កាន់តែអស្ចារ្យ! ទោះបីប័ណ្ណរបស់ធនាគារផ្សេង ក៏អាចដកប្រាក់បានដែរជាមួយប័ណ្ណ CSS

ភ្នំពេញៈ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ដើរស្របជាមួយការរស់នៅបែបស៊ីវីល័យ អតិថិជឬ​សាធារណៈជន​ដែលមាន ប័ណ្ណ CSS មិនចាំបាច់ក្នុងការធ្វើដំណើរស្វែងរក ម៉ាស៊ីនអេធីអឹមដើម្បីដកប្រាក់​នោះទៀតទេគឺអាចដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង បានតាមតម្រូវការ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចផ្ទេរប្រាក់ទៅធនាគារផ្សេង ក៏បានដែរ។

ជាមួយនិងបណ្តាញដ៏ទូលំទូលាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ធនាគារអេស៊ីលីដាតែងតែធ្វើការ​វិនិយោគ​លើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗថ្មីៗ សំដៅធ្វើយ៉ាងណាដើម្បីផ្តល់ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​សម្រាប់អតិថិជនឬសាធារណៈរហូតរៀងមក។

គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា មានម៉ាស៊ីនអេធីអឹម ចំនួនជាង ១ពាន់គ្រឿង នៅពាសពេញផ្ទៃប្រទេស សម្រាប់លោកអ្នកអាចដកប្រាក់ ឬផ្ទេរប្រាក់ បានតាមតម្រូវការ ពីប័ណ្ណ CSS របស់លោកអ្នក គ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា។

សូមពិនិត្យមើលទីតាំងម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា តាមនេះ៖ https://acledabank.com.kh/sl/?atm1

ឡូយមែន! ជាមួយ iPhone 12 ទោះពាក់ម៉ាស់ក៏អាចចូលប្រើអេស៊ីលីដាម៉ូបាល (Login) បានដែរ

 ភ្នំពេញៈ សម្រាប់យុវវ័យសម័យថ្មី ការមានទូរសព្ទទំនើបៗគឺជារឿងមួយដ៏សំខាន់ជាពិសេស iPhone 12 ហើយអ្វីដែលធ្វើឱ្យយុវវ័យនិងសាធារណៈដែលប្រើប្រាស់ជាមួយទូរសព្ទ iPhone 12 នោះគឺទោះបីជាពាក់ម៉ាស់​ក៏អាចធ្វើការប្រើ អេស៊ីលីដាម៉ូបាល (Login)បានយ៉ាងងាយស្រួលមិនចាំបាច់ដោះចេញឡើយ ដូច្នេះលោកអ្នកអាចប្រើប្រាស់នូវសេវានានារបស់អេស៊ីលីដាម៉ូបាលបានតាមតម្រូវការ។

ស្របពេលដែលជំងឺកូវីដ១៩នៅបន្តរីករាលដាល បងប្អូនប្រជាពលរដ្ឋគឺតែងតែបន្ត​អនុវត្តន៍នូវគោលការណ៍​របស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ជាប្រចាំដើម្បីបង្ការការឆ្លងនូវវីរ៉ុសផ្សេងៗ។ ហេតុដូច្នេះហើយ ធនាគារអេស៊ីលីបានរិះរកគ្រប់មធ្យោបាយសំដៅធ្វើយ៉ាងណាសម្រួលដល់អតិថិជនក៏ដូចជាសាធារណៈប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែមានភាពងាយស្រួល។ ហេតុដូច្នេះហើយជាមួយការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយនេះ ​សម្រាប់​លោកអ្នកដែលប្រើ iPhone 12 ឡើង អាច Update iOS 15.4 ទើបអាចប្រើមុខងារ​ពាក់ម៉ាស់​សម្រាប់ដោះសោរ ឬ Login អេស៊ីលីដាម៉ូបាលបាន។

