អាស៊ាន​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ​

ព្រះសីហនុ​៖ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន រួម​នឹង​អគ្គលេខាធិការ​អាស៊ាន នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ បានរួម​គ្នា​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ចេញពី​ខេត្ត​ព្រះសីហនុ​។​

​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នេះ​មាន​ក្នុង​ចក្ខុវិស័យ​លើ​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​អាស៊ាន​ឡើងវិញ ដោយ​ឈរលើ​គោលការណ៍​ដូចតទៅ​៖

១៖ ចាប់ផ្តើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​នូវ​ច្រក​ធ្វើដំណើរ​អាស៊ាន និង​បង្កើត​នូវ​កាត​វ៉ាក់សាំង​ឌីជីថល​។​

២៖ កំណត់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​គន្លឹះ​ក្នុងការ​សម្រេចបាន​នូវ​ភាព​ស៉ាំ​ង​សហគមន៍​ឆ្ពោះទៅ​ការ​ដំណើរការ​ចង្វាក់​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ​។​

៣៖ ជំរុញ​លើកទឹកចិត្ត​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ស្របតាម​វិធាន​សុខាភិបាល និង​ស្តង់ដា​ប្រតិបត្តិ​នៃ​ប្រទេស​សមាជិក​នីមួយៗ​។​

៤៖ ធានា​ឲ្យ​បាន​ថា​សេវាកម្ម និង​ធុរកិច្ច​ទេសចរណ៍​ដំណើរការ​ដោយ​អនុលោម​តាម​គោលការណ៍​អាស៊ាន​ស្តីពី​អនាម័យ និង​សុវត្ថិភាព​សម្រាប់​អ្នកជំនាញ​ទេសចរណ៍ និង​សហគមន៍​។​

៥៖ ជំរុញ​ភាពជឿជាក់ និង​ទំនុកចិត្ត​តាមរយៈ​ការលើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ក្នុង​តំបន់​អាស៊ាន​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ឡូហ្គោ​ទេសចរ​ណ៌​អាស៊ាន​ថ្មី (New ASEAN Tourism Logo) និង​តែម​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​អាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​៕

ទីក្រុង​ចំនួន​២១ ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ឆ្នាំ​២០២២-២០២៤

​ព្រះសីហនុ​៖ ទីក្រុង​ចំនួន​២១ នៃ​ប្រទេស​សមាជិក​អាស៊ាន បានទទួល​ពាន់រង្វាន់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ឆ្នាំ​២០២២-២០២៤ ក្នុងនោះ​ក៏មាន​ទីក្រុង​ចំនួន​៣​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បានផ្ដល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ជូន​អភិបាលខេត្ត អភិបាលក្រុង និង​តំណាង​ទីក្រុង​ជ័យលាភី​ទាំង​២១​នោះ​ផងដែរ​។ ការប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ជាទី​ដែល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​។​

​ទីក្រុង​ទាំង​២១​ដែល​ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​នោះ រួមមាន​៖

* ប្រទេស​ព្រុយ​ណេ មាន​ទីក្រុង​ទូ​តុង (Tutong)​។​

* ប្រទេស​កម្ពុជា មាន​ទីក្រុង​បាត់ដំបង (Battambang) ទីក្រុង​ព្រះសីហនុ (Preah Sihanouvill) និង​ទីក្រុង​សៀមរាប (Siem Reap)​។ ជាមួយគ្នា​នោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏បាន​អញ្ជើញ​មក​ទទួល​ពានរង្វាន់​ផ្ទាល់​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ផងដែរ​។​

* ប្រទេស​ឡាវ មាន​ទីក្រុង​ហ្លួងព្រះបាង (Luang Prabang) ទីក្រុង​ប៉ាក​សេ (Pakse) និង​ទីក្រុង​វៀងជ័យ (Viengxay)​។​

* ប្រទេស​ម៉ា​ឡេ​ស៉ី មាន​ទីក្រុង​ច​ច (George Town) កោះ​លង្កា​វី (Langkawi) និង​ទីក្រុង​ម័​រ (Muar)​។​

