How services trade and the green transition can benefit everyone

African nations and the world’s least-developed countries (LDCs) have much to gain from the development of new “green” value chains and a global surge in services trade. An abundance of sustainable resources – from natural fibres to sunlight – positions them well to develop thriving export industries for green goods and services such as renewable energy and eco-tourism. And the success of some African businesses that focus on financial services or e-commerce proves that high-value services can represent a new development route for LDCs – as long as the right trade policies are accompanied by technology transfer and investments in skills and infrastructure.

As trade experts from around the world gather to take stock of the Aid-for-Trade Initiative – which delivered US$ 648 billion of investment for developing countries from 2006 to 2022 – three new studies reported in a new policy note LDC Trade Priorities: Looking forward explore its transformative potential. They offer pointers on how developing economies can grasp opportunities from the green transition and global swing to services by using World Trade Organization (WTO) processes to argue more proactively for supportive trade policies in strategic sectors. They also underscore the responsibility of higher-income trading partners to continue investing in Aid for Trade and lowering barriers for LDC exports – to ensure that trade really does benefit everyone.

Services-led transformation

In their study on promoting services-led transformation in Africa, Richard Newfarmer, Christian Lippitsch and Andrew Womer of the International Growth Centre – an economic research centre based at the London School of Economics – argue that Africa can replicate East Asia’s export-driven “miracle” by expanding the export volume and value of services trade.

They highlight how successful Africa’s pivot to services has already been, with 70 of the continent’s 100 fastest-growing companies offering mostly services, ranging from fintech to health care. They also highlight how services trade can complement trade in goods.

More established service sectors in Africa such as tourism and transport deserve policy support because they can stimulate growth and create jobs. And yet, the continent risks becoming over-reliant on them, the authors note.

They argue that higher-productivity sectors such as finance, insurance and business services could offer Africa a more sustainable route to better jobs and economic development. Tapping opportunities here will require African governments – and their international partners, including through Aid for Trade – to invest in digital infrastructure and skills, and to push for further opening services trade.

The African Continental Free Trade Area (AfCFTA) will be hugely supportive, the authors find. By boosting trade in goods, it can also stimulate trade in associated services. And by committing to reduce non-tariff barriers to trade, it provides an impetus for governments to develop legal and regulatory systems that support and attract foreign investment to priority sectors, such as e-commerce.

Fresh thinking about special treatment

In their study on the evolving priorities of African countries and LDCs in the global trade regime, David Luke of the London School of Economics and Kulani McCartan-Demie – founder of the think tank Organisation for Economic Transformation – call for a narrative shift at the WTO on the support needed to help them achieve long-overdue industrialization in the face of climate change and rapid technological advances.

They highlight synergies between what African countries, LDCs and small, vulnerable economies advocate for at the WTO. For example, at the WTO’s 13th Ministerial Conference earlier this year, the WTO African Group called for financial support and technology transfer to help with climate change mitigation and adaptation, while LDCs highlighted how infrastructural and technological challenges limit their ability to leverage digital technologies. Both groups prioritized advancing the WTO’s special and differential treatment negotiations, which they argue remain critical to their sustainable development.

For developing economies to secure a better new deal at the WTO’s next Ministerial Conference in Cameroon, the authors propose a rethink of special and differential treatment, including focusing more on financial and technical assistance and relying less on exemption from WTO rules or commitments.

But special and differential treatment alone is not enough. Implementing the AfCFTA will be game-changing for African countries, they argue. And LDCs and small, vulnerable economies also need support diversifying away from resource extraction, plus investments in education, energy and infrastructure.

Avoiding a “green divide”

In her study on trade opportunities for LDCs from the green transition, Colette van der Ven, an international trade lawyer and founder of TULIP Consulting, discusses how to prevent a “green divide” emerging between low-income economies that are most vulnerable to climate change and economies with the required capacity to dominate new value chains associated with adaptation and mitigation.

She highlights concerns that developed economies are pushing through unilateral, uncoordinated green trade measures whose high compliance costs exclude LDCs from participating in greening trade. This is despite LDCs having many natural advantages, such as an abundance of renewable energy resources, eco-friendly agricultural products, and plants that can be used to make sustainable non-plastic or medicinal products.