ដូច្នេះបងប្អូនយុវវ័យដែលនិយមប្រើប្រាស់ទូរសព្ទ iPhone 12 កាន់តែមានភាពស៊ីវីល័យមួយកម្រិតថែមទៀត ក្នុងការប្រើប្រាស់នូវសេវានានាឬទូទាត់ថ្លៃសេវាកម្មឬទំនិញផ្សេងៗតាមទូរសព្ទដៃរបស់ខ្លួនដោយពុំចាំបាច់ដោះម៉ាស់ដើម្បីធ្វើការប្រើប្រាស់អេស៊ីលីដាម៉ូបាល(Login) ដូចមុនៗទៀតឡើយ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន​ចូលទៅ​ទាញយក​កម្មវិធីអេស៊ីលី​ដាម៉ូ​បាល​នេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នក​នឹងទទួល​បានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទ​ទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

 

កម្ពុជាសម្រេចលុបចោលការរឹតត្បិតការធ្វើដំណើរពីបរទេស

ភ្នំពេញៈ លោកនាយករដមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថ្លែងអះអាងថា កម្ពុជាបានសម្រេច​លុបចោលចំណុចចំនួនបីសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងគោលដៅបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជា ក្នុងការ​សម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ ដែលចាប់អនុវត្តន៍​ចាប់ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពិសេសមួយ ដោយប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នក​ដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា ដោយយោងតាមចំណារឯកភាព របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេ​ចដូចខាងក្រោម៖

  • លុបចោល​លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។
  • លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។
  • អនុញ្ញាតឱ្យបើកដំណើរការ​ឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា “នេះធ្វើឡើងតាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​មកកាន់កម្ពុជា កាន់តែច្រើនជាងមុន និងអាចឈានទៅកាន់ការស្តារវិស័យទេសចរ និងសេវាកម្មដែល​ទទួល​រងនូវវផលប៉ះពាល់ច្រើនជាងគេ”។ សម្តេចតេជោបញ្ជាក់ថា “ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ ចូលមក​កម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយ​នូវការចំណាយធ្វើដំណើរ”។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួល​ដល់​កា​រធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយ​ថវិកាសម្រាប់ធ្វើតេស្ត។

លោកបានថ្លែងបន្តថា “យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍​នៅកម្ពុជា។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងនៅតែបន្ត ក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បី​គោលដៅនៃការអភិវឌ្ឍន៍រៀនរស់ ជាមួយនឹងកូវីដ១៩”។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

លោកនាយរដ្ឋមន្រ្តីបានថ្លែងថា “ការខ្វេះចម្រុះធ្វើតេស្ត មិនមែនត្រឹមតែឈឺច្រមុះទេ វាអស់លុយ មួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត”។

ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕

 

កាន់តែអស្ចារ្យ អតិថិជនអេស៊ីលីដាអាចធ្វើការទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រផ្សេងៗ​គ្រប់ប្រភេទ បានកាន់តែច្រើនក្រុមហ៊ុនតាម អេស៊ីលីដាម៉ូបាល

ភ្នំពេញៈស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប ការទូទាត់ទំនិញនិងសេវាកម្មនានាតាមប្រព័ន្ធឌីជីថល​ក៏កាន់តែពេញនិយមផងដែរ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ ជាមួយសេវា​អេស៊ីលីដាម៉ូបាលរបស់ធនាគារអេស៊ីលីដា លោកអ្នកអាចទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ បានកាន់តែច្រើនក្រុមហ៊ុន តាមអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃ​របស់លោក​អ្នកបាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាយយ៉ាងរហ័សទាន់ចិត្ត។

គិតមកទាល់បច្ចុប្បន្ននេះ អេស៊ីលីដាម៉ូបាលមានអ្នកប្រើប្រាស់ជាង២លាននាក់ហើយដែលបាន​កំពុងប្រើប្រាស់​យ៉ាងសកម្មរៀងរាល់ថ្ងៃ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍​ថាជាមួយ​ការជឿជាក់របស់អតិថិជនក្នុងប្រើប្រាស់អេស៊ីលីដាម៉ូបាល រហូតមកដល់ពេលនេះ មានអតិថិជនកាន់តែច្រើន​ឡើងៗបានប្រើប្រាស់អេស៊ីលីដាម៉ូបាលក្នុងការទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ ដោយសារតែពួកគេអាចធ្វើការទូទាត់បានកាន់តែច្រើនក្រុមហ៊ុន។

