រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគ៦មានទឹកប្រាក់ជិត១៣០លានដុលារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ​ដែលមាន​ទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៥- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ​សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោ​គ្រប់ប្រភេទ​ដែលមានទីតាំង​វិនិយោគ​​ស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង។

 

ការ​ស្កេ​ន QR​សម្រាប់​ការទូទាត់​ឆ្លងដែន​រវាង​កម្ពុជា និង​ថៃ​កើន​ដល់ ៥២​លាន​រៀល​ក្នុង​មួយថ្ងៃ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លងមកនេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារជាតិ​ថៃ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងការ​ទូទាត់​ឆ្លងដែន រវាង​កម្ពុជា និង​ថៃ ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ​ដែល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា អាច​ស្កេ​ន​ទូទាត់​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេង តាមរយៈ QR បាន​ដូចគ្នា​នឹង​ជនជាតិខ្មែរ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដែរ ។

​គិត​មកទល់ពេលនេះ​មាន​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា និង​ថៃ បានអនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន តាមរយៈ​ការ​ស្កេ​ន QR ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល នៅ​កម្ពុជា​ស្កេ​ន​ទូទាត់​នៅក្នុង​ប្រទេស​ថៃ​បាន​រហូតដល់ ៥២​លាន​រៀល​នៅក្នុង​មួយថ្ងៃៗ រីឯ​ចំនួន​ប្រតិបត្តិ​ការទូទាត់​ក្នុង​មួយថ្ងៃ គឺ​មិនត្រូវ​បានកំណត់​នោះទេ​។​


​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​អនុញ្ញាត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​មក​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។
​ដោយសារ​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល ស្កេ​ន QR ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​នានា​នៅក្នុង​ប្រទេស​ថៃ បាន​រហូតដល់​ទៅ ៥២​លាន​រៀល​ក្នុង​មួយថ្ងៃ ។ គិត​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ឆ្នាំ​២០២៣ ចំនួន​ប្រតិបត្តិ​ការទូទាត់​មាន​ដល់​ទៅ ៩,៥៥៥ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២៧​លាន​បាត ។​
​លោក​បណ្ឌិត​បាន​ជម្រាប​បន្ថែមទៀតថា ឥ​ទ្បូ​វ​នេះ​កម្ពុជា​បានទទួល​ការ​ស្កេ​ន​ទូទាត់​ពី​អតិថិជន​នៃ​ធនាគារ​ពី​ប្រទេស​ថៃ​មក​ស្កេ​ន​នៅលើ KHQR​របស់​ពាណិជ្ជករ​ធនាគារ​នីមួយៗ​នៅ​កម្ពុជា ដែលជា​សមាជិក​Bakong បាន​ហើយ ដែល​បច្ចុប្បន្ន​សមាជិក​របស់​Bakong​មាន​ចំនួន​សរុប ៤៨​ធនាគារ​/​ស្ថាប័ន​។​
​លោក​បានធ្វើ​ការបញ្ជាក់​បន្ថែមទៀតថា ដើម្បី​អាច​ស្កេ​ន​ទូទាត់​ឆ្លងដែន​ពី​កម្ពុជា នៅ​ប្រទេស​ថៃ​បាន អតិថិជន​ត្រូវមាន​គណនី​ជា​ប្រាក់រៀល ហើយ​ពាណិជ្ជករ​ថៃ​(Merchant) ត្រូវមាន​ស្លាក​សញ្ញា ThaiQRPromptpay​របស់​ធនាគារ​ចំនួន​ប្រាំ​នៅ​ប្រទេស​ថៃ​មានដូចជា​៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya​និង Siam Commercial Bank​។
​លោក​បានបញ្ជាក់​បន្តទៀត​ថា នៅ​ប្រទេស​កម្ពុជា មាន​ធនាគារ​ទំនាក់ទំនង​(Sponsoring Banks)​ចំនួន​បី មានដូចជា​៖ACLEDA Bank Plc, Cambodia Commercial Bank (CCB)​និង Foreign Trade Bank (FTB) សម្រាប់​គាំទ្រ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ស្កេ​ន​ទូទាត់​ឆ្លងដែន​ទៅមក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។​
​សូមបញ្ជាក់ថា ចំពោះ​កម្រៃ​សេវា​សម្រាប់​ប្រតិបត្តិការ​ស្កេ​ន​ទូទាត់​ឆ្លងដែន​រវាង​ខែ្មរ ស្កេ​ន ថៃ និង​ថៃ ស្កេ​ន ខ្មែរ គឺ​មិន​គិតថ្លៃ​សេវា​ឡើយ​៕

