ការទូទាត់តាម QR របស់ធនាគារអេស៊ីលីដាកើនឡើងយ៉ាងគំហុក អំឡុងពេលដំណើរកម្សាន្ដបុណ្យចូលឆ្នាំខ្មែ

ភ្នំពេញ៖ មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។ នាឱកាសបុណ្យចូលឆ្នាំខ្មែរនោះ អ្វីដែលគួរឱ្យ​កត់សម្គាល់ គឺប្រជាជនស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានទូទាត់សាច់ប្រាក់លើការចំណាយនានា ក៏ដូចជា ផ្ទេរប្រាក់ ផ្ញើប្រាក់ ទទួលប្រាក់ និងចាយវាយផ្សេងៗទៀត តាមរយៈការប្រើប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ។

និន្នាការនេះ បានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដា​ម៉ូបាលអ៊ែប ដែលជាសេវាកម្មមួយ មានភាពងាយស្រួលសម្រាប់ការទូទាត់ សមស្របទៅតាមតម្រូវការ​មនុស្សនាយុគសម័យថ្មី ។

ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការ សេវាធនាគារឌីជីថល នៅលើ អេស៊ីលីដាម៉ូបាល មានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក។ នេះបើតាម ទិន្នន័យ ពីធនាគារអេស៊ីលីដា។

តាមរយៈការធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥លាននាក់បានដើរកម្សាន្ដ។ ក្នុងនោះខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានភ្ញៀវទេសចរ​ច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។

អេស៊ីលីដាម៉ូបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការចាយវាយរបស់ពួកគាត់ ដោយសារនៅតាម​រម្យណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តូច ធំ សុទ្ធតែមាន KHQR សម្រាប់ធ្វើ​ការទូទាត់បានគ្រប់ធនាគារ ទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់លុយ នាំឲ្យពិបាកឈរចាំអាប់លុយ អំពល់ទុក្ខរឿងក្រដាស់លុយធំ ឬតូច គ្រាន់តែដាក់ស្កេន គឺទូទាត់រួចជាស្រេច ងាយស្រួល។

តោះ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ។ អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕

កម្ពុជា​បានចំណាយប្រាក់​ជាង ៨៤​លាន​ដុល្លារ​អា​មេ​រិ​ក​នាំ​ចូល​ដែក និង​ដែកថែបនៅត្រីមាសទី១ឆ្នាំនេះ

ភ្នំពេញៈ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​នាំ​ចូល​ដែក និង​ដែកថែប​(Iron & Steel) ក្នុង​តម្លៃ​ទឹកប្រាក់​ជាង ៨៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ជាង ៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១​។

នេះ​បើ​យោង​តាម​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​ដែក និង​ដែកថែប ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២២ មាន​តម្លៃ​សរុប ៨៤,០៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៣,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ចំនួន ៨១,២៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ​២០២២ ទឹកប្រាក់​នៃ​ការ​នាំ​ចូល​ដែក និង​ដែកថែប មាន​ចំនួន ២៦,២៩​លាន​ដុល្លារ ធ្លាក់​ចុះ ១២,១​ភាគរយ​ពី​ចំនួន ២៩,៩​លាន​ដុល្លារ បើ​ធៀប​នឹង​ខែមីនា ឆ្នាំ​២០២១​។

កាលពី​ខែ​ដើមខែ​ធ្នូ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧ លាន​ដុល្លារ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាច​មាន​សមត្ថភាព​ផលិត​បាន ៥០០ ០០០ តោន ក្នុង​ដំណាក់កាល​ដំបូង​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៤ ៣០៣ គម្រោង ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវ​បាន​អនុម័ត​។ ចំនួន​ទុន​វិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ គឺ​ថយ​ចុះ ៣១,២១ ភាគរយ​៕

 

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ប្រជាជនកម្ពុជាបានប្រើប្រាស់ QR របស់ ធនាគារអេស៊ីលីដា យ៉ាងច្រើនកុះករ