To develop these into export industries, LDCs should be more proactive about using WTO processes to support their own interests, she argues. For example, through the Trade and Environmental Sustainability Structured Discussions – an environmental initiative among a group of WTO members aimed at intensifying work on trade and environmental sustainability. LDCs could benefit from lower tariffs on equipment such as solar panel and wind turbines. And such steps could help LDCs develop successful renewable energy sectors and improve the economy-wide efficiency of doing business.

Greater cross-committee cooperation at the WTO to simultaneously discuss trade, the environment and development could support this work, Ms van der Ven proposes. In addition, Aid for Trade can also help LDCs in adapting to the evolving trading landscape and supporting global efforts to achieving net zero.

Author: Mr Xiangchen Zhang, a Deputy Director-General  

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាប្រែមុខមាត់ទៅជាសាកលវិទ្យាល័យ

ភ្នំពេញ៖ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញ​អនុក្រឹត្យកាលពីថ្ងៃទី១២ខែកុម្ភៈប្រែក្លាយទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីផ្តល់នូវ​ការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្នុងការចូលរួមចំណែកដល់ការបង្កើត​ធនធានមនុស្សដែលមានជំនាញបម្រើដល់ទីផ្សារការងារនាពេលអនាគត។

យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដាដោយធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដូចខាងក្រោម៖

ក-    បរិញ្ញាបត្ររង

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញធានារ៉ាប់រង
  4. ជំនាញចលនូបត្ថម្ភ
  5. ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
  6. ជំនាញទីផ្សារ
  7. ជំនាញភាសាអង់គ្លេស។

ខ-    បរិញ្ញាបត្រ

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
  4. ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម
  5. ជំនាញនីតិសាស្ត្រ
  6. ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
  7. ជំនាញពាណិជ្ជកម្មអន្តរជាតិ
  8. ជំនាញទីផ្សារ
  9. ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស
  10. ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
  11. ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ
  12. ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ
  13. ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  14. ជំនាញការបង្រៀនភាសាអង់គ្លេស
  15. ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។

គ-    បរិញ្ញាបត្រជាន់ខ្ពស់

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញហិរញ្ញវត្ថុ
  3. ជំនាញគ្រប់គ្រង។

តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ច​ប្រកបដោយគុណភាពឈានមុខ​ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុង​ថ្នាលបណ្តុះបណ្តាល​សម្រាប់សិស្ស និស្សិត​ ធុរកិច្ចជនឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញ​ទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច​ដើម្បី​លើកកម្ពស់ទស្សនវិស័យ​អាជីពការងារ​របស់សិស្ស និស្សិត​និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជា​សហគ្រិន​របស់លោក-អ្នក៕

ព័ត៌មានបន្ថែមសូមទាក់ទង៖

០១០ ៩០០ ៦៤៧ / ០១០ ៩០០ ៥៣៧ / ០១៥ ៦០០ ៤១០

កម្ពុជា-អាល្លឺម៉ង់បន្តពង្រឹងកិច្ចសហការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត ស្ដេហ្វង់ ហេក ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង​កម្ពុជា និងអាល្លឺម៉ង់។

ថ្លែងក្នុងជំនួប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានជម្រាបជូន​អំពីវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអំពីគោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលមានជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍសង្គមឌីជីថល ការអភិវឌ្ឍវិស័យឯកជននិងការងារ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (រួមមាន៖ កំពង់ផែទឹកជ្រៅ ព្រែកជីក ផ្លូវដែក និងផ្លូវល្បឿនលឿន) ដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរអំពីសន្ទុះនៃការអភិវឌ្ឍជា​វិជ្ជមានរបស់កម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសង្គមកិច្ច។ ជាមួយគ្នានេះ ក្រៅពីបាន​ជម្រាបជូនអំពីកម្មវត្ថុ និងប្រតិបត្តិការរបស់មូលនិធិ KAS នៅកម្ពុជា គណៈប្រតិភូអាល្លឺម៉ង់ក៏បានជម្រាបជូន​អំពីគោលបំណងក្នុងការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ឱ្យរីកលូតលាស់ក្នុងគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកអំពីឧត្តមានុវត្តន៍ និងគោលនយោបាយ ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស ពោលគឺក្នុងការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​រឹងចាំបាច់ ការធ្វើឌីជីថលភាវូបនីយកម្ម ការកសាងជំនាញ និងការចូលរួមសហការ​ដោះស្រាយបញ្ហាបរិស្ថាន ថាមពល និងសេដ្ឋកិច្ចសកលជាដើម៕