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម ពិភាក្សា អំពីការត្រៀមចុះហត្ថលេខា​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាតអារ៉ាប់រួម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាព​ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យ​ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ជាច្រើនរូប ផងដែរ។​ នៅក្នុងជំនួបនេះ ភាគី​ទាំងពីរ​បានសម្តែង​នូវក្តី​សោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជា​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលនឹង​ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀង​នេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែល​កិច្ចព្រមព្រៀង​នេះនឹងផ្តល់ឱ្យនាពេលខាងមុខ។

ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួន​ជូនដល់​កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែល​អាច​ធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។

នៅកិច្ចបញ្ចប់នៃជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុង​សន្និសិទព័ត៌មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀតជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថាអាចទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀង​នេះចូល​ជាធរ​មាននាពេលខាងមុខ៕

 

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ថ្មីៗនេះ បានចាប់ផ្ដើមពង្រីកប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែន តាមរយៈការ ស្កែនកូដ QR ជាមួយនឹងប្រទេសវៀតណាមហើយ បន្ទាប់ពីអនុវត្តប្រតិបត្តិការនេះបានយ៉ាងរលូននៅប្រទេសថៃ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។

ឥឡូវនេះ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ជាមួយការប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នក អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបាននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារវៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និងឥតគិត ថ្លៃសេវា។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា សោភា ដែលបានបញ្ជាក់បន្ថែមថា ការទូទាត់តាម កូដ QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាលនេះ គឺកាត់ប្រាក់ពីគណនីប្រាក់រៀលរបស់អ្នក ប្រើប្រាស់តែម្ដង។

លោកស្រី សុខ សោភា បានបន្តថា «ទៅប្រទេសវៀតណាម ជាមួយអេស៊ីលីដាម៉ូបាល ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេស វៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដោយឥតគិតថ្លៃសេវា។​ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង ឥឡូវនេះអតិថិជន-សាធារណជន ងាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល »។

លោកស្រី នាយិកាបានបន្ថែមទៀតថា លើសពីនេះលោកអ្នកអាច ទូទាត់តាម QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាល ដោយកាត់ប្រាក់ពី គណនីប្រាក់រៀល ដែលទំហំទឹកប្រាក់ទូទាត់កាត់ប្រាក់ពីគណនី វ៉លឡេត ក្នុងមួយថ្ងៃ រហូតដល់ ១២ លានរៀលនិងកាត់ប្រាក់ពីគណនីធនាគារ ក្នុងមួយថ្ងៃ រហូតដល់ ៤០ លានរៀល។

គួររំឭកថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹងធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នាសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។ បន្ទាប់មក ធនាគារអេស៊ីលីដា បានបន្ដពង្រីកសេវាទូទាត់ឆ្លងដែននេះជាមួយនឹងធនាគារថៃជាច្រើនទៀត ដូចជា ធនាគារ Kasikornbank (KBank), ធនាគារ Bangkok, ធនាគារ Krungthai និងធនាគារ Bank of Ayudhyaជាដើម។

ក្រៅតែពីប្រទេសថៃ និងវៀតណាម ធនាគារអេស៊ីលីដា ក៏កំពុងជំរុញការទូទាត់ឌីជីថលឆ្លងដែននេះ ជាមួយនឹងប្រទេសឡាវ និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតផងដែរ។

ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរធំជាងគេ និងឈានមុខគេមួយ ដែលបាននិងកំពុង ជំរុញការ អភិវឌ្ឍសេវាទូទាត់តាមឌីជីថលឲ្យកាន់តែប្រសើរឡើង និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

ជាក់ស្ដែង នៅឆ្នាំ២០២២ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានា និងផ្ទេរប្រាក់នៅលើអេស៊ីលីដាម៉ូបាល មាន ចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមាន ត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។

លោកស្រី សុខ សោភា ជឿជាក់ថា នៅឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់នានា ក៏ដូចការផ្ទេរប្រាក់ តាមរយៈ អេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះ បើធៀបនឹងឆ្នាំ២០២២ ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដលើកទឹកចិត្តដល់អតិថិជនឆ្លាតវៃរបស់ខ្លួន ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដែលជាសេវា បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ចាំបាច់ និងទំនើបទាន់សម័យសម្រាប់មនុស្សសម័យថ្មី។

គួរបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាបានកើនឡើងប្រមាណ ជិតបីលាននាក់៕

 

តើលោកអ្នកដឹងអត់ថា ប័ណ្ណនិម្មិត (Virtual Card) ប្រើដើម្បីធ្វើអ្វីខ្លះ?