* ប្រទេស​មី​យ៉ាន់​ម៉ា មាន​ទីក្រុង​ម​ណ្ឌា​ល័យ (Mandalay) ទីក្រុង​ណៃ​ពិដោរ (Nay Pyitaw) និង​ទីក្រុង​មី​យិ​ក (Myeik)​។​

* ប្រទេស​ថៃ មាន​ទីក្រុង​ខន​កេ​ន (Khon Kaen) ទីក្រុង​ប៉ា​តា​យ៉ា (Pataya) និង​កោះ​ម៉ាក (Koh Mak)​។​

* ប្រទេស​វៀតណាម មាន​ទីក្រុង​ហា​ឡុង (Ha Long) ទីក្រុង​ដា​ឡា​ត់ (Da Lat) និង​ទីក្រុង​វ័ង​តាវ (Vung Tau)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅតាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ សំដៅ​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។​

​លោក​បាន​បន្តថា ការប្រកួតប្រជែង​នេះ​ក៏បាន​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​នៅក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​

​គួរ​បញ្ជាក់ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយមាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដា​នេះ​ត្រូវ​បានអនុម័ត និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ កម្ពុជា​បាននិងកំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

សម័យឌីជីល បង់ថ្លៃសំរាមជាមួយ អេស៊ីលីដាម៉ូបាល ងាយស្រួលអ៊ីចឹង!


ភ្នំពេញ៖សម័យឌីជីថល បាននិងកំពុងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថលសម្រាប់អតិថិជន។ ជាក់ស្ដែង ជាមួយនឹង អេស៊ីលីដាម៉ូបាល អិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ពិសេសការបង់ថ្លៃសំរាមតែម្ដង។


កាន់តែងាយស្រួលណាស់សម័យបច្ចេកវិទ្យាទំនើបនេះ ប្រតិបត្តិការលើបណ្ដាញឌីជីថល បានជួយសម្រួលកិច្ចការជាច្រើនសម្រាប់យើងទាំងអស់គ្នា ក្នុងនោះ ជាមួយនឹង app អេស៊ីលីដាម៉ូបាល យើងអាចប្រើប្រាស់សេវាធនាគារសព្វបែបយ៉ាង កាន់តែងាយស្រួល ចំណេញពេលវេលា។ តួយ៉ាង សម្រាប់ការបង់ថ្លៃសំរាម ជាមួយនឹងអេស៊ីលីដាម៉ូបាល គឺប្រើពេលវេលាមិនដល់៣០វិនាទីផង ការបង់ថ្លៃសំរាមនឹងរួចរាល់ជាស្រេច ទោះនៅផ្ទះ នៅទីកន្លែងធ្វើការ ឬនៅទីកន្លែងណាក៏ដោយក៏អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល។


ជាមួយអេស៊ីលីដាម៉ូបាល យើងមិនបាច់ធ្វើដំណើរ ទៅបង់ថ្លៃសំរាមដល់ទីកន្លែងទេ ដែលត្រូវចំណាយពេលវេលាយូរ និងធ្វើដំណើរទៅឆ្ងាយនោះឡើយ។


អេស៊ីលីដាម៉ូបាល បច្ចុប្បន្ន កំពុងមានការពេញប្រើប្រាស់កាន់តែខ្លាំងឡើងពីសំណាក់អតិថិជន ជាមួយនឹងមុខងារសេវាធនាគារដ៏សម្បូរបែប ពិសេសការទូទាត់ថ្លៃទឹកភ្លើង បង់ថ្លៃសំរាម ទិញការទូរស័ព្ទ ផ្ទេប្រាក់ និងទូទាត់តាមរយៈ QR Code ហើយថ្មីៗនេះ អេស៊ីលីដា ក៏ទើបតែបានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត ដែលអាចឲ្យអតិថិជនទិញលក់ទំនិញជាមួយអេស៊ីលីដា អ៊ីសបជាមួយនឹងមុខទំនិញរាប់ម៉ឺនមុខងងដែរ៕

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ចែករំលែកចំនួន៥ ចំណុចសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរ និងការអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្ពោះទៅអនាគត និងវិបុលភាពរួម