 

កម្ពុជា-ឥណ្ឌូនេស៊ីនឹងពង្រីកការហោះហើរត្រង់

ភ្នំពេញៈ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ –  បានទទួលជួបសម្តែង​ការគួរសមជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពី​កាលានុវត្តភាព​សម្រាប់កិច្ចសហប្រតិបត្តិការនៃការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធាន​មនុស្សក្នុង​វិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការយល់​ដឹង​អំពីគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍​សំខាន់ៗ​របស់ឥណ្ឌូណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗដែលមានភាពទាក់ទាញរបស់កម្ពុជាដូចជា៖ ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម៕

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ពិធីប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ១៥០ រូប។
 
ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ ដូចគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
បន្ថែមលើនេះ សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំងអំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់

រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបាន បោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា នៅថ្ងៃសុក្រ ​ទី២២ ខែធ្នូ ឆ្នាំ២០២៣បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បាន ចូលរួមបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម​។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនាគារ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួចមកហើយ កាលពីថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៧ ហើយ ដែលកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមាន​ប្រសាសន៍​ថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម ដែលមានប្រភពពី​អ្នកស្ម័គ្រចិត្ត ​គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺ ហើយនៅទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជា​រៀងរាល់​​ថ្ងៃ ដូចនេះ យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់។ ​

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវ​នាវទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ​បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ​៕

រដ្ឋាភិបាលជប៉ុនផ្តល់រថលើកដាក់ចល័តនៅគែមផែ (Mobile Harbor Cranes) ចំនួន ២គ្រឿងដល់ផែកំពង់សោម

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានសេចក្ដីសោមនស្សរីករាយ ជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា ៖ កសស បានទទួលនូវរថលើកដាក់ចល័តនៅគែមផែ (Mobile Harbor Cranes) ចំនួន ២គ្រឿង ដែលមានសមត្ថភាពអាចលើកដាក់ទំនិញទូទៅជាអតិបរមា ១០០ តោន និងលើកកុងតែន័រជាមធ្យម១៥ កុងតែន័រ/ម៉ោង ហើយមានតម្លៃ សរុបប្រហែល ចំនួន ១៣,៩ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ហើយបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះផងដែរ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ចំណតផែកុងតែន័រទឹកជ្រៅថ្មីជំហានទី១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២ គ្រឿង ដែលបានប្រារព្ធនៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

កម្ពុជា-វៀតណាមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវដំណើរការទូទាត់ តាមឃ្យូអរកូតឆ្លងដែន

សៀមរាប៖ ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា និង​ ធនាគាររដ្ឋវៀតណាមបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់​តាមឃ្យូអរកូតឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ(ប្រាក់រៀល) ឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់​ឆ្លងដែនតាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែម​នូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះជាមួយនឹង​ប្រទេសសមាជិក​អាស៊ាន​ចំនួន ​២ បន្ថែមទៀតរួមមាន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម​បន្ទាប់ពីមានការអនុញ្ញាត​ពីធនាគារជាតិ​ នៃ កម្ពុជា។ ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam(BIDV) ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QRCode) នៅប្រទេសកម្ពុជា និងវៀតណាមក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់​និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកបណ្ឌិត បានបន្ថែមទៀតថា ឥឡូវនេះកម្ពុជា និងវៀតណាម​រីករាយជាមួយនឹងការទូទាត់ប្រាក់តាម QR code បានយ៉ាងងាយស្រួលរហ័សនិងមានសុវត្ថិភាព។អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគងដោយគ្រាន់តែចុចលើមុខងារ ស្កែនឃ្យូអរ​ (QR)ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code)របស់អាជីវករវៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាមដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ​ តាមរយៈខេអេចឃ្យូអរ (KHQR ) ដោយបើកកម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់ធនាគារវៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា។”