ប័ណ្ណនិម្មិតដែលជាប្រភេទវីសា គឺមានលក្ខណះងាយស្រួលគ្រប់គ្រង ងាយស្រួលទូទាត់ និងសុវត្ថិភាព  ជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តទិញទំនិញ-សេវាកម្ម​ផ្សេងៗ​តាម​អនឡាញ នឹងទទួល​បាន​នូវ​អត្ថ​ប្រយោជន៍ជា​ច្រើន ដូចជា អាច​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញ​សង្គម​​ផ្សេងៗ, កក់​សំបុត្រ​យន្តហោះ ឬ​សណ្ឋាគារ តាម​អនឡាញ; ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ចំណាយ;កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ទាក់ទង​នឹង​ការប្រើប្រាស់​សាច់ប្រាក់;ងាយស្រួល និង​សុវត្ថិភាព; និងជាពិសេស​ទៅទៀត​នោះគឺអាចប្រើ​បាន​គ្រប់​ទីកន្លែង ទូទាំង​ពិភពលោក។

សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវ នៅខាងក្រោម៖

  1. សម្រាប់ដកប្រាក់តាម ATM
  2. សម្រាប់ទូទាត់ទំនិញតាម POS
  3. សម្រាប់ទូទាត់ទំនិញអនឡាញ ទាំងក្នុង និងក្រៅប្រទេស

លោកអ្នកអាចបង្កើត ប័ណ្ណនិម្មិត (Visa, Mastercard, JCB) នេះប្រើបានភ្លាមៗ ដោយខ្លួនឯង និងមានសុវត្ថិភាពខ្ពស់ នៅលើអេស៊ីលីដាម៉ូបាល។

សូមមើលរបៀបបង្កើត ប័ណ្ណនិម្មិត ទីនេះ៖ https://acledabank.com.kh/sl/?vir4

#ACLEDAvirtualcard #ACLEDAmobile #ACLEDAapp

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

 

កម្ពុជាស្វាគមន៍ភ្ញៀវទេចរជាង៣០ម៉ឺននាក់កាលពីសប្តាហ៍មុន

​ ​ភ្នំពេញៈ  ​ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ១​សប្តាហ៍​ពីថ្ងៃ​ទី​១៣-១៩​ខែមីនា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប ៣០៦ ៥១៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៥៤ ៦១៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥១ ៨៩៨​នាក់​។

ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ គឺ ៦៨ ០៦៧​នាក់​, សៀមរាប ៤២ ៨៦៣​នាក់​, ភ្នំពេញ ៤០ ៤៧៣​នាក់​, កំពត ២៥ ២៣៣​នាក់​, បាត់ដំបង ២៥ ១៩៩​នាក់​, កំពង់ចាម ១៤ ១៨០​នាក់​, បន្ទាយមានជ័យ ១២ ២៩៥​នាក់​, ពោធិ៍សាត់ ១០ ៦៣០​នាក់​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​៖«​ជាការ​កត់សម្គាល់ ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​បន្ត​ស្ថិតក្នុង​រង្វង់​ប្រមាណ ៣០​ម៉ឺន​នាក់​ក្នុង​១​សប្តាហ៍ ខណៈ​សប្តាហ៍​កន្លងមក​យើង​ទទួលភ្ញៀវ​ក្នុងស្រុក​ប្រមាណ ១,៥​លាន​នាក់ ក្នុងនោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ ពីថ្ងៃ​ទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ បាន​ទាក់ទាញ​ភ្ញៀវ​ជាង ១​លាន​នាក់​»​។​

