការណ៍​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ស្រាកស្រាន្ត និង​ការ​ខិតខំ​ស្តារ​សេដ្ឋកិច្ច​សកលលោក​ជា​អាទិភាព​ចំពោះ​មុខ​, ប្រ៊ី​ក​(BRICS) ដែល​ជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង ប្រកបដោយ​សក្តានុពល មាន​តួនាទី​កាន់តែ​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង និង​ពង្រីក​ចលនា​ការ​នៃ​សកម្មភាព​សេដ្ឋកិច្ច​សកលលោក​ឱ្យ​ត្រលប់​ទៅ​រក​កំណើន​នៃ​សក្តានុពល ដើម្បី​ព​ន្លឿ​ន​នៅ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

លោក​បាន​បន្ត​ថា កិច្ច​សហប្រតិបត្តិការ ប្រ៊ី​ក បូក (BRICS Plus) ជា​កាលានុវត្តភាព​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ ក្នុង​ការ​បង្កើត​វេទិកា​សម្រាប់​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​អាទិភាព​សំខាន់​ៗ ដើម្បី​បង្កើត​ឱកាស​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​ការ​ធានា​សន្តិសុខ​ស្បៀង និង​ថាមពល​ជាដើម​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖« យើង​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហរ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ព​ហ​ហុ​ភាគី និង​ពង្រឹង​ពហុភាគី​និយម ជា​ពិសេស​លើ​ការ​កម្ពស់​ការ​បើកចំហរ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដូច​ជា​ស្បៀងអាហារ ថ្នាំពេទ្យ និង​ថាមពល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​»​។

លោក​ក៏​បាន​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន ការ​ធ្វើ​បដិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ជា​ប្រភព​កំណើន​ថ្មី ជា​ពិសេស​ជួយ​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​ទាប ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​៕

 

 

កាន់តែពិសេសជាមួយ មុខងារថ្មីរបស់អេស៊ីលីដាម៉ូបាល (Pay Me)

ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័ស ទាន់ ចិត្ត ចំណេញពេលវេលា និង មាន សុវត្ថិភាព ខ្ពស់បំផុត ក្នុង ការ ធ្វើ ប្រតិបត្តិការផ្សេងៗ ។ អ្វីដែលកាន់តែពិសេសនោះ អេស៊ីលីដាម៉ូបាល ទើបតែបន្ថែមនូវមុខងារ ថ្មីមួយបន្ថែមទៀត ដែលអាចជួយឲ្យអ្នកអាច ទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។

ដើម្បីបំពេញចិត្តដល់អ្នកប្រើប្រាស់ ធនាគារអេស៊ីលីដា ដែលជាធនាគារ ពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា បាន បង្កើតនូវមុខងារថ្មីមួយទៀត នៅលើអេស៊ីលីដាម៉ូបាល គឺ មុខងារ ទទួលប្រាក់ (Pay Me) ដែលជាមុខងារមួយប្រភេទសម្រាប់អតិថិជនប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ  និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើ អេស៊ីលីដាម៉ូបាល រួចផ្ញើទៅ អ្នក បង់ប្រាក់ ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច ។

មិនតែប៉ុណ្ណោះ មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដា ម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យ អ្នក បង់ប្រាក់ ដែលប្រើ អេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយ ស្រួល ជាពិសេសអាច កំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។

វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់ ធនាគារ ផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះ តើមានអត្ថប្រយោជន៍យ់ាងណានោះ សូមមើលវីឌីអូខាងក្រោមនេះ ៕

(សូមមើលតាមវីដេអូ)

https://acledabank.com.kh/qr/toanchet-manual/payme?l=khm

Vespa Launches in Cambodia

On Friday, the 18th of June 2022, Vespa 🛵, a member of the Italian-Cambodian Business Association and EuroCham Cambodia hosted the grand opening of its newest showroom located at Oknha Try Heng Street, Khan Sen Sok, Phnom Penh.
The festivities were held during the evening with the attendance of many notable names including his excellency Seang Bun Leang, Personal Adviser to Samdach Prime Minister Hun Sen; Mr. Aurelio Flacco, the Honorary Consul of Italy to Cambodia and President of ICBA; and Dr. Simone Niccolai, Piaggio’s Group Senior Vice President of Sales and Marketing Asia Pacific.
@Vespa is a brand that fully reflects Italian excellence and prosperity. Its trendy nature, alongside the care that goes into manufacturing each of its products, has made it become one of the most iconic brands worldwide since 1946.
Experience Italian excellence with Vespa. You can find Vespa through their Facebook page or you can visit their showroom located at https://goo.gl/maps/H4GUAZkUFrh9c3vK9. 🗺

កម្ពុជាដាក់សម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO” និង អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”ដើម្បីជំរុញការនាំចេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​សម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Mohammad Shahroz Jail ប្រធានក្រុមគម្រោង CAVAC លោក Anthony Samson លេខាទី ២ នៃតំណាងស្ថានទូត អូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំអអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានការចុះបញ្ជីម៉ាក​សមូហ​ភាពអង្ករ​ទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមក​ហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅ​គ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

លោករដ្ឋមន្ត្រីបន្តថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់០៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើស​មួយថ្មី​សម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។

ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារ​សម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផល​គួរឱ្យ​កត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។

 

លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែង​កាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។ ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួម​ពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិត​កម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍ផ្តល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ។

លោករដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ជូនឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ ដែលមានស្នាដៃក្នុង​ការចូលរួមអភិវឌ្ឍន៍វិស័យអង្ករកម្ពុជា ព្រមទាំងប្រកាសបើកវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច”។

បន្ទាប់ពីបញ្ចប់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី និងគណៈអធិបតី បានអញ្ជើញទស្សនាស្តង់ពិព័រណ៍អង្ករក្រអូបនៃពូជស្រូវសែនក្រអូប ០១ ពាក់ម៉ាកសមូហភាព “SKO” និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល ពាក់ម៉ាកសមូហភាព “DSMK” ដែលបានដាំដុះ នៅតាមបណ្តាខេត្តផ្សេងៗ និងផលិតផលកសិកម្មផ្សេងៗទៀត ផងដែរ៕