ក្រុងព្រះស៊ីហនុ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចែករំលែកនូវអនុសាសន៍សំខាន់ៗចំនួន៥ ដើម្បីបន្តពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគាំទ្រ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្ពោះទៅអនាគត និងវិបុលភាពរួមស្របតាមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» និងឈរលើទស្សនៈវិស័យ «ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត»។

ការចែករំលែកអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាទីក្រុងព្រះសីហនុ។អនុសាសន៍សំខាន់ៗទាំង៥ របស់សម្តេចតេជោ ក្នុងបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ រួមមាន៖ទី១៖ ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍,វិធានការក្នុងការគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ ។

ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការ ស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សា បាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនអាស៊ាន។ទី២៖ សម្តេចសូមគាំទ្រគំនិតផ្តួចផ្តើម សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាល ក្នុងឧស្សាហកម្មទេសចរណ៍ ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។

កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «វិធានសុវត្ថិភាពទេសចរណ៍» និង «នីតិវិធីប្រតិបត្តិស្តង់ដា» សម្រាប់ប្រតិបត្តិលើការបើកដំណើរការ អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ទី៣៖ ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ «អាស៊ានដើម្បីអាស៊ាន (ASEAN For ASEAN) ហើយសម្តេចសូមគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តីបានគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃពុធនេះចេញពីក្រុងព្រះសីហនុ។

ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឲ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា «គោលដៅទេសចរណ៍ អាស៊ានមានសុវត្ថិភាព» ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ សម្តេចសូមគាំទ្រនូវកម្មវិធី «ទេសចរណ៍វ៉ាក់សាំង» ដែល បានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ «អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាព» ។

លោកនាយរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ទី៤៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាតចីរភាព និងបរិយាប័ន្ន។ទី៥៖ អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។

ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យអាស៊ាន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP)ទាំងក្នុងប្រទេសតំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕+8

200Channita Chheng, Saray Sok and 198 others2 Comments55 SharesLikeCommentShare

ការស្នើសុំឥណទានតាមប្រព័ន្ធ អនឡាញ របស់ធនាគារអេស៊ីលីដាកំពុងទទួលបានកំណើនខ្ពស់

ក្រុងបាត់ដំបង៖ ជាមួយការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យាហិរញ្ញវត្ថុហៅកាត់ថា Fintech ធនាគារអេស៊ីលីដាបានលើកឡើងថា​ការដាក់ពាក្យស្នើសុំឥណទានតាមប្រព័ន្ធ​ជីឌីថល មានការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះដែលធនាគាររបស់លោកទទួលបានការស្នើសុំតាមប្រព័ន្ធអនឡានក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២០។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យ​ការិយាល័យ​អេស៊ីលីដាសាខាស្រុកបាណន់ខេត្តបាត់ដំបងកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ ចំនួនអ្នកស្នើ​សុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ អេស៊ីលីដា មិនសូវមាននោះទេ។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីអតិថិជនភាគច្រើនបានងាកមកប្រើប្រាស់សេវាស្នើសុំឥណទានតាមឌីជីថល ព្រោះវាមានភាព​ងាយស្រួល មិនស្មុគស្មាញ និងចំណាយពេលវេលាតិច។

លោកបានថ្លែងថា៖« គិតចាប់ពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់ អេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ខ្ពស់។ ការកើនឡើងចំនួនអ្នកស្នើសុំ​ឥណទាន​តាម​ឌីជីថល​នេះកើតឡើងក្រោយអេស៊ីដាបានខិតខំអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឌីជីថលជាបន្តបន្ទាប់​ក្នុងការបម្រើអតិថិជន ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ»។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅឆ្នាំ២០២១ អេស៊ីលីដាបានទទួល​ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំនួន៨៥លានប្រតិបត្តិការកើនឡើង៦១% ដែលមានទំហំទឹកប្រាក់​ចំនួន​៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០។