​​តារាង​សូចនាករ​របស់​ក្រសួងទេសចរណ៍ ឱ្យដឹងថា កាលពី​ឆ្នាំ​២០២២ ទេសចរ​ជាតិ​(Domestic Tourists) ដែល​ចេញ​ដើរ​កម្សាន្ត​ក្នុងស្រុក​មាន​ចំនួន​សរុប ១៣,៩៣​លាន​នាក់ កើនឡើង ១៩៨,៨​ភាគរយ​ធៀប​ឆ្នាំ​២០២១​។ ជា​មធ្យម​ទេសចរ​ជាតិ​ចំណាយ​រយៈពេល​ដើរ​កម្សាន្ត ៣​ថ្ងៃ ២​យប់ និង​ចំណាយ​ជា​មធ្យម ៥០​ដុល្លារ​ក្នុង​ម្នាក់ៗ ដែល​ស្មើនឹង​ទឹកប្រាក់​សរុប​ប្រមាណ ៦៥០​លាន​ដុល្លារ​៕

ក្រសួងពាណិជ្ជចូលរួមសន្និសីទផ្សព្វផ្សាយស្តីពីព្រឹត្តិការណ៍ពិព័រណ៍ផលិត​ផលនាំចេញ-នាំចូលចិនលើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន

ភ្នំពេញ៖ លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួម​សន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិត​ផលនាំចេញ-នាំចូលចិន លើកទី១៣៣ ​​នៅខេត្តក្វាងទុង ប្រទេសចិន ដែលសន្និសីទនេះ រៀបចំធ្វើនៅ​សណ្ឋាគារអ៊ុក វ៉ូត ព្រឺមៀរ (Oakwood Premier Hotel) រាជធានីភ្នំពេញ។ សន្និសីទខាងលើ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន មកពីខេត្តក្វាងទុង ប្រទេសចិន ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ១០០នាក់​ ជា​ពាណិជ្ជករជនជាតិចិន និង ពាណិជ្ជករកម្ពុជា ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

លោក ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសសម្រាប់​ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្ម​នឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ​នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣ នាពេលខាងមុខ។

លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានលើកឡើងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗរបស់ប្រទេសចិនចំនួនជិត៥០០០ បានចូលរួមផងដែរ។

ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើន​ទៀត និងមានរៀបចំតាំងបង្ហាញផលិតផលតាមអនឡាញពេញមួយឆ្នាំផងដែរ។

​ថ្លែងក្នុងពិធីបើកសន្និសីទផ្សព្វផ្សាយខាងលើ លោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​យកឱកាស​នេះ ជម្រាបជូនអ្នកចូលរួមទាំងអស់អំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី​មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា​​រួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ ​គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍​ជោគវាសនា​តែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ៕

 

ជាមួយ QR របស់អេស៊ីលីដា លោកអ្នកអាចទូទាត់ដោយសេរីនៅប្រទេសថៃ និងប្រទេសវៀតណាម

ភ្នំពេញ៖ កាន់តែពិសេសសម្រាប់អតិថិជនរបស់ធនាគារអេស៊ីលដាដែលមានបំណងទៅទស្សនាឬទៅបំពេញ​ការងារ​នៅប្រទេសថៃនិងប្រទេសវៀតណាម លែងខ្វាយខ្វល់ក្នុងការយកប្រាក់ដាក់តាមខ្លួនទៀតហើយ លោកអ្នក​​ដោយគ្រាន់តែមាន QR របស់អេស៊ីលីដាគឺអាចធ្វើការទូទាត់នូវមុខទំនិញ និងសេវាកម្មផ្សេងៗ​បានគ្រប់ទីកន្លែង។

លោកកអ្នកអាចចាយប្រាក់រៀល បានគ្រប់ទីកន្លែងនៅប្រទេសថៃ ហើយឆាប់ៗនេះ ក៏អាចចាយប្រាក់រៀល នៅប្រទេសវៀតណាម បានផងដែរ តាមរយៈការស្កេន QR លើអេស៊ីលីដាម៉ូបាល។

ធនាគារអេស៊ីលីដា គឺជាធនាគារដែលតែងតែយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មក្នុងការផ្តល់សេវាកម្ម​នានាដល់អតិថិជន។ សម្រាប់លោកអ្នកដែលភា្ជប់គណនីធនាគារ អេស៊ីលីដា ក្នុងេអស៊ីលីដាម៉ូបាលរបស់​លោកអ្នកទទួលបានអត្ថ្របេយាជន៍ពិសេសជាច្រើន ដូចជា៖