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗគ្នា ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ គឺប្រជាជនស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានប្រើប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ដើម្បីទូទាត់សាច់ប្រាក់ ផ្ទេរលុយ ផ្ញើរលុយ និងទទួលប្រាក់ និងចាយវាយផ្សេងៗផងដែរ ។

ការណ៍នេះគឺជាការបង្ហាញអោយឃើញថា ប្រជាជនកម្ពុជាបាននិងកំពុងគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាល​អ៊ែប ដែលវាមានភាពងាយស្រួលសម្រាប់ការទូទាត់សមស្របទៅ​តាមតម្រូវការ​មនុស្សសម័យថ្មី ។

តាមរយៈការធ្វើដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់​ដំបង បានជាប់ចំណាត់ថ្នាក់លេខ ១ ទទួលអ្នកទេសចរក្នុងការធ្វើដំណើរកម្សាន្តច្រើនជាងគេ ហើយពួកគាត់​ភាគច្រើន​ប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្ត​នានាផងដែរ ។

វាពិតជាងាយស្រួលខ្លាំងណាស់ និងមិនពិបាកប្រើប្រាស់នោះទេ ម្យ៉ាងវិញទៀតគ្រប់ទីកន្លែងសុទ្ធតែមាន QR សម្រាប់អតិថិជនស្កេនដើម្បីទូទាត់បានគ្រប់ពេលវេលា ។

ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការ សេវាធនាគារឌីជីថល នៅលើ អេស៊ីលីដាម៉ូបាល មានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក។ នេះបើតាម ទិន្នន័យ ពីធនាគារអេស៊ីលីដា។

តោះ ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យ​ខ្លាចឆ្លងជំងឺកូវីដ ១៩ ។

អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាម​សេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕

ពន្ធដារដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន FEDTAX

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា​បានសម្រេចដកហូតអាជ្ញាប័ណ្ណគា្នក់ងារសវាកម្មពន្ធដារ របស់ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD. បន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះ មិនបានបំពេញ កាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារ  និង ខកខានទឹកអនុវត្តបានត្រឹមត្រូវ តាមប្រកាស នេះល្មើស ច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។

តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាកាលពីថ្ងៃទី ៥ ខែមេសា បានឱ្យដឹងថា
ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបាន រកឃើញថា ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD. មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុង ប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ដោយ ខកខានទឹកអនុវត្តបានត្រឹមត្រូវតាមប្រកាស នេះល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។

សេចក្តីជូនដំណឹងនេះបន្តថា ក្រុមហ៊ុននេះ  មិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ, ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវៈ និងសុចរិតភាព,មិនបានចូលរួមចំណែកទប់ស្កាត់ បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេះពន្ធ, មិនបានទំនាក់ទំនង ឬធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពស្មោះត្រង់, បានធ្វើ និងចូលរួមជាមួយអតិថិជនក្នុងសកម្មភាពលួចបន្លំប្រាក់ពន្ធ, ផ្តល់សេវាដល់អតិថិជនមិនត្រឹមត្រូវដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ, មានចេតនាធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ​និង​កិបកេងប្រាក់ពន្ធស្ថាប័ករដ្ឋ និងអតិថិជន។

បើតាម អគ្គនាយកដ្ឋានពន្ធដារ  អនុលោមតាមប្រការ ១០ ប្រការ ១៥ និងប្រការ ១៦ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD.ចាប់ពីថ្ងៃនេះតទៅ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «តាមរយៈការសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាព​អាជីវកម្ម​ជាស្ថាពរនេះ ក្រុមហ៊ុន FEDTAX BUSINESS SOLUTION CO., LTD.  ពុំមាននិតិសម្បទាជាភ្នាក់ងារ​សេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារឬផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ជូនអតិថិជនទៀតនោះទេ។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថ្លែងថា FEDTAX BUSINESS SOLUTION CO., LTD. ជាភ្នាក់ងារសេវាពន្ធដារ មានទីស្នាក់ការនៅខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានរកឃើញថា កឹបកេង និង បន្លំឯកសារការបង់ពន្ធប្រឈមនឹងដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរព្រោះវាជាករណីបទឧក្រឹដ្ឋ​។