លោកស្រីបានថ្លែងបន្តទៀតថា ការទូទាត់ប្រាក់តាមអេឡិចត្រូនិក​របស់អេស៊ីលីដាបានរួមចំណែកទីផ្សារ​ប្រតិបត្តិការ១២,១៩% និងទំហំប្រតិបត្តិការ១៧,១៦% នៃចំនួនប្រតិបត្តិការសរុបរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅឆ្នាំ២០២១។

បើយោងតាមលោកបណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់បន្ថែមថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល​របស់ធនាគារ​អេស៊ីដាបច្ចុប្បន្នមានរហូតដល់៩៤% ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តីលោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា អេស៊ីលីដានឹងបន្តពង្រីកការិយាល័យនៅតាមរាជធានី​ខេត្តឲ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ នេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់អ្នកប្រើប្រាស់នាពេល​បច្ចុប្បន្ន។ លោកបណ្ឌិត បន្ថែមថា ក្នុងចំណោមប្រាក់បញ្ញើសន្សំសរុបរបស់អេស៊ីលីដាជាង៥ពាន់៤​រយលាន​ដុល្លារអាមេរិក មានការរួមចំណែក៧០% ពីអតិថិជននៅរាជធានីភ្នំពេញ រីឯទំហំឥណទានដែលមានជាង​៥ពាន់លានដុល្លារអាមេរិកដូចគ្នា៧០% ត្រូវបានក្តោបក្តាប់ដោយអតិថិជនតាមបណ្តាខេត្ត។ 

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់កាលពីពេលថ្មីៗថា នៅឆ្នាំ២០២១គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ​បានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត៧រយលានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត​២រយពាន់លានដុល្លារអាមេរិកស្មើនឹង៧៨៧% នៃផលិតផលសរុប៕

សេដ្ឋកិច្ចកម្ពុជាមានកំណើនរង្វង់ ៣ភាគរយក្នុងឆ្នាំ២០២១កន្លងមកនេះ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។

លោកបានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៣ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា ក្នុងពិធី​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

លោកថ្លែងបញ្ជាក់ថា​ សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រ​ដោយការ​ងើបឡើង​នៃសេដ្ឋកិច្ចពិភព​លោក​​ដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាពរបស់​រាជ​រដ្ឋាភិបាល​នូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេច​ចាក់វ៉ាក់សាំង​ដល់​ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាព​សេដ្ឋកិច្ចដំណើរ​ការឡើងវិញជាលំដាប់។

លោកបានថ្លែងបន្ទទៀតថា លោកថា៖«ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈ​ការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់​ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក»។

ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់​គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។

បើយោងតាមលោក ជា ចាន់តូ ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជា​បានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការ​ទូទាត់និង​ការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

លោកថា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានពង្រឹងជាប្រចាំនូវការអនុវត្ត ច្បាប់ បទប្បញ្ញត្តិ និងកាតព្វ​កិច្ចនានាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់បុគ្គលរាយការណ៍។

ជាមួយគ្នានេះដែរ នៅឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីទស្សនាវដ្តីអន្តរជាតិ The Banker, ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងថ្មីៗនេះពី​ទស្សនាវដ្តីជប៉ុន Nikkei លើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចជាតិ៕

គោលនយោបាយ​អភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ត្រូវបានដាក់ឱ្យពិគ្រោះយោបល់

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ច​ប្រជុំ​ពិគ្រោះ​យោបល់លើសេចក្តីព្រាងចុងក្រោយគោល​នយោបាយ​​អភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។ ក្នុងកិច្ចប្រជុំដ៏មាន​សារៈសំខាន់នាព្រឹកនេះ ក៏មាន​ការអញ្ជើញ​ចូលរួមពី សំណាក់ លោក និងលោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា មិនត្រឹមតែជាឱកាស​មួយ​សម្រាប់យើងទាំងអស់ គ្នាចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហា ប្រឈម ផ្សេងៗដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ​សម្រាប់យើង​ទាំងអស់គ្នា ចូលរួម រិះរក គ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាពឈានឆ្ពោះទៅ​រកការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមានការរីក ចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។

ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃ ការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផែនការនិងស្ថិតិនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេស និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានជួយឧបត្ថម្ភគាំទ្រទាំង បច្ចេកទេសនិងថវិកាសម្រាប់ដំណើរការរៀបចំគោលនយោបាយដ៏មានសារៈសំខាន់នេះ។

លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការ ដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើបដោយ ប្រើ កម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញ វិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើន ប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ព្រមជាមួយនឹងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ វិស័យកសិកម្មបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើន គួរជាទីមោទនៈ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្ត ដល់ វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃ ការ ផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាម តម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។

ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណ ជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផល ផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារ អាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក។ ដោយឡែក តម្លៃនៃការនាំចេញ ផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិកគឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។

ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិត ភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពី ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។ ម្យ៉ាងទៀត ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការ ជាក់ស្តែងក្នុង បរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។

ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករ ជួបប្រទះគ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូន ផលិត ផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជ កម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនី ផងដែរ។ លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែល ត្រូវតែចាត់ វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ហេតុនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង ឯកឧត្តមរដ្ឋ មន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹង ឯកសារ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។ គោលដៅចម្បងដែលត្រូវសម្រេចឱ្យបាន ក្នុងគោលនយោបាយនេះគឺ៖ (១) បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ ភាគរយក្នុងមួយឆ្នាំ និង (២) បង្កើនផលិតភាពពលកម្មកសិកម្មពី ១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤ ៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។ ជាមួយនេះដែរ ដោយអនុលោមតាមទិដ្ឋភាពរួមដូចបានរៀបរាប់ខាងលើ និងដើម្បីចូលរួមចំណែកកែ លម្អសេចក្តីព្រាងចុងក្រោយនៃ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” ឱ្យមានលក្ខណៈ ល្អប្រសើរគ្រប់ជ្រុងជ្រោយតាមគោលបំណង និងគោលដៅរំពឹងទុកនោះ អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ និងអង្គភាពជំនាញជាសេនាធិការត្រូវជួយជំរុញក្នុងន័យធ្វើយ៉ាងណាឱ្យប្រជាកសិករ ទទួលបានការ គាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម និងព័ត៌មានទីផ្សារ ដើម្បីផ្សារភា្ជប់ផលិតកម្មទៅនឹងតម្រូវការទីផ្សារក្នុងស្រុក តំបន់ និង ពិភពលោក ព្រមទាំងជំរុញផលិតកម្មកសិផលតាមសក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕

 

 

 

 

 

+20

លោក សុខ ចិន្តា​សោភា៖ កម្ពុជា​បាន​នឹង​កំពុង​ដើរ​ស្រប​តាម​​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម

ភ្នំពេញ៖ អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្តា​សោភា នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដល់​វិនិយោ​គិន​ដែល​ជា​សមាជិក​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ ខែមករា ​បាន​និយាយ​ថា កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​កែលម្អ​បរិស្ថាន​វិនិយោគ​​របស់​ខ្លួន​សំដៅ​ទាក់​ទាញ​ការ​វិនិយោគ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ឱ្យ​ដើរ​ស្រប​តាម​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម។ បន្ថែម​ពី​លើ​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ និង​សេវា​ថែទាំ​វិនិយោគ ដល់​វិនិយោគិន​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​ទៀត​ផង​។​

លោក​បញ្ជាក់​ថា​៖​«​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-ចិន, កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) និង​ការ​ត្រៀម​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​ជួយ​បើក​ចំហ​ទីផ្សារ និង​បង្កើន​ភាព​ទាក់​ទាញ​វិនិយោគ​របស់​កម្ពុជា​បន្ថែម​ទៀត»​។

ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២១ ខណៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) បាន​ចូល​ជា​ធរមាន​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២៕

សហរដ្ឋអាមេរិកមានមោទនភាព​សូមប្រកាសថា វត្ថុបូរាណចំនួន ៣៥ ដែលមានប្រភពដើមពីប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍​ នឹងត្រូវបញ្ជូនត្រឡប់មកវិញ!