  • សមតុល្យគណនីវ៉លឡែត បានកាន់តែធំ
  • ផ្ទេរប្រាក់បានកាន់តែច្រើន រហូតដល់ ២០ម៉ឺនដុលា្ល រ ឬ​ ៨០០លានេរៀល ដោយមិនអស់ថ្លៃសេវា។
  • ទូទាត់ទំនិញេផ្សងៗតាម ACLEDA KHQR​​ ដោយមិនកំណត់ទំហំទឹក្របាក់ និងមិនអស់ថ្លៃសេវា។​
  • អាចគ្រប់គ្រងណនីធនាគារ នៅលើទូរស័ព្ទៃ​បានយ៉ាងងាយស្រួល បានទាំងគណនីឯកត្តជនគណនីរួម និងគណនីក្រុមហ៊ុនហ៊ុន។​
  • ដាក់-ដាក់ប្រាក់ តាមេអធីអឹម ដោយមិនប្រើប័ណ្ណ។​
  • ដាក់្របាក់ បញ្ញីមានកាលកំណត់ បានដោយខ្លួនឯង។​
  • អត្ថ្របេយាជន៍ជាច្រើនទៀត

សម្រាប់លោកអ្នក ដែលមិនទាន់មានអ៊ែបអេស៊ីលីដាម៉ូបាល អាចតំឡើងបាននៅលើទូស័ព្ទដៃ ដោយគ្រាន់តែធ្វើ​ការ​ទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តី ត្រូវការ ដោយមិនអស់​ថ្លៃសេវា ជាមួយប្រតិបត្តិការយ៉ាងសម្បួរបែប មុខងារច្រើន មានភាពងាយស្រួល ទាន់សម័យ និងការទូទាត់​ផ្សេងៗ រឹតតែឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ជាមួយអេស៊ីលីដាម៉ូបាល អ្វីៗនៅក្នុងដៃអ្នក និងលើសពីអ្វីដែលអ្នកបានដឹង! ៕

 

 

ក្រុមហ៊ុនចិនកំពុងស្វែងរកឪកាសវិនិយោគនៅកម្ពុជា

ភ្នំពេញៈ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគ​និងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។

លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. គឺជាក្រុមហ៊ុន​ដំបូង​បង្អស់ ដែលបានមកធ្វើទស្សនកិច្ចសិក្សាបន្ទាប់ពីជំនួបរវាងលោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកចង់ឃើញការវិនិយោគរបស់ក្រុមហ៊ុននេះ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ក្នុងន័យនេះ ឯកឧត្តមស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ ដើម្បីចូលរួមដុសខាត់កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែមានពន្លឺត្រចះត្រចង់ និងតម្លៃថ្លៃថ្លាថែមទៀត៕

 

ក្រសួងសាធារណការ ជំរុញក្រុមហ៊ុនចិន China Metro Group ពិនិត្យលទ្ធភាពដាក់ទុន វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យក្រុមហ៊ុន China Metro Group របស់ចិន ពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ការជំរុញបែបនេះធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Li Kuo តំណាងក្រុមហ៊ុន China Metro Group នាថ្ងៃទី១៧ ខែមីនា ដើម្បីពិភាក្សា អំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅទីស្តីការក្រសួង។

ជំនួបនេះធ្វើឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជ រដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយ ចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។

ហ្វេសប៊ុកក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ ខែមីនា ថា លោក Li Kuo បានប្រាប់លោក ស៊ុន ចាន់ថុល អំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្ត ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក។

ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖«ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»។

លោក ស៊ុន ចាន់ថុល បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ។

លោកថា គម្រោងទាំងនោះរួមមាន ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សា គម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹង ការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន។

លោកលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយសំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈ ពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ។

លោក ស៊ុន ចាន់ថុល បន្តថា គម្រោងទាំងនោះមានដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការ សិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវ រថភ្លើងល្បឿនលឿន។

ហ្វេសប៊ុកក្រសួងបានឱ្យដឹងថា លោក Li Kuo ក៏បានថ្លែងអំណរគុណដល់លោក ស៊ុន ចាន់ថុល ចំពោះ ទស្សន វិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ ទុនវិនិយោគនៅកម្ពុជា៕