លោក ក៏បានក្រើនរំលឹកទៅដល់ក្រុមហ៊ុនភ្នាក់ងារសេវាពន្ធដារទាំងអស់ត្រូវមានត្រូវមានភាពប្រយ័ត្នប្រយែង និងចូលរួមអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ និងកុំចូលរួមរៀបចំផែនការបង់ពន្ធឱ្យក្រុមហ៊ុន​ណាមួយ​ដើម្បីគេចវេសពីការបង់ពន្ធព្រោះវាអាចប្រឈមនឹងផ្លូវច្បាប់។ លោកថ្លែងថា៖ «ខ្ញុំសូមធ្វើការរំលឹក ទៅ ដល់ភ្នាក់ងារពន្ធដារទាំងអស់ដែរថា  សូមមេត្តា ប្រយ័ត្នប្រយែងកុំដើរ  ចូលទៅក្នុងអន្ទាក់របស់គេ ឬក៏ទៅធ្វើជា Tax Planning ឱ្យគេ ដើម្បី គេចវេសពន្ធ ព្រោះ

បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺន​នាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ): លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំង​​ប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖​ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់;ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់; ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់។ ដោយឡែកសម្រាប់ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់

លោក ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយ​ដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោកបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាម​មូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមាន​លទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តា​ភោជនីយ​ដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀប​នឹងពេល​កំពុងមានវិបត្តិកូវីដ-១៩ខ្លាំងដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯង​សម្រាប់បរិភោគតាមផ្លូវ។

លោកបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវ​ដ៏ច្រើន​លើស​ពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើង​វិញនៃ​វិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការ​បន្ធូរ​បន្ថយលក្ខខណ្ឌតម្រូវនានា។ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុង​ការដើរ​កម្សាន្ត​ពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់​មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបាន​ដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ។

ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់​មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល​៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើ​ដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ៕

ភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេសអំឡុងបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ

 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបាន​ភ្ញៀវទេសចរ​សរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង​២៨,៨៤៩នាក់។

 

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖  ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់; ថ្ងៃទី២៖ ភ្ញៀវមាន​ចំនួន​១,៥៧៩,២៥១នាក់ និង  ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖​ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់; ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់; ខេត្តសៀមរាប ៤០០,៥៩១នាក់; ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់; ខេត្តព្រៃវែង ៣៨២,៨៦៧នាក់; ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់; ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់; ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់ ; ខេត្តកំពត ២៥៤,២៧០នាក់; ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ ;រាជធានីភ្នំពេញ ២២២,២២០នាក់។

លោក ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។

លោកបានថ្លែងថា សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែល​មិនទាន់​មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់​ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

លោកបានបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាង​ច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមលោក ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំ​ទទួលអាហារ​ជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេង​ញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជា​ការ​ឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាម​ភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាច​នឿយហត់ក្នុង​ការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែង​ប្រារព្ធ​កម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀង​ពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការ​ទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ​ផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋ​មានឱកាស​ដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះ​ស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទដែលពិភពលោកនៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕

 

អូហ៍! ឆ្ងល់ណាស់ចូលឆ្នាំថ្មីនេះក្រឡេកទៅណាក៏ឃើញរូបអេស៊ីលីដាម៉ូបាលQR កូដដែរ

ពិតរឿងមួយចម្លែកមែនសឹងតែងគ្រប់ទីកន្លែងតាមរមណីយដ្ឋាននានាក្នុងឪកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ងាកទៅណាក៏ឃើញម្ចាស់តូបលក់ចំណីអាហារទាំងឡាយដាក់ QR កូដអេស៊ីលីដាម៉ូបាលជាមធ្យោបាយទូទាត់ដែរ។

ជាមួយអេស៊ីលីដាម៉ូបាល ដើរលេងទៅទីណាក៏អាចទូទាត់បានគ្រប់ទីកន្លែងយ៉ាងងាយស្រួល រហ័ស និងមិនពិបាកកាន់លុយតាមខ្លួនឡើយ។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់អ្នកលក់គឺឥតខ្វល់ខ្វាយរឿងពិបាករកលុយអាប់ជូនអតិថិជនផងដែរ។