រាជរដ្ឋាភិបាល​បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង»

ក្រុងកែប៖ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែតបានដាក់ចេញនូវចំនុចពិសេសមួយចំនួនដើម្បីអភិវឌ្ឍន៍វិស័យ​ទេចរណ៍ឱ្យ​កាន់តែមានភាពទាក់ទាញ និង លើកកម្ពស់កិត្តិនាមប្រទេសជាតិ។​

ថ្លែងក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែបនាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែត បានផ្តល់ប្រសាសន៍ដោយ​លើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់​វិស័យទេសចរណ៍ មានដូចជា៖ ​ វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង;  ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗ ទៀតមានការរីកចម្រើនផងដែរ; និង វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។

លោកបានថ្លែងថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ​អាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្ម​ក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវ​ការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើន​សេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី ១ និងឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

លោកនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ​រួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្ត​ទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ។

លោកបានថ្លែងបន្តទៀតថា៖«ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេល​បច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់» ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញផ្ទៃប្រទេសឱ្យបានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមគ្នារក្សាឱ្យបាន​នូវកិត្តិនាមជា​សមាជិកក្លឹប​ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាព​ដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការ​ផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញ​នៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅ​គ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់​គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ ៕

 

60ក្រុមហ៊ុមរបស់ជប៉ុនស្វែងរកឪកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ អ្នកវិនិយោគគិនមកពីប្រទេសជប៉ុន និងកម្ពុជាប្រមាណ៦០ក្រុមហ៊ុន នៅថ្ងៃទី ២០ វិច្ឆិកាម្សិលមិញបានរៀបចំវេទិកា«ធុរកិច្ចរភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន។វេទិកានេះ ផ្តូចផ្តើមឡើងដោយធនាគារ អេស៊ីលីដា និង សហការ ដោយ​សមាគម​ជប៉ុន-កម្ពុជា។

កិច្ចជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុន នៅឆ្នាំ២០២៣នេះ រៀបចំឡើងនៅស្នាក់ការ​កណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និង អ្នកវិនិយោគគិនកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន ដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃ​ការវិនិយោគនៅកម្ពុជាគ្រាដែលវិបត្តិជំងឺកូវីដ-១៩បានធូរស្បើយនៅលើពិភពលោក។

លោក អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង ​វិនិយោគិន​ជប៉ុននេះ ទោះបីមានរយៈពេលខ្លីតែវាជាឱកាសសម្រាប់ឱ្យ​អ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅកម្ពុជា។សម្រាប់លោក ការៀបចំនេះមិនមែនដើម្បីផលប្រយោជន៍​របស់ធនាគារ អេស៊ីលីដា នោះទេ តែដើម្បីផលប្រយោជន៍រួម មិនថាតែអ្នកវិយោគជប៉ុននោះទេ គឺស្វាគមន៍ទាំងអស់។

បើតាមលោក អ៉ិន ចាន់នី អ្នកវិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និង ​សម្បូរ​បែប ។ ទាំង​នេះ ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ ដែល​ប្រទេស​កម្ពុជា​ផ្តល់​នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​បំផុត ដើម្បី​បំពេញ​តម្រូវការ​ជូន​វិនិយោគិន រួមមាន ៖ កត្តា​នយោបាយ សេដ្ឋកិច្ច និង​សេ្ថរភាព​សង្គម ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា«​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ។វេទិកានេះ ត្រូវបានគេរំពឹងថានឹង​ក្លាយ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យ​ធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន សុខាភិបាល កសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និង​ បដិសណ្ឋារកិច្ចជាដើម៕