លោកស្រីបានថ្លែងថា៖«ដើម្បីជាបង្ករលក្ខណៈកាន់តែងាយស្រួលជូនដល់អតិថិជន ធនាគារអេស៊ីលីដា​បានធ្វើ​ការសហការជាមួយក្រុមហ៊ុនកាន់តែច្រើនឡើងៗដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនប្រើប្រាស់អេស៊ីលីដាម៉ូបាលជាមធ្យោបាយទូទាត់ដ៏ល្អ រហ័ស និងមានសុវត្ថិភាពក្នុងការទូទាត់សំណងឥណទាន ឬវិក្កយបត្រហិរញ្ញវត្ថុ ឬក៏វិក្កយបត្រ ផ្សេងៗគ្រប់ប្រភេទ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ​តាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម​យ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

កម្ពុជាជាម្ចាស់ផ្ទះរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

 

ភ្នំពេញ៖ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT – the 28th AEM Retreat) និងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (Consultations between AEM and ASEAN Business Advisory Council) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តីប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិក​អង្គប្រជុំទាំងអស់ និងបានស្នើឱ្យអង្គប្រជុំផ្តល់នូវការគាំទ្រ រួមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈនីមួយៗ ដែលបានរៀបចំឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថាកិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរខាងលើ សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើ រួមមាន៖

១) កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន៖

តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗបានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងបានធ្វើបទបង្ហាញអំពីគម្រោង អាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានេះ កិច្ចប្រជុំបានបញ្ជាក់ផងដែរ អំពីសារៈសំខាន់ក្នុងការពង្រឹងយន្តការទំនាក់ទំនងរវាងក្រុមការងារអន្តរវិស័យអាស៊ាន ជាមួយនឹងវិស័យឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់អាស៊ាន។

២) កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨៖

អង្គប្រជុំនេះ បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្មលើរបៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១)កិច្ចការដែលត្រូវបន្តតាមដាន ស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១ (២)សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ (៣)ការងារអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ

(៤) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

(៥)កិច្ចខិតខំប្រឹងប្រែងកម្រិតជាតិ និងកម្រិតតំបន់របស់អាស៊ាន​ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងវិបត្តិកូវីដ-១៩ (៦)ការប្រកាសបើកការចរចាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ASEAN Trade in Goods Agreement – ATIGA) (៧)ការពង្រឹងយុទ្ធសាស្ត្រអាស៊ានដើម្បីពង្រឹងយន្តការទំនាក់ទំនងក្រៅតំបន់អាស៊ាន និង (៨)បញ្ហាផ្សេងៗទៀត។

លោករដ្ឋមន្រ្តី បញ្ជាក់ថាលទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ អង្គប្រជុំបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងឯកភាព​ក្នុងការអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើឡើងដោយកម្ពុជាទាំង១៩ ក្នុងភាពជាប្រធានអាស៊ានឆ្លាស់វេន​ឆ្នាំ២០២២ ព្រមទាំងបានឯកភាពអនុម័តលើការងារអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោម​សមត្ថកិច្ច​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផងដែរ។

លោកមន្រ្តី បន្ថែមថាអង្គប្រជុំបានអនុម័តលើ គោលការណ៍ណែនាំ និងលក្ខខណ្ឌប្រតិបត្តិរបស់គណៈកម្មាធិការចរចា​ពាណិជ្ជកម្ម សម្រាប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA ព្រមទាំងបានប្រកាសបើកការចរចាជា​ផ្លូវការ​លើកិច្ចព្រមព្រៀងនេះ។ តាមរយៈការប្រកាសបើកការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA នេះ អង្គប្រជុំ​បានកត់សម្គាល់និងអបអរសាទរចំពោះកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុងចំណោម​សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងអស់ខាងលើ ដែលកម្ពុជាបានស្នើឡើង។