ការផ្ទេរប្រាក់តាមអេស៊ីលីដាម៉ូបាល អ្នកទទួលប្រាក់ទោះជាទូរសព្ទមិនទាន់បានភ្ជាប់ អេស៊ីលីដាម៉ូបាលក៏ ដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានដែរ ដកប្រាក់មួយម៉ឺនរៀលក៏បាន មិនគិតថ្លៃសេវា ហើយក្រដាស់ប្រាក់ថ្មីៗ មិនភ័យព្រួយកាន់ឆ្លងមេរោគ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

#ACLEDABank #ACLEDAmobile #ACLEDAApp

អេស៊ីលីដា សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយបងប្អូនប្រជាពល​រដ្ឋខ្មែរទាំង​អស់ដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមានដល់ក្រុមគ្រួសារខ្មែរទាំងមូល និងសូមឲ្យការ​ធ្វើដំណើរកម្សាន្តនានាប្រកបដោយសុខ សុវត្ថិភាព និងភាពរីករាយ!

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាពិធីបុណ្យធំមួយរបស់ប្រជាជនខែ្មរយើងដែលប្រារព្ធ​ធ្វើក្នុងខែចែត្រដែលជាខែទី៥នៃចន្ទគតិ។ ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ខែចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗម្តងមានភ្លាត់ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរ​យើងគ្រប់រូបនឹងបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីនេះរយៈពេល ៣ថ្ងៃផងដែរដើម្បី​បានជួបជុំក្រុមគ្រួសារ ញាតិមិត្តនៅឯស្រុកកំណើត។

តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ក្រៅពីធ្វើដំណើរទៅស្រុកំណើតជួបជុំ​ក្រុមគ្រួសារ​ញាតិមិត្ត ប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាផងដែរ។

ដូច្នេះ តើលោកអ្នកបានត្រៀមអ្វីខ្លះហើយឬនៅសម្រាប់ដំណើរកម្សាន្តដែលនឹងមកដល់ឆាប់ៗខាងមុខនេះ? ជាពិសេសសូមកុំភ្លេចត្រៀមទូរសព្ទដែលមានអែបអេស៊ីលីដាម៉ូបាលផងដែរដើម្បីងាយស្រួលក្នុងការទូទាត់ការចាយវាយនានាប្រកបដោយសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តដ៏រីករាយនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេ ស៊ី លី ដា បានមានប្រសាសន៍ថា៖ ជាមួយ​នឹងដំណើរកម្សាន្តជិតឆ្ងាយនានា អេស៊ីលីដាម៉ូបាល គឺតែងតែនៅជាមួយលោកអ្នកជានិច្ចដើម្បី​ផ្តល់ជូន​នូវការ​បម្រើដ៏ស្មោះត្រង់នូវសេវាកម្មធនាគារឌីជីថលដ៏សម្បូរបែបដូចជា លោកអ្នកអាចទូទាត់ថ្លៃសណ្ឋាគារ ថ្លៃហូបចុក បង់ថ្លៃសេវាផ្សេងៗទាំងអស់បានយ៉ាងងាយស្រួលបំផុតដោយមិនអស់ថ្លៃសេវា និងមិនចាំបាច់កាន់​ក្រដាស់ប្រាក់​ចាយនោះទេ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ទោះបីជាទូរសព្ទអស់លុយ គ្មានសេវាអ៊ីនធើណែត​ក៏នៅតែ​អាចប្រើសេវាធនាគារអេស៊ីលីដាម៉ូបាលបានដែរ។ ហើយនៅក្នុងឱកាសដ៏សែនរីករាយនេះ ធនាគារ អេស៊ីលីដា សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះជាមួយបងប្អូនប្រជាពលរដ្ឋ និងអតិថិជនដ៏មានតម្លៃទាំងអស់​ប្រកបដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមានដល់ក្រុមគ្រួសារខ្មែរទាំងមូល ជាពិសេសសូមអោយការ​ធ្វើដំណើរ​កម្សាន្តនានាប្រកបដោយសុខសុវត្ថិភាព  និងពោរពេញដោយភាពរីករាយ៕

Print

មកដឹងពីមធ្យោបាយងាយៗក្នុងការផ្ទេរប្រាក់ពីសិង្ហបូរីមកស្រុកខ្មែរ…!