វត្ថុបូរាណខ្មែរដែលមានតម្លៃមិនអាចកាត់ថ្លៃបាន រួមមានរូបចម្លាក់រចនាបទសម័យអង្គរ ធ្វើពីសំរិទ្ធ គឺរូបពុទ្ធបដិមាទ្រង់ភ្នែន និងរូបចម្លាក់រចនាបទប្រាសាទកោះកេរ ធ្វើពីថ្មភក់ នៅសតវត្សរ៍ទី ១០ ជារូបចម្លាក់ព្រះគណេស ។ វត្ថុបូរាណទាំង​នេះ​ នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ ដោយសារកិច្ចខិតខំដ៏ល្អ​របស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

យើងមានការប្តេជ្ញាចិត្ត​ក្នុងការបញ្ចប់នូវការជួញដូរវត្ថុបូរាណខុសច្បាប់ ស្វែងរកវត្ថុមានតម្លៃទាំង​នេះ ហើយបញ្ជូនទៅកាន់មាតុភូមិកំណេីតវិញ។ សូមអានបន្ថែម ៖ https://www.justice.gov/…/major-collection-cambodian…

The United States is proud to announce that 35 more Cambodian and Southeast Asian antiquities will be returned home!

The priceless Cambodian artifacts include an Angkor Wat-style bronze sculpture of seated Buddha and a 10th century Koh Ker-style sandstone sculpture depicting Ganesha. They will return to Cambodia thanks to great work by the United States Attorney for the Southern District of New York and Homeland Security Investigations (HSI).

We are committed to ending the illegal trafficking of antiquities, finding these treasures, and sending them home. Read more here: https://www.justice.gov/…/major-collection-cambodian…

ការដោះដូរទំនិញតាមព្រំដែនកម្ពុជា-ថៃនឹងកាន់តែមានសន្ទុះបន្ថែមទៀតជាមួយការដាក់ឱ្យប្រសើផ្លូវជាតិ​លេខ៥

ភ្នំពេញ៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤​គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ នឹងជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា​និងថៃ និង​ការប្រកួត​ប្រជែង​​ខ្លាំង សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ដោយមើលឃើញ ពីសារៈសំខាន់ និងភាពមមាញឹកនៃការដឹកជញ្ជូន នៅផ្លូវជាតិលេខ៥ រួមទាំងស្ថានភាពខូចខាតផ្លូវ ដែល​បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បានស្នើ​សុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិតគុណភាព ពង្រីកផ្លូវនេះឡើងវិញ។

លោកបានបញ្ជាក់ថា៖« ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងរវាង​ខេត្ត​បាត់​ដំបង និងខេត្ត​បន្ទាយមានជ័យ ក៏ដូចជាទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ជាពិសេស ជាខ្សែផ្លូវយុទ្ធសាស្រ្តមួយ​ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ច្រកទ្វារប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ  ដោយឆ្លងកាត់ខេត្តចំនួន៥»។

លោកបានបន្តថា ផ្លូវជាតិជាតិលេខ៥នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ាន High way លេខ១ AH1 ដែលបានតភ្ជាប់គ្នារវាងរាជ​ធានីភ្នំពេញ-ក្រុងបាងកក-ទីក្រុងហូជីមិញ និងជាខ្សែផ្លូវ ស្ថិតក្នុងរបៀង​សេដ្ឋ​កិច្ច​ខាងត្បូង ដ៏មានសក្តានុ​ពល​ និងការប្រកួតប្រជែងខ្លាំង សម្រាប់វិស័យទេសចរណ៍ា ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្មា​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន ក៏ដូចជា មហាអនុតំបន់មេគង្គផងដែរ។

គម្រោង​ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ៥នេះ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ចាប់ពីផ្តើមពីព្រែកក្តាម  រហូតដល់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារ បែងចែកជា ៣កំណាត់ រួ​មមាន កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥ គីឡូម៉ែត សម្រេចបាន៦៤ភាគរយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦គីឡូម៉ែត ក្នុងនោះ ធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៦ភាគរយ    និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់៕