គួរកត់សម្គាល់ថា សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើរបៀប​វារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ៕

ការលក់ប្រេងសាំងធម្មតា និងប្រេងម៉ាសូតហក់ឡើង ៥ ៣០០រៀលក្នុង១លីត្រ

ភ្នំពេញ៖ តម្លៃ​ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បាន​ហក់​ឡើង​​​ជាង​ ​៥៣០០​រៀល​ក្នុងមួយលីត្រ ចាប់​ពីថ្ងៃទី១៦មីនា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះនៅ​លើ​ទីផ្សារ​លក់​រាយ​នៅ​កម្ពុជា ។

​តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ១៦ដល់ ២៨ មីនា បានបន្តឡើងថ្លៃ៥០០រៀលបន្ថែមទៀត ដោយកើនដល់ តម្លៃ៥៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា​និងប្រេងម៉ាស៊ូត មានតម្លៃដូចគ្នា។ នេះបើ​តាមការ​ជូនដំណឹងពីក្រសួងពាណិជ្ជកម្ម​​ដែល​ជា​ស្ថាប័ន​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​​​នាំ​ចូល​ប្រេង​និង​លក់​ប្រេង​នៅកម្ពុជា។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺជានិន្នាការរបស់ពិភពលោក ដោយក្នុងនោះប្រេងអន្តរជាតិក៏មានការឡើងថ្លៃដូចគ្នា។ តែលោកបញ្ជាក់​ថា នៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតមួយខ្ពស់ពេក ក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយ​វិស័យឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះ៕

ក្រសួងទេចរណ៍បើកវគ្គ បណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពី​គោលដៅទេសចរណ៍ប្រកបដោយភាពធន់  

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ ជាតំណាងក្រសួងទេសចរណ៍ និងលោកស្រី Liz Oritiguera ប្រធានសមាគម​ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) បានអញ្ជើញជាអធិបតីបើកវគ្គ បណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពី​គោលដៅទេសចរណ៍ប្រកបដោយភាពធន់ (Tourism Destination Resilience) តាមប្រព័ន្ធអនឡាញ (zoom) ។

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ រៀបចំដោយផ្ទាល់នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមជាមន្ត្រី ជំនាញពីមន្ទីរទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធ ប្រចាំខេត្តសៀមរាប ចំនួន ២០រូប។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និង PATA ដោយមានការចូលរួមជាគ្រូឧទ្ទេសពីអ្នកជំនាញ PATA ។ វគ្គបណ្ដុះបណ្ដាលផ្ដោតលើការពង្រឹងចំណេះដឹង ការវាយតម្លៃ និងការដោះស្រាយវិបត្តិឆ្ពោះទៅកាន់ភាពធន់ (Resilience) តាមគម្រូ Tourism Destination Resilience (TDR) ដែលរៀបចំឡើងដោយ PATA។ គម្រូ TDR នេះ ផ្ដោតលើទស្សនៈទាន “ចីរភាពអាចទទួលបាន ដរាបណាគោលដៅទេសចរណ៍មានភាពធន់”។

ក្នុងន័យនេះ ការបណ្ដុះបណ្ដាលផ្ដោតសំខាន់លើ៖ ការវាយតម្លៃហានិភ័យ (Assessing Risk), ការគ្រប់គ្រង ហានិភ័យ (Managing Risk) និងការកសាងសមត្ថភាពសម្របខ្លួន (Adaptive capacity)។ វិធីសាស្ត្រនេះនឹង ត្រូវបានកែសម្រួលជា ASEAN Sustainability Toolkits ដើម្បីវាស់វែងចីរភាពនៃគោលដៅទេសចរណ៍អាស៊ាន ដែលកម្ពុជាទទួលបន្ទុករៀបចំស្របតាម ATSP 2016-2025។

ការបណ្តុះបណ្តាលនេះ ជាវគ្គទី២ បន្ទាប់ពីវគ្គទី១ ត្រូវបានរៀបចំ នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមបញ្ចាប់ការសិក្សា ចំនួន ៣០រូប៕