ទើបតែដឹងថា ការផ្ទេរប្រាក់ពីប្រទេសសិង្ហបុរីមកកាន់សាច់ញាតិ បងប្អូន នៅស្រុកខ្មែរតាមលេខគណនីធនាគារ អេស៊ីលីដា បានភ្លាមៗ តាមអេប (App) ក្រុមហ៊ុន TRANGLO PTE. LTD. ក្នុងទូរស័ព្ទដៃរបស់យើង យ៉ាងងាយស្រួល លុយបានមកដល់ដៃភ្លាមៗ គ្មានការភ័យព្រួយបាត់បង់ចឹងសោះ ។ សំខាន់រាល់ការផ្ទេរម្ដងបានរហូតដល់ ២៥០០ដុល្លារ ហើយក្នុងមួយថ្ងៃគឺយើងអាចផ្ទេរបាន៤ដង ចំណែកថ្លៃសេវាសមរម្យ មិនថ្លៃ ។

មានអីមធ្យោបាយនេះល្អតើ បើមិនដឹងពិតគួរឲ្យស្តាយ ប៉ុណ្ណេះយើងអាចផ្ញើប្រាក់មកបងប្អូន សាច់ញាតិ ទាន់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះបានហើយ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕
#ACLEDABank #ACLEDAmobile #ACLEDAApp

គម្រោង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យមចាប់ផ្តើម

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំចាប់ផ្តើម (Kick-off Meeting) ក្នុងការ អនុវត្តសមាសភាពទី១ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME) ដោយមានការចូលរួមពីអគ្គនាយកប្រៃសណីយ៍កម្ពុជា នាយកនៃអង្គការ Swisscontact តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) និងតំណាងសហភាពប្រៃសនីយ៍សកល (UPU)។

ការអនុវត្តសមាសភាពទី១ នៃគម្រោងនេះគឺការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advanced Data – EAD) រវាងប្រព័ន្ធ ASYCUDA World របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងប្រព័ន្ធបញ្ចេញទំនិញ (CDS) នៃប្រៃសណីយ៍កម្ពុជា ដើម្បីជួយសម្រួលបន្ថែមនូវការបញ្ជូនប្រព័ន្ធទិន្នន័យនិងព័ត៌មានមុនពេលដឹកជញ្ជូនទំនិញទៅ ដល់ប្រទេសដៃគូពាណិជ្ជកម្ម ក្នុងគោលបំណងជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជាអាចលក់និងនាំចេញទំនិញខ្នាត តូចទៅកាន់ទីផ្សារអន្តរជាតិបានតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រទាំងស្រុងចំពោះ ការអនុវត្ត គម្រោង SeT4SME ដោយមានកិច្ចសហប្រតិបត្តិការ និងការអនុវត្តពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ផងដែរ និងបានរំលេចពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ជាមួយអង្គការ Swisscontact ដែលគម្រោង SeT4SME ចូលរួមអនុវត្ត និងផ្តល់តម្លៃបន្ថែមសម្រាប់ការអនុវត្តន៍សមាសភាគទី៣ នៃគម្រោង Go4eCAM ស្តីពីការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងការចូលរួមធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឡិចត្រូនិក ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន របស់សហគ្រាសធុនតូច និងមធ្យម។

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន ក៏នឹងចួលរួមចំណែក យ៉ាង សំខាន់ក្នុងការជំរុញបន្ថែមទៀតនូវកិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញ និងបំពេញកាតព្វកិច្ចក្នុង ការអនុវត្ត កិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការ WTO ផងដែរ៕