 

“ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនា​ពេលអនាគត​សម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”

 ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានធ្វើជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”។

សិក្ខាសាលាដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការរវាង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ដោយមានការចូលរួមពីឯកឧត្ដម-លោកជំទាវមកពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម-លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ អង្គការអន្តរជាតិ អ្នកស្រាវជ្រាវ វិស័យឯកជន ព្រមទាំងមន្រ្តីក្រសួងពាណិជ្ជកម្ម សរុបប្រមាណជិត ២០០ នាក់។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ព្រមទាំង​កោត​សរសើរចំពោះវិទ្យាស្ថាន ERIA និងវិទ្យាស្ថាន TTRI ដែលបានសហការខិតខំ​រៀបចំសិក្ខាសាលា​ដ៏មានសារ​សំខាន់​នេះឡើង។ លោករដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងអាសិបនេះមានសារសំខាន់យ៉ាងខ្លាំង​ដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជានៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។

លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស ២,២ ពាន់លាននាក់ ដែលមាន​ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុក​សរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។

លោករដ្ឋមន្រ្តី បញ្ជាក់ថាយោងតាមការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ការនាំចេញ​របស់កម្ពុជានឹងកើនឡើង ៧.៣% ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុប​នឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញ​របស់​កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមាន​ផ្សេងទៀត​ដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់​ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។ ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌ​គតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពី​ឋានៈប្រទេស​អភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថាន ERIA បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអាសិបពិតជាមានសារសំខាន់ខ្លាំងក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម របបពាណិជ្ជ​កម្មអន្តរ​ជាតិដែលផ្អែកលើវិធានច្បាប់ និងយុទ្ធនាការស្តារសេដ្ឋកិច្ចរបស់ប្រទេស​ក្នុងតំបន់ដែល​រងគ្រោះ​ពីវិបត្តិកូវីដ-១៩។ លើសពីនេះ កិច្ចព្រមព្រៀងអាសិបក៏បានធានាតម្លៃនៃមជ្ឈភាពអាស៊ាន ក្នុងការសម្រប​សម្រួល​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការដាក់ចេញនូវទិសដៅសកម្មភាពនានា ក្រោមកិច្ចព្រមព្រៀង​នេះផងដែរ។ លោកសាស្ត្រាចារ្យក៏បានលើកឡើងពីសៀវភៅស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលជាសៀវភៅ​ដំបូងដែលវិទ្យាស្ថាន ERIA បានធ្វើការវាយតម្លៃពីធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបនេះ។ ឯកឧត្ដមសាស្រ្តាចារ្យបញ្ជាក់ថា សៀវភៅនេះធ្វើការវិភាគពីផលបច្ច័យ បញ្ហា និងផលដែល​រំពឹងទុកពីកិច្ចព្រមព្រៀងនេះ លើការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតរបស់តំបន់ទាំងពីរ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA និងលោកប្រធាន​វិទ្យាស្ថាន TTRI ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំរៀប​ចំសិក្ខាសាលាដ៏មាន​សារសំខាន់នេះ ព្រមទាំងណែនាំឱ្យមានការចូលរួមយ៉ាងសកម្ម និងផុសផុល ដើម្បីទាញអត្ថប្រយោជន៍​ពីសិក្ខាសាលានេះឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន៕

 

 

កម្ពុជានឹងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសប្តាហ៍នេះ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំនិងដឹកនាំ កិច្ចប្រជុំចង្អៀតរដ្ឋម ន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតលើរបៀបវារ:សេដ្ឋកិច្ច​សំខាន់ៗចំនួន៦។
មុនកិច្ចប្រជុំចង្អៀតមកដល់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តី​សេដ្ឋកិច្ចអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើកិច្ចការមួយចំនួន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
នាជំនួបនោះ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធ​នឹង​របៀបវារៈទាំងឡាយ ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន (១)ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ (២)ការត្រៀមដើម្បីអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៣)ការផ្លាស់ប្តូរមតិយោបល់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ (៤)ការពិនិត្យនិងឯកភាពលើអនុសាសន៍របស់កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (៥)ការត្រៀមអនុម័តលើឯកសារពាក់ព័ន្ធ ដើម្បីប្រកាសបើកជាផ្លូវការនូវការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (៦)ការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត សំដៅឈានទៅរកការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែលស្ថិតក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕

ពិសេស​មែន​! អតិថិជន​អា​ចក​ម្ម៉​ង់​ទំនិញ​គ្រប់​ប្រភេទ​តាម nham24 រួច​អាច Scan ទូទាត់​តាម​អេស៊ីលីដា KHQR Code បាន​យ៉ាង​ងាយស្រួល​

Print

ដើម្បី​សម្រួល​ដល់​ការទូទាត់​របស់​អតិថិជន និង​សាធារណៈ​កាន់តែ​មាន​ភាព​ងាយស្រួល​ដែល​ខ្លួន​បានក​ម្ម៉​ង់​នូវ​ទំនិញ​ផ្សេងៗ​តាម nham24 នោះ ចាប់ពីពេលនេះ​តទៅ​អតិថិ​ជិន​អាចធ្វើ​ការទូទាត់​ជាមួយ អេស៊ីលីដា KHQR Code ជាមួយ​អេស៊ីលីដា​ម៉ូ​បាល​ឬ​អេប​របស់​ធនាគារ​ផ្សេងៗ​ក្នុង​ប្រ​ទេ​កម្ពុជា​ក៏បាន​ដែរ​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី​«​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​» គឺជា​ធនាគារពាណិជ្ជ ទីមួយ​ក្នុង ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ និង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​KHQR Code​ក្រោម​កិច្ច ផ្តួចផ្តើម និង​ដឹកនាំ​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងមកនេះ​។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា​បាន​មានប្រសាសន៍ថា​« តាមរយះ​ការ​ស្កែ​ត KHQR Code នេះ ជាមួយនិង​អេស៊ីលីដា​ម៉ូ​បាល អ្នកប្រើប្រាស់​មិន​ត្រឹម តែ​ធ្វើការ​ទូរ​ទាត់​បាន​នូវ​ទូទាំង ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ស្កេ​ន KHQR Code នេះ សម្រាប់​ការទូទាត់​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ​ជាដើម​។ ហើយក៏​អាច​ស្កេ​ន​ជាមួយ Visa QR Code ជា​អន្តរជាតិ​ផងដែរ​។​

​លោកស្រី សុខ សោភា បាន​ថ្លែង​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​ក៏​ចង់​បញ្ជាក់ជូន​ដែរ​តាមរយះ អេស៊ីលីដា​ម៉ូ​បាល និង អេស៊ីលីដា QR នេះ គឺ​សព្វថ្ងៃនេះ​យើង​អាច​ស្កេ​ន​បាន​នៅ​ប្រទេស​ថៃ​គឺ​យើង​អាច​ស្កែ​ន​ទៅវិញ ទៅមក បាន​និង​ចាយ​ជា​លុយ​រៀល និង​មួយ ទៀត​គឺ​យើង​អាច​ស្កេ​ន​បានជា​មួយ Visa QR និង Master QR ជា​លក្ខ​ណះ​អន្តរជាតិ​តែម្តង​។ អញ្ចឹង​មានតែ​អេ​ស៊ី​លី ដា​ម៉ូ​បាល​មួយ​គឺ​គ្រប់គ្រាន់​ក្នុង ការធ្វើដំណើរ ជុំវិញ​សកលលោក​ដោយ​រីករាយ​»​។​

​សម្រាប់​អតិថិជន​នៅ​ធនាគារ​ឬ​ស្ថាប័ន​ណាក៏ដោយ គ្រាន់​តែមាន KHQR Code​របស់​អេស៊ីលីដា ដែលជា​ស្តង់ដារ ឃ្យូ​អរ​កូដ​តែមួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន ផ្តល់ សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែ​ន KHQR Code របស់​ធនាគារ​ផ្សេងៗ​បាន​៕